ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 33

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក ព្រះ‌បន្ទូលនៃព្រះអម្ចាស់​មក​ខ្ញុំប្រាប់ថា
2«កូន​មនុស្ស​អើយ ចូរ​ប្រកាស់​ប្រាប់​ប្រជា‌ជន​របស់​អ្នក ​និយាយទៅគេ ពេល​យើង​នាំ​ដាវ​មក​ប្រហារ​ទឹកដី​​ ហើយប្រជា‌ជន​នៅ​ទឹកដី​​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត។
3អ្នក​យាមចាំ​មើលដាវ​ចុះមកលើទឹកដី​ គាត់​ផ្លុំ​ស្នែង​ប្រកាស​អាសន្ន​ឲ្យ​ប្រជា‌ជន​ដឹង!
4ប្រសិនបើមនុស្សបានឮ​សូរ​ត្រែ តែ​មិនបានយកចិត្តទុកដាក់ស្តាប់ ហើយ​ដាវ​មក​សម្លាប់​ជីវិត​ពួកគេ​ បន្ទាប់ឈាម​របស់ម្នាក់ៗ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​ផងដែរ។
5ប្រសិនបើអ្នកណាម្នាក់​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត។
6ទោះបីជាយ៉ាងណាដ៏ដោយ ប្រសិនបើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្ដា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​យើង​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​។
7ចំណែក​​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​កូនចៅ​អុីស្រា‌អែល អ្នកនឹងឮពាក្យចេញពីម៉ាត់របស់យើងរំលឹកគេដោយក្នុងនាមយើង។
8បើ​យើង​និយាយទៅកាន់មនុស្សអាក្រក់ គឺមនុស្សអាក្រក់ អ្នកនោះនឹងត្រូវស្លាប់! ប៉ុន្តែប្រសិនបើមិនបានប្រាប់ការនេះដើម្បីឲ្យពួកមនុស្សអាក្រក់បានដឹងពីផ្លួវរបស់គេទេ ដូច្នេះពួកមនុស្សអាក្រក់នឹងស្លាប់ដោយអំពើបាបរបស់គេ ប៉ុន្តែយើងនឹងគិតគួបំណលឈាមនេះពីដៃរបស់អ្នកវិញ!
9ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​ប្រាប់​មនុស្ស​អាក្រក់​ឲ្យ​លះ‌បង់​ចោល កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន តែ​គេ​មិន​ព្រម​លះ‌បង់​ទេ​នោះ គេ​ពិត​ជា​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​គេ​ពុំ‌ខាន ចំណែកអ្នក​វិញ​នឹង​រួច​ជីវិត។
10ដូច្នោះអ្នក កូនមនុស្សអើយ ចូរប្រាប់កូនចៅ​អុីស្រា‌អែល​ អ្នក​ត្រូវនិយាយដូច្នេះ​ «អំពើ​រំលង និង​អំពើ​បាប​របស់​យើង គ្រប​សង្កត់​លើ​យើង​ហើយ យើង​កំពុង​តែ​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទាំង​នោះ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រស់​នៅ​បាន?»
11ចូរ​ប្រាប់​គេ​ថា ដូច​ជា​យើង​រស់​នៅ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​បាន​ស្បថ​ថា ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ! ដ្បិត​ហេតុ​អ្វី​បាន​អ្នក​ស្លាប់ កូនចៅ​អុីស្រា‌អែល​?
12ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ជនជាតិអ្នក​ថា សេចក្ដី​សុចរិត ​នៃ​មនុស្ស​សុចរិត​ នឹង​មិនអាចជួយសង្គ្រោះគាត់ ប្រសិនបើគាត់ធ្វើបាប! អាក្រក់​របស់​មនុស្ស​អាក្រក់​វិញ នឹង​មិន​ធ្វើឲ្យគាត់វិនាស បើគាត់ប្រែចិត្តពីអំពើបាប! ​ដ្បិមនុស្ស​សុចរិត​ក៏​មិន​អាច​នឹង​រស់​នៅ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន ប្រសិនបើគាត់ធ្វើបាប។
13ប្រសិនបើយើង​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា «គាត់នឹង​មាន​ជីវិត​រស់​នៅ!» ហើយបើ​គាត់​ទុកចិត្តក្នុងសេចក្ដី​សុចរិត​របស់​ខ្លួន ហើយទៅ​ធ្វើ​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ។ គាត់​នឹង​ស្លាប់​សម្រាប់​អាក្រក់ ដែល​គាត់បាន​ធ្វើ។
14ដូច្នេះ ប្រសិនបើ​​យើងនិយាយដល់​មនុស្ស​អាក្រក់​ «អ្នក​នឹង​ត្រូវ​ស្លាប់ជាពិត» បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ
15ប្រសិនបើ​មនុស្ស​អាក្រក់​នោះ នឹង​ប្រគល់​របស់​បញ្ចាំ​ដល់​ម្ចាស់​វិញ ហើយ​ប្រគល់​របស់​ដែល​ខ្លួន​បាន​លួច​ទៅ​វិញ​ដែរ ព្រម​ទាំង​ដើរ​តាម​អស់​ទាំង​ច្បាប់​ដែលផ្តល់ជីវិត​ ហើយមិន​ប្រព្រឹត្ត​ទុច្ចរិត​ទៀត នោះ​គេ​នឹង​បាន​រស់ ឥត​ត្រូវ​ស្លាប់​ទេ។
16​គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន ដែលគាត់​​បាន​ប្រព្រឹត្ត ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀង​ត្រង់​ត្រឹម‌ត្រូវ​ហើយ គេ​នឹង​មាន​ជីវិត​រស់​នៅ!
17ប៉ុន្តែ ប្រជាជនអ្នកបាននិយាយថា «ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ!» ប៉ុន្តែ គឺ​ផ្លូវ​របស់​គេ​ទេ​តើ​ដែល​មិន​ត្រឹម​ត្រូវ!
18កាល​ណា​មនុស្ស​សុចរិត​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ដោយ​ព្រោះ​អំពើ​នោះ។
19ពេល​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ។
20ប៉ុន្តែ អ្នក​រាល់​គ្នា​ថា «ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ត្រឹម​ត្រូវ​ទេ!» ពួក​វង្ស​អុីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​របស់​អ្នក​រៀង​ខ្លួន!»
21ការនេះកើតឡើង នៅ​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡឹម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា «គេ​ចាប់​ទី​ក្រុង​បាន​ហើយ!»
22ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​ស្ថិត​នៅ​លើ​ខ្ញុំ នៅ​ពេល​ល្ងាច មុន​ដែល​អ្នក​រត់​រួច​បាន​មក​ដល់ ព្រះ‌អង្គ​ក៏​បើក​មាត់​ខ្ញុំ ចាំ​តែ​អ្នក​នោះ​មក​ដល់​នៅ​ពេល​ព្រឹក ដូច្នេះមាត់​ខ្ញុំ​បាន​បើក​ឡើង ​ខ្ញុំនឹង​មិន​នៅស្ងៀម​ទៀត​ឡើយ!
23ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ថា៖
24«កូន​មនុស្ស​អើយ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក ក្នុង​ទឹកដី​អុីស្រា‌អែល គេ​ថា លោក​អ័ប្រា‌ហាំ​ជា​មនុស្ស​តែ​ម្នាក់​ទេ ហើយ​លោក​បាន​ទទួល​ទឹកដី​​នេះ​ទុក​ជា​មរតក ប៉ុន្តែ​យើង​រាល់​គ្នា​មាន​គ្នា​ច្រើន! ទឹកដីនេះ​ក៏​បាន​ប្រគល់​មក​យើង​ទុក​ជា​សម្បត្តិ។
25ដូច្នេះហើយ ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​បានផឹក​ឈាម ក៏​ងើប​ភ្នែក​មើល​ទៅ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​អ្នកបានបង្ហូរឈាមមនុស្ស។ តើ​អ្នក​​នឹង​ចាន់កាប់ទឹកដីនេះឬ?
26អ្នក​រាល់​គ្នា​ពឹង​តែ​ដាវ​របស់​អ្នក ក៏​ប្រព្រឹត្ត​ការ​គួរ​ស្អប់​ខ្ពើម ម្នាក់ៗប្រមាថប្រពន្ធ​របស់​អ្នក​ជិត​ខាង​អ្នក​រៀង​ខ្លួន។ តើ​អ្នក​រាល់​គ្នា​នឹង​បានទឹកដី​នេះ​ឬ?
27អ្នក​ត្រូវ​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះអម្ចាស់​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​កន្លែង​បាក់​បែក​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល យើង​នឹងឲ្យ​សត្វ​ព្រៃ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ។
28ក្រោយមក យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ឡាយ​របស់​អុីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ។
29ដូច្នោះពួកគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់​​ ក្នុង​កាល​ដែល​យើង​បាន​ធ្វើ​ឲ្យ​ទឹកដី​នេះ​ស្ងាត់​ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ធ្វើ។
30សម្រាប់អ្នក កូន​មនុស្ស​អើយ ពួក​ជនជាតិ​របស់អ្នក ពួកគេ​និយាយ​គ្នា​ពី​អ្នក​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង‌ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​បានថ្លែងមក​ពី​ព្រះ‌អម្ចាស់​!
31ដូច្នោះនឹងមានមនុស្សជាច្រើនមក​រក​អ្នក ដូច​គេ​ធ្លាប់ធ្វើពី​មុន ហើយ​គេ​អង្គុយ​នៅ​មុខ​អ្នក ហើយក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក តែ​គេមិនធ្វើតាម​ពាក្យទាំងនោះទេ។ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ តែ​ចិត្ត​គេ​ដេញ​រក​កម្រៃ​ដែលមិនត្រឹមត្រូវដល់​ខ្លួន​វិញ។
32ដ្បិត ​អ្នក​គឺដូច​ជា​បទ​ចម្រៀង​ដ៏​ពី​រោះ​ដល់ពួកគេ​ ហើយមាន​សំឡេងយ៉ាង​ល្អ ហើយ​ក៏ចេះ​លេង​ភ្លេង​ខ្សែ​យ៉ាង​ប្រសប់​ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក ប៉ុន្តែ មិន​ប្រព្រឹត្ត​តាម​ទេ។
33ដូច្នេះ ពេល​ណា​ការ​នេះ​កើត​មក មើល៍! នោះ​គេ​នឹង​ដឹង​ថា មានព្យាការី​បាន​នៅ​ក្នុង​ពួក​គេ​»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។