ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 31

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយ មកដល់នៅ ក្នុង​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​បី ថ្ងៃ​ទី​មួយនៅក្នុងខែនោះ ដែលព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ផារ៉ោន ស្តេច​ប្រទេសអេស៊ីប ហើយនិង​ពួក​បរិវា​នៅជុំវិញសេ្ត យ៉ាងច្រើន ក្នុងភាពធំសម្បើម ​តើអ្នក​ធៀប​ដូច​ជា​អ្វី?
3ចូរមើល! អាសុីរីដូច​ជា​ដើម​តាត្រៅ​នៅ​លើ​ភ្នំ​លីបង់ ដែល​បែក​មែក​សាខា និង​មាន​ម្លប់​ដ៏​ត្រជាក់ ហើយដើម​តាត្រៅ​នោះ​លូត​ទៅខាងលើ ចុង​វា​ខ្ពស់​ក៏ខ្ពស់ឡើងដែរ។
4ទឹក​ទន្លេ​ធ្វើ​ឲ្យ​វា​ដុះខ្ពស់ឡើង ទឹក​នៅ​ទី​ជម្រៅ​ធ្វើ​ឲ្យ​វា​ធំឡើង​។ ហើយ​ទឹកទន្លេនោះដ៏ហូរ​ជុំ‌វិញតំបន់នោះ រួច​បែក​ជា​ដៃ​ទន្លេ ដោយហូរ​ទៅ​ស្រោច​ស្រព ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​តាមទីវាលដែរ។
5ដូច្នេះហើយ ​បាន​ជា​វា​ធំនិងលូត​ខ្ពស់​ជាង អស់​ទាំង​ដើម​ឈើ​នៅ​ទីវាលនោះ និងមែក​វា​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ដូច្នេះហើយបានជាធ្វើឲ្យបែកមែកកាន់តែច្រើន។
6អស់​ទាំង​សត្វ​ហើរ​លើ​អាកាស បាន​ធ្វើ​សម្បុក​នៅ​មែក​វា ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី បាន​បង្កើត​កូន​នៅ​ក្រោម​ដើម​វាដែរ។ ហើយប្រជាជាតិនានា ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់របស់​កើមនោះដែរ។
7ដ្បិត ដោយសារតែសម្រស់ដ៏ស្អាត់និងភាពធំអស្ចារ្យហើយ​មាន​មែក​វែង ដ្បិត​ ឫស​របស់វាបាន​នៅ​ក្បែរផ្លូវ​ទឹក​។
8ដើម​តាត្រៅ​នៅដែល​ក្នុង​សួន​របស់​ព្រះ‌ជាម្ចាស់ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ទេ។ ចំណែកឯ​ដើម​គគីរ ឬ​ដើម​កកោះ ក៏​មិន​អាច​ផ្ទឹម​ស្មើ​នឹង​វា​ដែរ។ គឺគ្មាន​ដើម​ឈើ​ណា​ក្នុង​សួនរបស់​ព្រះ‌ជាម្ចាស់ដែលល្អ​និងមានភាពស្រស់ស្អាត់ដូចវាដែរ។
9យើង​បាន​តុប‌តែង​វា​ឲ្យ​មាន​មែក​ជា​ច្រើន ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុងសួនអេដែន ដែល​ជា​សួន​របស់​ព្រះ‌ជាម្ចាស់នាំ​គ្នា​ច្រណែន​នឹង​វាណាស់។
10ដូច្នេះហើយ យើង​គឺជា​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះមានបន្ទូលដូច្នេះ​ ដោយព្រោះដើម​តាត្រៅ​នេះ​មាន​កម្ពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។
11​យើង​បានប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា។ យើង​បាន​បោះ​បង់​វា​ចោល​ហើយ។
12ជន​បរទេស​ដែលជាអ្នក​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ បាន​កាប់​ដើម​ឈើ​នោះ រួច​ទុក​ចោល។ មែក​របស់​វា​រលំបាក់​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ ចំណែក​មែក​តូចៗ​របស់​វា​បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំង‌ឡាយ នៅ​ក្នុង​ទឹកដីនោះ។ ដ្បិតជនជាតិទាំងនោះដែល​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។
13សត្វ​ស្លាប​ទាំង​អស់នោះដែលរស់តាមមែកឈើបាក់បែក បាន​នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​របស់​វា ហើយ​សត្វ​ផ្សេងឯទៀតដែលនៅទីវាល​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​​របស់​វា​ដែរ។
14ការទាំងនេះកើតឡើង ដើម្បីកុំ​ឲ្យ​ដើម​ឈើ​ដែល​ដុះក្បែប្រភពទឹកនឹងលូតខ្ពស់ ហើយចាក់ឬសទៅឆ្ងាយជាងដើមឈើដែលខ្ពស់ផ្សេងទៀត ហើយក៏គ្មានដើមណាផ្សេងដែលដុះក្បែប្រភពទឹកអាចលូតខ្ពស់បែបនោះឡើយ។ ពីព្រោះដើមទាំងនោះនឹងត្រូវស្លាប់ ធ្លាក់​ទៅ​បាត​ដី រួម​ជា​មួយ​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្ដៅ។
15ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​ដើម​តាត្រៅ​ចុះ​ទៅ​ស្ថាន​មច្ចុរាជ យើង​បាន​ឲ្យ​ធម្ម‌ជាតិ​កាន់​ទុក្ខ។ ព្រោះ​តែ​ដើម​តាត្រៅ​នោះ​ងាប់ យើង​បាន​បិទ​ប្រភព​ទឹក​នៅ​ក្រោម​ដី និង​ទប់​ទឹក​សមុទ្រ។ យើងនឹងរក្សា​ទឹក​ដ៏ធំនេះ ហើយយើង​នឹងនាំភាពសោយសោក​ទៅលើ​ភ្នំ​លីបង់សម្រាប់គាត់។ ដូច្នេះ​ដើមឈឺទាំងអស់នៅទីវាលនឹងកាន់ទុក្ខដោយសារតែវា។
16យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​ទាំងនោះ​ញ័រ​រន្ធត់ នៅ​ពេល​ឮ​សម្លេងដើម​តាត្រៅ​នោះ​រលំចុះ ពេល​យើង​ទម្លាក់​វា​ទៅ​ស្ថាន​មច្ចុរាជ​ ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ។ ដូច្នេះ យើងនឹងធ្វើ ឲ្យដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែនមានទំនុកចិត្ត ព្រម​ទាំង​ដើម​ឈើដែលតូចៗនៅលើផែនដីផង។​ ការនេះជាជម្រើសដ៏​ល្អ​បំផុត ដែល​ដើមឈើដុះលីបង់​ ដើមឈឺដែលផឹក​ទឹក។
17ដ្បិត ដើម​ឈើ​ទាំង​នោះ​ក៏ធ្លាក់​ចុះ​ទៅ​ស្ថាន​មច្ចុរាជ ទៅ​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្ស‌សម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។
18ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គ‌ឧត្ដម​ដូច​អ្នក? ដ្បិត ​យ៉ាង​នេះ​ក្ដី ក៏​អ្នក​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ នេះគឺ​ស្ដេច​ផារ៉ោន និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។