1ព្រះបន្ទូលនៃព្រះអម្ចាស់មកដល់ខ្ញុំដោយបន្ទូលថា
2«អ្នក កូនមនុស្សអើយ ព្រះជាអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដល់ ស្រុកអុីស្រាអែល» ត្រូវបញ្ចាប់! ត្រូវបញ្ចាប់ កំពុងតែចូលមកតាមទិសទាំងបួន។
3ពេលបញ្ចប់បានមកដល់លើមក ដ្បិតយើងនឹងចាត់កំហឹងទៅលើអ្នក ហើយយើងនឹងវិនិច្ឆ័យទោសអ្នក តាមអំពើដែលអ្នកប្រព្រឹត្ត រួចហើយយើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមរបស់អ្នក។
4ដ្បិតភ្នែករបស់យើងនឹងមិនអាណិតមេត្តាអ្នកទេ ហើយយើងនឹងមិនទុកអ្នកទេ។ ផ្ទុយទៅវិញ យើងនឹងនាំការអាក្រក់ដែលអ្នកបានធ្វើមកលើអ្នក និងការគួរស្អប់ខ្ពើមនៅក្នុងចំណោមរបស់អ្នក ដូច្នោះ អ្នករាល់គ្នានឹងដឹងថា យើងគឺជាព្រះអម្ចាស់»។
5ព្រះអម្ចាស់ដ៏ជាព្រហមានព្រះបន្ទូលដូច្នេះ «មហត្តរាយ!មហត្តរាយមួយ! មើល៍ វាកំពុងតែមកហើយ។
6គ្រាចុងក្រោយនឹងមកដល់ជាពិត។ ពេលបញ្ចប់មកទាស់នឹងអ្នក។ មើល៍វាកំពុងតែមកហើយ!
7សេចក្តីវិនាសរបស់អ្នកមកដល់ហើយ ដែលជាអ្នករស់នៅលើទឹកដី។ ពេលនោះនឹងមកដល់ គឺជាថ្ងៃនៃការបំផ្លាញជិតមកដល់ ហើយតំបន់ភ្នំនឹងមិនមានភាពរីករាយទៀតឡើយ។
8ឥឡូវនេះជិតមកដល់ហើយ យើងនឹងចាក់កំហឹងរបស់យើង លើអ្នក ហើយយើងនឹងបំពេញលើអ្នកតាមកំហឹងរបស់យើង ពេលយើងដាក់ទោសអ្នកតាមការដែលអ្នកធ្វើដ៏គួរស្អប់ខ្ពើមរបស់អ្នក។
9ដ្បិតភ្នែកយើងនឹងមិនអាណិតមេត្តា ហើយយើងក៏មិនត្រាប្រណីអ្នកដែរ។ ដូចអ្វីដែលធ្លាប់បានធ្វើ យើងនឹងធ្វើការនេះដល់អ្នក ហើយការគួរខ្ពើមរបស់អ្នកវានឹងនៅកណ្តាលអ្នក ដូច្នោះ អ្នកនឹងដឹងថា យើងនេះហើយជាព្រះអម្ចាស់ដែលជាអ្នកជំនុំជម្រះអ្នក។
10មើល៍! ថ្ងៃនោះ! មើល៍ វាកំពុងមកដល់ហើយ! សេចក្តីវិនាសបានចេញមកហើយ! ដំបងបានចេញផ្លា ភាពក្រអឺតក្រទមចេញផ្កាក្រពុំ!
11អំពើហិង្សាក៏កើនឡើង ដល់ដំបងនៃការអាក្រក់ គ្មានពួកគេណា ហើយក៏គ្មានមនុស្សកកកុញ ក៏គ្មានទ្រព្យសម្បត្តិរបស់គេ ហើយក៏គ្មានអ្វីដែលសំខាន់អាចមានទៀតដែរ!
12ពេលវេលានឹងមកដល់ ថ្ងៃនោះជិតមកដល់ហើយ។ កុំឲ្យទិញបានរីករាយឡើយ កុំឲ្យអ្នកលក់មិនត្រូវកាន់ទុក្ខដែរ ចាប់តាំងកំហឹងរបស់យើងចូលដល់មនុស្សជាច្រើន!
13ដ្បិតអ្នកលក់ពុំអាចប្រមូលយកអ្វីៗដែលខ្លួនបានលក់យកមកវិញបានឡើយ ទោះបីគេនៅមានជីវិតក៏ដោយ ចាប់តាំងពីសេចក្តីនេះបានប្រកាសទាស់ជាមួយមនុស្ស។ ពួកគេនឹងមកវិញ ដ្បិតនឹងគ្មានមនុស្សណាអាចរស់ក្នុងអំពើបាបរបស់គេបានចំរើនឡើង នោះទេ !
14ពួកគេបានផ្លុំត្រែ ហើយបានត្រៀមគ្រប់យ៉ាងជាស្រេច តែគ្មានអ្នកណាចេញទៅតស៊ូឡើយ ចាប់តាំងពីកំហឹងរបស់យើង គ្របដណ្តប់លើពួកមនុស្សទាំងអស់។
15ដាវបាននៅខាងក្រៅ ហើយមានអាសន្នរោគ និងគ្រោះទុរ្ភិក្សនៅក្នុងផ្ទះ។ អ្នកណាដែលនៅទីវាល នឹងត្រូវស្លាប់ដោយដាវ ហើយអ្នកដែលនៅក្នុងទីក្រុង មានគ្រោះទុរ្ភិក្ស និងអាសន្នរោគនឹងសម្លាប់គេ។
16ប៉ុន្តែ ពួកអ្នកដែលរត់រួចបាន នោះនឹងរួចជីវិតទៅនៅតាមលើភ្នំ។ ដូចជាសត្វព្រាបនៅតាមជ្រលងភ្នំ គ្រប់គ្នានឹងយំសោកដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន។
17ដៃរបស់ពួកគេនឹងគ្មានកម្លាំង ហើយជង្គង់គ្រប់គ្នានឹងខ្សោយដូចជាទឹក។
18ហើយពួកគេនឹងស្លៀកសំពត់ធ្មៃ ហើយមានសេចក្ដីស្ញែងខ្លាចនឹងគ្របបាំងពួកគេ ហើយសេចក្ដីខ្មាសនៅលើមុខ ហើយគេនឹងកោរសក់គ្រប់គ្នា។
19ពួកគេនឹងបោះចោលប្រាក់របស់គេនៅតាមផ្លូវ ហើយមាសក៏គ្មានតម្លៃ។ ទាំងប្រាក់ ទាំងមាសរបស់គេ នឹងជួយគេមិនបានឡើយ នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអម្ចាស់ គេនឹងមិនស្កប់ចិត្ត ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ព្រោះរបស់នោះ ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើពើទុច្ចរិតរបស់ខ្លួន។
20ក្នុងមោទនភាពរបស់គេ ពួកគេបានតាំងឡើងឲ្យមានភាពស្រស់ស្អាតដោយគ្រឿងលំអរ ហើយពួកគេបានធ្វើរូបព្រះនិងស្វែងរករបស់ដែលគួរឆ្អើម។ ដូច្នេះហើយ យើងបានធ្វើឲ្យការទាំងនេះរបស់ពួកគេទៅជារបស់មិនស្អាត។
21ក្រោយមក យើងនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃ នៃជនជាតិដទៃប្លន់យក និងពួកមនុស្សអាក្រក់នៅផែនដីប្លន់យកដែរ ហើយពួកគេនឹងរងការប្រមាថផង។
22បន្ទាប់មក យើងនឹងបែរមុខចេញពីពួកគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់យើងដែរ និងមានចោរប្លន់ចូលទៅក្នុងហើយយកអ្វីទាំងអស់។
23ចូរធ្វើច្រវាក់ ព្រោះទឹកដីនេះពោពេញដោយការដាក់ទោសនៃឈាម ហើយទីក្រុងពោពេញដោយការឃោរឃៅ។
24ដូច្នេះ យើងនឹងនាំមនុស្សដែលអាក្រក់បំផុតក្នុងជនជាតិ ហើយពួកគេចាប់យកផ្ទះរបស់គេ ហើយយើងនឹងបំបាក់អំនួតរបស់មនុស្សខ្លាំងពូកែ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ នឹងត្រូវអាប់ឱនចុះ!
25ការភ័យខ្លាចនឹងមកសល់! ពួកគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែរកមិនបានសោះ។
26មហន្តរាយលើមហន្តរាយនឹងមកដល់ ហើយវានឹងក្លាយជាពាក្យចចាមអារាមហើយចចាមអារាមទៀត។ បន្ទាប់មក ពួកគេស្វែងរកនិមិត្តពីពួកព្យាការី ប៉ុន្តែក្រឹត្យវិន័យនឹងបាត់អស់ ហើយគ្មានការប្រឹក្សាពីចាស់ទុំទៀតដែរ។
27ស្តេចនឹងកាន់ទុក្ខ ហើយពួកអ្នកដឹងនាំនឹងអស់សង្ឃឹម ក្នុងពេលដៃប្រជាជននៅក្នុងទឹកដីត្រូវញ័ររន្ធត់។ ផ្អែកទៅលើការប្រព្រឹត្តរបស់ពួកគេ ហើយនឹងជំនុំជម្រះពួកគេ! យើងនឹងទោសរបស់គេតាមកំរិតរបស់គេ រហូតពួកគេដឹងថា យើងជាព្រះអម្ចាស់»។