1«ប៉ុន្តែ កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក។ រួចហើយឆ្លាក់ផែនទីក្រុងយេរូសាឡិមនៅលើវា។
2រួចហើយនាំទាហានមកឡោមព័ទ្ធវា ហើយសង់ប៉មដើម្បីទាស់នឹងវា។ ក្រោកឡើងនិងវាយប្រហារទាស់នឹងក្រុងនេះ ហើយធ្វើកំផែងជុំវិញក្រុង។
3រួចហើយត្រូវយកបន្ទះដែករបស់អ្នកមកធ្វើជាជញ្ជាំងដើម្បីខណ្ឌខ្លយនអ្នកនឹងទីក្រុងនេះ រួចហើយត្រូវវាយចូលទាស់នឹងទីក្រុងនោះ ដ្បិតទីក្រុងនេះនឹងត្រូវនៅក្រោមការឡោមព័ទ្ធរបស់អ្នកនឹងទាស់វា។ នេះជាទីសម្គាល់សម្រាប់ជនជាតិអុីស្រាអែល។
4រួចហើយចូរអ្នកដេកទៅខាងឆ្វេង ហើយដាក់ពួកអ្នកដែលមានបាបរបស់ប្រជាជនអុីស្រាអែលនៅលើវា អ្នកត្រូវទទួលអំពើបាបរបស់គេតាមចំនួនថ្ងៃដែលអ្នកដេកចុះសម្រាប់ទាស់ជាមួយប្រជាជនអុីស្រាអែល។
5យើងខ្លួនឯងបានរាប់ចំនួនថ្ងៃស្មើនឹងចំនួនឆ្នាំ ដែលគេត្រូវរងការជំនុំជម្រះ ៣៩០ថ្ងៃ! តាមរបៀបនេះ អ្នកនឹងនាំបាបរបស់កូនចៅសអុីស្រាអែល។
6ពេលអ្នកបានធ្វើចប់ហើយ ក្រោយមកដេកចុះជាលើកទីពីរដោយទៅខាងស្តាំដៃអ្នកម្ដង ដ្បិតអ្នកនឹងនាំអំពើបាបរបស់ប្រជាជនយូដាសម្រាប់សែសិបថ្ងៃ។ យើងបានតាំងអ្នកនៅមួយថ្ងៃ សម្រាប់រាល់ឆ្នាំ។
7អ្នកត្រូវសម្លឹងមើលទៅក្រុងយេរូសាឡឹម ដែលនៅក្រោមការឡោមព័ទ្ធ ហើយអ្នកលើកដៃ ថ្លែងពាក្យទាស់នឹងទីក្រុង។
8ដ្បិត ចូវមើល! យើងនឹងយកខ្សែរនេះចងអ្នក មិនឲ្យប្រែខ្លួនពីម្ខាងទៅម្ខាងឡើយ រហូតដល់អ្នកធ្វើគ្រប់ចំនួនថ្ងៃ ក្នុងការឡោមព័ទ្ធរបស់អ្នក។
9យកស្រូវសាលី ម្សៅឱក សណ្តែកអង្គុយ សណ្តែកបាយ ថ្ពៅ ហើយស្រូវអេប៉ូតទៅជាមួយអ្នក ដាក់ក្នុងផើងមួយ ហើយប្រើធ្វើជានំបុ័ងសម្រាប់ខ្លួនអ្នក តាមចំនួនថ្ងៃដែលអ្នកត្រូវដេកនៅទីនោះ។ ដ្បិតសម្រាប់៣៩០ថ្ងៃដែលអ្នកបរិភោគវា។
10អាហារដែលអ្នកនឹងបរិភោគ គឺសម្រាប់ទំងន់ម្ភៃសេកែលសម្រាប់មួយថ្ងៃ ហើយត្រូវបរិភោគបន្តិចតាមចំនួនថ្ងៃដែលបានកំណត់។
11រួចហើយអ្នកនឹងផឹកទឹក ក៏ត្រូវវាល់ដែរគឺប្រាំមួយកំប៉ុង ហើយអ្នកត្រូវផឹកតាមចំនួនកំណត់គ្រប់ពេល។
12អ្នកត្រូវបរិភោគនំបុ័ង ដូចជានំម្សៅឱក តែអ្នកត្រូវដុតនំបុ័ង ហើយយកលាមកមនុស្ស មកដាក់នៅនិងមុខពួកគេ!»
13ដ្បិតព្រះអម្ចាស់មានព្រះបន្ទូល «ការនេះមានន័យថានំប័ុងដែលកូនចៅអុីស្រាអែលនឹងបរិភោគគឺមិនស្អាត នៅកណ្ដាលអស់ទាំងជនជាតិដែលយើងនឹងដាក់ទោសពួកគេ»។
14ប៉ុន្តែខ្ញុំបាននិយាយ «បពិត្រ ព្រះអម្ចាស់អើយ ទូលបង្គំមិនដែលធ្វើការស្មោកគ្រោកទេ! តាំងពីក្មេងរហូតដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ ឬដែលត្រូវសត្វណាហែកហួរឡើយ ហើយសាច់កខ្វក់មិនដែលចូលក្នុងមាត់ទូលបង្គំដែរ!»
15ដូច្នោះព្រះអង្គមានព្រះបន្ទូលមកខ្ញុំ «មើល៍! យើងឲ្យអ្នកប្រើលាមកគោ ជំនួសលាមករបស់មនុស្សវិញ ដូច្នោះអ្នកអាចរៀបចំអាហារនៅពីលើវា»។
16ព្រះអង្គក៏មានព្រះបន្ទូលមកខ្ញុំ «កូនមនុស្សអើយ! យើងនឹងកាត់ផ្តាច់របស់និងអាហារ ពីក្រុងយេរូសាឡឹម ហើយពួកគេនឹងបរិភោគនំបុ័ងដោយខ្វះខាត់ ហើយព្រួយបារម្ភ ហើយផឹកទឹកដោយខ្វះខាត់ នៅក្នុងការភ័យញាប់ញ័រផង។
17ពីព្រោះពួកគេនឹងខ្វះអាហារ ហើយនិងខ្វះទឹក គ្រប់មនុស្សប្រុសភ័យខ្លាចជាមួយគ្នាឯង ហើយត្រូវវិនាសដោយសារអំពើទុច្ចរិតរបស់ពួកគេ»។