ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 38

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ថា
2«កូន​មនុស្ស​អើយ ចូរត្រៀទាស់នឹង​ជនជាតិកុក​នៃ​ទឹកដី​ម៉ាកុក ជា​អ្នកដដឹកនាំ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ថ្លែង​ព្រះបន្ទូលទាស់​នឹង​គេ។
3ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​លើទាំងងស់មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរមើល! គឺយើង​ទាស់​នឹង​អ្នក កុក ជា​អ្នកដឹកនាំនៃ​ពួក​មេសេក និង​ពួក​ទូបាល​។
4រួចហើយយើង​នឹង​ធ្វើ​ឲ្យ​អ្នក​ត្រឡប់មកវិញ យើង​នឹង​ដាក់​ទំពក់​នៅ​ថ្គាម​អ្នក ហើយយើងនឹង​យក​អ្នក​ចេញ​ ជាមួយ​ទាហានរបស់​អ្នក​ រួមទាំង​សេះ និង​ពលទ័ព​សេះ​ផង គ្រប់​គ្នា​ស្លៀក‌ពាក់​ជា​គ្រឿង​សឹក​ កង‌ទ័ព​យ៉ាង​ធំ មាន​ទាំង​ខែល​ធំ ខែល​តូច ហើយ​កាន់​ដាវ​គ្រប់​គ្នាផង!
5​ជនជាតិ​ពើស៊ី ជាតិអេត្យូ‌ពី និង​ជនជាតិ​​ពូថ​មក​ជា‌មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក!
6​ជនជាតិ​កូមើរ និង​ពួក​គេ​ទាំង​ប៉ុន្មាន​ផង ក៏​មាន​កូនចៅតូកាម៉ា ពី​ទឹកដី​ខាង​ជើង​បំផុត ហើយ​ពួក​គ្នាគេ​ទាំង​អស់​របស់​គេ គឺ​មាន​ជនជាតិជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង!
7ចូរ​​រៀបចំ​ខ្លួន​ ត្រូវហើយ រួចចូរ​រៀបចំ​ខ្លួនអ្នក និង​ពួក​កង‌ទ័ព​ទាំង​អស់​ដែល​បាន​នៅជាមួយអ្នកផង ហើយ​ឲ្យ​អ្នក​ធ្វើ​ជា​មេ‌ទ័ព​ដល់ពួក​គេ​។
8អ្នកនឹងត្រូវបានហៅ ក្រោយ​យូរ​ថ្ងៃ​មក ហើយ ​ដល់​ប៉ុន្មានឆ្នាំកន្លងទៅ ដែល​អ្នក​នឹង​ចូល​មក​ក្នុង​ទឹកដី ដែល​បាន​ស្វែងរកដោយសារដាវ​មក​វិញ ដែល​បាន​ប្រមូល​យកមកវិញពីប្រជាជនជា​ច្រើន ប្រមូលមក​វិញពី​​អស់​ទាំង​ភ្នំ​នៃ​អុីស្រា‌អែល ជា​ទឹកដីដែលបានខូច‌បង់​។ ប៉ុន្តែ​ដីរបស់ប្រជាជនដែលបានយកបានយកចេញពីមនុស្សផ្សេង ហើយពួកគេនឹងរស់នៅក្នុងក្តីសុខសាន្ត គឺពួកគេទាំងអស់គ្នា!
9ដូច្នោះអ្នក​នឹង​ឡើង​ទៅ ដូច​ជា​ខ្យល់​ព្យុះ អ្នកនឹង​បាន​ដូច​ជា​ពពក​គ្រប​លើ​ទឹកដី អ្នកហើយពួកកងទ័ពរបស់អ្នក និងទាហានទាំងអស់ដែលនៅជាមួយអ្នក។
10ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វាបានកើតឡើងនៅថ្ងៃនោះគឺផែនការដែលមានក្នុងចិត្តរបស់អ្នក ហើយ​អ្នក​នឹង​បង្កើត​កិច្ច‌កាល​អាក្រក់។
11ក្រោយមក អ្នក​នឹងនិយាយ​ថា ខ្ញុំ​នឹង​ឡើង​ទៅ​ទឹកដី​ដែល​នៅ​ចំទំនេ ខ្ញុំនឹង​ទៅ​រកពួក​មនុស្ស ដែល​នៅ​ដោយ​ស្ងៀមស្ងាត់ ហើយ​ដោយ​សុខ‌សាន្ត ពួកគេរស់នៅកន្លែងដែលគ្មានញញ្ជាំងឬរបង ហើយជាកន្លែងដែលគ្មានទ្វារសម្រាប់ទីក្រុង។
12យើង​នឹង​ចាប់​យកជ័យ‌ភណ្ឌ ហើយនិងការលូចប្លប់ ហើយទាស់​នឹង​កន្លែង​បាក់​បែក ដែល​មាន​មនុស្សថ្មីរស់នៅ​ទីនោះ ហើយ​ទាស់​នឹង​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​ជនជាតិ ជា​អ្នក​ដែល​មាន​​ហ្វូង​សត្វ និង​ទ្រព្យ‌សម្បត្តិ ហើយក៏ជាអ្នកដែលរស់​នៅ​ចំ​កណ្ដាល​ផែន‌ដី។
13ពួក​សេបា ហើយពួក​ដេដាន់ ពួក​ជំនួញ​របស់​ទឹកដីតើស៊ីស ជាមួយអ្នកចម្បាំងវ័យក្មេង នឹង​និយាយមក​អ្នក​ថា តើ​លោក​មក​ប្លប់ពីយើងឬ? តើអ្នក​បាន​ប្រមូល​ពួក​ទាហានបស់​លោក ដើម្បី​នឹង​យកទ្រព្យ នឹង​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ ទ្រព្យ‌សម្បត្តិ ហើយ​យក​ជ័យ‌ភណ្ឌ​យ៉ាង​ច្រើន​ឬ?
14ដូច្នេះហើយ ចូរ​ថ្លែង​ព្រះបន្ទូល កូនមនុស្សអើយ ប្រាប់ដល់​ជនជាតិ​កុក​ថា «ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ ពេល​អុីស្រា‌អែលប្រជាជន​របស់យើង បាន​នៅ​ដោយសុខ‌សាន្ត ​តើ​អ្នកនឹង​មិន​បានរៀនពីពួកគេ​ទេ​ឬ?
15អ្នក​នឹង​ចេញ​ពី​កន្លែង​របស់​អ្នក គឺ​ពី​​ខាង​ជើង​បំផុត​មក មាន​ជនជាតិ​ជា​ច្រើន​មក​ជា‌មួយ​អ្នក​ផង ជា​ពួក​គ្នា​យ៉ាង​សន្ធឹក ហើយ​ជា​ពល‌ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា។
16អ្នក​នឹង​ឡើង​មក​ទាស់​នឹង​អុីស្រា‌អែល។ ​នៅគ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​នាំ​អ្នកឲ្យ​មក​ទាស់​នឹង​ទឹកដី​យើង ដូច្នោះជនជាតិទាំងនោះនឹងគួរតែបាន​ស្គាល់​យើង ពេល​ដែល​យើង​ខ្លួនឯងបាន​គិតពីកុក ដើម្បីឲ្យជា​បរិសុទ្ធ នៅ​​ចំពោះ​ភ្នែកពួក​គេ។
17ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​មិនមែនជាម្នាក់ដែល​យើង​បាន​និយាយ​កាល​ពី​ពេលមុន តាម​រយៈ​ដៃពួក​អ្នក​បម្រើ​របស់​យើង និងពួក​ព្យាការី​នៃជនជាតិ​អុីស្រា‌អែល ជាអ្នក​ដែល​បាន​ថ្លែង​ព្រះបន្ទូលក្នុងពេលរបស់ពួកគេ ដ្បិតយើង​នឹង​នាំ​អ្នក​ឲ្យមក​ទាស់​នឹងពួក​គេ​ទេឬ?
18ដូច្នោះវានឹងមកដល់ក្នុងថ្ងៃនោះ ​ពេលជនជាតិកុកវាយទឹកដី​អុីស្រា‌អែល នេះគឺជាព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​ថា ​សេចក្ដី​ក្រោធ​របស់​យើង​នឹង​ឆួល​ឡើង​ដូចជាភ្នំ។
19​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​យើង និង​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ដែល​យើង​បាន​ថា ពិត​ប្រាកដ​ជា​នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​កក្រើក​រំពើក​ជា​ខ្លាំង នៅ​ក្នុង​ទឹកដីអុីស្រា‌អែល។
20ពួកគនឹង​ញាប់‌ញ័រ​នៅ​ចំពោះ​យើង បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ផែនកីដី ហើយមនុស្សទាំងអស់ដែលរស់នៅទឹកដីផងដែរ។ ​ភ្នំ​ទាំង​នោះ​នឹងត្រូវ​បោះចោល ហើយច្រាំង​ភ្នំ​នឹង​ដូលចុះ រហូតដល់កំពែងបាក់មកលើផែនដី។
21យើង​នឹងបង្គាប់​ដាវ​មក​ទាស់​នឹង​គេ នៅ​លើ​ភ្នំ​ទាំង​អស់នោះរបស់​យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ដាវ​​របស់ព្ួកគេនឹងទាស់ជាមួយបងប្អូនខ្លួន។
22រួចហើយយើង​នឹង​ដាក់​ទោស​ដល់​ពួកគេ ដោយ​អាសន្ន‌រោគ និង​ឈាម ហើយយើង​នឹង​បង្អុរ​ភ្លៀង​ច្រើនខ្លាំង ព្រម​ទាំង​ព្រឹល​យ៉ាង​ធំ និង​ភ្លើងឆេះ ហើយ​ស្ពាន់‌ធ័រ​មក​លើ​គេ និង​ពួក​គ្នារបស់ពួកគេ ហើយ​លើ​បណ្ដា​ជនជាតិ​ជា​ច្រើន​ដែល​មក​ជា‌មួយ​គេដែរ។
23ដ្បិតយើង​នឹង​តម្កើង​ខ្លួន​យើង ហើយ​តាំង​ខ្លួន​យើង​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​ជនជាតិជា​ច្រើន​ស្គាល់​យើង​នៅ​នឹងមុខ ហើយពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។