ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយអ្វីដែលអ្នកឃើញចូរ​បរិភោគ។ ​បរិភោគក្រាំង​ រួច​ទៅ​ថ្លែងដល់កូនចៅ​អុីស្រា‌អែល​»។
2ដូច្នោះខ្ញុំ​ក៏​បើក​មាត់ខ្ញុំ ហើយ​ព្រះអង្គ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ក្រាំង​នោះ។
3ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា «កូន​មនុស្ស​អើយ ចូរ​បរិភោគ​ក្រាំង​ដែល​យើង​ប្រគល់​ឲ្យអ្នកបានពេញពោះទៅ!»។ ដូច្នោះខ្ញុំ​ក៏​ទទួល​ទាន​ក្រាំង​នោះ ហើយវាមាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ឃ្មុំ​នៅ​ក្នុង​មាត់​ខ្ញុំ។
4ក្រោយមកព្រះអង្គមានបន្ទូល​មក​ខ្ញុំ​ «កូនមនុស្សអើយ ចូរ​ទៅ​រក​កូនចៅ​អុីស្រា‌អែល ហើយ​ថ្លែង​ពាក្យ​របស់​យើង​ប្រាប់ពួក​គេ។
5ដ្បិត​អ្នក​​មិន​បាន​ឲ្យ​ទៅ​រក​មនុស្សដទៃ ដែល​និយាយ​ភាសា​ពិបាក​ស្ដាប់ ប៉ុន្តែទៅរកកូនចៅអីុស្រាអែលវិញ
6​មិនមែនទៅរក​ជនជាតិជា​ដ៏ធំ ហើយ​និយាយ​ភាសា​ពិបាក​ស្ដាប់ និង​ពាក្យ​ដែល​អ្នក​មិន​យល់​បានទេ! ប្រសិន​បើ​យើង​ចាត់​អ្នក​ទៅ​អ្នកទាំងនោះ ពួក​គេ​មុខ​ជា​ស្ដាប់​អ្នក​យល់។
7ប៉ុន្តែកូនចៅ​អុីស្រា‌អែល​ដែលនឹង​មិន​ចង់​ស្ដាប់​អ្នក ដ្បិត​ពួក​គេនឹងមិនចង់ស្តាប់យើងដែរ។ ដូច្នោះពូជ‌ពង្ស​អុីស្រា‌អែល​ទាំង​មូល ​ជា​មនុស្ស​ថ្ងាសរឹង និង​មាន​ចិត្ត​រឹង។
8មើល៍! យើង​ធ្វើ​ឲ្យ​មុខរបស់អ្នកក្រាស់​ ដូចជាមុខរបស់ពួកគេដែរ ហើយថ្ងាសរបស់អ្នករឹងដូចជា​របស់​ពួក​គេដែរ។
9យើង​ធ្វើ​ឲ្យ​ថ្ងាសរបស់អ្នក​ដូច​ពេជ្រ ហើយ​រឹង​ជាងត្បូងដែរ! កុំ​ខ្លាច​ពួក​គេឬ កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ តាំងពី​ពួកគេ​ទាំង​នោះ​ជា​ពូជ​បះ‌បោរ»។
10ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា «កូន​មនុស្ស​អើយ ចូរ​ទទួល​អស់​ទាំង​ពាក្យ​ដែល​យើង​នឹង​ប្រាប់​ដល់​អ្នក ទុក​នៅ​ក្នុង​ចិត្ត​ចុះ ហើយ​ស្តាប់​ដោយ​ត្រចៀក​ផង!
11ក្រោយមក ចូរ​ទៅ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ ហើយជា​ជនជាតិរបស់អ្នក ហើយ​និយាយ​ទៅកាន់ពួកគេ។ ចូរប្រាប់ពួកគេ នេះគឺជា​អ្វីដែលព្រះ‌បន្ទូលព្រះអម្ចាស់ដ៏ជាព្រះ ទោះ​បើ​គេ​ព្រម​ស្តាប់​ ឬ​មិន​ព្រម​ស្តាប់​ក្តី»។
12ក្រោយមក ព្រះ‌វិញ្ញាណបរិសុទ្ធ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង​កង​ពី​ក្រោយ​ខ្ញុំ​ពីការរញ្ជួយផែនដី «សូម​ថ្វាយព្រះពរ​សិរី‌រុងរឿង​ពី​​ព្រះ​​ដំណាក់នៃ​ព្រះ‌អង្គ!»
13មានឮ​សូរ​សម្លេង​នៃ​ស្លាប​របស់​តូរ​មាន​ជីវិត​ទាំង​នោះ​ដែល​ប៉ះ​គ្នា ហើយនិងសម្លេង​កង់​ទាំង​នោះ​ ដែល​អម​មកជាមួយតួរមានជីវិតទាំងនោះ ហើយនិង​សម្លេងនៃការរញ្ជួយដី។
14ព្រះ‌វិញ្ញាណ​បានលើក​ខ្ញុំ​ឡើង​ហើយយក​ចេញ ហើយ​ខ្ញុំ​ក៏​ទៅ​ដោយ​មាន​សេចក្ដី​ជូរ​ចត់ ដោយកំហឹងនៅក្នុងវិញ្ញាណ​របស់ខ្ញុំ ដ្បិតព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​​សង្កត់​លើ​ខ្ញុំ​ដោយព្រះចេស្តា!
15ដូច្នោះ ខ្ញុំ​ទៅ​ជួប​ពួក​ដែល​ជាប់​ជា​ឈ្លើយ នៅ​ថេលអាប៊ីប ក្បែរ​ទន្លេ​កេបារ ជា​កន្លែង​ដែលពួក​គេ​អាស្រ័យ​នៅ ហើយខ្ញុំ​ស្នាក់​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ សម្រាប់ប្រាំពីរថ្ងៃ ទាំងថប់​ព្រួយខ្លាំង ដ៏លើសលប់។
16រួចហើយ វាបានកើតឡើង​ប្រាំពីរ​ថ្ងៃ​ក្រោយមក ដែល​ព្រះអម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា
17«កូន​មនុស្ស​អើយ យើង​បាន​តាំង​អ្នក​ឲ្យ​ជា​អ្នក​យាម សម្រាប់កូនចៅ​អ៊ីស្រា‌អែល ដូច្នោះ អ្នក​ត្រូវ​ស្តាប់​ពាក្យ​ពី​មាត់​យើង ហើយទៅ​ប្រាប់​គេ​ពីការរំលឹករបស់​យើង​។
18ពេល​យើង​និយាយទៅកាន់​មនុស្ស​អាក្រក់​ អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិត ហើយ​អ្នក​មិនព្រម​ទៅ​ប្រាប់​គេ ឬ​រំលឹក​មនុស្ស​អាក្រក់​ទេ អំពី​ការអាក្រក់​របស់​គេ ដូច្នោះគេ​អាច​នៅមានជីវិត ហើយ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ពួកគេ តែ​យើង​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​អ្នក​វិញ។
19ប៉ុន្តែ បើ​អ្នក​រំលឹក​ដល់​មនុស្ស​អាក្រក់​នោះ ហើយ​គេ​មិន​ព្រម​បែរ​ចេញ​ពី​អំពើ​អាក្រក់ ឬ​ពី​ការ​អាក្រក់​របស់​ខ្លួន​ទេ បន្ទាប់មក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​បាបរបស់ពួកគេ តែ​អ្នក​នឹង​បាន​ជួយជីវិតខ្លួន​ឲ្យ​រួច​វិញ។
20ប្រសិនបើ​មនុស្ស​សុចរិតម្នាក់​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើមិនត្រិមត្រូវ ហើយ​យើង​ដាក់​បញ្ហា​ឲ្យ​ពួកគេចំពប់​ ហើយ​គេ​នឹង​ត្រូវ​ស្លាប់។ ​ដោយ​ព្រោះ​អ្នក​មិន​បាន​ប្រាប់ដល់​គេ ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​​គេ ហើយ​យើងនឹង​មិន​នឹក​ចាំ​ពី​អំពើ​សុចរិត​ ដែល​គេ​បាន​ប្រព្រឹត្ត​ដែរ តែ​យើង​នឹង​ទារ​ឈាមរបស់ពួក​គេ​ពី​ដៃ​អ្នក​។
21ប៉ុន្តែ បើ​អ្នក​បាន​‌ប្រាប់​ដល់​មនុស្ស​សុចរិត ដើម្បី​ឲ្យ​គេ​បាន​ឈប់​​ធ្វើ​បាប​ ដូច្នោះហើយ​ពួកគេនឹងមិនធ្វើបាប​ទៀតទេ ហើយ​គេ​នឹង​រស់​នៅ​ជា​ពិត ដោយ​ព្រោះ​បាន​ឮការរំលឹក​របស់​អ្នក ហើយអ្នក​នឹង​បាន​ជួយជីវិតខ្លួន​ឲ្យ​រួច​វិញ»។
22ដូច្នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ «ចូរ​ក្រោក​ឡើង! ចេញ​ទៅ​ទី​វាល នៅ​ទី​នោះ​យើង​នឹង​និយាយ​ជា‌មួយ​អ្នក!»
23ខ្ញុំ​ក៏​ក្រោក​ឡើង​ រួចចេញ​ទៅទី​វាល ហើយ​នៅទីនោះមាន​សិរី‌ល្អ​នៃ​ព្រះ‌អម្ចាស់​សណ្ឋិត​ ដូច​ជា​សិរី‌ល្អ​ដែល​ខ្ញុំ​បាន​ឃើញ​ នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ដូច្នោះខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ។
24ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ​មក​សណ្ឋិត​នៅ​ក្នុង​ខ្ញុំ ហើយ​លើក​ខ្ញុំ​បញ្ឈរ​ឡើង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ ហើយ​ប្រាប់​ថា៖ «ចូរ​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​បិទ​ទ្វារ​ទៅ។
25សម្រាប់ពេលនេះ​កូន​មនុស្ស​អើយ ពួកគេ​នឹង​ដាក់​ខ្សែចំណងជាប់​នឹង​អ្នក ហើយ​ចង​អ្នក​ដោយ​ខ្សែនោះ ដូច្នោះអ្នក​មិនអាច​ចូល​ទៅក្នុង​កណ្ដាលពួក​គេ​​បានឡើយ។
26យើង​នឹង​ធ្វើ​ឲ្យ​អណ្ដាត​អ្នក ជាប់​នៅ​នឹង​ក្រអូម​មាត់ ដូច្នោះ​អ្នក​ទៅ​ជា​និយាយមិនកើត ហើយ​អ្នកនឹងមិនអាច​បន្ទោស​ដល់​ពួកគេ​ ចាប់តាំងពួក​គេ​ជា​មនុស្សដែលបះបោរ។
27ប៉ុន្តែ ពេល​យើង​និយាយ​ជាមួយ​អ្នក ​យើង​នឹង​បើក​មាត់​អ្នក​ឡើង ដូច្នោះ​អ្នក​នឹង​និយាយទៅពួកគេ​ នេះគឺជាអ្វីព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល។​ អ្នក​ណា​ដែល​ស្តាប់ នឹងស្តាប់​ចុះ អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ទេ នឹងមិនព្រមស្តាប់ ដ្បិតពួក​គេ​ជាប្រជាជនដែលបះបោរ!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។