1ដូច្នេះ ចូរយើងរាល់គ្នាប្រយ័ត្នឲ្យមែនទែន កុំឲ្យបងប្អូនណាម្នាក់ខកខានមិនបានទទួលព្រះបន្ទូលសន្យា និងធ្វើឲ្យបងប្អូនមិនបានចូលទៅសម្រាករួមជាមួយព្រះជាម្ចាស់។
2ដ្បិត យើងបានទទួលដំណឹងល្អជាមួយពួកគេដែរ ប៉ុន្តែ ព្រះបន្ទូលមិនបានផ្តល់ផលប្រយោជន៍ ដល់អស់អ្នកណាដែលមិនរួបរួមក្នុងជំនឿ ដែលពួកគេជឿឡើយ។
3ដ្បិត អស់អ្នកណាដែលជឿ អ្នកនោះនឹងបានចូលសម្រាក ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងស្បថដោយព្រះពិរោធថា ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ»។ ទោះបីការបង្កើតរបស់សព្វសារពើបានសម្រេចតាំងពីកំណើតផែនដីមកមេ៉្លះ។
4ដ្បិត ព្រះអង្គមានព្រះបន្ទូលអំពីថ្ងៃទីប្រាំពីរ។ «ព្រះជាម្ចាស់សម្រាកពីគ្រប់កិច្ចការទាំងអស់ នៅថ្ងៃទីប្រាំពីរ។
5ព្រះជាម្ចាស់គូសបញ្ជាក់សារជាថ្មីថា៖ «ពួកគេនឹងពុំបានចូលទៅសម្រាកសោះឡើយ»។
6ហេតុដូចនេះ ព្រះជាម្ចាស់បានតម្រូវឲ្យអ្នកខ្លះបានចូលទៅសម្រាក ហើយចាប់តាំងពីអ៊ីស្រាអែលជាច្រើនបានឮដំណឹងល្អហើយ តែពុំបានចូលទៅសម្រាក ព្រោះតែពួកគេមិនស្តាប់បង្គាប់
7ដូច្នេះ ព្រះជាម្ចាស់បានកំណត់យកថ្ងៃមួយ គឺ៖ «ថ្ងៃនេះ»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈព្រះបាទដេវីឌ ជាយូរអង្វែងមកថា៖ «ថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ហើយ កុំឲ្យមានចិត្តរឹងរូសឡើយ»។
8ប្រសិនបើ លោកយ៉ូស្វេនាំឲ្យពួកគេបានសម្រាកមែន
9នោះព្រះជាម្ចាស់នឹងពុំមានព្រះបន្ទូលអំពីថ្ងៃមួយទៀតទេ។ ដូច្នេះ ព្រះជាម្ចាស់តម្រូវឲ្យមានថ្ងៃសប្ប័ទមួយទៀត សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។
10ដ្បិត អស់អ្នកណាបានចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះក៏បានសម្រាកពីកិច្ចការរបស់ខ្លួន ដូចជាព្រះជាម្ចាស់បានធ្វើរួចមកហើយ។
11ដូច្នេះ ចូរឲ្យយើងបានសង្វាតចូលទៅសម្រាក ដើម្បីកុំឲ្យនរណាម្នាក់ធ្លាក់ខ្លួនជាមនុស្សមិនស្តាប់បង្គាប់ឡើយ។
12ដ្បិត ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានជីវិត ធ្វើចលនា និងមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលចាក់ទម្លុះញែកព្រលឹងចេញពីវិញ្ញាណ និងញែកសន្លាក់ចេញពីខួរឆ្អឹង។ ព្រះបន្ទូលជ្រាបពីគំនិត និងបំណងដ៏ស៊ីជម្រៅរបស់មនុស្ស។
13គ្មានអ្វីមួយដែលព្រះជាម្ចាស់បង្កើតមក អាចលាក់កំបាំងពីព្រះអង្គបានឡើយ។ ផ្ទុយទៅវិញ អ្វីៗទាំងអស់នៅទទេ និងបើកចំហចំពោះព្រះនេត្រព្រះអង្គ ដែលយើងម្នាក់ៗត្រូវទូលថ្វាយគ្រប់កិច្ចការទាំងអស់។
14ដូច្នេះ ដោយសារយើងមានមហាបូជាចារ្យមួយរូបដ៏ប្រសើរ ដែលបានឆ្លងកាត់ស្ថានបរមសុខ គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចូរឲ្យយើងកាន់ជំនឿឲ្យបានរឹងមាំ។
15ដ្បិត យើងពុំមែនមានមហាបូជាចារ្យ ដែលមិនចេះប្រណីសណ្តោស ចំពោះភាពទន់ខ្សោយរបស់យើងឯណា។ ផ្ទុយទៅវិញ ព្រះអង្គរងការល្បួងគ្រប់ជំពូក ដូចជាយើងដែរ តែព្រះអង្គពុំបានធ្វើបាបសោះឡើយ។
16ចូរយើងចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្តថាបានទទួលក្តីមេត្តា និងស្វែងរកព្រះគុណ ទុកជាជំនួយ ពេលណាយើងត្រូវការ។