ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 5

Read Scripture freely. Divine Threads study for this chapter is coming later.

1«សម្រាប់អ្នក កូន​មនុស្ស​អើយ! ចូរ​យក​ដាវដែល​មុត ដូចដែលកាំបិតកោរ​របស់​ជាងកាត់សក់ សម្រាប់ខ្លួនអ្នក ហើយយក មកកោរសក់ក្បាលនិងពុក​ចង្កា​របស់អ្នក រួច​ហើយយក​ជញ្ជីង​មក​ថ្លឹង ហើយ​បែង​ចែក​សក់​ផង។
2មួយ​ភាគ​បី អ្នក​ត្រូវ​ដុត​នៅ​កណ្ដាល​ទី​ក្រុង ​ពេល​ដែល​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការ​ឡោម‌ព័ទ្ធ​​ហើយ​យកសក់មួយ​ភាគ​បីផ្សេងទៀត​ ហើយយក​ដាវ​កាប់​វាដោយពង្រាយឲ្យពេញ​ជុំ‌វិញទី​ក្រុង។ ក្រោយមក មួយ​ភាគ​បី​ទៀតនៃសក់នោះ ​ចោល​ឲ្យ​វាទៅតាមខ្យល់ ​រួច​ហើយយើង​នឹង​ហូត​ដាវ​ដេញ​តាម​ពី​ក្រោយមនុស្សទាំងនោះ។
3ប៉ុន្តែ អ្នក​ត្រូវ​យក​ចំនួនសក់បន្តិច​ ហើយ​ចងពួកវា​នៅជាប់និង​ជាយ​អាវរបស់​អ្នក។
4ក្រោយមក ​យក​​ចំនួន​សរសៃ​សក់​ថែមទៀត ​យក​ដាក់​នៅកណ្តាល​ភ្លើង ហើយ​ដុតពួកវាឲ្យឆេះក្នុងភ្លើង ​ចេញ​ពី​ទីនោះ​ភ្លើងនឹងឆេះ​ដល់​កូនចៅ​អុីស្រា‌អែល»។
5ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូចនេះ «នេះ​គឺ​ជា​ក្រុង​យេរូ‌សាឡិម នៅ​កណ្ដាលជនជាតិផ្សេងៗ ជាកន្លែងដែលយើងដាក់ក្រុងនេះ ហើយ​ក៏ជាកន្លែងដែលយើងដាក់ឲ្យ​មានទឹកដីនៅ​ជុំ‌វិញ។
6ប៉ុន្តែ ក្រុងនេះមានពេញដោយសេចក្តីអាក្រក់ បដិសេធបញ្ញត្តិ​​របស់​យើង ច្រើនជាងជនជាតិផ្សេងៗបានធ្វើ និងច្បាប់របស់យើង​ជាង​ប្រទេសដែល​នៅ​ជុំ‌វិញ​ទីក្រុងនេះផង។ មនុស្សបានបដិសេធការដាក់ទោសរបស់យើង ហើយមិនបានដើរក្នុងច្បាប់របស់យើងដែរ»។
7ហេតុ​ដូច្នោះហើយ ​ព្រះ‌អម្ចាស់‌លើអស់ទាំងព្រះមាន​ព្រះ‌បន្ទូលដុចនេះ «ពីព្រោះ​អ្នក​រាល់​គ្នា​ជ្រួល​ជ្រើម​លើស​ជាង​ជនជាតិ​ដែល​នៅ​ជុំ‌វិញអ្នក ​ហើយមិន​ដើរ​តាម​ច្បាប់ ឬ​រក្សា​បញ្ញត្តិ​របស់​យើង ឬក៏​បាន​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​ជនជាតិទាំងឡាយ ដែល​នៅ​ជុំ‌វិញ​អ្នក​វិញ»
8ហេតុ​ដូច្នោះហើយព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូចនេះ «មើល៍!​យើងខ្លួនឯង​នេះ​ហើយ នឹង​ទាស់​ជាមួយអ្នក។ យើង​នឹង​ដាក់ទោសប្រហារជីវិត នៅ​កណ្ដាល​អ្នក ឲ្យ​ជនជាតិដទៃ​បាន​ឃើញ​។
9យើង​នឹង​ធ្វើ​ការ​មួយ​នៅ​ក្នុង​អ្នក ជា​ការ​ដែល​យើង​មិន​ដែល​ធ្វើ​ពី​ដើម​មក ហើយ​ពេលខាង​មុខ​ ​យើងនឹងមិន​​ធ្វើ​ម្តងទៀតទេ ដោយ​ព្រោះតែ​ទង្វើដែល​គួរ​ស្អប់​ខ្ពើម​របស់​អ្នក។
10ដូច្នោះហើយ ឪពុក​នឹង​ស៊ី​កូននៅកណ្តាលចំណោម ហើយ​កូន​នឹង​ស៊ី​ឪពុកវិញ តាំងពី​យើង​នឹង​ដាក់ទោសប្រហារជីវិត​ដល់​អ្នក ហើយអ្នកកម្ចាត់‌កម្ចាយ​​ទៅ​គ្រប់​​ទីកន្លែង អ្នករាល់គ្នាជាអ្នកចាកចេញ។
11ដូច្នោះហើយ ក្នុងនាមយើងរស់នៅ នេះជាព្រះ‌អម្ចាស់‌​ដ៏ជាព្រះមានព្រះបន្ទូល​ ព្រោះ​អ្នក​បាន​បង្អាប់​ទី​បរិសុទ្ធ​របស់​យើង ជាមួយអ្វី​គួរ​ស្អប់​របស់អ្នក ហើយ​ជាមួយការគួរ​ឆ្អើម​ទាំង​អស់របស់​អ្នក ដូច្នោះយើងនឹងកាត់បន្ថាយអាយុរបស់អ្នក ហើយភ្នែកយើងនឹងមិនមេត្តាដល់អ្នកទេ និងមិនទុកជីវិតអ្នកទេ។
12មួយ​ភាគ​បី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ និង​ភាព​អត់​ឃ្លាន។ មួយ​ភាគ​បី​ទៀត​នឹង​ដួល​ស្លាប់​ដោយ​ដាវនៅជុំវិញអ្នក។ រូចហើយ​មួយ​ភាគ​បី យើង​នឹង​កម្ចាត់‌កម្ចាយ​ទៅ​តាម​​គ្រប់​ទីកន្លែង ​ហើយហូត​ដាវ​ដេញ​តាម​ក្រោយ​គេ​ទៀត​ផង។
13បន្ទាប់មក ​សេចក្ដី​ក្រោធ​របស់​យើង​នឹង​បាន​បញ្ចាប់ ហើយ​យើង​នឹង​ដាក់កំហឹងខ្លាំងរបស់​យើង​ដល់​គេដើម្បីសម្រាក។ យើង​នឹង​បាន​ពេញ​ចិត្ត ហើយពួក​គេ​នឹង​ដឹង​ថា ​យើង​នេះ​ហើយ គឺ​ព្រះ‌អម្ចាស់ ដែលបានថ្លែងដោយសេចក្តីក្រោធ ពេលដែលយើងបង្ហើយកំហឹងខ្លាំងរបស់​យើងទាស់នឹងពួកគេ។
14យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ហិន​វិនាស ត្រូវ​គេ​មើល‌ងាយ នៅ​កណ្ដាល​​ជនជាតិផ្សេងៗដែល​នៅ​ជុំ‌វិញ​អ្នក ជាទីសម្គាល់សម្រាប់​អ្នក​ដែល​ដើរ​ឆ្លងកាត់​។
15ដូច្នោះ យេរូសាឡិម នឹងក្លាយជាអ្វីមួយសម្រាប់មនុស្សដទៃ ថ្កោលទោស ហើយនឹងសើចចំអកផង ជាការរំលឹកហើយនិងសេចក្ដីរន្ធត់ដល់ប្រជាជាតិទាំងមូល ដែលនៅជុំវិញអ្នក។ យើងនឹងដាក់ទោសប្រហារជីវិតទាស់និងអ្នក នៅក្នុងសេចក្តីក្រោធនិងកំហឹងដ៏ខ្លាំង ហើយជាមួយការស្តីបន្ទោសខ្លាំងដែរ យើងព្រះអម្ចាស់បានប្រកាស់ពីការនេះ!
16យើង​នឹង​ចាត់​ព្រួញកំណាច នៃគ្រោះទុរភិក្ស មកទាស់នឹងអ្នក​រាល់​គ្នា ការទាំងនេះជាមូលហេតុដែលយើងបំផ្លាញអ្នក។ ដ្បិតយើងនឹងធ្វើឲ្យគ្រោះទុរភិក្សកាន់តែខ្លាំងដល់អ្នកហើយបំផាញវត្ថុនិងអាហារអ្នក។
17យើងនឹងចាត់គ្រោះទុរភិក្សនិងការមហត្តរាយឲ្យទាស់និងអ្នក ដូច្នោះអ្នកនិងដាច់ពូជ។ ជំងឺ​អាសន្ន‌រោគ ហើយ​ឈាម​នឹងឆ្លងកាត់​អ្នក ហើយយើង​នឹង​នាំ​ដាវ​មក​ទាស់នឹងអ្នក យើង​ព្រះអម្ចាស់ បាន​ប្រកាស់ពីការនេះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។