1នេះជាប្រជាជនក្នុងខេត្តដែលជាប់ជាឈ្លើយសេ្តចនេប៊ូក្នេសា ជាអ្នកដែលបាននិរទេសពួកគេទៅក្នុងបាប៊ីឡូន ប្រជាជនត្រូវបានវិលត្រឡប់ទៅកាន់ទីក្រុងយេរូសាឡឹម និងស្រុកយូដារបស់ពួកគេវិញ។
2ពួកគេត្រឡប់មកវិញជាមួយ សូរ៉ូបាបិល យ៉ូស្វេ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ិលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូមនិងប្អាណា។ នេះជាកំណត់ត្រាប្រជាជននៃស្រុកអ៊ីស្រាអែល។
3កូនចៅរបស់លោកប៉ារ៉ូសមាន ២១៧២នាក់។
4កូនចៅរបស់លោកសេផាធាមាន ៣៧២នាក់។
5កូនចៅរបស់លោកអើរ៉ាសមាន ៧៧៥នាក់។
6កូនចៅរបស់លោកប៉ាហាត់ ម៉ូអាប់ជាកូនរបស់លោក យ៉ូស្វេ និងលោកយ៉ូអាប់មាន ២៨១២នាក់។
7កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់។
8កូនចៅរបស់លោកសាធូមាន ៩៤៥នាក់។
9កូនចៅរបស់លោក សាកាយមាន ៧៦០នាក់។
10កូនចៅរបស់លោកបានីមាន ៦៤២នាក់។
11កូនចៅរបស់លោកបេបាយមាន ៦២៣នាក់។
12កូនចៅរបស់លោកអាសកាដមាន ១ ២២២នាក់។
13កូនចៅរបស់លោកអដូនីកាំមាន ៦៦៦នាក់។
14កូនចៅរបស់លោកប៊ីគវ៉ាយមាន ២ ០៥៦នាក់។
15កូនចៅរបស់លោកអេឌីនមាន ៤៥៤នាក់។
16កូនចៅរបស់លោកអេធើខាងលោកហេសេគាមាន កៅសិបប្រាំបីនាក់។
17កូនចៅរបស់លោកបេសាយមាន ៣២៣នាក់។
18កូនចៅរបស់លោកយ៉ូរ៉ាមាន ១១២នាក់។
19កូនចៅរបស់លោកហាស៊ូមមាន ២២៣នាក់។
20កូនចៅរបស់លោកគីបារមាន កៅសិបប្រាំនាក់។
21កូនចៅក្នុងភូមិបេថ្លេហិមមាន ១២៣នាក់។
22កូនចៅក្នុងភូមិនថូផាមាន ហាសិបប្រាំមួយនាក់។
23អ្នកក្នុងភូមិអាណាថោតមាន ១២៨នាក់។
24អ្នកក្នុងភូមិអាសម៉ាវែតមាន សែសិបពីរនាក់។
25អ្នកក្រុងគារយ៉ាត អើរីម កេភីរ៉ានិងបៀរ៉ូតមាន ៧៤៣នាក់។
26អ្នកក្រុងរ៉ាម៉ានិងកេបាមាន ៦២១នាក់។
27អ្នកក្រុងមីកម៉ាសមាន ១២២នាក់។
28អ្នកក្រុងបេតអែលនិងអៃមាន ២២៣នាក់។
29អ្នកភូមិនេបូរមាន ហាសិបពីរនាក់។
30កូនចៅរបស់លោក ម៉ាកប៊ីសមាន ១៥៦នាក់។
31កូនចៅរបស់លោកអេឡាំម្នាក់ទៀតមាន ១ ២៥៤នាក់។
32កូនចៅរបស់លោកហារីមមាន ៣២០នាក់។
33កូនរបស់លោកឡូដ ហាឌីដ និងអូណូមាន ៧២៥នាក់។
34អ្នកក្រុងយេរីខូរមាន ៣៤៥នាក់។
35អ្នកក្រុងសេណាអាមាន ៣ ៦៣០។
36ពួកបូជាចារ្យ ជាកូនចៅរបស់យេដាយ៉ាក្នុងគ្រួសាររបស់លោកយ៉ូស្វេមាន ៩៧៣នាក់។
37កូនចៅរបស់លោកអ៊ីមមើរមាន ១ ០៥២នាក់។
38កូនចៅរបស់លោកផាសហ៊ើរមាន ១ ២៤៧នាក់។
39កូនចៅរបស់លោកហារីមមាន ១ ០១៧នាក់។
40ពួកលេវីជាកូនចៅរបស់យ៉ូស្វេ និងជាកូនចៅរបស់លោកកាឌមាល ហើយកូនចៅលោកហូដាវាមាន ជិតសិបបួននាក់។
41ក្រុមចម្រៀងក្នុងព្រះវិហារ ជាកូនចៅរបស់លោកអេសាភមាន ១២៨នាក់។
42កូនចៅរបស់អ្នកយាមក្លោងទ្វារ ជាកូនចៅរបស់លោកសាលូម លោកអេធើរ លោកថាលម៉ូន លោកអ័កគូប លោកហាធីថានិងកូនរបស់លោកសូបាយសរុបមានចំនួន ១៣៩នាក់។
43ក្រុមអ្នកដែលបានចាត់ឲ្យទៅបម្រើក្នុងព្រះវិហារជាកូនចៅរបស់លោកស៊ីហា លោកហាស៊ូផា លោកថាបាអូត
44លោកកេរ៉ូស លោកស៊ីយ៉ាហា លោកផាដូន
45លោកលេបាណា លោក ហាកាបា លោកអ័កគូប
46លោកហាកាប លោកសាលម៉ាយនិងកូនចៅលោកហាណាន។
47កូនចៅរបស់លោកគីដេល លោកកាហារ លោករីអាយ៉ា
48លោករេស៊ីន លោកនេកូដា លោកកាសាម
49លោកកអ៊ូសា លោកផាសេហា លោកបេសាយ
50លោកអាសណា លោកមេហូនីមនិងកូនចៅរបស់លោកនេភូស៊ីម។
51កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា លោកហាហ៊ើរ
52លោកបាសលូត លោកមេហ៊ីដា លោកហាសា
53លោកបារកូស លោកស៊ីសេរ៉ា លោកថាម៉ា
54លោកនេស៊ីសេរ៉ានិងកូនចៅរបស់លោកហាធីផា។
55កូនចៅរបស់ព្រះបាទសាឡូម៉ូនជាអ្នកបម្រើជាកូនចៅរបស់លោកសូថាយ លោកសូផេរេត លោកពេរូដា
56លោកយ៉ាឡា លោកដដារកុន លោកគីដេល
57លោកសេផាធា លោកហាធីល លោកផូកេរេត លោកសេបែម និងកូនចៅរបស់លោកអាំម៉ូន។
58សរុបកូនចៅទាំងអស់មានចំនួន ៣៩២នាក់ ពួកគេចាត់ឲ្យជាអ្នកបម្រើក្នុងព្រះវិហារនិងកូនចៅរបស់ព្រះបាទសាឡូម៉ូនជាអ្នកបម្រើ។
59អស់អ្នកដែលបានចាក់ចេញពីធេល មែឡា ធេល ហារេសា កេរូប អរដាននិងអ៊ីមមើរ ប៉ុន្តែពួកគេមិនទទួលស្គាល់ដូនតារបស់ពួកគេដែលមកពីអ៊ីស្រាអែលទេ
60រួមបញ្ចូលទាំងកូនចៅរបស់ដេឡា ៦៥២នាក់ កូនចៅលោកថូប៊ីយ៉ានិងកូនចៅរបស់លោកនេកូដា។
61ដូច្នេះក្នុងចំណោមក្រុមកូនចៅរបស់បូជាចារ្យ កូនចៅរបស់លោកហាបាយ៉ា កូនចៅលោកហាកូស និងកូនចៅរបស់លោកបាស៊ីឡាយ ជាអ្នកដែលយកប្រពន្ធរបស់លោកពីកូនស្រីរបស់លោកបាស៊ីឡាយក្នុងស្រុកកាឡាដ ហើយត្រូវបានហៅថាជាឈ្មោះរបស់ពួកគេ។
62ពួកគេត្រូវស្វែងរកកំណត់ត្រាឈ្មោះពង្សាវតា ប៉ុន្តែមិនអាចរកឃើញឈ្មោះរបស់ពួកគេ ដូច្នេះពួកគេមិនរាប់បញ្ចូលពីភាពជាបូជាចារ្យដែលមិនបរិសុទ្ធ។
63ដូច្នេះអភិបាលនៅទីនោះបានប្រាប់ពួកគេមិនឲ្យបរិភោគយញ្ញបូជាដែលមិនបរិសុទ្ធទាំងឡាយរហូតដល់បូជាចារ្យណាម្នាក់សួរយូរីម និងធូមីមអនុញ្ញាតិ។
64ក្រុមទាំងអស់មានចំនួនសរុប ៤២ ៣៦០នាក់
65ដោយមិនបូកបញ្ចូលអ្នកបម្រើស្រីប្រុសរបស់ពួកគេទាំងអស់ (មាន ៧ ៣៣៧នាក់) និងក្រុមអ្នកចម្រៀងបុរសស្រី្តទាំងអស់មានដល់ (ពីររយនាក់)។
66សេះរបស់ពួកគេមាន ៧៣៦ក្បាល។ លាកាត់របស់ពួកគេមាន ២៤៥ក្បាល។
67អូដ្ឋរបស់ពួកគេមាន ៤៣៥ក្បាល និងសត្វលារបស់ពួកគេមាន ៦ ៧២០ក្បាល។
68នៅពេលដែលពួកគេទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ក្នុងក្រុងយេរូសាឡឹម អ្នកដឹកនាំពួកអយ្យកោបាននាំដង្វាយស្ម័គ្រចិត្តមកកាន់ដំណាក់សាងសង់។
69ពួកគេថ្វាយទៅតាមសម្ថតិភាពរបស់ខ្លួនសម្រាប់ការងារនោះគឺមាន មាសប្រាំមួយពាន់តម្លឹង ប្រាក់ប្រាំពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យចំនួនមួយរយសម្រាប់។
70ដូច្នេះពួកបូជាចារ្យ និងពួកលេវី ប្រជាជន ក្រុមអ្នកចម្រៀង និងក្រុមអ្នកយាមទ្វា ព្រមអស់អ្នកដែលបានចាត់ឲ្យទៅបម្រើក្នុងព្រះវិហារស្នាក់អាស្រ័យក្នុងទីក្រុងរបស់ពួកគេ។ ប្រជាជនទាំងអស់ក្នុងទឹកដីអ៊ីស្រាអែលនឹងត្រូវរស់នៅក្នុងក្រុងរបស់ពួកគេរៀងខ្លួន។