1បន្ទាប់មក បុរសនោះក៏បាននាំខ្ញុំត្រឡប់ទៅទ្វារនៃព្រះវិហារ នៅទីនោះមានទឹកហូរចេញពីក្រោមមាត់ទ្វារនៃព្រះវិហារ ព្រះដំណាក់បែរមុខទៅទិសខាងកើត ដ្បិតខាងមុខព្រះវិហារនោះគឺបែរមុខខាងកើត ហើយទឹកនោះហូរមកក្រោម ពីខាងត្បូងនៃព្រះវិហារទៅខាងស្តាំមនៃអាសនា។
2ដូច្នេះហើយ លោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត ឃើញមានទឹកហូរចេញមកខាងស្តាំទៅរកទិសខាងត្បូង។
3ក្នុងពេលដែលបុរសនោះបានចេញទៅខាងកើត នៅទីនោះបានរង្វាស់ខ្សែរនៅក្នុងដៃគាត់ លោកវាស់មួយពាន់ហត្ថ ហើយ នាំខ្ញុំដើរកាត់ទឹក ហើយទឹកនោះបានត្រឹមភ្នែកគោល។
4រួចហើយលោកក៏វាស់មួយពាន់ហត្ថទៀត រួចឲ្យខ្ញុំដើរកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់មួយពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកដល់ត្រឹមចង្កេះ។
5ហើយក្រោយមកទៀត លោកវាស់មួយពាន់ហត្ថទៀត ប៉ុន្តែមានទន្លេដែលខ្ញុំមិនអាចដើរឆ្លងកាត់បានទេ ដ្បិតទឹកបានឡើងកាន់តែខ្ពស់ ដែលទឹកនោះអាចល្មមនឹងហែលបាន គឺជាទន្លេដែលមិនអាចដើរឆ្លងកាត់បាននោះទេ។
6បុរសនោះនិយាយមកខ្ញុំ «កូនមនុស្សអើយ តើបានឃើញហើយឬ?» ហើយលោកនាំខ្ញុំឲ្យត្រឡប់ទៅមាត់ទន្លេនោះវិញ។
7ដូចដែលខ្ញុំដើរមកវិញ តាមមាត់ទន្លេមានដើមឈើជាច្រើនទាំងសងខាង។
8បុរសនោះប្រាប់ខ្ញុំ «ទឹកនេះហូរចេញទៅទិសខាងកើត ធ្លាក់ចុះទៅដល់តំបន់អារ៉ាប់ ហើយហូរធ្លាក់ទៅសមុទ្រអំបិល លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ ទឹកសមុទ្រនឹងទៅជាទឹកសាបវិញ។
9កន្លែងណាដែលទឹកទន្លេនោះហូរទៅ សត្វទាំងអស់ និងមានជីវិតរស់ ក៏មានត្រីច្រើន ដោយព្រោះទឹកនេះហូរទៅដល់ទីនោះ។ វានឹងធ្វើឲ្យទឹកប្រៃទៅជាទឹកសាបវិញ។ កន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់យ៉ាងនឹងមានជីវិតរស់។
10រួចហើយវានឹងកើតឡើងជាមួយពួកនេសាទត្រីនៃអេនកេឌី នឹងឈរក្បែរទឹកនោះ ហើយនឹងមានកន្លែងសម្រាប់ហាលសំណាញ់ នៅកន្លែងអេនអេកលែម។ ទីនោះមានស្រីច្រើនប្រភេទនៅក្នុងសមុទ្រអំបិល ដូចជាត្រីនៅក្នុងសមុទ្រធំដែរ ដែលពួកគេបានបោះបង់ចោល។
11ប៉ុន្តែ សមុទ្រអំបិលវាលភក់ល្បប់ហើយដីភក់ នឹងមិនបានសាបល្អទេ កន្លែងទាំងនោះនឹងបានទុកសម្រាប់ធ្វើអំបិលវិញ។
12ចំណែកឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ។ ស្លឹកវាមិនស្វឹតស្រពោនឡើយ ហើយផ្លែរបស់វាក៏មិនធ្លាក់ចុះដែរ។ មួយខែម្តងដើមឈើនឹងឲ្យផ្លែថ្មី ពីព្រោះទឹកនោះចេញពីទីសកលការៈមក ហូរស្រោចដើមឈើទាំងនោះ។ ផ្លែឈើបានសម្រាប់ជាអាហារ ចំណែកស្លឹកសម្រាប់យកទៅធ្វើថ្នាំព្យាបាល។
13ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេ «នេះជារបៀបដែលអ្នករាល់គ្នានឹងចែងចែកដីសម្រាប់ កុលសម្ព័ន្ធអុីស្រាអែលទាំងដប់ពីរ លោកយ៉ូសែបនឹងត្រូវបានពីរចំណែក។
14អ្នករាល់គ្នានឹងបែងចែកស្មើគ្នា ដ្បិតយើងបានលើកដៃស្បថនឹងឲ្យទឹកដីនេះដល់បុព្វបុរសអ្នករាល់គ្នាហើយ។ ទឹកដីនេះនឹងត្រូវឲ្យដល់អ្នករាល់គ្នា ទុកជាមរតកដែរ។
15នេះគឺជាព្រំដែននៃទឹកដីនៅទិសខាងជើង ចាប់ពីសមុទ្រធំដោយតាមផ្លូវទៅហេតឡូន រួចហើយដល់សេដាត។
16បន្ទាប់មកព្រំដែននឹងទៅដល់ បេរ៉ូថា ហើយដល់ស៊ីបរ៉ែម ដែលនៅចន្លោះព្រំដែនដាម៉ាស ហើយនិង ហាសា ហាទីកុន ដែលនៅក្បែរព្រំដែននៃហារ៉ុន។
17ដូច្នេះព្រំដែនចាប់ពីសមុទ្រទៅដល់ ហាសាអេណាន នៅនិងព្រំប្រទល់ជាមួយដាម៉ាស ហើយហាម៉ាត់នៅខាងជើង។ នេះគឺជាផ្នែកនៃទឹកដីខាងជើង។
18នៅផ្នែកខាងកើត នៅក្នុងចន្លោះទឹកដីហាវរ៉ុន និងទឹកដីដាម៉ាស ហើយចន្លោះទឹកដីកាឡាត របស់ទឹកដីអុីស្រាអែលតាមដងទន្លេយ័រដាន់។ អ្នកត្រូវវាស់ចាប់ពីព្រំប្រទល់រហូតដល់សមុទ្រខាងកើត ទាំងអស់នេះគឺជាផ្នែកខាងកើតនៃព្រំប្រទល់។
19រួចហើយផ្នែកខាងត្បូង លាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ទឹកមេរីបា កាដេស តាមជ្រោះទឹកអេស៊ីប ដែលហូរធ្លាក់ទៅសមុទ្រធំ ហើយនេះជាព្រំដែនខាងត្បូង។
20ហើយព្រំដែនខាងលិច គឺជាសមុទ្រធំ ចាប់ពីទល់ដែននឹងទ្វារទឹកដីហាម៉ាត។ នេះគឺជាផ្នែកខាងលិច។
21ក្នុងរបៀបនេះអ្នកត្រូវបែងចែកទឹកដីនេះ សម្រាប់អ្នក សម្រាប់កុលសម្ព័ន្ធនៃតិអុីស្រាអែល។
22អ្នកត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមរតកសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកជនជាតិដទៃ ដែលអាស្រ័យនៅជាមួយអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងទឹកដីអុីស្រាអែល។ អ្នករាល់គ្នានឹងចាប់ឆ្នោត សម្រាប់មរតកនៅក្នុងកុលសម្ព័ន្ធនៃអុីស្រាអែល។
23ហើយវានឹងកើតដែលជនជាតិដទៃទាំងនោះអាស្រ័យនៅជាមួយ កុលសម្ព័ន្ធ ក្នុងចំណោមអ្នកដែលកំពុងរស់នៅ។ អ្នកត្រូវឲ្យមរតកដល់គេដែល នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ»។