1«កាលអុីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់គេ ហើយយើងហៅកូនប្រុសរបស់យើងចេញពីអេស៊ីបមក។
2ពួកគេស្រែកហៅយើងយ៉ាងណា ហើយគេក៏ងាកចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ គេថ្វាយយញ្ញបូជាដល់ព្រះបាល ហើយដុតគ្រឿងកំញ្ញានថ្វាយព្រះក្លែងក្លាយ។
3ប៉ុន្តែ គឺយើងដែលបានបង្ហាត់អេប្រាអ៊ីមឲ្យចេះដើរ។ គឺយើងដែលបានលើកពួកគេដោយដៃរបស់គេ ប៉ុន្តែពួកគេមិនបានដឹងថាយើងយកចិត្តទុកដាក់សម្រាប់ពួកគេទេ។
4យើងបានដឹកនាំគេដោយរំពាត់ នៃមនុស្សលោក ជាមួយចំណងនៃសេចក្តី ស្រលាញ់។ យើងបានធ្វើដល់គេដូចនរណាម្នាក់បានសម្រាល នឹមផ្គាមរបស់គេ ហើយយើងឱនកាយបញ្ចុកចំណីដល់គេ។
5តើពួកគេនឹងមិនវិលទៅស្រុកអេស៊ីបវិញទេ? តើជនជាតិអាស្ស៊ីរីនឹងគ្រប់គ្រងលើពួកគេ ពីព្រោះពួកគេមិនព្រមវិលត្រឡប់មករកយើងវិញទេ?
6គឺដាវនឹងធ្លាក់មកលើទីក្រុងឡាយរបស់ពួកគេ ហើយបំផ្លាញរបាំងនៃខ្លោងទ្វាររបស់គេ វានឹងបំផ្លាញពួកគេដោយសារផែនការរបស់គេខ្លួនឯង។
7ប្រជាជនរបស់យើងមានបំណង បែរចេញពីយើង។ ទោះបីពួកគេស្រែកដល់ទីខ្ពស់បំផុត គ្មាននរណានឹងជួយពួកគេទេ។
8អេប្រាអ៊ីមអើយ តើឲ្យយើងលើកលែងដល់អ្នកដូចម្តេច? អុីស្រាអែលអើយ តើធ្វើដូចម្តេចឲ្យយើងដកដៃចេញពីអ្នក? តើយើងគួរធ្វើអ្វីឲ្យអ្នកដូចក្រុងអាដម៉ា? តើយើងគួរធ្វើអ្វីឲ្យអ្នកដូចក្រុងសេបោ? ចិត្តរបស់យើងាបានប្តូរនៅខាងក្នុងយើង ហើយសេចក្តីមេត្តារបស់យើងបានរំជួលឡើង។
9យើងមិនអាចប្រតិបត្តិ តាមកំហឹងដ៏ខ្លាំងរបស់យើងទេ យើងនឹងមិនបំផ្លាញអេប្រាអ៊ីមម្តងទៀតទេ។ ព្រោះយើងជាព្រះជាម្ចាស់ មិនមែនជាមនុស្សទេ យើងជាព្រះដ៏វិសុទ្ធដែលស្ថិតក្នុងចំណោមអ្នក ហើយយើងនឹងមិនមក ដោយកំហឹងឡើយ។
10ពួកគេនឹងដើរតាមព្រះអម្ចាស់ ហើយព្រះអង្គនឹងក្រហឹមដូចសត្វសិង្ហ។ ពេលព្រះអង្គបន្លឺព្រះសូរសៀង កូនចៅរបស់ព្រះអង្គនឹងមកដោយញាប់ញ័រ ពីទិសខាងលិច។
11ពួកគេញាប់ញ័រដូចជាចាបមកពីអេស៊ីប ហើយដូចព្រាបមកពីអាស្ស៊ីរី។ យើងនឹងឲ្យពួកគេរស់នៅក្នុងផ្ទះរបស់ខ្លួន នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12អេប្រាអិមឡោមព័ទ្ធ យើងដោយសេចក្ដីភូតភរ ហើយពួកកូនចៅអុីស្រាអែល ជាមួយសេចក្ដីបោកបញ្ឆោត។ ប៉ុន្តែយូដាគឺនៅតែទៅជាមួយនិងយើង ព្រះជាម្ចាស់ ហើយក៏ស្មោះត្រង់ចំពោះយើង ដល់ព្រះដ៏វិសុទ្ធ»។