1ដូច្នេះ នៅក្នុងឆ្នាំទីប្រាំមួយ ហើយខែទីប្រាំមួយ នៅក្នុងថ្ងៃទីប្រាំនៃខែនោះ ខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានព្រឹទ្ធាចារ្យនៃជនជាតិយូដាអង្គុយនៅមុខខ្ញុំ ព្រះជាម្ចាស់ដ៏ជាព្រះអម្ចាស់បានដាក់ព្រះហស្ដលើខ្ញុំម្តងទៀតនៅទីនោះ។
2ដូច្នោះហើយ ខ្ញុំបានឃើញ ហើយមើល មានដូចជាទ្រង់ទ្រាយរបស់មនុស្សម្នាក់។ ពីត្រង់កន្លែងត្រគាកចុះទៅក្រោម គឺមានដូចភ្លើង។ ហើយពីត្រឹមត្រគាកឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះត្រចង់ ដូចធ្វើឡើងពីដែក។
3ក្រោយមក ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ ហើយក្នុងនិមិត្តរបស់ព្រះជាម្ចាស់ ហើយព្រះអង្គនាំខ្ញុំទៅក្រុងយេរូសាឡិម ទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងដែលមានរូបព្រះ ដែលបង្កើតឲ្យការប្រចណ្ឌយ៉ាងខ្លាំងឈរនៅទីនោះ។
4ក្រោយមក មើល៍ សិរីល្អនៃព្រះជាម្ចាស់របស់ជនជាតិអីុស្រាអែលនៅទីនោះ ដោយការបើសម្តែងដែលខ្ញុំបានឃើញនៅទីវាលនោះ។
5ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «កូនមនុស្សអើយ ចូរបើកភ្នែកសម្លឹងមើលទៅទិសខាងជើង» ដូច្នេះ ខ្ញុំក៏មើលទៅខាងជើងនោះ ជាទ្វារដែលនាំចូលទៅឯអាសនា នៅកណ្តាលទ្វារចូលគឺមានរូបព្រះនៃច្រណែននៅទីនោះ។
6ដូច្នោះព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «កូនមនុស្សអើយ តើអ្នកឃើញការដែលគេប្រព្រឹត្តឬទេ? គឺជាការគួរស្អប់ខ្ពើមខ្លាំង ដែលពូជពង្សអុីស្រាអែលធ្វើនៅទីនេះ ដើម្បីឲ្យយើងបានឃ្លាតឆ្ងាយពីទីបរិសុទ្ធរបស់យើង។ តែចាំមើល អ្នកនឹងឃើញការគួរស្អប់ខ្ពើម យ៉ាងសម្បើមជាងនេះទៅទៀត»។
7ពេលនោះ ព្រះអង្គនាំខ្ញុំទៅដល់ទ្វារទីលាន ខ្ញុំបានមើលទៅឃើញមានប្រហោងមួយក្នុងកំផែង។
8ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «កូនមនុស្សអើយ ចូរជីកទៅក្នុងកំផែង» ដូច្នោះខ្ញុំបានជីកក្នុងកំផែងហើយ ឃើញមានទ្វារមួយ។
9បន្ទាប់មកព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ចូរអ្នកចូលទៅខាងក្នុង មើលការគួរស្អប់ខ្ពើមយ៉ាងអាក្រក់ ដែលពួកគេធ្វើនៅទីនេះ»។
10ដូច្នេះ ខ្ញុំក៏ចូលទៅក្នុងហើយមើល ហើយចូលមើល! ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វសាហាវ! រួមទាំងរូបព្រះរបស់ពូជពង្សជនជាតិអុីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ។
11ក៏មានពួកចាស់ទុំនៃពួកអុីស្រាអែលចិតសិបនាក់នៅទីនោះ ហើយមានយ្អាសានាដែលជាកូនសាផាន បានឈរនៅកណ្ដាលពួកគេ។ ពួកគេបានឈរនៅចំពោះរូបភាពនោះហើយគ្រប់គ្នាកាន់ជើងពាននៅនិងដៃ ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។
12ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំជនជាតិអុីស្រាអែល ធ្វើនៅទីងងឹតទេ? ម្នាក់ៗបានធ្វើការនេះហើយលាក់នៅក្នុងបន្ទប់នៃព្រះរបស់គេ ដ្បិតគេនិយាយ ព្រះអម្ចាស់មិនឃើញយើងទេ! ព្រះអម្ចាស់បានបោះបង់ចោលទឹកដីនេះហើយ»។
13ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «បែរមកម្តងទៀត នោះនឹងឃើញការគួរស្អប់ខ្ពើមដែលគេប្រព្រឹត្តជាច្រើនទៀត»។
14បន្ទាប់មកទៀត ព្រះអង្គបាននាំខ្ញុំទៅទ្វារចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដែលនៅទិសខាងជើង ហើយមើល៍ចុះ! នៅទីនោះមានពួកស្រី្តអង្គុយយំកាន់ទុក្ខឲ្យព្រះថាមូស ។
15ដូច្នោះព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «តើអ្នកឃើញការនេះឬទេ កូនមនុស្ស? ចូរមើលម្តងទៀតនឹងឃើញអំពើអាក្រក់ជាងនេះទៅទៀត»។
16ព្រះអង្គបាននាំខ្ញុំចូលទៅទីលានខាងក្នុងរបស់ព្រះដំណាក់នៃព្រះជាម្ចាស់ ហើយឃើញ! ត្រង់មាត់ទ្វារព្រះវិហារនៃព្រះជាម្ចាស់ នៅរវាងផ្លូវដើរ ហើយនិងអាសនា មានមនុស្សប្រហែលជាម្ភៃប្រាំនាក់ បែរខ្នងទៅខាងព្រះវិហារនៃព្រះជាម្ចាស់ ហើយមុខទៅខាងកើត ហើយពួកគេកំពុងតែថ្វាយបង្គំព្រះអាទិត្យ។
17ព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «កូនមនុស្សអើយ តើអ្នកឃើញឬទេ? តើវាជាតូចតាចឬដែលពួកអ្នកស្រុកយូដា បានកំពុងធ្វើការអាក្រក់គួរខ្ពើមនៅទីនេះ? ដ្បិតគេបានធ្វើឲ្យទឹកដីនេះមានពេញដោយអំពើឃោរឃៅ ហើយបែរទាស់នឹង ធ្វើឲ្យយើងខឹងខ្លាំង ដូចយកមែកឈើរុកចូលច្រមុះគេអញ្ជឹង។
18ដូច្នេះ យើងនឹងធ្វើការតបទៅពួកគេវិញ ហើយភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតគេទេ។ ទោះបើគេស្រែករកយើង ដោយសំឡេងខ្លាំងក្តី យើងក៏មិនស្តាប់ដែរ»។