1ក្រោយមក ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំ
2«កូនមនុស្សអើយ ចូរងើយមុខឡើងរួចទាស់នឹងស្រុកភ្នំសៀរ ចូរថ្លែងទំនាយទាស់នឹងពួកគេថា។
3និយាយទៅវា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ មើល! ទឹកដីភ្នំសៀរអើយ យើងទាស់នឹងអ្នក យើងនឹងលូកដៃយើងទៅលើអ្នក ព្រមទាំងធ្វើឲ្យអ្នកទៅជាស្ងាត់ជ្រងំ ហើយភ័យខ្លាច។
4យើងនឹងធ្វើឲ្យទីក្រុងទាំងឡាយរបស់អ្នកខូចអស់ ហើយអ្នកខ្លួនឯងនឹងត្រូវចោលស្ងាត់ ក្រោយមកអ្នកនឹងដឹងថា យើងនេះជាព្រះអម្ចាស់។
5ពីព្រោះអ្នកបានធ្វើជាសត្រូវដល់កូនចៅអុីស្រាអែល ហើយអ្នកបានរួញពួកគេទៅក្នុងក្រោមដៃនៃដាវ នៅក្នុងពេលនៃទុកព្រួុយ ក្នុងពេលការជំនុំជម្រះរបស់ពួកគេាបានកើតឡើងយ៉ាងធំបំផុត។
6ដូច្នោះហើយ ដូចជាយើងរស់នៅព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទួលបែបនេះ យើងនឹងត្រៀមអ្នកទុកសម្រាប់បង្ហូរឈាម ហើយឈាមនឹងដេញតាមអ្នក! តាំងពីអ្នកមិនបានស្អប់ឈាម ហើយឈាមនឹងដេញតាមអ្នក។
7យើងនឹងធ្វើឲ្យភ្នំសៀរទៅជាទី ស្ងាត់ជ្រងំ ពេលយើងបានកាត់វាចេញនោះ អ្នកណាដែលដើរឆ្លងកាត់ ហើយត្រឡប់មកវិញ ម្តងទៀត។
8ក្រោយមក យើងនឹងឲ្យភ្នំរបស់វាពេញទៅដោយមនុស្សសម្លាប់។ តាមភ្នំតូចរបស់អ្នក ហើយច្រកភ្នំហើយនៅក្នុងផ្លូវទឹករបស់អ្នកផង ពួកអ្នកដែលត្រូវស្លាប់ដោយដាវ។
9យើងនឹងធ្វើឲ្យអ្នកនៅស្ងាត់ច្រៀបជានិច្ច។ ទីក្រុងទាំងរបស់អ្នកនឹងគ្មានមនុស្សណានៅទេ តែអ្នកនឹងដឹងថា យើងនេះជាព្រះអម្ចាស់។
10អ្នកបាននិយាយថា «ជនជាតិទាំងពីរ និងទឹកដីទាំងពីរនោះ នឹងក្លាយជារបស់យើង ហើយយើងនឹងកាន់កាប់ជារបស់យើង» ទោះបើពេលព្រះអម្ចាស់គង់នៅទីនោះក៏ដោយ។
11ដូច្នេះហើយ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះបានមានបន្ទូលថា យើងនឹងធ្វើតាមកំហឹងរបស់អ្នក ហើយតាមសេចក្ដីច្រណែនដែលអ្នកបានស្អប់ដល់អុីស្រាអែល ហើយយើងនឹងបង្ហាញខ្លួនយើងដល់ពួកគេ នៅពេលយើងជំនុំជម្រះអ្នក។
12ដូច្នេះ អ្នកនឹងដឹងថា យើងនេះគឺព្រះអម្ចាស់។ យើងបានឮអស់ទាំងពាក្យឡកឡឺយ ដែលអ្នកបានថ្លែងទាស់នឹងភ្នំនៃអុីស្រាអែល «ពួកគេធ្លាប់បានបំផ្លាញ ពួកគេធ្លាប់បានប្រគល់មកឲ្យយើងដើម្បីត្របាក់លេប»។
13អ្នករាល់គ្នាបានតម្កើងខ្លួនទាស់នឹងយើង ជាមួយនឹងអ្វីដែលអ្នកបាននិយាយ ព្រមទាំងចម្រើនពាក្យរបស់អ្នកទាស់នឹងយើងផង យើងបានឮវាទាំងអស់។
14ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ យើងនឹងធ្វើឲ្យអ្នកស្ងាត់ជ្រងំ នៅពេលផែនដីទាំងមូលរីករាយ។
15អ្នកបានអរសប្បាយពីដំណើរមរតកនៃកូនចៅអីុស្រាអែល ដោយព្រោះនៃការចោលស្ងាត់របស់វា យើងនឹងធ្វើដូចគ្នាដល់អ្នកដែរ។ អ្នកនឹងត្រូវចោលស្ងាត់ ភ្នំសៀរហើយអ្នកអេដុមទាំងមូលអើយ! នោះគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់»។