ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 39

Read Scripture freely. Divine Threads study for this chapter is coming later.

1«ដូច្នេះអ្នក កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូល​ទាស់​នឹង​កុក ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! ​យើង​ទាស់​នឹង​អ្នក កុក ជា​អ្នកដឹកនាំនៃ​ពួក​មេសេក ហើយ​ពួក​ទូបាល​អើយ។
2យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បែរ​មក ហើយ​នាំ​អ្នក​ទៅ​មុខ ក៏​នឹង​បណ្ដាល​ឲ្យ​អ្នក​ឡើង​មក​ពី​ទឹកដីខាង​ជើង​បំផុត ព្រម​ទាំង​នាំ​អ្នក​មក​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ទឹកដីអុីស្រា‌អែល។
3ហើយយើង​នឹង​វាយ​បំបាកធ្នូ​ចេញ​ពី​ដៃ​ឆ្វេង​របស់​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ព្រួញ​ធ្លាក់​ចេញ​ពី​ដៃ​ស្តាំ​អ្នក។
4អ្នក​នឹង​ដួល​ស្លាប់​លើ​​ភ្នំ​របស់​អុីស្រា‌អែល គឺ​ទាំង​អ្នក និង​ពួក​គ្នា​របស់​អ្នក ហើយជនជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ​ផង យើង​នឹង​ប្រគល់​អ្នក​ដល់​សត្វ​ហើរ​ផ្សេងៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ។
5អ្នក​នឹង​ដួល​ស្លាប់ទី​វាល​ទទេ ដ្បិត​យើង​បាន​ប្រកាសហើយ នោះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
6ក្រោយមក យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទឹកដី​ម៉ាកុក ហើយ​លើ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ដោយ​សុខ‌សាន្ត​នៅ​កោះ​ទាំង‌ឡាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
7ដ្បិតយើង​នឹងធ្វើ​ឲ្យ​​ឈ្មោះយើង​បាន​បរិសុទ្ធ​ នៅ​កណ្ដាលប្រជាជនអុីស្រា‌អែល​របស់​យើង ហើយមិន​ឲ្យ​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ត្រូវ​ប្រមាថ ​ជនជាតិនានានឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​​អុីស្រា‌អែល។
8ចូរមើល៍! ថ្ងៃរ​នោះ​កំពុង​តែ​មកដល់ ហើយ​នឹង​ហើយនឹងជំនួសអ្វីនៅពេលនេះផង នេះគឺជាព្រះបន្ទូលព្រះអម្ចាស់ដ៏ជាព្រះ។
9​ពួក​អ្នក​ដែល​រស់នៅ​ក្នុង​ទី​ក្រុង​របស់​​អុីស្រា‌អែល ​នឹង​ចាកចេញ​ទៅ ហើយពួកគេនឹងប្រើ​​គ្រឿង​សស្ត្រា‌វុធ​ដើម្បីបង្កាត់ភ្លើង ហើយដុត​ឆេះរួចដុតចោល ទាំង​ខែល​តូច ខែល​ធំ ទាំង​ធ្នូ និង​ព្រួញ ដែក​ពួយ និង​លំពែង​ផង គេ​នឹង​ដុត​គ្រឿង​ទាំង​នោះ​អស់​ប្រាំពីរ​ឆ្នាំ។
10ពួកគែមិន​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឧស​នៅ​ក្នុង​ព្រៃ​ឡើយ តាំងពី​គេ​បានដុត​គ្រឿងសស្ត្រា‌វុធ​ ពួក​គេ​នឹងយកពី​ពួក​អ្នក​ដែល​បាន​យកពី​ខ្លួនមកវិញពីពួកគេ ពួកគេ​ប្លន់​ពីពួក​អ្នក​ដែល​បាន​ប្លន់​ពីខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
11ក្រោយមកវានឹងកើតឡើងនៅថ្ងៃនោះដែល យើង​នឹង​ធ្វើកន្លែង​មួយ​សម្រាប់​ពួក​កុក សម្រាប់​ជា​ទី​បញ្ចុះ​សព​​ក្នុង​អុីស្រា‌អែល នឹង​ជ្រលង​ភ្នំ​របស់​អ្នក​ដំណើរខាង​កើត​សមុទ្រ។ វាបាន​បិទបាំង​អស់​អ្នក​ដែលចង់ធ្វើដំណើរឆ្លងកាត់។ ពួកគេ​នឹង​កប់​សាក‌សព​ពួក​កុកនៅទីនោះ ជាមួយប្រជាជនរបស់គាត់។ ពួកគេ​នឹង​ហៅ​ជ្រលង​ភ្នំ​របស់ហាមុន កុក។
12ដ្បិតប្រាំពីរ​ខែដែលកូនចៅ​អុីស្រា‌អែល​នឹង​បញ្ចុះ​សព​ពួកគេ​​ ទើប​បាន​ហើយ ដើម្បី​នឹង​សម្អាត​ទឹកដី។
13ដ្បិតមនុស្ស​ទាំង​អស់​នៅ​ទឹកដី​នោះ​នឹង​ធ្វើ​ការ​បញ្ចុះ​សពពួក​គេ ហើយ​ការ​នោះ​នឹង​​ល្បី​ដល់​គេ ក្នុង​ថ្ងៃ​ដែល​យើង​បាន​តម្កើង​ឡើង នេះគឺ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
14ក្រោយមក ពួកគេ​នឹង​តម្រូវ​ទុក​មនុស្ស​មួយ​ក្រុម បន្តធ្វើ​ដំណើ​កាត់​ទឹកដីនោះ​ ដើម្បី​ទៅរកអ្នកដែលបានឆ្លងកាត់ពីមុនប៉ុន្តែអ្នកបានស្លាប់ហើយសព​នៅ​សេស​សល់​លើ​ទឹកដី ដូច្នោះពួកគេនឹងបានបញ្ចុះសពទាំងនោះ ដើម្បី​សម្អាត​ទឹកដី។ ក្រោយ​ចប់ប្រាំពីរ​ខែ​នោះ​មក ពួកគេ​នឹង​ដើរ​ពិនិត្យ​មើល។
15រួច​មនុស្ស​ដែល​ដើរ​កាត់ទឹកដី ពួកគេ​នឹងនឹងឃើញ​ឆ្អឹង ​ពួក​គេ​នឹង​តាំង​ទី​សម្គាល់​មួយ​នៅ​ជិតវា ទាល់​តែ​ពួក​បញ្ចុះ​សព​បាន​មក​កប់​ចោល នៅ​ក្នុង​ច្រក​ភ្នំ​ហាមុន កុក​។
16នៅទីនោះមាន​ទី​ក្រុង​មួយ​ដែល​មាន​ឈ្មោះ​ហៅ​ថា ហាម៉ូណា។ ក្នុងការនេះ​ពួកគេ​នឹង​សម្អាត​ទឹកដីបាន។
17ឥឡូវដល់អ្នកវិញ កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ ចូរ​និយាយទៅ​សត្វ​ស្លាប​គ្រប់​យ៉ាង និង​ដល់​អស់​ទាំង​សត្វ​ព្រៃ​នៅ​ទីវាល ចូរ​ន្រមូល​គ្នា​មក។ ចូរ​ប្រជុំ​គ្នា​ពី​គ្រប់​ទីកន្លែង ទៅទី​យញ្ញ‌បូជា​របស់​យើង ដែល​យើង​ធ្វើ​សម្រាប់​អ្នក ជា​យញ្ញ‌បូជា​យ៉ាង​ធំ នៅ​លើ​​ភ្នំ​របស់​អុីស្រា‌អែល ដូច្នោះ​ឲ្យ​អ្នក​បាន​ស៊ី​សាច់ ហើយ​ផឹក​ឈាម។
18អ្នក​​នឹង​ស៊ី​សាច់​របស់​អ្នកចម្បាំង ហើយ​ផឹក​ឈាម​របស់​ពួក​អ្នកដឹកនាំនៅ​ផែនដី ទាំង​ចៀម​ឈ្មោល កូន​ចៀម ពពែ និង​គោ​ផង សុទ្ធ​តែ​ជា​សត្វ​បំប៉ន​ពី​ទឹកដី​បាសាន។
19រួចហើយអ្នក​រាល់​គ្នា​នឹង​ស៊ី​ខ្លាញ់​ទាល់​តែ​ឆ្អែត ហើយអ្នកនឹង​ផឹក​ឈាម ទាល់​តែ​ស្រវឹង ដោយ‌សារ​យញ្ញ‌បូជា ដែល​យើង​ធ្វើ​សម្រាប់​អ្នក។
20អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត​នៅ​តុ ​យើងដោយ​សាច់​សេះ រទេះ​ចម្បាំង ពួក​អ្នកចម្បាំង និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​ដែរ នេះ​គឺជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
21យើង​នឹង​តាំង​សិរី‌ល្អ​របស់​យើង ក្នុង​ចំណោមជនជាតិហើយ​អស់​ទាំង​ជនជាតិនឹង​ឃើញ​ការដាក់ទោស​របស់​យើង ដែល​យើងបាន​ធ្វើ ហើយ​ដៃរបស់​យើង​ដែល​បាន​ដាក់ទាស់នឹង​ពួក​គេ។
22កូនចៅ​អុីស្រា‌អែល​នឹង​បានដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​របស់ពួក​គេ តាំង​តែ​ពី​ថ្ងៃ​នេះ​ត​ទៅ។
23​ប្រជាជាតិទាំងមូល ​នឹង​ដឹង​ថាកូនចៅ​អុីស្រា‌អែល​បាន​ចាប់យកទៅ​ជា​ឈ្លើយ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់ពួកគេ ដោយ​សារពួក​គេ​ក្បត់​​នឹង​យើង ​ដូច្នោះយើងបាន​បាំង​មុខ​ពីពួក​គេ បាន​ជា​យើង​ប្រគល់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវរបស់គេ ហើយ​ពួកគេ​ត្រូវ​ដួល​ដោយ​ដាវ​។
24យើង​បាន​ធ្វើ​ដល់​ពួកគេ​តាម​សេចក្ដី​ស្មោក‌គ្រោក និងបាប​របស់ពួក​គេ ពេលយើងបានបាំងចេញពីពួកគេ។
25ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ឥឡូវ​នេះ យើង​នឹងកសាងវាសនា​ពួក​យ៉ាកុប​ ហើយ​យើងនឹង​មាន​សេចក្ដី​​មេត្តា​ដល់​កូនចៅស​អុីស្រា‌អែល​ ហើយ​ធ្វើ​ការខ្នះខ្នែង សម្រាប់​ឈ្មោះ​បរិសុទ្ធ​របស់​យើង។
26រួចហើយពួក​គេ​នឹង​រង​ការអាម៉ាស់ និង​គ្រប់​ទាំង​អំពើក្បត់​ដែលពួក​គេ​បានមិនស្មោះនឹង​យើង។ ពួកគេ​នឹងភ្លេចគ្រប់ការទាំងនេះពេលពួកគេសម្រាក់ដោយ​សុខ‌សាន្តក្នុងទឹកដីរបស់គេ។
27​ពេល​យើង​ស្តា​គេ​ឡើងវិញរួច​ពីមនុស្ស ហើយ​ប្រមូលពួក​គេ​ពី​​ទឹកដីផ្សេងៗចេញពីដៃខ្មាំង​សត្រូវរបស់ពួក​គេ យើងនឹងបង្ហាញខ្លួន​យើង​ថា​បរិសុទ្ធ នៅ​ក្នុង​​ភ្នែក​ជនជាតិជា​ច្រើន។
28រួចហើយ​គេ​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌ជាម្ចាស់ ដ្បិតយើង​បាន​បញ្ចូនពួក​គេ​ទៅ​ជា​ឈ្លើយ ក្នុងចំណោម​ជនជាតិទាំងនោះ ប៉ុន្តែយើង​ប្រមូល​គេត្រឡប់មកវិញ ទៅក្នុង​ទឹកដី​របស់​គេ​វិញ។ យើងមិនបានទុកពួកគេខ្លះក្នុងចំណោមជនជាតិទាំងនោះឡើយ។
29យើង​​នឹង​មិនលាក់​មុខ​ពី​ពួកគេ​ទៀត​ដែរ ពេលយើង​ចាក់​វិញ្ញាណ​យើងចេញ​ទៅ​លើ​កូនចៅ​អុីស្រា‌អែល នេះ​គឺជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។