1«សម្រាប់អ្នក កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូលទៅកាន់អ្នកភ្នំនៃអុីស្រាអែលដែរថា ភ្នំអុីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ចុះ។
2ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ខ្មាំងសត្រូវបាននិយាយពីអ្នក «ហាសហា!» ហើយ «ទីខ្ពស់ពីបុរាណទាំងនេះបានត្រឡប់ជារបស់យើងហើយ»។
3ដូច្នេះហើយ ចូរថ្លែងព្រះបន្ទូលថា ហើយនិយាយ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដោយព្រោះអ្នកនៅស្ងាត់ស្ងៀម ហើយនិងការវាយប្រហារមកកាន់អ្នក នោះអ្នកដ៏បានក្លាយទៅជាទឹកដីចំណុះឲ្យជនជាតិផ្សេងៗ អ្នកនឹងនៅក្រោមការត្រួតត្រានៃការបង្កាច់បង្ខូច បបូរមាត់និងអណ្តាតគឺនិយាយមិនល្អពីអ្នក។
4ដូច្នោះហើយ អ្នកភ្នំអុីស្រាអែលអើយ! ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ទៅដល់អស់ទាំងភ្នំនិងជ្រលងភ្នំទាំងឡាយ ផ្លូវទឹក និងច្រកភ្នំ ព្រមទាំងកន្លែងស្ងាត់ជ្រងំ ហើយទីក្រុងដែលគេបោះចោល វាបានត្រឡប់កន្លែងប្លន់ ហើយក្នុងគោលបំណងនៃការឡកឡឺយដល់ជនជាតិផ្សេងៗដែលនៅព័ទ្ធជុំពួកគេ
5ដូច្នោះហើយព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូលដូច្នេះ យើងបានតបនឹងពួកគេដោយភ្លើងនៃកំហឹងរបស់យើង ទាស់នឹងជនជាតិផ្សេងៗ ហើយអេដុមទាំងមូល ដែលជាអ្នកយកទឹកដីរបស់យើងទុកសម្បត្តិពួកគេ ហើយទាស់ជាមួយពួកអ្នកមានចិត្តរីករាយ ហើយអ្នកដែលមានចិត្តមើលងាយ ពួកគេចាប់យកដីរបស់យើងហើយក៏យកវាលស្មៅធ្វើជាខ្លួនឯង។
6ដូច្នោះហើយ ចូរថ្លែងព្រះបន្ទូលទៅកាន់ទឹដកីអុីស្រាអែល ហើយប្រាប់ដល់ភ្នំធំនិងជ្រលងភ្នំ ផ្លូវទឹក និងច្រកភ្នំតូចទាំងអស់ ព្រះអម្ចាស់អម្ចាស់មានព្រះបន្ទូលដូច្នេះ មើល៍! ក្នុងកំហឹងខ្លាំងហើយការក្រោធរបស់យើង យើងថ្លែងការនេះដោយសារតែអ្នក បានកើតមកដើម្បីប្រម៉ាត់ប្រជាជាតិ។
7ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ យើងខ្លួនឯងនឹងលើកដៃស្បថថា ជនជាតិទាំងនោះដែលនៅជុំវិញអ្នក នឹងប្រកដជារង់សេចក្ដីខ្មាសរបស់ខ្លួនគេវិញ។
8ប៉ុន្តែ អ្នកភ្នំអុីស្រាអែល! អ្នករាល់គ្នានឹងបែកមែក ហើយបង្កើតផលរបស់អ្នក ឲ្យអុីស្រាអែលជាប្រជារាស្ត្រយើង ពីព្រោះគេរៀបនឹងមកហើយ។
9ដ្បិត ចូរមើល! យើងកាន់ខាងអ្នក ហើយយើងនឹងវិលមកឯអ្នកវិញ នោះនឹងមានគេភ្ជួររាស់ ហើយសាបព្រោះអ្នក។
10ដូច្នេះ យើងនឹងឲ្យមនុស្សចម្រើនឡើងនៅក្នុងអ្នក គឺជាពួកវង្សអុីស្រាអែលទាំងមូល។ ដូច្នេះ ទីក្រុងទាំងប៉ុន្មានរបស់អ្នកនឹងមានមនុស្សនៅ ហើយអស់ទាំងកន្លែងបាក់បែកនឹងបានសង់ឡើងវិញ។
11យើងនឹងធ្វើឲ្យទាំងមនុស្ស និងសត្វបានចម្រើនឡើងនៅក្នុងអ្នក គេនឹងចម្រើនឡើង ហើយសាយគ្រាយចេញទៅ យើងនឹងឲ្យមានមនុស្សអាស្រ័យនៅក្នុងអ្នកដូចពីដើម ហើយប្រព្រឹត្តនឹងអ្នកដោយល្អជាងជាន់ដើមទៅទៀត នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់ពិតមែន។
12យើងនឹងឲ្យមានមនុស្សដើរលើអ្នក គឺអុីស្រាអែលជាប្រជារាស្ត្ររបស់យើង គេនឹងបានអ្នកជារបស់គេ ហើយអ្នកនឹងបានជាមរតកដល់គេ នោះអ្នកនឹងមិនធ្វើឲ្យកូនរបស់គេស្លាប់ឡើយ។
13ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដោយព្រោះពួកគេនិយាយពីអ្នកថា «អ្នកដែលលេបសីុមនុស្សបាត់ ហើយកូនចៅរបស់ជនជាតិអ្នកនឹងស្អាប់»។
14ដូច្នេះហើយ អ្នកនឹងលែងលេបសុីមនុស្សទៀតទេ ហើយអ្នកមិនជនជាតិរបស់កាន់ទុក្ខសេចក្តីស្លាប់ទៀតដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ។
15យើងមិនឲ្យអ្នកឮពាក្យត្មះតិះដៀលរបស់ជនជាតិដទៃទាំងប៉ុន្មានទៀតទេ អ្នកមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេ អ្នកនឹងមិនធ្វើជាហេតុ ឲ្យជនជាតិរបស់អ្នកចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់»។
16បន្ទាប់មក ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំ
17«កូនមនុស្សអើយ! កាលពួកវង្សអុីស្រាអែលបាននៅក្នុងទឹកដីរបស់ខ្លួន គេបានបង្អាប់ ដោយផ្លូវប្រព្រឹត្ត និងកិរិយារបស់ខ្លួន ផ្លូវដែលគេប្រព្រឹត្តនៅមុខយើង ប្រៀបដូចជាសេចក្ដីស្មោកគ្រោកនៃស្រីដែលមានរដូវ។
18ដូច្នេះ យើងចាក់សេចក្ដីក្រោធរបស់យើងទាស់នឹងពួកគេ ដ្បិតឈាមដែលគេបានកម្ចាយនៅលើទឹកដីនោះ ហើយសម្រាប់ការបំពុលរបស់វាតាមរយៈរូបព្រះរបស់គេ។
19យើងបានកម្ចាត់កម្ចាយពួកគេទៅក្នុងចំណោមជនជាតិផ្សេង ពួកគេត្រូវបែងចែកទៅនៅគ្រប់ទីកន្លែង។ យើងបានជំនុំជម្រះគេតាមការប្រព្រឹត្ត ហើយកិច្ចការរបស់គេ។
20ក្រោយមក ពួកគេបានចូលទៅដល់ជនជាតិ កន្លែងដែលគេទៅពួកគេប្រមាថឈ្មោះបរិសុទ្ធរបស់យើង ពេលមនុស្សបាននិយាយពីពួកគេ តើពួកនេះជារស្រ្តរបស់ព្រះអម្ចាស់? ដ្បិតពួក គេបានបោះចេញពីទឹកដីរបស់ព្រះអង្គ។
21ប៉ុន្តែ យើងបានយល់ដល់ឈ្មោះបរិសុទ្ធរបស់យើង ដែលជាកូនអុីស្រាអែលបានបង្អាប់ នៅកណ្ដាលជនជាតិផ្សេងៗ ពេលគេបានទៅដល់ទីនោះ។
22ដូច្នេះហើយ ចូរប្រាប់ដល់កូនចៅអុីស្រាអែលថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ យើងមិនមែនធ្វើការនេះ ដោយយល់ដល់អ្នកអុីស្រាអែល តែយល់ដល់ឈ្មោះដ៏វិសុទ្ធរបស់យើង ជាឈ្មោះដែលអ្នករាល់គ្នាបានបង្អាប់ នៅកណ្ដាលជនជាតិផ្សេងៗដែលអ្នកបានទៅដល់នោះ។
23ដ្បិតយើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលជនជាតិផ្សេងៗ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ដ៏វិសុទ្ធដែរ។ ក្រោយមក ផ្សេងនឹងដឹងថា យើងនេះជាព្រះអម្ចាស់ពិតមែន ហើយការនេះព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូល ពេលដែលអ្នកឃើញថាយើងបរិសុទ្ធ។
24យើងនឹងយកអ្នកចេញពីជនជាតិដ៏ទៃ ហើយប្រមូលអ្នកពីគ្រប់ទីកន្លែង ហើយយើងនាំអ្នកមកក្នុងទឹកដីរបស់អ្នកវិញ។
25បន្ទាប់មក យើងនឹងប្រោះទឹកស្អាតទៅលើអ្នក ដូចេ្នះអ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក ហើយយើងសម្អាតអ្នកពីអស់ទាំងរូបព្រះទាំងនោះ។
26យើងនឹងឲ្យអ្នកមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងអ្នកដែរ យើងនឹងដកចិត្តដែលរឹងដូចថ្មចេញពីរូបសាច់អ្នក ហើយឲ្យមានចិត្តជាសាច់វិញ។
27យើងនឹងដាក់វិញ្ញាណរបស់យើងនៅក្នុងអ្នករាល់គ្នា បណ្ដាលឲ្យអ្នករាល់គ្នាដើរតាមក្រឹត្យក្រម ហើយរក្សាបញ្ញត្តិច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង។
28បន្ទាប់មក អ្នករាល់គ្នានឹងរស់នៅក្នុងទឹកដីដែលយើងបានឲ្យដល់បុព្វបុរសអ្នក អ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះជាម្ចាស់ដល់អ្នក។
29ដ្បិតយើងនឹងជួយសង្គ្រោះអ្នក ពីអ្វីទាំងអស់ដែលមិនស្អាតរបស់អ្នក។ យើងនឹងបង្គាប់ដល់ស្រូវ ឲ្យបានចម្រើនឡើង។ យើងនឹងមិនធ្វើឲ្យកើតមានការអំណត់ដក់អ្នកទេ។
30យើងនឹងចម្រើនផ្លែឈើ និងផលចម្ការឡើងដែរ ដើម្បីមិនឲ្យអ្នករាល់គ្នាត្រូវពាក្យដំណៀលរបស់ជនជាតិដទៃ ដោយព្រោះអំណត់ទៀត។
31អ្នករាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់អ្នក ហើយពីអំពើដែលអ្នករាល់គ្នាប្រព្រឹត្តមិនល្អ ដូច្នេះ អ្នករាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើម ដោយព្រោះអំពើទុច្ចរិត និងអំពើគួរស្អប់ខ្ពើមរបស់អ្នក»។
32យើងមិនធ្វើការនេះដើម្បីឲ្យអ្នកបានប្រយោជន៍ទេ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ សូមឲ្យអ្នកបានដឹង។ ដូច្នេះ អ្នកនឹងអាម៉ាស់ ហើយបាក់មុខ ដោយព្រោះកិរិយាអ្នកបានធ្វើ កូនចៅអុីស្រាអែល។
33ព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់មានព្រះបន្ទូលដូច្នេះថា៖ នៅថ្ងៃដែលយើងជម្រះអ្នក ឲ្យស្អាតពីអស់ទាំងអំពើទុច្ចរិតរបស់អ្នក នោះយើងនឹងឲ្យអស់ទាំងទីក្រុងរបស់អ្នក មានមនុស្សរស់នៅវិញ ហើយឲ្យអស់ទាំងកន្លែងបាក់បែកបានសង់ឡើង។
34ដ្បិត ដែលនៅស្ងាត់ និងមានគេភ្ជួររាស់ ទឹកដីដែលពីដើមនៅស្ងាត់ច្រៀប ចំពោះភ្នែកនៃអស់អ្នកដែលដើរកាត់នោះ។
35ក្រោយមកពួកគេនឹងនិយាយថា «ទឹកដីនេះដែលត្រូវបោះចោល ត្រឡប់ដូចជាសួនច្បារអេដែន ហើយទីក្រុងទាំងនោះត្រូវបោះចោល ហើយបាក់បែក ដែលបានដាច់ចុះក្រោម ពេលនេះបានមាំមួនឡើង ហើយមានមនុស្សអាស្រ័យនៅ»។
36ដូច្នេះ អស់ទាំងជនជាតិដែលសល់នៅព័ទ្ធជុំវិញអ្នក គេនឹងដឹងថា យើងជាព្រះអម្ចាស់ យើងបានសង់ទីដែលបាក់បែក ហើយបានសាងសារជាថ្មីកន្លែងបោះបង់ចោល។ យើងជាព្រះអម្ចាស់។ យើងបានថ្លែងពីវា ហើយយើងនឹងធ្វើវា។
37ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ម្តងទៀតយើងនឹងបានសូមដោយកូនចៅអុីស្រាអែលដើម្បីធ្វើការនេះសម្រាប់ពួកគេ ដើម្បីឲ្យចម្រើនគ្នាជាច្រើនដូចជាហ្វូងចៀម។
38ដូចជាហ្វូងចៀម ដែលបានត្រៀមសម្រាប់យញ្ញបូជា ដូចជាហ្វូងចៀមនៅក្រុងយេរូសាឡិម នៅក្នុងថ្ងៃបុណ្យដែលបានកំណត់ ដូច្នោះនឹងដូចក្រុងដែលខូចអស់ ហើយបានពេញដោយហ្វូងមនុស្សហើយពួកគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់»។