ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 45

Read Scripture freely. Divine Threads study for this chapter is coming later.

1ពេល​ណា​អ្នក​រាល់​គ្នា​ចាប់​ឆ្នោត​ ដើម្បីបែង​ចែក​ទឹក​ដី​ដែលជា​មត៌ក អ្នកត្រូវ​ញែក​ដី​មួយ​ចំណែក​ទុក​ជា​ដី​សក្ការៈសម្រាប់ព្រះអម្ចាស់ ការថ្វាយ​ដីគឺត្រូវតែកន្លែងបរិសុទ្ធ ដី​នោះ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ។ វានឹងបរិសុទ្ធ ​នៅកន្លែងជុំវិញរបស់េវាផងដែរ។
2ចេញពីទីនោះ ​​មាន​ទំហំ​ប្រាំ‌រយ​ហត្ថ​ បួន​ជ្រុង ដែលនៅទីធ្លា​ព័ទ្ធ​ជុំ‌វិញ ទីសក្ការៈជាមួយព្រំព្រទល់ជុំវិញ មាន​ទទឹងហាសិប​ហត្ថទៀត។
3ពីកន្លែងនេះអ្នកនឹងវាស់ដំបូលផ្លូវដើរ ​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ ហើយ​នឹង​វាស់ទីសក្ការៈ​ជាក្លែងបរិសុទ្ធ​បំផុត។
4វាជាកន្លែង​បរិសុទ្ធនៅក្នុងទឹកដីនោះ សម្រាប់​ពួក​បូជា‌ចារ្យ ដែល​បម្រើ​ព្រះ‌អម្ចាស់​ជាអ្នកដែលចូលទៅជិតព្រះអម្ចាស់ដើម្បីបម្រើព្រះអង្គ។ ទីនោះជាកន្លែងសម្រាប់​សង់​ផ្ទះ​ពួកគេហើយ ហើយ​ជាកន្លែបរិសុទ្ធសម្រាប់ទីបរិសុទ្ធ។
5ដូច្នោះ​វានឹង​មាន​បណ្ដោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ហត្ថ និង​ទទឹង​មួយ​ម៉ឺន​ហត្ថ​ទៀត ហើយវានឹងសម្រាប់ក្រុង​ពួក​លេវី​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់។
6អ្នក​នឹង​ត្រូវ​រៀបចំទុក​​សម្រាប់​ទី​ក្រុង​ទទឹង​ប្រាំ​ពាន់ បណ្តោយ​ពីរ​ម៉ឺន​ប្រាំ​ពាន់ កន្លែងបន្ទាប់ទីនោះ ត្រូវបម្រុងទុកសម្រាប់ជាទីកន្លែងបរិសុទ្ធ ទីក្រុងនេះគឺជារបស់កូនចៅអុីស្រា‌អែលទាំងអស់​។
7ដីមួយចំណែក​សម្រាប់​អ្នកដឹកនាំ គឺនៅ​ទាំង​សង​ខាង​កន្លែងទុកបម្រុងសម្រាប់ទីបរិសុទ្ធហើយ​ទី​ក្រុង។ គឺ​ពី​ព្រំ​ប្រទល់​ខាង​លិច​ហើយទៅខាង​កើត។ ​ប្រវែង​ដី​នោះ គឺ​បាន​ស្មើ​គ្តាទៅនឹង​បណ្តោយដីរបស់ខ្លោងទ្វារដែលមានដំបូលផ្លូវដើរ ពី​ខាង​លិចទល់ទៅ​ដល់​​ខាង​កើត។
8ដី​នេះគឺជាសម្បតិ្តសម្រាប់ អ្នកដឹកនាំ​ក្នុង​​អុីស្រា‌អែល។ អ្នក​ដឹកនាំរបស់​យើង នឹង​មិន​សង្កត់‌សង្កិន​ប្រជាជន​របស់​យើង​ទៀត​ទេ ពួកគេនឹង​ចែក​ដី​ដល់​កូនចៅ​អុីស្រា‌អែល តាម​កុល‌សម្ព័ន្ធ​របស់​គេ។
9ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ គឺវាគ្រប់គ្រាន់សម្រាប់អ្នក ​ពួក​អ្នកដឹកនាំ​នៃ​អុីស្រា‌អែល​! ចូរ​លះ‌បង់​សេចក្ដី​ឃោរឃៅ ហើយ​ការ​ជិះ​ជាន់​ សូម​ធ្វើ​តាម​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​! ឈប់បណ្តេញប្រជាជន​របស់​យើង​ចេញ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
10អ្នកត្រូវ​មាន​ជញ្ជីង​ត្រឹម‌ត្រូវ គឺ​រង្វាល់ពេញ​ខ្នាត និង​ស្អាត់ស្អំ!
11ហើយនិង​ត្រូវ​មាន​ចំណុះ​ស្មើ​គ្នា ដើម្បី​ឲ្យ​បានមួយ​នោះ ដូច្នោះត្រូវជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ថាំង។ ហើយ​ឲ្យរង្វាល់​នោះ ត្រូវ​ជា‌មួយ​ភាគ​ក្នុងដប់ ក្នុង​មួយ​ថាំងដូច​គ្នា រង្វាល់​នោះ​រាប់​តាម​ថាំង។
12សេកែល ត្រូវ​ជា​ម្ភៃ​កេរ៉ា ហើយ​ម៉ានេ ត្រូវ​ជា​ម្ភៃ​ សេកែលបូកនឹង​ម្ភៃ​ប្រាំ​សេកែល បូក​នឹង​ដប់​ប្រាំ​សេកែល សម្រាប់អ្នក។
13នេះ​គឺជាចំណែក​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ គឺ​ក្នុង​ស្រូវ​រង្វាល់ភោជ្ជ‌សាលី មួយថាំង ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​រង្វាល់ ហើយ​ក្នុង​ស្រូវ​ឱក​មួយ​ថាំង ត្រូវ​ថ្វាយ​មួយ​ភាគ​ក្នុង​ប្រាំមួយ ក្នុង​មួយ​រង្វាល់​ដែរ។
14តាមទបបញ្ជាថ្វាយតង្វាយ​ប្រេង​ គឺ​មួយ​បាថ​ពី​គ័រ​នីមួយ​ៗ ត្រូវ​ថ្វាយមួយ​ភាគ​ក្នុង​ដប់ (ឯ​គ័រ​ស្មើ​នឹង​ហូមើរ គឺ​ត្រូវ​ជា​ដប់​បាថ) ឬ។
15ចំណែក​ហ្វូង​ចៀមឬពពែ ត្រូវ​យក​មួយ​ក្នុង​ពីររយសត្វ ដែល​រក​ស៊ី​តំបន់ដែលមានទឹក​នៃអុីស្រា‌អែល​ នឹងប្រើសម្រាប់​ថ្វាយ​តង្វាយ​​ដុត ឬនិង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​ប្រជាជន នេះគឺ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់ដ៏ជាព្រះ។
16ប្រជា​ជន​ទាំង‌ឡាយ​ដែលនៅ​ក្នុង​ទឹកដី ត្រូវ​តម្រូវ​ឲ្យ​ថ្វាយ​តង្វាយ​នេះ​សម្រាប់​អ្នកដឹកនាំ​នៃ​ជនជាតិ​អុីស្រា‌អែល។
17គឺអ្នកដឹកនាំដែលមានចំណែកទទួលខុសត្រូវ ក្នុងការតង្វាយ​ដុត តង្វាយ​ម្សៅ និង​តង្វាយ​ច្រួច នៅ​ថ្ងៃ​បុណ្យ នៅ​ថ្ងៃ​ដើម​ខែ ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក គឺ​នៅ​គ្រប់​បុណ្យ​មាន​កំណត់​របស់​ពួក​វង្ស​អុីស្រា‌អែល នោះ​ស្រេច​នៅ​លើ​អ្នកដឹកនាំ លោក​ត្រូវ​រៀបចំ​តង្វាយ​សម្រាប់​លោះ​បាប តង្វាយ​ម្សៅ តង្វាយ​ដុត និង​តង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​ នឹង​ជំនួសឲ្យពួក​វង្សកូនចៅ​ជនជាតិ​អុីស្រា‌អែល។
18ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ក្នុងខែដំបូង នៅថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ អ្នក​ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​ល្អ​ឥត​ខ្ចោះ ហើយ​ត្រូវ​សម្អាត​ទី​បរិសុទ្ធ។
19ចំណែកពួកបូជាចារ្យ​ត្រូវ​យក​ឈាម​តង្វាយ​លោះ​បាប​នោះ ទៅ​ប្រឡាក់​នៅ​ក្រប​ទ្វារ​នៃព្រះ‌ដំណាក់ ហើយ​នៅ​គន្លាក់​នៃ​អាស‌នា​ទាំង​បួន​ជ្រុង ព្រម​ទាំង​នៅ​ក្រប​ទ្វារ​កំផែង​នៃ​ទី‌លាន​ខាង​ក្នុង​ផង។
20អ្នកត្រូវធ្វើការនេះ គឺនៅ​ថ្ងៃ​ទី​ប្រាំពីរ​ខែ​នោះ សម្រាប់​មនុស្សម្នាក់ៗមានបាប​ដោយមិនតាំងចិត្ត ឬបដិសេធ ក្នុងផ្លូវនេះអ្នកត្រូវយកដង្វាយធួន ទៅថ្វាយនៅព្រះវិហារ។
21​ក្នុង​​ខែ​ដំបូង នៃថ្ងៃ​ទី​ដប់បួន​ នៃខែនោះ គឺនឹងមាន ដ្បិតអ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​បុណ្យ​រំលង ជា​បុណ្យ​ដែល​ត្រូវ​ធ្វើ​អស់​ប្រាំពីរ​ថ្ងៃ ហើយ​ត្រូវ​ស៊ី​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង។
22នៅ​ថ្ងៃ​នោះ អ្នកដឹកនាំត្រូវ​រៀបចំ​គោ​ឈ្មោល​មួយ ទុក​ជា​តង្វាយ​លោះ​បាប សម្រាប់​ខ្លួន​លោក និង​បណ្ដា‌ជន​នៅ​ក្នុង​ទឹកដីនោះផង។
23ដ្បិតក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៃ​បុណ្យ អ្នកដឹកនាំត្រូវ​រៀបចំ​តង្វាយ​ដុត​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​គោ​ឈ្មោល​ប្រាំពីរ និង​ចៀម​ឈ្មោល​ប្រាំពីរ ឥត​ខ្ចោះ រាល់​ថ្ងៃ​គ្រប់​ប្រាំពីរ​ថ្ងៃ​នោះ ព្រម​ទាំង​ពពែ​ឈ្មោល​មួយ​រាល់​ថ្ងៃ​ដែរ ទុក​ជា​តង្វាយ​លោះ​បាប។
24ហើយអ្នកដឹកនាំត្រូវរៀប​តង្វាយ​ម្សៅ​ដែរ គឺ​ត្រូវ​យក​មួយ​ថាំង​សម្រាប់​គោ​មួយ និង​មួយ​ថាំង​សម្រាប់​ចៀម​ឈ្មោល​មួយ ហើយ​ប្រេង​ប្រាំបី​កំប៉ុង​សម្រាប់​ម្សៅ​មួយ​ថាំង។
25នៅក្នុងខែ​ទីប្រាំពីរ ក្នុង​ថ្ងៃ​ទី​ដប់ប្រាំ ក្នុងខែនោះ ក្នុង​ពេល​បុណ្យ​នោះ អ្នកដឹកនាំ​ត្រូវ​ធ្វើ​ដូច្នោះ​ទៀត​គ្រប់​ប្រាំពីរ​ថ្ងៃ តង្វាយ​ដុត តង្វាយ​លោះ​បាប តង្វាយ​ម្សៅ ហើយ​តង្វាយ​ប្រេង​ដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។