ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ហេព្រើរ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ បងប្អូនដ៏វិសុទ្ធអើយ បងប្អូនបានទទួលការត្រាស់ហៅមកស្ថានបរមសុខ។
2ចូរគិតពិចារណាអំពីព្រះយេស៊ូ ដែលជាសាវក និងជាមហាបូជាចារ្យរបស់យើង តាមការប្រកាសជំនឿ។ ព្រះអង្គស្មោះត្រង់ចំពោះព្រះជាម្ចាស់ ដែលបានតែងតាំងព្រះអង្គ ដូចជាលោកម៉ូសេស្មោះត្រង់ចំពោះព្រះដំណាក់របស់ព្រះជាម្ចាស់យ៉ាងនោះដែរ។
3ដ្បិត ព្រះយេស៊ូទទួលបានសិរីរុងរឿងដ៏ប្រសើរជាងលោកម៉ូសេយ៉ាងណា នោះអ្នកសង់ផ្ទះក៏មានកិត្តិយសលើសជាងផ្ទះយ៉ាងនោះដែរ។
4ដ្បិត គ្រប់ផ្ទះទាំងអស់មានជាងជាអ្នកសាងសង់ តែព្រះជាម្ចាស់ជាអ្នកសង់អ្វីៗទាំងអស់។
5ម៉្យាងវិញទៀត លោកម៉ូសេជាអ្នកបម្រើដ៏ស្មោះត្រង់ នៅក្នុងព្រះដំណាក់ទាំងមូលរបស់ព្រះជាម្ចាស់។ ព្រះអង្គផ្តល់សក្ខីភាពអំពីហេតុការណ៍ទាំងឡាយ ដែលនឹងកើតមានឡើងនាពេលអនាគត។
6ប៉ុន្តែ ព្រះគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់ទទួលបន្ទុកលើព្រះដំណាក់។ យើងជាព្រះដំណាក់របស់ព្រះជាម្ចាស់ បើយើងមានចិត្តរឹងប៉ឹង និងទំនុកចិត្តប្រកបដោយមោទនភាព។
7ដូច្នេះ ព្រះវិញ្ញណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ
8មិនត្រូវមានចិត្តរឹងរូស និងបះបោរ កំឡុងពេលរងការល្បង នៅទីរហោរស្ថាន។
9ការនេះកើតឡើង ពេលបុព្វបុរសអ្នករាល់គ្នាបះបោរ ដោយការល្បងលយើង រួចហើយពួកគេបានឃើញកិច្ចការយើងធ្វើ កំឡុងពេលសែសិបឆ្នាំ។​
10ហេតុនេះ យើងទើសចិត្តនឹងមនុស្សជំនាន់នោះខ្លាំងណាស់។ យើងថ្លែងថា៖​ «ចិត្តពួកគេវង្វេងអស់ហើយ។ ពួកគេពុំស្គាល់មាគ៌ារបស់យើងទេ។
11ពេលយើងខឹង យើងបានស្បថថា៖ «ពួកគេនឹងមិនអាចសម្រាកបានឡើយ»។
12បងប្អូនអើយ ចូរប្រយ័ត្នឲ្យមែនទែន ព្រោះនៅក្នុងចំណោមបងប្អូនមានមនុស្សមានចិត្តអាក្រក់មិនជឿ និងបែរចិត្តចេញពីព្រះជាម្ចាស់ដែលមានព្រះជន្មរស់។
13ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាជាប្រចាំ កាលណាព្រះគម្ពីរចែងថា «ថ្ងៃនេះ» នៅឡើយ កុំឲ្យមានបងប្អូនណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា មានចិត្តរឹងរូស និងចាញ់បោកបាបឲ្យសោះ។
14ដ្បិត យើងបានក្លាយជាដៃគូរបស់ព្រះគ្រិស្តរួចហើយ ប្រសិនបើ យើងមានចិត្តរឹងប៉ឹងទាំងទុកចិត្តព្រះអង្គ តាំងពីដើមរហូតដល់ទីបញ្ចប់។
15មានសេចក្តីចែងទុកមកថា៖ «នៅថ្ងៃនេះ បើអ្នករាល់គ្នាឮព្រះសូរសៀងព្រះជាម្ចាស់ហើយ មិនត្រូវមានចិត្តរឹងរូស និងបះបោរឡើយ។
16តើនរណាខ្លះបានឮព្រះជាម្ចាស់ និងមានចិត្តបះបោរ? តើអ្នកទាំងនោះ ជាអ្នកដែលពុំបានចេញពីប្រទេសអេស៊ីប ជាមួយលោកម៉ូសេទេឬ?
17តើព្រះអង្គខឹងនឹងនរណាខ្លះ រយៈពេលសែសិបឆ្នាំនេះ? តើព្រះជាម្ចាស់មិនខឹងមនុស្សប្រព្រឹត្តអំពើបាបទេឬ?
18តើសាកសពនរណាខ្លះត្រូវបោះចោលទីរហោស្ថាន? តើព្រះជាម្ចាស់បានស្បថពួកគេនឹងមិនអាចសម្រាកបានឡើយ ប្រសិនបើ គេមិនស្តាប់បង្គាប់ព្រះអង្គដូច្ហេះ?
19យើងដឹងថា ពួកគេនឹងមិនអាចសម្រាកបានឡើយ ព្រោះគ្មានជំនឿ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។