1រួចហើយនាំខ្ញុំវិលទៅតាមផ្លូវនៃទ្វារខាងក្រៅរបស់ទីសក្ការៈ ដែលបែរទៅទិសខាងកើត ទ្វារនោះនៅបិទ។
2ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ទ្វារនេះត្រូវបិទជានិច្ចជិត វានឹងមិនបើកឡើយ។ គ្មនមនុស្សណាចូលតាមទ្វារនេះដែរ ដ្បិតព្រះអម្ចាស់គឺព្រះជាម្ចាស់នៃអុីស្រាអែល បានយាងចូលតាមទ្វារនេះហើយ ហេតុនោះនឹងត្រូវបិទរហូត។
3អ្នកដឹកនាំ នៅលើពួកអុីស្រាអែល គឺអង្គុយបរិភោគពិធីជប់លៀងនៅចំពោះមុខព្រះអម្ចាស់។ ពួកគេចូលមកតាមខ្លោងទ្វារដំបូលផ្លូវដើរ ហើយចេញទៅវិញតាមច្រកដដែល»។
4បន្ទាប់មក លោកនាំខ្ញុំទៅតាមផ្លូវនៃទ្វារខាងជើង ពីមុខព្រះដំណាក់។ ហើយខ្ញុំមើលហើយ ចូលមើល៍! សិរីល្អនៃព្រះអម្ចាស់ នៅពេញក្នុងព្រះវិហាររបស់ព្រះអម្ចាស់ រួចខ្ញុំដូលក្រាបផ្កាប់មុខចុះ។
5ហើយព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ «កូនមនុស្សអើយ ចូរផ្ចង់ចិត្តរបស់អ្នក ត្រូវមើលដោយភ្នែក ហើយស្តាប់ដោយត្រចៀក តាមគ្រប់ទាំងសេចក្ដីដែលយើងនិយាយ ពីដំណើរបៀបទាំងប៉ុន្មានក្នុងព្រះវិហារនៃព្រះអម្ចាស់ ហើយពីបទបញ្ជាផង។ ចូរគិតចំពោះផ្លូវចូលព្រះដំណាក់ គឺទាំងផ្លូវចូលនិងចេញផង។
6រួចហើយអ្នកត្រូវនិយាយដល់ពួកអ្នកបះបោរ កូនចៅអុីស្រាអែលថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ចូរឲ្យអំពើគួរស្អប់ខ្ពើមទាំងអស់របស់អ្នកល្មមចប់ សម្រាប់អ្នកកូនចៅអុីស្រាអែល
7អ្នកបាននាំពួកជនជាតិដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីសក្ការៈយើង ប្រមាថដំណាក់យើង ពេលអ្នកបានថ្វាយតង្វាយអាហារដល់យើង ព្រមទាំងខ្លាញ់និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង តាមរយៈទង្វើគួរស្អប់ខ្ពើម។
8អ្នកមិនបានរក្សាបញ្ញើ ដែលនៅទីបរិសុទ្ធរបស់យើងទេ ប៉ុន្តែអ្នកបានតាំងជនជាតិដទៃ ឲ្យរក្សាបញ្ញើរបស់យើង និងឲ្យគេរក្សាទីបរិសុទ្ធរបស់យើងទៀត។
9ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ គ្មានជនជាតិដទៃណាមួយ ដែលមិនទទួលកាត់ស្បែកខាងចិត្ត និងខាងរូបសាច់ ឲ្យនៅចំណោមពួកអុីស្រាអែល និងចូលក្នុងទីបរិសុទ្ធរបស់យើងទេ។
10ប៉ុន្តែ ពួកលេវីដែលបានឃ្លាតឆ្ងាយពីយើង ពួកគេបានវង្វេងចេញពីយើង ទៅតាមរូបព្រះរបស់ពួកគេ តែគេនឹងត្រូវបង់ថ្លៃសម្រាប់អំពើបាបរបស់គេ។
11ពូកគេជាអ្នកបម្រើនៅក្នុងទីសក្ការៈរបស់យើង ជាអ្នកមើលលើអស់ទាំងទ្វារនៃព្រះដំណាក់ហើយទាំងបម្រើក្នុងដំណាក់យើងរផង ពួកគេជាអ្នកសម្លាប់និងតង្វាយដុត និងយញ្ញបូជាសម្រាប់បណ្ដាជន ហើយពួកគេត្រូវឈរនៅមុខប្រជាជន ហើយបម្រើអ្នកទាំងនោះ។
12ដោយព្រោះគេបានធ្វើការប្រមាថយញ្ញបូជានៅចំពោះរូបព្រះរបស់គេ គឺពួកគេបានដូលធ្លាក់ចុះសម្រាប់អំពើបានដល់កូនចៅអុីស្រាអែលផង។ ដូច្នេះហើយ យើងនឹងលើកដៃរបស់យើងស្បថនឹងទាស់ជាមួយពួកគេ នេះជាព្រះបន្ទូលនៃព្រះម្ចាស់ដ៏ជាព្រះ ពួកគេនឹងត្រូវទទួលការដាក់ទោសរបស់គេ។
13ពួកគេមិនត្រូវចូលមកជិតយើង ដើម្បីធ្វើការងារជាសង្ឃដល់យើង ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់យើង ផ្ទុយទៅវិញ ពួកគេនឹងបានផលអាម៉ាស់ហើយកំហុសរបស់ពួកគេ សម្រាប់ទង្វើគួរស្អប់ខ្ពើមដែលគេបានធ្វើនោះ។
14ប៉ុន្តែ យើងនឹងតាំងគេជាអ្នករក្សាបញ្ញើនៃព្រះដំណាក់ សម្រាប់គ្រប់ការងារទាំងនោះ និងគ្រប់កិច្ចការហើយអ្វីគ្រប់យ៉ាងដែលធ្វើបានសម្រេច។
15ពួកលេវីដែលជាបូជាចារ្យ ជាកូនសាដុក ដែលបានធ្វើបញ្ញើទីសក្ការៈយើង នៅវេលាដែលពួកកូនចៅអុីស្រាអែល បានវង្វេងចេញឆ្ងាយពីយើង ពួកគេនឹងចូលមកជិតយើង ដើម្បីថ្វាយបង្គំយើងវិញ។ ពួកគេនឹងឈរនៅចំពោះយើង ដើម្បីថ្វាយខ្លាញ់ និងឈាម នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
16ពួកគេនឹងចូលមកក្នុងទីសក្ការៈរបស់យើង ក៏ចូលមកជិតតុរបស់យើង ដើម្បីថ្វាយបង្គំយើង ព្រមទាំងរក្សាបញ្ញើរបស់យើង។
17ដូច្នោះវានឹងបែបនេះ ពេលគេចូលទៅតាមទ្វារកំពែង ទីធ្លាខាងក្នុង ពួកគេនឹងត្រូវស្លៀកពាក់ដោយសំពត់ទេសឯក ដ្បិតគេមិនត្រូវពាក់អ្វីធ្វើពីរោមសត្វទេ ក្នុងទ្វារទីលានខាងក្នុង និងក្នុងព្រះដំណាក់។
18បានរុំឈ្នួតធ្វើពីសំពត់ទេសឯកនៅលើក្បាល ហើយស្លៀកពាក់ខោស្នាប់ភ្លៅទេសឯកដែរ គេមិនត្រូវក្រវាត់ខ្លួនដោយអ្វីដែលនាំឲ្យបែកញើសទេ។
19កាលណាពួកគេចេញទៅទីលានខាងក្រៅ គឺទៅរកប្រជាជន ដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសម្លៀក បំពាក់ដែលគេស្លៀកពាក់សម្រាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងនោះ ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនធ្វើឲ្យប្រជាជនបានបរិសុទ្ធ ដោយសារសម្លៀកបំពាក់របស់គេ។
20ពួកគេក៏មិនត្រូវកោរសក់ កុំទុកឲ្យសក់របស់គេដុះវែងដល់ចងបាននោះឡើយ តែពួកគេត្រូវកាត់តម្រឹមសក់ក្បាលរបស់ពួកគេ។
21គ្មានបូជាចារ្យណាម្នាក់ផឹកស្រាទំពាំងបាយជូរ ក្នុងកាលដែលចូលទៅក្នុងទីលានខាងក្នុងឡើយ។
22ក៏មិនត្រូវយកតែស្ត្រីមេម៉ាយ ឬស្រីប្តីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកស្រីក្រមុំ ពីពូជកូនចៅអុីស្រាអែល ឬស្ត្រីមេម៉ាយណាដែលជាប្រពន្ធរបស់បូជាចារ្យកាលពីមុន។
23ដ្បិតពួកគេត្រូវបង្រៀនប្រជាជនយើងឲ្យចេះសម្គាល់រវាងបរិសុទ្ធ និងអ្វីដែលប្រមាថ ហើយឲ្យគេមើលដឹងរបស់ស្អាត និងរបស់ដែលមិនស្អាត។
24ក្នុងការទាស់ទែងគ្នា ពួកគេឈរជំនុំជម្រះក្ដី ត្រូវឲ្យគេជំនុំជម្រះការនោះ តាមច្បាប់របស់យើង ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់របស់យើង នៅអស់ទាំងបុណ្យមានកំណត់របស់យើងផង ហើយត្រូវឲ្យគេរក្សាថ្ងៃសប្ប័ទរបស់យើង ទុកជាបរិសុទ្ធដែរ។
25ពួកគេនឹងមិនចូលទៅជិតខ្មោចស្លាប់ ឲ្យខ្លួនត្រូវសៅហ្មងទេ លើកលែងតែខ្មោចឪពុកឬម្តាយ កូនប្រុស ឬកូនស្រី បងប្អូនប្រុស ឬបងប្អូនស្រី ដែលមិនទាន់មានប្តីនៅឡើយ នោះគេនឹងឲ្យខ្លួនសៅហ្មង ដោយព្រោះខ្មោចអ្នកទាំងនោះបាន។
26បន្ទាប់ ពីបូជាចារ្យក្លាយជាមិនស្អាត់ ពួកគេត្រូវរាប់ប្រាំពីរថ្ងៃសម្រាប់បូជាចារ្យនោះ។
27លុះដល់ថ្ងៃដែលចូលទៅក្នុងទីលានខាងក្នុងនៃទីបរិសុទ្ធ ក្នុងទីបរិសុទ្ធដើម្បីបម្រើ ត្រូវថ្វាយតង្វាយលោះបាបរបស់ខ្លួន នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
28ការនេះនឹងជាមរតករបស់គេ គឺយើងជាមរតករបស់គេ ហើយអ្នករាល់គ្នាឲ្យមិនបានឲ្យទ្រព្យសម្បត្តិ នៅក្នុងអុីស្រាអែលទេ យើងនឹងជាទ្រព្យរបស់គេហើយ!
29ពួកគេនឹងស៊ីតង្វាយអាហារ តង្វាយលោះបាប ហើយគ្រប់របស់ទាំងអស់ដែលបានថ្វាយដាច់ដល់ព្រះអម្ចាស់ នៅក្នុងពួកអុីស្រាអែល នោះបានជារបស់គេទាំងអស់។
30ផលដំបូងដែលល្អបំផុតនៃអ្វីទាំងអស់ ហើយគ្រប់ទាំងចំណែក អ្វីៗគ្រប់យ៉ាងដែលបានពីចំណែករបស់អ្នក វាជារបស់ពួកបូជាចារ្យ ហើយយើងនឹងថ្វាយម្សៅល្អបំផុតដល់អ្នកដល់ពួកបូជាចារ្យ ដូច្នោះព្រះពរនឹងនៅក្នុងព្រះដំណាក់នៃព្រះអង្គ។
31ពួកបូជាចារ្យមិនត្រូវស៊ីសាច់សត្វ ដែលស្លាប់ដោយជំងឺ ឬស្លាប់ដែលសត្វផ្សេងបានខាំហែក ទោះបើជាសត្វហើរ ឬសត្វជើងបួន។