1បន្ទាប់មក បុរសនោះបញ្ជូនខ្ញុំចេញទៅទីធ្លាខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅមុខទីធ្លាខាងក្រៅនិងទិសខាងជើងនៃជញ្ជាំងខាងក្រៅ។
2បន្ទប់ទាំងនោះមាន មានបណ្ដោយមួយរយហត្ថ ហើយនៅពីខាងមុខមានទទឹងហាសិបហត្ថ។
3មានបន្ទប់ខ្លះបែរមុខទៅទីធ្លាខាងក្នុង ហើយដែលមានប្រវែងម្ភៃហត្ថចេញពីទីសក្ការៈ។ មានបីជាន់នៃបន្ទប់ទាំងនោះ ហើយមួយផ្នែកខាងលើអាចមើលមកមួយខាងក្រោមបាន ហើយគ្រប់ជាន់ទាំងអស់គឺមានផ្្លូវដើរ។ បន្ទប់ខ្លះទៀតក៏អាចមើលឃើញទីធ្លាខាងក្រៅផងដែរ។
4នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។
5ប៉ុន្តែបន្ទប់ជាន់ខាងលើតូចជាង សម្រាប់ផ្លួវដើរ ដោយសារមិនសូវមានកន្លែងធំ ដូចដែលគេបានធ្វើនៅខាងក្រោមនិងជាន់កណ្តាលនៃអាគា។
6ដ្បិត នៅជាន់ទីបីនៃអាគារនោះ គឺអត់មានសសរដូចសសរនៅក្នុងទីធ្លាទេ។ ហេតុនេះហើយ បានជាបន្ទប់នៅជាន់ខ្ពស់ តូចជាងក្នុងទំហំបើប្រៀបទៅនិងបន្ទប់ ដែលនៅជាន់ក្រោមនិងកណ្តាល។
7នៅជញ្ជាំងខាងក្រៅ នៅតាមបណ្ដោយបន្ទប់ ដើម្បីចេញទៅទីធ្លាខាងក្រៅ គឺមានប្រវែងហាសិបហត្ថ ដែលវានៅចំពីមុខបន្ទប់តែម្តង។
8ដ្បិតបន្ទប់ដែលនៅជាប់នឹងទីលានខាងក្រៅនោះ មានប្រវែងហាសិបហត្ថដែរ ហើយបន្ទប់ទាំងនោះបែរមុខទៅរកទីសក្ការៈ មានប្រវែងមួយរយហត្ថ។
9នៅក្រោមបន្ទប់ទាំងនោះ មានទ្វារចូលពីទីលានខាងក្រៅ តាមទិសខាងកើត សម្រាប់ឲ្យចូលពីទីធ្លាខាងក្រៅ។
10នៅតាមជញ្ជាំងនៃទីធ្លាផ្នែកខាងកើតនៃទីធ្លាខាងក្រៅ ដែលនៅទល់មុខធ្លាផ្នែកខាងក្នុង ដែលទលនិងទីសក្ការៈ ក៏មានបន្ទប់ជាច្រើនដែរ។
11ជាមួយផ្លួវដើរនៅពីមុខ បន្ទប់ទាំងនោះ។ បន្ទប់ទាំងនោះគឺមានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង។ បន្ទប់ទាំងនោះ គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ ដូចទៅនិងទ្វារដែល។
12នៅទិសខាងត្បូង មានទ្វារមួយចូលទៅបន្ទប់ទាំងនោះ ហើយវាក៏ដូចគ្នានិងទិសខាងជើងដែរ។ ផ្លូវឆ្លង នៅខាងក្នុងមានទ្វារ នៅលើក្បាលរបស់វា ហើយផ្លូវឆ្លងឆ្ពោះទៅកាន់បនប្ទប់ផ្សេងទៀត។ នៅទិសខាងកើតក៏មានទ្វារចូល ទៅក្នុងផ្លូវឆ្លងដល់ចុងបំផុត។
13បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងទីធ្លាក្រៅ ជាបន្ទប់ទីសក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារបរិសុទ្ធបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់របស់បរិសុទ្ធនៅទីនោះ តង្វាយអាំហារ តង្វាយលោះបាប តង្វាយលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងបរិសុទ្ធ។
14ពេលពួកបូជាចារ្យចូលទៅទីនោះ គេពុំអាចចេញមកទីបរិសុទ្ធទៅលានខាងក្រៅទេ គឺត្រូវទុកសម្លៀកបំពាក់ដែលគេស្លៀកពាក់ ពេលបំពេញមុខងារនោះ នៅក្នុងទីបរិសុទ្ធ។ ពួកគេត្រូវស្លៀលពាក់ផ្សេងមុខចេញទៅខាងក្រៅជួយមនុស្ស»។
15បុរសនោះបានបញ្ចាប់វាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ ហើយលោកនាំខ្ញុំចេញតាមខ្លោងទ្វារដែលបែរមុខទៅខាងកើត ហើយវាស់នៅបរិវេណដែលនៅជុំវិញនោះ។
16លោកវាស់នៅជ្រុងទិសខាងកើតជាមួយឈើវាស់ មានប្រវែងប្រាំរយហត្ថជាមួយឈើរង្វាស់។
17លោកក៏បានវាស់ជ្រុងទេសខាងជើង ហើយក៏ឃើញមានប្រវែងប្រាំរយហត្ថឈើរង្វាស់។
18លោកក៏បានទៅវាស់ជ្រុងទិសខាងត្បូង ហើយក៏ឃើញមានប្រវែងប្រាំរយហត្ថឈើរង្វាស់។
19លោកក៏បែរទៅជ្រុងទិសខាងលិច ហើយវាស់ឃើញមានប្រវែងប្រាំរយហត្ថឈើរង្វាស់ដូចគ្នាផងដែរ។
20លោកវាស់ទាំងបួនជ្រុង។ វាមានជញ្ជាំងនៅជុំវិញវាមានបណ្តោយ ប្រវែងប្រាំរយឈើរង្វាស់ ហើយមានទទឹងប្រាំរយហត្ថ ដើម្បីញែកឬឲទីបរិសុទ្ធចេញពីកន្លែងទូទៅ។