1ក្រោយមកវាបានកើតឡើង នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា
2«កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញទាក់ទងនឹងផារ៉ោន ជាស្តេចរបស់អេសុីប ហើយប្រាប់ថា អ្នកប្រៀបដូចជាសិង្ហស្ទាវរបស់ជនជាតិទាំងឡាយ ប៉ុន្តែ អ្នកដូចជាសត្វសម្បើមនៅក្នុងសមុទ្រ អ្នកបានធ្លាយចេញមកជាមួយទន្លេ ហើយបានធ្វើឲ្យទឹកខ្វល់ឡើងដោយជើងអ្នក ព្រមទាំងឲ្យទន្លេរបស់អ្នកល្អក់ដែរ។
3ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដូច្នោះយើងនឹងបោះសំណាញ់របស់យើងទៅលើអ្នក ដែលប្រជុំគ្នាមានចំនួនមនុស្សច្រើន ហើយពួកគេនឹងលើលឡើងដោយអ្នកជាប់ក្នុងសំណាញ់របស់យើង។
4យើងនឹងបោះបង់អ្នកទៅលើដី។ ហើយនឹងបោះអ្នកឲ្យនៅកណ្ដាលវាល យើងនឹងឲ្យសត្វត្មាតមកពីមេឃចោមរោមអ្នក ហើយឲ្យសត្វសាហាវទាំងអស់នៅលើផែនដីនឹងស្កប់ចិត្តក្នុងការស៊ីអ្នកផងដែរ។
5ដ្បិត យើងនឹងយកសាច់អ្នកទៅដាក់នៅលើភ្នំ ហើយយើងបំពេញជ្រលងភ្នំជាមួយដង្កូវពេញសោយសាកសពដែរ។
6ក្រោយមក យើងនឹងចាក់ស្រោចឈាមអ្នកនៅលើភ្នំ ហើយតាមស្ទឹង និងគ្រែជាច្រើននឹងពេញទៅដោយឈាមរបស់អ្នក។
7ក្រោយពេលយើងពន្លត់ចង្កៀងអ្នក យើងនឹងបិតបាំងផ្ទៃមេឃ ឲ្យផ្កាយប្រែជាងងឹត យើងនឹងដាក់ពពកបិតបាំងពន្លឺព្រះអាទិត្យ ហើយឲ្យព្រះច័ន្ទលែងមានពន្លឺទៀត។
8អស់ទាំងតួពន្លឺនៅលើមេឃ យើងនឹងធ្វើឲ្យងងឹតលើអ្នក ហើយយើងនឹងដាក់ភាពងងឹតនៅលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ។
9ដូច្នោះ យើងនឹងធ្វើឲ្យស្រយុតចិត្តនៃមនុស្សជាច្រើន ក្នុងទឹកដីដែលអ្នកមិនបានដឹង ពេលយើងនាំទៅដាក់ក្នុងស្រុករបស់អ្នក ទៅកណ្ដាលប្រជាជាតិ ក្នុងទឹកដីជាច្រើនទៀតដែលអ្នកមិនបានស្គាល់។
10យើងនឹងធ្វើឲ្យជនជាតិជាច្រើនតក់ស្លុត ខ្វល់ខ្វាយពីអ្នក។ ស្ដេចរបស់ពួកគេភ័យខ្លួននឹងញ័ររន្ធត់ខ្វល់ខ្វាយពីអ្នក ពេលយើងក្រវីដាវរបស់យើងនៅមុខពួកគេ។ គ្រប់ពេលវេលា គ្រប់គ្នានឹងភ័យញាប់ញ័រដោយព្រោះតែអ្នក នៅថ្ងៃនៃសេចក្តីស្លាប់របស់អ្នក។
11ដ្បិតព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ដាវរបស់ស្ដេចនៃបាប៊ីឡូននឹងប្រហារអ្នក។
12យើងនឹងធ្វើឲ្យប្រជាជនដ៏ច្រើនរបស់អ្នកស្លាប់ដោយមុខដាវរបស់អ្នកចម្បាំង អ្នកចម្បាំងម្នាក់ធ្វើឲ្យប្រជាជាតិនានាភ័យខ្លាច។ ចម្បាំងទាំងនេះនឹងបំបាក់អំនួតរបស់ទឹកដីអេស៊ីប ហើយបំផ្លាញប្រជាជនរបស់គេទាំងអស់។
13ដ្បិតយើងនឹងបំផ្លាញហ្វូងសត្វទាំងអស់ចាប់តាំងពី នៅក្បែរទន្លេទឹកច្រើន ជើងរបស់មនុស្សមិនអាចធ្វើឲ្យល្អក់ទឹកទៀតហើយ។
14ក្រោយមក យើងនឹងធ្វើឲ្យទឹកនៅស្ងប់ស្ងៀម ហើយធ្វើឲ្យទន្លេហូរដូចប្រេង នេះកឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ។
15ពេលយើងធ្វើឲ្យទឹកដីអេស៊ីប ក្លាយទៅជាកន្លែងគេបោះបង់ចោល ពេលទឹកដីគឺធ្វើនៅកណ្តាលវាលគ្រប់របស់បានពេញ ពេលយើងប្រហារប្រជាជនអេស៊ីប ពួកគេនឹងដឹងថា យើងពិតព្រះអម្ចាស់។
16នេះជាបទទំនួញដែលពួកកូនស្រីនៃជនជាំតិត្រូវស្មូត្រនៅតាមក្រុង ពួកគេនឹងស្មូត្រទំនួញនេះស្រណោះទឹកដីអេស៊ីប ហើយនៅលើប្រជាជនពួកគេនឹងស្មូត្រទំនួញនេះ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ»។
17ក្រោយមកវាកើតឡើង នៅក្នុងឆ្នាំទីដប់ពីរ ខែទីដប់ប្រាំ ថ្ងៃទីដប់ប្រាំក្នុងខែនោះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា
18«កូនមនុស្សអើយ ចូរយំស្រណោះប្រជាជនដ៏ច្រើននៅអេស៊ីបទៅ ហើយទម្លាក់ពួកគេចុះ ទាំងក្រុងហើយនិងប្រជាជនអស្ចារ្យនៃប្រជាជាតិទាំងមូល គឺទៅទាបបំផុតនៃផែនដីជាមួយអស់អ្នកដែលធ្លាក់ទៅក្នុងរណ្ដៅ។
19តើអ្នកពិតជាស្អាត់ជាងអ្នកណាទាំងអស់? ចូរទៅខាងក្រោមហើយដេកចុះជាមួយអ្នកដែលមិនបានកាត់ស្បែកទៅ។
20ពួកគេនឹងដូលក្នុងចំណោមអ្នកដែលត្រូវសម្លាប់ដោយដាវ។ ដាវហូតចេញពីស្រោមហើយ! ទីក្រុងនេះបានទទួលផ្លែដាវ ពួកគេនឹងប្រហារទីក្រុងនេះ ហើយនិងប្រជាជនរបស់គេផង។
21ពួកអ្នកចម្បាំងដ៏អង់អាចនៃស្ថានមច្ចុ នឹងប្រកាស់អំពីអេសុីប និងសម្ពន្ធមិត្តរបស់ពួកគេ! ពួកគេត្រូវតែមកទីនេះ! ពួកគេនឹងដេកដូលជាមួយពួកមិនកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវបានសម្លាប់ដោយដាវ។
22អាស្ស៊ីរីនៅទីនោះ ជាមួយកងទ័ព។ ផ្នូរទាហាននៅព័ទ្ធជុំវិញពួកគេ ហើយពួកគេទាំងនោះបានសម្លាប់ដោយដាវ។
23ហើយផ្នូរទាំងអស់នោះគឺជារបស់គេបានធ្វើនៅទីបំផុតនៃជង្ហុកធំ ជាមួយកងទ័ពរបស់គេ។ ផ្នូររបសគេព័ទ្ធជុំវិញដោយអ្នកដែលបានស្លាប់ គឺអ្នកត្រូវដួលស្លាប់ដោយដាវ ជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចមកលើទឹកដីដែលមនុស្សរស់នៅ។
24អេឡាំគឺនៅទីនោះ ជាមួយប្រជាជនរបស់ខ្លួន។ ផ្នូរជាច្រើនទៀតបាននៅជុំវិញផ្នូររបស់គាត់ អ្នកទាំងនោះត្រូវបានសម្លាប់។ គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គឺជាអ្នកដែលបានទៅក្រោមអ្នកដែលមិនកាត់ស្បែកទៅទីដែលទាបបំផុតនៃផែនដី ក៏ជាអ្នកបាននាំការភ័យក្លាយរបស់ពួកគេមកលើទឹកដីដែលគេរស់នៅ ហើយក៏ជាអ្នកនាំមកនូវការអាម៉ាស់ដែរ រួមជាមួយអ្នកដែលបានធ្លាក់ទៅក្នុងរណ្តៅនោះ។
25ពួកគេរៀបចំរមាលគ្រែរបស់អេឡាំ ហើយនឹងប្រជាជនរបស់គាត់នៅកណ្តាលនៃការប្រហារនោះ ផ្នូររបស់គាត់នៅជុំវិញគាត់។ ពួកគេទាំងអស់គឺមិនបានកាត់ស្បែកត្រូវចាក់ទំលុះដោយដាវ ពីព្រោះពួកគេបាននាំការភ័យខ្លាចមកលើទឹកដីដែលគេរស់នៅ។ ដូច្នោះពួកគេនាំទៅជាមួយការអាម៉ាស់របស់គេ រួមជាមួយគ្នានិងអ្នកដែលបានធ្លាក់ចុះទៅក្នុងរណ្តៅនិងជាមួយចំណោមអ្នកដែលបានសម្លាប់។ អស់អ្នកណាដែលាបានធ្លាក់ទៅក្រោមរណ្តៅ។ អេឡាំគឺនៅក្នុងចំណោមពួកអ្នកដែលបានស្លាប់។
26មែសេក និងទូបាល ព្រមទាំងពួកប្រជាជនដ៏នៅទីនោះដែរ! ហើយផ្នូររបស់គេនៅព័ទ្ធជុំវិញគេ។ គ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចដល់ទឹកដីដែលគេរស់នៅ។
27ពួកគេមិនបានដេកជាមួយអ្នកចម្បាំង ដែលមិនកាត់ស្បែកក្នុងពួកអ្នកដែលត្រូវសម្លាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចម្បាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់។
28ប៉ុន្តែអេសុីបអ្នក នឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនបានកាត់ស្បែក! ហើយអ្នកដេកនៅជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។
29អេដុមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកអ្នកដឹកនាំគេផង។ ពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយពួកអ្នកដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយពួកដែលមិនទទួលកាត់ស្បែក ហើយជាមួយពួកអ្នកដែលធ្លាក់ទៅក្នុងរណ្តៅដ៏ធំ។
30ពួកអ្នកដឹកនាំទាំងឡាយនៃផ្នែកខាងជើង ពួកគេទាំងអស់ហើយពួកស៊ីដូនទាំងអស់ក៏បានទៅកនលែងដែលពួកគេបាបចាក់ទំលុះ។ ពួកគេមានអំណោចហើយបានធ្វើអ្នកដទៃខ្លាច តែគេពេលនេះពួកគេនៅក្នុងភាពអាម៉ាស់ មិនបានកាត់ស្បែក រួមជាមួយអ្នកដែលបានចាក់ទំលុះដោយដាវ។ ពួកគេនាំទៅជាមួយការខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលធ្លាក់ទៅក្នុងរណ្តៅដ៏ធំ។
31ផារ៉ោននឹងឃើញគេដែរ ហើយមានសេចក្ដីក្សាន្តចិត្ត ពីដំណើរពួកកកកុញរបស់វា គឺផារ៉ោននោះ និងពួកកងទ័ព ដែលត្រូវស្លាប់ដោយដាវ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ។
32ដ្បិតយើងបានធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់យើងកើតឡើងនៅក្នុងស្ថានរបស់មនុស្សរស់ ហើយវានឹងត្រូវផ្តេកនៅកណ្ដាលពួកអ្នកដែលមិនទទួលកាត់ស្បែក ជាមួយពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ គឺផារ៉ោននោះ ព្រមទាំងពួកកកកុញ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ»។