1បុរសនោះក្រោយនកបាននាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។
2មើល៍! សិរីរុងរឿងរបស់ព្រះជាម្ចាស់នៃជនជាតិអុីស្រាអែលមកពីទិសខាងកើត សម្លេងរបស់ព្រះអង្គដូចជាទឹកធ្លាក់ជាច្រើន ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។
3វាបានផ្អែកទៅលើលក្ខណៈនិមិត្តដែលខ្ញុំបានឃើញនៅពេលនោះ ដោយផ្អែកទៅលើនិមិត្តដែលខ្ញុំបានឃើញ នៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡិម ហើយនិមិត្តទាំងពីរនេះក៏ដូចជានិមិត្ត ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ ពេល ខ្ញុំក្រាប មុខដល់ដី។
4ដូច្នោះសិរីរុងរឿងរបស់ព្រះអម្ចាស់ចូលមកក្នុងព្រះដំណាក់តាមខ្លោងទ្វារខាងកើត។
5ក្រោយមកព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ មើល៍! សិរីល្អរបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះដំណាក់។
6ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮមនុស្សម្នាក់និយាយចេញពីព្រះដំណាក់មកកាន់ខ្ញុំថា។
7លោកបាននិយាយថា «កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង ហើយយើងនឹងស្ថិតនៅកន្លែងនេះជាមួយប្រជាជនអុីស្រាអែលរហូតតទៅ។ កូនចៅសអុីស្រាអែល និងមិនប្រមាថនាមយើងទៀតទេ ឬស្តេចរបស់ពួកគេ ជាមួយនិងភាពគ្មានជំនឿរបស់គេ ឬជាមួយនិងកសាកសពស្ដេចមកតម្កល់ទុកនៅទីខ្ពស់។
8ពួកគេនឹងមិនប្រមាថនាមយើងដោយដាក់ច្រកចូលបន្ទាប់និងច្រកចូលយើងទេ ហើយក៏មិនដាក់ខ្លោងទ្ចារបិតនៅជិតខ្លោងទ្វារយើងដែរ គឺគ្មានអ្វីទេតែជញ្ជាំងរវាងយើងហើយពួកគេ។ ពួកគេធ្លាប់បានប្រមាថនាមបរិសុទ្ធយើងជាមួយការប្រព្រឹត្តអំពើស្អប់ខ្ពើម ដូច្នោះយើយលេបត្របាក់គេជាមួយកំហឹងយើង។
9ឥឡូវនេះ ចូរឲ្យពួកគេយកចេញការខ្វះជំនឿ ហើយនិងសពស្ដេចរបស់ពួកគេចេញឆ្ងាយពីយើង ហើយយើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។
10កូនមនុស្សអើយ អ្នកខ្លួនឯងត្រូវប្រាប់កូនចៅអុីស្រាអែល ពីដំណាក់របស់យើង ដើម្បីឲ្យពួកគេខ្មាស់ដោយភាពទុច្ចរិតរបស់ពួកគេគួរគិតពីពាក្យទាំងអស់នេះ។
11ដ្បិត ប្រសិនបើពួកគេបានខ្មាស ដោយព្រោះការអាក្រក់ដែលខ្លួនបានធ្វើ ហើយចូរប្រាប់ពួកគេឲ្យដឹងពីរបៀបនៃព្រះដំណាក់ ទ្រង់ទ្រាយ ច្រកចេញចូល ហើយនិងរបៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញនិងភ្នែកផង ដូច្នោះគេនឹងរក្សារបៀបតុបតែង ហើយច្បាប់ទាំងអស់ ដូចដែលគេស្តាប់តាម។
12នេះហើយជាបទបញ្ជានៃព្រះដំណាក់ នៅលើកំពូលភ្នំនោះ ទៅជុំវិញទាំងមូលនៃព្រំប្រទល់វា ហើយវាត្រូវជាទីបរិសុទ្ធបំផុត។ ចូរមើល! នេះគឺជាបទបញ្ជាសម្រាប់ព្រះដំណាក់។
13នេះជាទំហំនៃអាសនាដែលវាស់នៅក្នុងហត្ថ គឺហត្ថធំដែលត្រូវជាមួយហត្ថមួយទះ បាតនៃអាសនា ហើយបានកម្ពស់មួយហត្ថ បណ្តោយមួយហត្ថ។ ដូច្នោះគែមនៅជុំវិញនៃអាសនា បានមួយហត្ថជម្រៅនៃទទឹងក៏មានមួយហត្ថដែរ។ ហើយព្រំព្រទល់ជុំវិញ ហើយព័ទជុំវិញគែមវានឹងមានមួយចំអាម។ នេះនឹងជាមូលដ្ឋាននៃអាសនា។
14ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោមផ្នេកល នៃអាសនាមានពីរហត្ថ ហើយនិងទទឹងមួយហត្ថផងដែរ បន្ទាប់មក គឺរាប់តាំងពីគន្លាក់ក្រោម កម្ពស់នៃអាសនា គឺឡើងទៅដល់គន្លាក់ខាងលើ ដែលមានបួនហត្ថ ហើយនិងទទឹងមួយហត្ថតាមរង្វាស់។
15ជើងក្រានអាសនាសម្រាប់ថ្វាយតង្វាយដុត គឺមានបួនហត្ថ កម្ពស់ ហើយនិងមានស្នែងបួនចេញពីអាសនាឡើងទៅផងដែរ។
16ជើងក្រានប្រទាសអាសនា មានបណ្តោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ បួនជ្រុងស្មើ។
17វាមានគន្លាក់ប្រវែងដប់បួនហត្ថ ទទឹងដប់បួនហត្ថ ទាំងបួនជ្រុងនីមួយៗ ហើយក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ។ ហើយបាតក៏មួយហត្ថទាំងបួនជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត»។
18បន្ទាប់មក ព្រះអង្គមានបន្ទូលមកខ្ញុំថា «កូនមនុស្សអើយ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ នេះគឺជាបទបញ្ជារសម្រាប់អាសនា នៅថ្ងៃដែលគេធ្វើវាឡើង ដើម្បីថ្វាយតង្វាយដុត ហើយប្រោះឈាមទៅលើអាសនានោះ។
19អ្នកនឹងត្រូវទទួលបានគោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាបូជាចារ្យ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីធ្វើការងារសម្រាប់យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
20ហើយអ្នកនឹងត្រូវយកឈាមខ្លះនៃយញ្ញបូជាទៅប្រឡាក់ នៅអាសនានៃស្នែងទាំងបួន និងនៅគន្លាក់ទាំងបួនជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលអ្នកត្រូវសម្អាត ហើយថ្វាយតង្វាយឲ្យធួននឹងអាសនា។
21បន្ទាប់មក យកគោឈ្មោលដែលសម្រាប់ជាតង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសម្រាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីសក្ការៈ។
22បន្ទាប់មក ដល់ថ្ងៃទីពីរអ្នកត្រូវថ្វាយពពែឈ្មោលល្អឥតខ្ចោះ សម្រាប់ជាតង្វាយលោះបាប ហើយគេនឹងសម្អាតអាសនា ដូចជាបានសម្អាតដោយគោឈ្មោលនោះដែរ។
23ពេលអ្នកបានសម្អាតអាសនារួចហើយ អ្នកត្រូវថ្វាយគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ និងចៀមឈ្មោលមួយល្អឥតខ្ចោះ ពីហ្វូងចៀមទៀត។
24ថ្វាយសត្វទាំងពីរនោះនៅចំពោះព្រះអម្ចាស់ រួចត្រូវឲ្យពួកបូជាចារ្យបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះអម្ចាស់។
25អ្នកត្រូវរៀបពពែឈ្មោលមួយសម្រាប់ជាតង្វាយលោះបាបរាល់ៗថ្ងៃ ក្នុងរវាងប្រាំពីរថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលល្អឥតខ្ចោះមួយពីហ្វូងសត្វដែរ។
26ពួកគេថ្ងៃត្រូវឲ្យគេថ្វាយតង្វាយឲ្យធួននឹងអាសនា ក្នុងពេលប្រាំពីរថ្ងៃ ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា ហើយញែកចេញជាបរិសុទ្ធ។
27ពួកគេបានសម្រេចកំណត់ថ្ងៃទាំងនោះហើយ ហើយដល់ថ្ងៃទីប្រាំបី ហើយតទៅមុខ ត្រូវឲ្យពួកបូជាចារ្យរៀបចំថ្វាយតង្វាយដុតរបស់អ្នក និងតង្វាយមេត្រីរបស់អ្នកដែរ នៅលើអាសនា ហើយយើងនឹងទទួលអ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ»។