1នេះជាបញ្ជីរាយនាមលើមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ នៅក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស។
2ក្នុងពួកកូនចៅភីនេហាសមានលោកគើសុន។ ក្នុងពួកកូនចៅអ៊ីថាម៉ារមានលោកដានីយ៉ែល។ ក្នុងពួកកូនចៅដាវីឌមានលោកហាធូស
3ក្នុងពួកកូនចៅសេកានាមានលោក និងពួកកូនចៅប៉ារ៉ូស មានលោកសាការី ហើយនៅក្នុងបញ្ជីបុព្ធបុរសមានប្រុស ១៥០ នាក់នៅជាមួយលោក។
4ក្នុងពួកកូនចៅផាហាត់ ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុសពីររយនាក់ នៅជាមួយលោក។
5ក្នុងពួកកូនចៅសាទូមានលោកសេកានា ជាកូនរបស់យ៉ាហាសៀល ហើយមានមនុស្សប្រុសបីរយនាក់នៅជាមួយលោក។
6ក្នុងពួកកូនចៅអេឌីនមានលោកអេបេដ ជាកូនរបស់លោកយ៉ូណាថាន ហើយមានមនុស្សប្រុសហាសិបនាក់ នៅជាមួយលោក។
7ក្នងកូនចៅអេឡាំមានលោកយេសាយ៉ា ជាកូនរបស់លោកអថាលា ហើយមានមនុស្សប្រុសចិតសិបនាក់ នៅជាមួយលោក។
8ក្នុងពួកកូនចៅសេផាធាមានលោកសេបាឌា ជាកូនរបស់លោកមីកែល ហើយមានមនុស្សប្រុស ប៉ែតសិបនាក់នៅជាមួយលោក។
9ក្នុងពួកកូនចៅយ៉ូអាប់មានលោកអូបាឌា ជាកូនលោកយេហ៊ីអែល ហើយមានមនុស្សប្រុស ២១៨នាក់នៅជាមួយលោក។
10ក្នុងពួកកូនចៅបានីមានលោកសឡូមីត ជាកូនរបស់លោកយ៉ូសិភា ហើយមានមនុស្សប្រុស ១៦០នាក់ នៅជាមួយលោក។
11ក្នុងពួកកូនចៅបេបៃមានលោកសាការី ជាកូនរបស់លោកបេបៃ ហើយមានមនុស្សប្រុសម្ភៃប្រាំបីនាក់នៅជាមួយលោក។
12ក្នុងពួកកូនចៅអាសកាដមានលោកយ៉ូហាណាន ជាកូនរបស់លោកហាកាថាន ហើយមានមនុស្សប្រុស ១១០នាក់នៅជាមួយលោក។
13ក្នុងពួកកូនចៅអដូនីកាំ ដែលនៅក្រោយគេ។ នោះមានឈ្មោះ លោកអេលីផាលេត លោកយីអែល និងលោកសេម៉ាយ៉ា ហើយមានមនុស្សប្រុស ហុកសិបនាក់ នៅជាមួយ។
14ក្នុងពួកកូនចៅប៊ីកវ៉ាយមានលោកអ៊ូថាយ និងលោកសាប៊ូឌ ហើយមានមនុស្សប្រុស ចិតសិបនាក់នៅជាមួយលោក។
15ខ្ញុំបានប្រមូលបណ្តាជនទាំងនោះ នៅជិតប្រឡាយដែលហូរឆ្ពោះទៅស្រុកអាវ៉ាហា ហើយយើងបានបោះជំរំនៅទីនោះបីថ្ងៃ។ ខ្ញុំពិនិត្យមើលឃើញថា មានតែប្រជាជន និងពួកបូជាចារ្យ គឺមិនឃើញមានពួកកូនចៅលេវីទេ។
16ដូច្នេះ ខ្ញុំបានចាត់អស់លោកដែលជាមេដឹកនាំ គឺមានលោក អេលាសុើរ លោកអើរាល លោកសេម៉ាយ៉ា លោកអែលណាថាន លោកយ៉ារីប និងលោកអែលណាថាន ព្រមទាំងលោកណាថាន លោកសាការី និងលោកមស៊ូឡាម ដែលជាមេដឹកនាំ ហើយនិងលោកយ៉ូយ៉ារីប និងលោកអែលណាថាន ជាអ្នកបង្រៀនវិន័យ។
17រួចមកខ្ញុំចាត់អ្នកទាំងនោះឲ្យទៅជួបលោកអ៊ីដោ ដែលជាមេដឹកនាំនៅតំបន់កាសិភា។ ខ្ញុំក៏បានប្រាប់ពួកគេអំពីរបៀបនិយាយទៅលោកអ៊ីដោ និងបងប្អូនរបស់លោក ជាពួកអ្នកបម្រើព្រះវិហារដែលរស់នៅតំបន់កាសិភា ដើម្បីឲ្យពួកគេនាំមនុស្សមកបម្រើការងារនៅក្នុងព្រះដំណាក់នៃព្រះរបស់យើង។
18ដោយព្រះដ៏សប្បុរសបានដាក់ព្រហស្តលើយើង គេក៏នាំលោកសេរេប៊ីយ៉ាមកជួបយើង គាត់ជាមនុស្សម្នាក់ប្រកបដោយប្រាជ្ញា។ គាត់គឺជាពូជពង្សរបស់លោកម៉ាសលី ដែលត្រូវជាកូនរបស់លោកលេវី ដែលជាកូនអ៊ុីស្រាអែល។ ព្រមទាំងនាំកូនប្រុស និងបងប្អូនរបស់គាត់មកជាមួយទាំងអស់ដប់ប្រាំបីនាក់។
19បន្ទាប់មកក៏មានលោកហាសាបយ៉ាមកជាលោក។ និងលោកយេសាយ៉ាពីពួកកូនចៅម្រ៉ារី ព្រមទាំងបងប្អូន និងកូនចៅរបស់ពួកគេ ទាំងអស់មាន ម្ភៃនាក់មកជាមួយ។
20បន្ទាប់មកទៀតមានពួកអ្នកបម្រើព្រះវិហារចំនួន ២២០នាក់ដែលមានឈ្មោះក្នុងបញ្ជី ដែលព្រះបាទដាវីឌ និងមេដឹកនាំរបស់ទ្រង់បានតែងតាំងឲ្យជួយការងារពួកលេវី។
21បន្ទាប់មក ខ្ញុំបានប្រកាសឲ្យធ្វើពិធីតមអាហារនៅក្បែរប្រឡាយអាហ៊ាវ៉ានោះ ដើម្បីដាក់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះនៃយើង សូមព្រះអង្គប្រោសប្រទានឲ្យយើងធ្វើដំណើដោយសុខសាន្ត និងកូនចៅរបស់យើង និងទ្រព្យសម្បត្តិរបស់យើងទាំងប៉ុន្មានឲ្យបានគង់វង្សផង។
22ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមព្រះរាជាប្រទានទាហាន និងកងទ័ពសេះ ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ដ្បិតពួកយើងបានទូលព្រះរាជាថា ព្រះហស្តរបស់ព្រះនៃយើង បានការពារដល់អស់អ្នកដែលបានស្វែងរកព្រះអង្គ តែព្រះចេស្តា និងសេចក្តីក្រោធរបស់ព្រះអង្គ និងដាក់ទោសអស់អ្នកដែលបោះបង់ចោលព្រះអង្គ។
23ដូច្នេះ យើងបានតមអាហារ និងសូមអង្វរដល់ព្រះនៃយើងអំពីដំណើនេះ ហើយព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យទូលអង្វររបស់យើង។
24បន្ទាប់មក ខ្ញុំបានញែកពួកបូជាចារ្យដប់ពីររូបពីចំណោមមេដឹកនាំ គឺមានលោកសេរេប៊ីយ៉ា និងលោកហាសាបយ៉ាព្រមទាំងបងប្អូនរបស់លោក ដប់រូបទៀត។
25ខ្ញុំបានថ្លឹង ប្រាក់ មាស និងគ្រឿងប្រដាប់ផ្សេងៗទៀត ជូនអ្នកទាំងនោះ គឺសម្រាប់តង្វាយព្រះដំណាក់ព្រះរបស់យើង ដែលព្រះរាជា ពួកទីប្រឹក្សា ពួកមន្ត្រីស្តេច និងជនជាតិអ៊ីស្រាអែលដែលនៅក្នុងស្រុកនោះបានថ្វាយស្ម័គ្រពីចិត្ត។
26ខ្ញុំបានថ្លឹងប្រាក់ប្រគល់ជូនដល់ដៃលោកទាំងនោះចំនួន ៦៥០ ហាប វត្ថុធ្វើអំពីប្រាក់ មួយរយហាប និងមាសមួយរយហាប
27ព្រមទាំងពែងមាសចំនួន ម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងធ្វើពីលង្ហិនយ៉ាងភ្លឺ ដែលមានតម្លៃដូចមាស។
28បន្ទាប់មកខ្ញុំនិយាយទៅពួកគេថា «អស់លោកគឺជាមនុស្សបរិសុទ្ធដល់ព្រះអម្ចាស់ ហើយគ្រឿងប្រដាប់ទាំងនេះក៏បរិសុទ្ធដែរ ឯប្រាក់ និងមាសនេះ ជាតង្វាយស្ម័គ្រពីចិត្ត ដែលគេថ្វាយចំពោះព្រះអម្ចាស់ ជាព្រះរបស់បុព្វបុរសនៃអស់លោក។
29ចូរយកចិត្តទុកដាក់ ហើយថែរក្សាវត្ថុទាំងនេះ រហូតដល់អស់លោកបានថ្លឹងវត្ថុទាំងនេះ នៅចំពោះមុខមេដឹកនាំពួកបូជាចារ្យ ពួកលេវី និងមេដឹកនាំក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែល នៅក្រុងយេរូសាឡឹម ក្នុងបន្ទប់នៃព្រះដំណាក់របស់ព្រះអម្ចាស់»។
30ពួកបូជាចារ្យ និងពួកលេវី ក៏ទទួលយក ប្រាក់ មាស និងវត្ថុទាំងអស់ដែលគេបានថ្លឹង ដើម្បីនាំយកទៅក្រុងយេរូសាឡឹម ដាក់ក្នុងព្រះដំណាក់នៃព្រះរបស់យើង។
31បន្ទាប់មក ពួកយើងបានចាកចេញពីប្រឡាយអាហាវ៉ា នៅថ្ងៃទីដប់ពីរ ក្នុងខែទីមួយ ដើម្បីធ្វើដំណើរទៅក្រុងយេរូសាឡឹម។ ព្រះហស្តរបស់ព្រះនៃយើងបានការពារយើងនៅតាមផ្លូវ ហើយព្រះជាម្ចាស់បានការពារយើងឲ្យរួចពីកណ្តាប់ដៃខ្មាំងសត្រូវ ឬត្រូវចោរប្លន់ឡើយ។
32យើងបានមកដល់ក្រុងយេរូសាឡឹម ហើយនាំគ្នាសម្រាក់នៅទីនោះចំនួនបីថ្ងៃ។
33បន្ទាប់មកនៅថ្ងៃទីបួន យើងបានថ្លឹង ប្រាក់ មាស និងវត្ថុទាំងអស់ នៅក្នុងព្រះដំណាក់នៃព្រះរបស់យើង រួចប្រគល់ជូនលោកបូជាចារ្យម្រេម៉ូត ជាកូនលោកអ៊ូរីយ៉ា នៅជាមួយលោក ហើយមានលោកអេឡាសារ ជាកូនរបស់លោកភីនេហាស ព្រមទាំងមានលោកយ៉ូសាបាដ ជាកូនរបស់លោកយេសួ និងលោកណូអាឌា ជាកូនរបស់លោកប៊ីនុយ ដែលជាពួកលេវី។
34គេបានរាប់ចំនួន ហើយបានថ្លឹងវត្ថុទាំងនោះ។ ព្រមទាំងកត់ត្រាទម្ងន់ទុកជាលាយលក្ខណ៍អក្សរ។
35ពួកអ្នកដែលគេកៀរទៅជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះ គេនាំគ្នាថ្វាយតង្វាយដុតដល់ព្រះនៃជនជាតិអ៊ីស្រាអែល គឺគោឈ្មោល ដប់ពីរក្បាល សម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ ចៀមឈ្មោល កៅសិបប្រាំមួយក្បាល កូនចៀមចិតសិបប្រាំបីរក្បាល និងពពែឈ្មោលដប់ពីរក្បាល សម្រាប់ជាតង្វាយលោះបាប។ ពួកគេដុតសត្វទាំងនោះជាតង្វាយដុតថ្វាយដល់ព្រះអម្ចាស់។
36បន្ទាប់មកគេបានប្រគល់រាជក្រឹត្យរបស់ស្តេច ជូនអស់លោកឧបរាជ និងទេសាភិបាលនៅខាងនាយទន្លេ ហើយអស់លោកទាំងនោះបានជួយគាំទ្រដល់ប្រជាជនអ៊ីស្រាអែល និងព្រះដំណាក់របស់ព្រះជាម្ចាស់។