1ទាំងនេះគឺជាឈ្មោះកុលសម្ព័ន្ធទាំងឡាយ។ កុលសម្ព័ន្ធដាន់នឹងទទួលមួយចំណែកពីទឹកដីដែលស្ថិតនៅតាមព្រំប្រទល់ចុងខាងជើងបំផុតគឺជាព្រំប្រទល់នៃអីុស្រាអែល គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅ លីបូហាម៉ាត់។ ហើយព្រំប្រទល់ម្ខាងទៀតទៅដល់ ហាសាអេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់។ ព្រំប្រទល់ដាន់លាតសន្ធឹង ទៅដល់ទិសខាងលិច ទៅរហូតដល់សមុទ្រធំ។
2កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច អេសើុរបានមួយចំណែកដែរ។
3ជិតគ្នានិងព្រំប្រទល់អេស៊ើរដែលនៅផ្នែកកើតដល់ខាងលិច ណែបថាលីនឹងបានមួយចំណែកដែរ។
4នៅជាប់ព្រំប្រទល់គ្នាណែបថាលីនៅជាប់នឹងគ្នាចាប់ពីខាងកើតទៅខាងលិច ម៉ាណាសេចាប់ពីខាងកើតទៅខាងលិច នឹងបានមួយចំណែកផងដែរ។
5នៅជាប់ព្រំប្រទល់គ្នាម៉ាណាសេចាប់ពីខាងកើតទៅខាងលិច អេប្រាអ៊ីមនឹងបានមួយចំណែកដែរ។
6នៅជាប់គ្នាព្រំប្រទល់អេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច រូបេននឹងបានមួយចំណែកដែរ។
7នៅជាប់គ្នាព្រំប្រទល់រូបេន ចាប់ពីខាងកើតទៅខាងលិច យូដានឹងបានមួយចំណែកដែរ។
8ដីសម្រាប់តង្វាយដែលអ្នកនឹងធ្វើ គឺជាប់នឹងព្រំប្រទល់ជាមួយយូដា ហើយពង្រីកចាប់ពីខាងកើតរហូតដល់ខាងលិច គឺមានទទឹងពីរម៉ឺនប្រាំពាន់ខ្នាត។ ហើយបណ្តោយក៏ប៉ុននឹងចំណែកទឹកដីឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិច ហើយព្រះវិហារត្រូវនៅកណ្ដាលទីនោះ។
9ដីនៅត្រង់កន្លែងនេះ ជាតង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយដល់ព្រះអម្ចាស់ នោះត្រូវបណ្តោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងមួយម៉ឺនហត្ថ។
10កន្លែងនេះត្រូវតែ ញែកចេញជាកន្លែងដីមួយចំណែកដែលបរិសុទ្ធ ពួកបូជាចារ្យនឹងត្រូវបានទទួលចំណែកដីនេះ ដោយវាស់តាំងពីខាងជើងនោះ បណ្តោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយខាងលិច មានទទឹងជាមួយម៉ឺនហត្ថ ខាងកើតទទឹងមួយម៉ឺនហត្ថ ហើយខាងត្បូងបណ្តោយពីរម៉ឺនប្រាំពាន់ហត្ថ ចំណែកនៃកន្លែងបរិសុទ្ធរបស់ព្រះអម្ចាស់នឹងនៅកណ្ដាលនោះ។
11ដីនោះនឹងទុកសម្រាប់ពួកបូជាចារ្យ ជាកូនចៅសាដុក ដែលបានញែកជាបរិសុទ្ធ ហើយក៏រក្សាបញ្ញើរបស់យើង មិនដែលវង្វេងចេញពីយើង ក្នុងកាលដែលពួកអុីស្រាអែលបានវង្វេង ដូចជាពួកលេវីបានវង្វេងនោះឡើយ។
12តង្វាយបរិសុទ្ធសម្រាប់ពួកបូជាចារ្យ គឺជាចំណែកនៃដីដែលបរិសុទ្ធបំផុត។ ជាប់នឹងព្រំប្រទល់របស់ពួកលេវី។
13ព្រំប្រទល់ទឹកដីពួកលេវី ជាប់ជាមួយទឹកដីពួកពូជាចារ្យ ដែលមានបណ្តោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងមួយម៉ឺនហត្ថផងដែល។ ទាំងមូលមានពីរប័ណ្ណកាន់កាប់ ហើយបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ និងទទឹងពីរម៉ឺនហត្ថ។
14ពួកគេមិនត្រូវឲ្យគេលក់អ្វីពីនោះឡើយ ក៏មិនត្រូវប្តូរ ឬបញ្ជូនផលដំបូងចេញពីដីរបស់អីុស្រាអែល ទៅទីកន្លែងផ្ដេងទៀតដែរ អ្នកត្រូវញែកផលទាំងនោះជារបស់បរិសុទ្ធ ដើម្បីថ្វាយដល់ព្រះអម្ចាស់។
15ហើយដីដែលនៅសល់ គឺដីប្រាំពាន់ខ្នាតដែលសល់នៅតាមទទឹងនៅខាងមុខចំណែកពីរម៉ឺនប្រាំពាន់ងត្ថ នោះសម្រាប់ប្រើជុំគ្នាសម្រាប់ទីក្រុង ឲ្យធ្វើទីលំនៅ ហើយសម្រាប់ជាដីទំនេរ ចំណែកទីក្រុង ត្រូវនៅកណ្ដាលនោះ។
16ចំណែកនេះ គឺជាទំហំទីក្រុងដែលបានវាស់ទុក្ខរួចហើយ គឺខាងជើង ត្រូវជា ៤៥០០ ខ្នាតតាមបណ្តោយដល់ ខាងត្បូង៤៥០០ ហត្ថដែលតាមបណ្តោយ ដល់ខាងកើតក៏មាន ៤៥០០ ហត្ថតាមបណ្តោយដែលទៅដល់ខាងលិច៤៥០០ ហត្ថដែរ។
17ទីក្រុងនោះត្រូវមានវាលទំនេដែលនៅជុំវិញ គឺខាងជើង ត្រូវមានទំហំ ២៥០ហត្ថជំរៅ ចំណែកទៅខាងត្បូង មានទំហំ ២៥០ហត្ថជំរៅ ខាងកើតមានទំហំ២៥០ហត្ថជំរៅ និងខាងលិចក៏ត្រូវមានទំហំ ២៥០ហត្ថជំរៅផងដែរ។
18ដីដែលសល់នៅតាមបណ្តោយជាប់តពីដីបរិសុទ្ធ ខាងកើតត្រូវជាមួយម៉ឺនខ្នាត ហើយខាងលិចមួយម៉ឺនខ្នាត នោះជាដីជាប់តពីដីបរិសុទ្ធ ចំណែកផលចម្រើនពីដីនោះ នឹងបានសម្រាប់ជាអាហារដល់ពួកអ្នកដែលធ្វើការនៅក្នុងទីក្រុង។
19ប្រជាជនដែលបានធ្វើការនៅក្នុងទីក្រុង ពីគ្រប់ទាំងកុលសម្ព័ន្ធអុីស្រាអែល គេនឹងភ្ជួររាស់ដីនោះ។
20ដីទាំងអស់ដែលថ្វាយជាតង្វាយ ទាំងអស់បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ខ្នាត ហើយទទឹងពីរម៉ឺនប្រាំពាន់ហត្ថ។ នៅក្នុងរបៀបនេះអ្នកទាំងអស់គ្នាត្រូវថ្វាយដ៏បរិសុទ្ធនៃដីទាំងនោះ ព្រមទាំងដីសម្រាប់ទីក្រុងផង។
21ដីដែលសល់គ្រប់ផ្នែកទាំងអស់ពីការថ្វាយដ៏បរិសុទ្ធ ហើយនិងដីសម្រាប់ទីក្រុងនឹងឲ្យទៅអ្នកដឹកនាំ។ ការកាន់កាប់ដីរបស់អ្នកដឹកនាំគឺតាំងពីខាងកើតពង្រីកដល់ទំហំ ពីរម៉ឺនប្រាំពាន់ហត្ថ ចេញទៅព្រំប្រទល់ទៅដីថ្វាយជាទីវរិសុទ្ធ ទៅដល់និងព្រំប្រទល់ខាងកើត ហើយក៏កាន់កាប់ដល់ទិសខាងលិចទំហំ ពីរម៉ឺនប្រាំពាន់ហត្ថ ចេញទៅព្រំប្រទល់ខាងលិច។ ប៉ុន្តែនៅកណ្តោលនោះត្រូវថ្វាយសម្រាប់ទីបរិសុទ្ធនៃព្រះវិហារ ត្រូវនៅកណ្ដាលនោះ។
22ហើយដីដែលត្រូវបានពង្រីកពីដីរបស់ពួកលេវី ហើយនិងពីដីដែលសម្រាប់ទីក្រុងនោះ ដែលនៅកណ្ដាលទឹកដីសម្រាប់អ្នកដឹកនាំ គឺពីព្រំប្រទល់នៃយូដា ហើយនិងព្រំប្រទល់នៃបេនយ៉ាមីន ហើយនិងយូដា ដីនេះសម្រាប់ពួកអ្នកដឹកនាំ។
23សម្រាប់កុលសម្ព័ន្ធផ្សេងទៀត ចាប់តាំងពីខាងកើតរហូតដល់ខាងលិច។ កុលសម្ព័ន្ធបេនយ៉ាមីន នឹងបានទទួលមួយចំណែក។
24ជាប់នឹងទឹកដីរបស់បេនយ៉ាមីន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច កុលសម្ព័ន្ធស៊ីម្មាននឹងបានមួយចំណែក។
25ជាប់នឹងទឹកដីរបស់ស៊ីម្មាន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច កុលសម្ព័ន្ធអុីសាខារ នឹងបានមយយចំណែក។
26ជាប់នឹងទឹកដីរបស់អ៊ីសាខារ ចាប់តាំងពីខាងកើតរហូតដល់ខាងលិច កុលសម្ព័ន្ធសាប់យូឡូន នឹងបានមួយចំណែក។
27ខាងត្បូងនៃសាប់យូឡូន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធកាដ។
28ហើយនៅខាងត្បូងព្រំប្រទល់កាដ ត្រូវលាតសន្ឋឹងចាប់ពីក្រុងតាម៉ារ ទៅដល់ទឹកធ្លាក់ មេរីបាកាដេស ជាប្រភពទឹកជ្រោះអេស៊ីប រហូតដល់សមុទ្រធំ។
29នេះជាទឹកដីដែលអ្នករាល់គ្នាត្រូវចាប់ឆ្នោត បែងចែកដល់កុលសម្ព័ន្ធទាំងនោះនៃអុីស្រាអែល ទុកជាមរតករបស់គេ។ ទាំងនេះគឺជាចំណែកពួកគេ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ។
30នេះគឺជាច្រកចេញពីទីក្រុង គឺខាងជើងមានទំហំបណ្តោយ ៤៥០០ ហត្ថតាមរង្វាស់។
31ហើយមានទ្វារបី ហើយនឹងមានឈ្មោះរបស់វា ទៅតាមឈ្មោះអស់ទាំងកុលសម្ព័ន្ធជនជាតិអុីស្រាអែល ទ្វារទីមួយរូបេនមួយ ទ្វារទីពីរយូដាមួយ និងទ្វារទីបីលេវី។
32ហើយនៅខាងកើតដែលត្រូវវាស់មាន ៤៥០០ ហត្ថប្រវែងនោះ ហើយទ្វារបី គឺទ្វារយ៉ូសែបមួយ ទ្វារបេនយ៉ាមីនមួយ និងទ្វារដាន់មួយ។
33នៅខាងត្បូងមានទំហំ ៤៥០០ ហត្ថបណ្តោយ ហើយទ្វារបី គឺទ្វារសម្រាប់ស៊ីម្មានមួយ និងទ្វារសម្រាប់អុីសាខារមួយ និងទ្វារសម្រាប់សាប់យូឡូនមួយ។
34នៅខាងលិចដែលបានវាស់មានទំហំ ៤៥០០ហត្ថ ហើយមានទ្វារបី គឺទ្វារសម្រាប់កាដមួយ និងទ្វារសម្រាប់អេស៊ើរមួយ ហើយនិងទ្វារសម្រាប់ ណែបថាលីមួយដែរ។
35ទំហំដេលជុំវិញទីក្រុង ត្រូវជាមួយម៉ឺនប្រាំបីពាន់ហត្ថ តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះអម្ចាស់គង់នៅទីនោះ»។