ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អែសរ៉ា 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងឆ្នាំទីមួយនៃរជ្ជកាលស៊ីរូសជាស្តេចនៃទឹកដីពើស៊ី ព្រះអម្ចាស់នឹងបំពេញពាក្យរបស់ព្រះអង្គដែលចេញពីមាត់របស់លោកយេរេមាបានបំផុសស្មារតីរបស់សេ្តចស៊ីរូស។
2សម្រែករបស់ស្តេចស៊ីរូសចេញពេញនគរទាំងមូល។ នេះជាសេចក្តីដែលបានសរសេរ និងនិយាយ «ស៊ីរូសជាសេ្តចនៃស្រុកពើស៊ីបានប្រកាសថា ព្រះអម្ចាស់ជាព្រះនៃស្ថានសួគ៍ទបានប្រទាននូវនគរទាំងអស់នៅផែនដីហើយព្រះអង្គនឹងតែងតាំងយើងឲ្យសង់ដំណាក់មួយសម្រាប់ព្រះអង្គនៅក្នុងក្រុងយេរូសាឡឹមក្នុងស្រុកយូដា។
3អស់អ្នកដែលជាប្រជាជនរបស់ព្រះអម្ចាស់សូមឲ្យព្រះអម្ចាស់គង់នៅជាមួយគេពេលឡើងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម​ ជាព្រះនៃប្រជាជនអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលគង់នៅក្នុងក្រុងយេរូសាឡឹម។
4ប្រជាជនដែលមកពីគ្រប់ទីកន្លែងនៃនគរដែលរស់រានមានជីវិតលើទឹកដីនោះ គួរតែផ្គត់ផ្គង់ពួកគេដោយប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វយកមកថ្វាយជាដង្វាយស្ម័គ្រចិត្តនៅក្នុងដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម»។
5ដូច្នេះ មេនៃពួកបុព្វបុរសក្នុងត្រកូលនៃពួកយូដា និងពួកបេនយ៉ាមីន សម្តេចសង្ឃ​ ពួកលេវី និងអស់អ្នកដែលមានវិញ្ញាណរបស់ព្រះអម្ចាស់ឲ្យទៅសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យផុសឡើង។
6អ្នកដែលនៅជុំវិញទីនោះក៏ត្រូវជួយគាំទ្រការងាររបស់ពួកគេដោយគ្រឿងប្រាក មាស​ ទ្រព្យសម្បត្តិ សត្វ និងរបស់ដែលមានតម្លៃយកថ្វាយជាដង្វាយស្ម័គ្រចិត្ត។
7ស្តេចទឹកដីស៊ីរូស បញ្ចេញវត្ថុទាំងអស់ជាកម្មសិទ្ធិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដែលស្តេចនេប៊ូក្នេសាបាននាំយកពីក្រុងយេរូសាឡឹម ហើយបានដាក់ថ្វាយក្នុងដំណាក់ព្រះរបស់ខ្លួន។
8សេ្តចទឹកដីស៊ីរូសបាន ដាក់ពួកគេក្នុងកណ្តាប់ដៃនៃពួកមីត្រាដាតដែលជាក្រុមអ្នកទារពន្ធឲ្យចាក់ចេញពីលោកសេសបាសារជាមេដឹកនាំនៃទឹកដីយូដា។
9នេះជាចំនួនរបស់ពួកគេ មាសចំនួនសាមសិបផើង ប្រាក់ចំនួនមួយរយផើង និងរបស់ផ្សេងទៀតម្ភៃប្រាំបួនផើង និងចានមាសសាមសិបចាន
10ចានប្រាក់តូចៗចំនួនបួនរយដប់ចាន និងវត្ថុផ្សេងៗបន្ថែមមួយពាន់ទៀត។
11សរុបទាំងមាស និងប្រាក់ទាំងអស់មានចំនួនប្រាំពាន់បួនរយ។ លោកសេសបាសាបាន នាំយករបស់ទាំងអស់នៅពេលដែលគេត្រូវបាននិរទេសចេញពីក្រុងបាប៊ីឡូនទៅកាន់ក្រុងយេរូសាឡឹម។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។