ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 41

Read Scripture freely. Divine Threads study for this chapter is coming later.

1ហើយក្រោយមក លោកក៏បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុងព្រះដំណាក់​ទីសក្ការៈ លោក​វាស់​ក្របទ្វារទាំងនោះ​មាន​ទទឹង​ប្រាំ​មួយ​ហត្ថ។
2ផ្លូវចូល​មាន​ទទឹង​ដប់​ហត្ថ ជញ្ជាំងទាំងសងខាងវិញ មាន​បណ្តោយ​ប្រាំ​ហត្ថ។ ហើយក្រោយមក លោក​វាស់ទំហំនៃ​ទីសក្ការៈ ​មាន​បណ្ដោយ​សែ‌សិប​ហត្ថ ហើយ​ទទឹង​ម្ភៃ​ហត្ថផងដែរ។
3បន្ទាប់​មក បុរសនោះ​ចូល​ទៅ​ខាង​ក្នុងទីបរិសុទ្ធ​វាស់​សសរ​មាត់​ទ្វារ ឃើញ​មាន​កម្រាស់​ពីរ​ហត្ថ ហើយ​មានទទឹងទ្វារ​ចូល​ប្រាំ​មួយ​ហត្ថ។ ជញ្ជាំងទាំងពីរនៅសងខាងមានប្រាំពីរហត្ថ។
4ហើយក្រោយមក លោក​ក៏បានវាស់​បណ្តោយនៃបន្ទប់ ​ទីសក្ការៈ ដែលមាន​​ម្ភៃ​ហត្ថ។ ហើយនិងទទឹង​ម្ភៃ​ហត្ថ នៅខាងមុខនៃព្រះវិហារ។ រួច​ហើយលោកក៏បាននិយាយ​ប្រាប់​ខ្ញុំ​ថា «នេះ​ជា​ទីកន្លែងសក្ការៈ​បរិសុទ្ធបំផុត»។
5ហើយលោកក៏បាន​វាស់​ជញ្ជាំង​ខណ្ឌ​ព្រះ‌ដំណាក់ ឃើញ​មាន​កម្រាស់​ប្រាំ​មួយ​ហត្ថ។ បន្ទប់​អម​ជុំ‌វិញ​ព្រះ‌ដំណាក់​មាន​ទទឹង​បួន​ហត្ថ។
6បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។ បន្ទប់​ជាន់​ខាង​លើ​ទូលាយ​ជាង​បន្ទប់​នៅ​ជាន់​ក្រោម ព្រោះ​ផ្នែក​ខាង​លើ កម្រាស់​ជញ្ជាំង​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌វិហារ​តូច​ជាង​កម្រាស់​ផ្នែក​ខាង​ក្រោម។
7ហេតុ​នេះ​ហើយ​បាន​ជា​កាល​ណា​គេ​ឡើង​ទៅ​ខាង​លើ​កាន់​តែ​ខ្ពស់ នោះ​កាន់​តែ​មាន​កន្លែង​ទូលាយ​ជាង តាមរយៈនោះពួកគេ​អាច​ឡើង​ពី​ជាន់​ក្រោម​ទៅ​ជាន់​កណ្ដាល រួច​ទៅ​ជាន់​ខាង​លើផងដែរ។
8ក្រោយមក ខ្ញុំ​​មើល​ឃើញផ្នែកមួយនៅជុំ‌វិញ​ព្រះ‌ដំណាក់ គ្រិះសម្រាប់ទំហំមាន​​ពេញ​មួយ​ឈើ​រង្វាស់ គឺ​បណ្តោយប្រាំ​មួយ​ហត្ថ។
9ទទឹងនៃជញ្ជាំង​ដែល​នៅ​ខាង​ក្រៅ​​មាន​​ប្រាំ​ហត្ថ។ មានទីធ្លា​ដែលនៅ​ចន្លោះ​ខាងក្រៅ នៃបន្ទប់ក្នុងទីសក្ការៈ។
10នៅផ្នែកម្ខាងទៀត របស់​ទីធ្លាបើកចំហរជាកន្លែងបូជាចារ្យបន្ទប់ខាងក្រៅ ទំហំនេះមាន​ប្រវែង​ម្ភៃ​ហត្ថ ដែលសង់ឡើងនៅជុំវិញកន្លែទីសក្ការៈ។
11មាន​ទ្វារចូលទៅខាងក្នុងបន្ទប់ពីទីធ្លាចំហរម្ខាងទៀត ច្រក​ចូលដែលនៅទិស​​ខាង​ជើង ច្រក​មួយ​ទៀត​គឺនៅ​ទិសខាង​ត្បូងផងដែរ។ ប្រវែងទទឹងមាន​ប្រាំ​ហត្ថជុំវិញ។
12មាន​អាគារ​មួយបែរមុខទៅទី​ធ្លា​នៅទិសខាងលិច មាន​ទទឹង​ចិត‌សិប​ហត្ថ។ បណ្ដោយ​កៅ‌សិប​ហត្ថ ហើយ​ជញ្ជាំង​មាន​កម្រាស់​ប្រាំ​ហត្ថ។
13ក្រោយមកទៀត បុរសទាំង​នោះ​ក៏វាស់​ព្រះ‌ដំណាក់ ឃើញ​មាន​បណ្ដោយប្រវែង​មួយ​រយ​ហត្ថ។ ហើយចំណែក​ទី​ធ្លា​ អាគារ និង​ជញ្ជាំង ក៏​មាន​បណ្ដោយប្រវែង​មួយ​រយ​ហត្ថផង​ដែរ។
14សម្រាប់ជញ្ជាំង​ខាង​មុខនៃ​ព្រះ‌ដំណាក់ និងទី​ធ្លា​​ដែល​នៅ​ទិសខាង​កើតវិញ គឺមាន​ប្រវែង​មួយ​រយ​ហត្ថដូចគ្នា ចេញពីកន្លែទីសក្ការៈ។
15ហើយបុរស​នោះ​ក៏បាន​វាស់​បណ្ដោយ​របស់​អាគារ ដែល​ស្ថិត​នៅ​ខាង​ក្រោយ​ទីសក្ការៈនៅទិសខាងលិច ហើយវិចិត្រសាល ​នៅ​សង​ខាង​ផង ឃើញ​មាន​ប្រវែង​មួយ​រយ​ហត្ថ។ កន្លែងបរិសុទ្ធ ហើយដំបូលផ្លូវដើរ
16នៅខាងក្នុងបង្អូច មានដាក់បង្អួច​ចម្រឹង​ដែក ហើយវិចិត្រសាល​នៅជុំវិញដែលជាន់ទីបីមានបន្ទះឈើ។
17ចាប់​ពី​លើ​ទ្វារ​រហូត​ដល់​ក្នុង​ទីសក្ការៈ ហើយទីធ្លាជាមួយជញ្ជាំងមាន​ក្បាច់​លំអ​។
18វាមានក្បាច់​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក ដែលមានរូប​ដើម​ចាក​មួយ រូប​ចេរូប៊ីន ​ពីរ នៅ​ឆ្លាស់​គ្នាផងដែរ ហើយ​ចេរូប៊ីនមានមុខពីរ។
19មុខ​របស់បុរសនោះមើលទៅ​រក​ដើម​ចាក​ម្ខាង ហើយមុខ​សិង្ហ​មើលទៅ​រក​ដើម​ចាក​នៅម្ខាង​ទៀត។ រូបទាំងនោះគឺនៅ​បន្ត​បន្ទាប់​គ្នា​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់។
20តាំងពីដីដល់ទីខ្ពស់នៃផ្លូវចូល ​ចេរូប៊ីន និង​ក្បាច់​ដើម​ចាក មានឆ្លាកនៅលើជញ្ជាំងខាងក្រៅនៃព្រះដំណាក់។
21ក្រប​ទ្វារ​នៃកន្លែងបរិសុទ្ធ​មាន​រាង​បួន​ជ្រុង។ លក្ខណៈរបសស់វាគឺដូចទៅនឹង
22ដូច​អាសនៈ​ធ្វើ​ពី​ឈើ ខាងមុខនៃកន្លែងបរិសុទ្ធ កម្ពស់​បី​ហត្ថ និង​បណ្ដោយ​ពីរ​ហត្ថ ទាំងសងខាង។ បង្គោលវានៅតាមកាច់ជ្រុង គោល ដាក់ក្រប បានធ្វើពីឈើ។ បុរស​នោះ​ពោល​មក​ខ្ញុំ​ថា៖ «នេះ​ជា​តុ​តម្កល់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។
23មានទ្វារពីរសម្រាប់កន្លែងចរិសុទ្ធ ហើយនិងនៅទីបរិសុទ្ធបំផុត។
24ទ្វារទាំងនេះបត់បានពីរបត់ នៃទ្វារបន្ទះនីមួយៗ ពីរបន្ទះ​សម្រាប់ទ្វារមួយ ហើយពីរបន្ទះ​សម្រាប់ផ្សេងមួយទៀត។​
25មាន​ឆ្លាក់​នៅលើទ្វារទាំងនោះ នៅលើទ្វារនៃកន្លែងបរិសុទ្ធមានក្បាច់​ចេរូប៊ីន និង​ដើម​ចាក ដូច​នៅ​តាម​ជញ្ជាំង​ដែរ ហើយធ្វើពីឈើសម្រាប់ដំបូលផ្លូវដើរ នៅផ្នែកខាងមុខ។
26មាន​បង្អួច​ចម្រឹង​ដែក និង​ក្បាច់​ដើម​ចាកនៅម្ខាងទៀតនៃដំបូលផ្លូវដើរ។ នេះគឺជាទំហំបន្ទប់នៃព្រះដំណាក់ ហើយបន្ទប់ទាំងនោះក៏មានដំបូលលយចេញដែរ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។