1នៅក្នុងឆ្នាំទីម្ភៃប្រាំ នៃការជាប់ជាឈ្លើយនៅដើមឆ្នាំ នៅថ្ងៃទីដប់ នៃខែនោះ នៅក្នុងឆ្នាំទីដប់បួន ក្រោយពីទីក្រុងត្រូវគេវាយយក នៅថ្ងៃនោះ ព្រះហស្តនៃព្រះអម្ចាស់បានដាក់នៅលើខ្ញុំ ហើយព្រះអង្គនាំខ្ញុំទៅទីនោះ។
2ក្នុងនិមិត្តពីព្រះជាម្ចាស់ ព្រះអង្គបាននាំខ្ញុំមកដល់ទឹកដីអុីស្រាអែលវិញ។ ព្រះអង្គបាននាំខ្ញុំឲ្យបានសម្រាកលើភ្នំមួយយ៉ាងខ្ពស់ នៅទិសខាងត្បូងមានអ្វីមួយបានលេចមកក្នុងអាគានៃទីក្រុង។
3ហើយព្រះអង្គនាំខ្ញុំទៅទីនោះ។ ចូរមើល៍ មានមនុស្សម្នាក់! រូបរាងរបស់លោកដូចជាលក្ខណៈជាលង្ហិន។ មានខ្សែខ្លូតទេស និងបបុសសម្រាប់វាស់នៅនិងដៃរបស់គាត់ លោកឈរនៅក្នុងទ្វារក្រុង។
4មនុស្សនោះក៏និយាយមកខ្ញុំថា «កូនមនុស្សអើយ ចូរមើលដោយភ្នែក ហើយស្តាប់ដោយត្រចៀករបស់អ្នក រួចយកចិត្តទុកដាក់គ្រប់ទាំងអស់ ដែលយើងបង្ហាញដល់អ្នក ដ្បិតបាននាំអ្នកមកនៅទីនេះ ប្រយោជន៍ឲ្យយើងបានបង្ហាញទាំងអស់នេះដល់អ្នក។ ចូរប្រាប់ការទាំងអស់ដែលអ្នកនឹងឃើញដល់កូនចៅអុីស្រាអែលផង»។
5នៅទីនោះមានកំពែងបានសង់ជុំវិញព្រះវិហារ។ ប្រវែងឈើសម្រាប់វាស់នៅក្នុងដៃរបស់បុរសនោះ មានប្រាំមួយហត្ថ ដែលក្នុងមួយហត្ថនោះ ត្រូវជាមួយហត្ថមួយកំណាត់ដៃប្រវែង។ បុរសនោះ ក៏បានវាស់កំពែង វាមានមួយខ្នាតនៃឈឺវាស់ ហើយកម្ពស់របស់ក៏មួយខ្នាតមានឈើដែរ។
6បន្ទាប់មក លោកទៅដល់ទ្វារព្រះវិហារ ដែលបែបមុខទៅទិសខាងកើត។ លោកក៏ឡើងជណ្តើរទៅទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបានមួយខ្នាត ហើយទទឹងមួយទៀត ក៏បានមួយខ្នាត ជម្រៅដូចគ្នា។
7គ្រប់បន្ទប់ចាំយាម មានបណ្តោយមួយខ្នាតឈឺ និងទទឹងមួយខ្នាតឈើ ចំណែកប្រឡោះកណ្ដាលបន្ទប់ចាំយាមទាំងនោះ មានប្រាំហត្ថឈើ កម្រិតពន្លឺមាត់ទ្វារព្រះវិហារ តាមរយៈដំបូលផ្លូវដើរនៃព្រះវិហារគឺមានមួយឈើជម្រៅ។
8លោកវាស់ដំបូលផ្លូវដើរ នៃខ្លោងទ្វារ វាមានប្រវែងមួយឈើរង្វាស់។
9លោកបានវាស់ដំបូលផ្លូវដើរនៃខ្លោងទ្វារនោះ។ វាមានមួយឈើជម្រៅ។ ហើយក្របទ្វារមានពីរហត្ថក្នុងប្រវែងទទឹង។ ហើយដំបូលផ្លូវដើរនៃខ្លោងទ្វារនោះបែរមុខទៅរកព្រះវិហារ។
10មានចំនួនបន្ទប់យាមបីនៅសងខាងនៃខ្លោងទ្វារ ហើយបន្ទប់នីមួយមានទំហំដូចគ្នា ហើយរបងខណ្ឌបន្ទប់ទាំងនោះមានកម្ពស់ដូចគ្នា។
11ក្រោយមក បុរសនោះបានវាស់ទទឹងខ្លោងទ្វារផ្លូវចូល មានប្រវែងដប់ហត្ថ ហើយលោកបានវាស់ប្រវែងច្រកចូលមានដប់បីហត្ថ។
12លោកបានរបងដែលជាព្រំខាងមុខបន្ទប់ទាំងនោះមានប្រវែងមួយហត្ថ។ ហើយបានវាស់បន្ទប់មានប្រវែងប្រាំមួយហត្ថនៃជ្រុងម្ខាងៗ។
13រួចហើយលោកវាស់ច្រកចូលតាំងពីដំបូលនៃបន្ទប់ទៅរបស់បន្ទប់មួយទៀត មានម្ភៃប្រាំហត្ថ ចាប់តាំងពីច្រកចូលនៃបន្ទប់ទីមួយទៅដល់នៃបន្ទប់ទីពីរ។
14រួចហើយលោកក៏វាស់ជញ្ជាំងដែលនៅរវាងបន្ទប់យាម មានក្នុងប្រវែងហុកសិបហត្ថ លោកបានវាស់កាន់តែឆ្ងាយដែលអាចធ្វើបានពីដំបូលផ្លូវដើរ។
15តាំងពីច្រកចូលខាងមុខដល់ចុងបំផុតម្ខាងទៀតនែដំបូលផ្លូវដើរ មានហាសិបហត្ថ។
16មានបិទបង្អួចជិត ឆ្ពោះទៅដល់បន្ទប់ហើយក៏សំដៅទៅសសររបស់វា នៅក្នុងខ្លោងទ្វារព័ទ្ធជុំវិញ ហើយមានបាំងសាចដូច្នោះដែរ។ ហើយមានបង្អួចនៅព័ទ្ធជុំវិញនៅផ្នែកខាងក្នុង ហើយនិងមេបង្អួចមានឆ្លាក់រូបដើមលម៉ើ។
17រួចហើយ បុរសនោះបាននាំខ្ញុំទៅទីលានខាងក្រៅនៃព្រះវិហារ។ ចូរមើល៍! នៅទីនោះមានបន្ទប់ ហើយមានក្រាលថ្មនៅទីលាន ជាមួយសាមសិបបន្ទប់ ដែលបានក្បែកន្លែងក្រាលថ្ម។
18កម្រាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានទទឹងស្មើនឹងប្រវែងរបស់ខ្លោងទ្វារ។ កម្រាលថ្មនេះមានកម្ពស់ទាបជាង។
19រួចហើយ បុរសនោះបានវាស់ពីពីចំងាយពីខាងមុខ នៃខ្លោងទ្វារទាប ទៅដល់បរិវេនខ្លោងទ្វារខាងក្នុង គឺមានមានប្រវែងមួយរយហត្ថ នៅទិសខាងកើត រហូតដល់ទិសខាងជើង។
20រួចហើយលោកបានវាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលនៅខាងជើងនៃទីជំនុំចម្រះក្តីខាងក្រៅ។
21មានបន្ទប់បី នៃម្ខាងៗរបស់ខ្លោងទ្វារ ហើយខ្លោងទ្វារហើយនិងដំបូលផ្លូវដើរ មានទំហំដូចគ្នាទៅនិងខ្លោងទ្វារធំ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។
22ចំណែកបង្អួច ដំបូលផ្លូវដើរ បន្ទប់ និងដើមលម៉ើ មានដូច ជានិងដូចខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយទៅដំបូលផ្លូវដើរ។
23មានខ្លោងទ្វារទីលានខាងក្នុង នៅខាងមុខខ្លោងទ្វារបែរមុខខាងជើង ហើយវាក៏មានខ្លោងទ្វារខាងកើត លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។
24បន្ទាប់មក បុរសនោះនាំខ្ញុំទៅខ្លោងទ្វារទិសខាងត្បូង ច្រកផ្លូវ ហើយជញ្ជាំងរបស់វា ហើយដំបូលផ្លូវដើរ លោកវាស់មាន ទំហំដូចគ្នានិងខ្លោងទ្វារខាងក្រៅផ្សេងទៀត។
25មានបង្អួចបិតនៅក្នុងផ្លូវចូលហើយដំបូលផ្លូវដើររបស់វា ក៏ដូចខ្លោងទ្វារនោះដែរ។ ខ្លោងទ្វារខាងជើង ហើយដំបូលផ្លូវដើររបស់វា មានបណ្តោយហាសិបងត្ថនិងទទឹងមានម្ពៃប្រាំហត្ថ។
26មានជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយដំបូលផ្លូវដើររបស់វា មានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំងនៅសងខាង។
27ទីលានខាងក្នុងក៏មានខ្លោងទ្វារមួយនៅខាងត្បូង ហើយលោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងនៅច្រកផ្លូវចូលមានប្រវែងមួយរយហត្ថ ដែលនៅពីចំងាយ។
28ហើយបន្ទាប់មក បុរសនោះក៏បាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារដែលនៅទិសខាងត្បូង ដែលមានទំហំដូចទៅនិងខ្លោងទ្វារម្ខាងទៀត។
29ហើយបន្ទប់ ជញ្ជាំង និងដំបូលផ្លូវដើរ ក៏មានទំហំដូចគ្នា ខ្លោងទ្វារផ្សេងទៀងដែរ ហើយដំបូលផ្លូវដើរ គឺមានបង្អួចនៅជុំវិញទាំងអស់។ ហើយខ្លោងទ្វារខាងក្នុងហើយនិងដំបូលផ្លូវដើរ មានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
30ដំបូលផ្លូវដើរ ដែលនៅជំវិញជញ្ជាំងខាងក្នុងមានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។
31ដំបូលផ្លូវដើរបែរមុខទៅនឹងទីលានខាងក្រៅ ដែលលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយមានជណ្ដើរដែលឡើងទៅខាងលើ។
32ហើយក្រោយមក លោកបាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត ដែលលោកវាស់ខ្លោងទ្វារមានទំហំដូចគ្នា។
33បន្ទប់ទាំងនោះ ជញ្ជាំង និងដំបូលផ្លូវដើរ ក៏មានទំហំដូចគ្នាដែរ ខ្លោងទ្វារ ហើយមានបង្អួចជុំវិញ។ ខ្លោងទ្វារខាងក្នុងហើយដំបូលផ្លូវដើរ មានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
34ដំបូលផ្លូវដើរបែរមុខទៅនឹងទីលានខាងក្រៅ វាមានឆ្លាក់ក្បាច់ដើមចាកលើសងខាងវា ហើយមានជណ្ដើរប្រាំបីកាំដែលឡើងទៅលើ។
35បន្ទាប់មក លោកក៏បាននាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយធ្វើការវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នាទៅនិងខ្លោងទ្វារផ្សេង។
36ចំណែកបន្ទប់ទាំងនោះ ជញ្ជាំង និងដំបូលផ្លូវដើរ មានទំហំដូចគ្នានិងខ្លោងទ្វារផ្សេងដែរ ហើយមានបង្អួចជុំវិញ។ ច្រកផ្លូវចូល ហើយដំបូលផ្លូវដើរមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
37ដំបូលផ្លូវដើរបែរមុខនឹងទីលានខាងក្រៅ មានឆ្លាក់ក្បាច់ដើមចាកទាំងសងខាងលើវា ហើយមានជណ្ដើរប្រាំឡើងទៅខាងលើ។
38មានបន្ទប់មួយដែលមានទ្វារនៅតាមផ្លូវច្រកចូលទៅខាងក្នុង។ កន្លែងដែលគេលាងជំរះតង្វាយដុត។
39មានតុពីរនៅនៅសងខាងនៃដំបូលផ្លូវដើរ សម្រាប់ថ្វាយជាតង្វាយដុត ដែលបានសម្លាប់រួចហើយ និងយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។
40តាមជញ្ជាំងនៃទីធ្លា ទៅដល់ខ្លោងទ្វារខាងជើង មានតុពីរ។ ហើយនៅម្ខាងទៀត នៅនោះមានតុពីរដែរខ្លោងទ្វារដំបូលផ្លូវដេើរ។
41មានតុបួន នៅម្ខាងតាមខ្លោងទ្វារ ពួកគេធ្វើការសម្លាប់សត្វ នៅលើតុទាំងប្រាំបី។
42មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សម្រាប់ធ្វើពិធីយញ្ញបូជា មានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថ។ នៅលើតុទាំងនោះពួកគេបានដាក់ឧបករណ៍សម្រាប់អារ កសត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផង។
43មានទំពក់ពីរ ចងទទឹងនិងឈើតាមបណ្តោយចងយ៉ាងជាប់ជាមួយនិងដំបូលផ្លូវដើរជុំវិញ ហើយចំណែកឯសាច់សម្រាប់ធ្វើយញ្ញបូជា ពួកគេបានដាក់នៅលើតុ។
44ជិតខ្លោងទ្វារខាងក្នុង នៅទីធ្លាខាងក្នុង មានបន្ទប់សម្រាប់អ្នកចម្រៀង។ បន្ទប់មួយក្នុងចំណោមនោះនៅខាងជើង ហើយមួយទៀតខាងត្បូង។
45លោកប្រាប់ខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង សម្រាប់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។
46បន្ទប់បែរមុខទៅទិសខាងជើង សម្រាប់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវី»។
47បន្ទាប់មក លោកវាស់ទីធ្លាដែលមានរាងបួនជ្រុងស្មើ បណ្តោយមានប្រវែងមួយរយហត្ថ និងទទឹងមានមួយហត្ថ ជាមួយនិងអាសនៈស្ថិតនៅមុខនៃព្រះដំណាក់។
48បន្ទាប់មកបុរសនោះនាំខ្ញុំចូលទៅក្នុងដំបូលផ្លូវដើរនៃព្រះដំណាក់ហើយ លោកវាស់ក្របទ្វាររបស់វា ដែលមានប្រវែងប្រាំហត្ថ ក្រាស់ទាំងសងខាង។ ផ្លូវចូលរបស់វាមានទទឹងដប់បួរហត្ថ ហើយជញ្ជាំងសងខាងរបស់វាមាន ប្រវែងបីហត្ថ។
49បណ្ដោយដំបូលផ្លូវដើរមានម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ ហើយមានសសរ គឺម្ខាងៗមានបង្គោលមួយផងដែរ។