ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 30

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា៖
2កូនមនុស្សអើយ! ចូលថ្លែងពាក្យយើងប្រាប់គេថា ព្រះអម្ចាស់ដល់ជាដ៏ព្រះមានព្រះបន្ទូលបែបនេះ ចូលទុក្ខសោក «ទុក្ខវេទនានោះនឹងមកដល់ថ្ងៃ។
3ថ្ងៃនោះជិតមកដល់ហើយ។ ថ្ងៃនៃព្រះអម្ចាស់ជិតមកដល់ហើយ។ គឺវាជាថ្ងៃ​ដែល​មាន​ពពក ជាពេលកំណត់របស់ប្រជា‌ជាតិ​។
4ក្រោយមក​ ដាវនឹងមកសម្លាប់អេស៊ីប ហើយទុក្ខ​វេទនា​នឹង​កើត​មាន​នៅ​ទឹកដីអេត្យូ‌ពី ពេលដែលជន‌ជាតិ​អេស៊ីប​នឹង​ត្រូវ​គេ​សម្លាប់​រង្គាល សត្រូវ​រឹប​អូស​យក​សម្បត្តិ​របស់​ស្រុក​អេស៊ីប ព្រម​ទាំង​កម្ទេច​ទឹកដីផង។
5អ្នក​អេត្យូ‌ពី អ្នក​ស្រុក​ពូត អ្នក​ស្រុក​លូឌ ពួក​កូន​កាត់​ទាំង​ប៉ុន្មាន និង​អ្នក​ស្រុក​គូប ព្រម​ទាំង​ប្រជា‌ជន​របស់​យើង​ផ្ទាល់ ពួកគែនឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​។
6ព្រះអម្ចាស់មានព្រះបន្ទូលការនេះ ដូច្នេះអ្នកណាដែលគាំទ្រអេស៊ីបនឹងត្រូវដូលចុះ ហើយ​អំណាច​អួត‌អាង​របស់​អេស៊ីប​ក៏​ត្រូវ​រលាយ​សូន្យ​ទៅ​ដែរ។ ចាប់​តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន នឹងត្រូវវិនាសទៅដែរដោយ​មុខ​ដាវ នេះគឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះលើទាំងអស់។
7ពួកគេ​នឹង​ត្រូវស្ងាត់‌ច្រៀប នៅ​ក្នុងទឹកដីនោះ ដែល​ត្រូវ​ចោល​ស្ងាត់អស់​ទាំង​ទី​ក្រុង​របស់​គេ នឹង​នៅ​ក្នុង​ពួក​ទី​ក្រុង​ផ្សេងក៏ត្រូវ​ខូច‌បង់​ដែរ។
8ក្រោយមក ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​ ពេល​ណា​យើង​ដុតទឹកដី​អេស៊ីប ហើយពេលពួកអ្នកជួយត្រូវបាន​បំផាញ​។
9នៅ​ថ្ងៃ​យើង​ដាក់​ទោស​ស្រុក​អេស៊ីប យើង​នឹង​ចាត់​អ្នកឲ្យ​ធ្វើ​ដំណើរ​តាម​សំពៅ នាំ​ដំណឹង​ទៅ​ប្រាប់​អ្នក​នៅអេត្យូ‌ពី ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់‌ស្លុត។ ដ្បិត ចូរមើល៍! ​ថ្ងៃ​នោះកំពុងមកដល់ហើយ។
10ព្រះ‌ជា‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​បែបនេះ យើង​នឹង​ធ្វើឲ្យបញ្ចាប់​នៃជនជាតិអេស៊ីប​ ដោយ‌សារ​ដៃ​របស់​នេប៊ូ‌ក្នេសាជា​ស្តេច​បាប៊ីឡូន។
11ស្តេចនេប៊ូ‌ក្នេសា ហើយនិង​កង‌ទ័ព​នៅជាមួយទ្រង់ មានការភ័យខ្លាចដល់ជនជាតិទាំងឡាយ នាំគ្នាមក​កម្ទេច​ទឹកដី ពួក​គេ​បានដកដាវរបស់គេវាយប្រហារអេសុីប ហើយផែនដីនេះពេញទៅដោយមនុស្សស្លាប់។
12យើង​នឹង​ធ្វើ​ឲ្យ​ដៃ​ទន្លេ​នីល​រីង​ស្ងួត ហើយយើង​នឹងប្រគល់​ទឹកដីនោះ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់។ យើង​នឹង​ធ្វើឲ្យ​ទឹកដី ហើយពេញទៅដោយការបំផាញពីដៃនៃដទៃ យើង​​​ជា​ព្រះ‌អម្ចាស់បានថ្លែងពាក្យទាំងនោះ»។
13ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បំផាញ​រូប​ព្រះទាំងនោះ ហើយយើង​នឹង​បំបាត់​រូប​ព្រះ​ក្លែង‌ក្លាយ​ពី​ក្រុង​ណូប។ ពេល​នោះ ក្នុងទឹកដី​អេស៊ីប​នឹង​លែង​មាន​អ្នក​ដឹក​នាំ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​នៅទឹកដី​អេស៊ីប។
14ក្រោយមក យើង​នឹង​បំផ្លាញ​ក្រុង​ប៉ាត្រុស យើង​នឹង​ដុត​កម្ទេច​ក្រុង​សូអាន ហើយ​ដាក់​ទោស​ក្រុង​នរ។
15ដ្បិត យើង​នឹង​ចាក់កំហឹង​របស់​យើង​លើ​ក្រុង​ស៊ីន ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ទឹកដី​អេស៊ីប យើង​នឹង​ដក​ជីវិត​ប្រជា‌ជន​ដ៏​ច្រើន​នៅ​ក្រុង​នរ។
16ក្រោយមកយើង​នឹង​ដុត​ទឹកដី​អេស៊ីប ក្រុង​ស៊ីន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​នរ​នឹង​ត្រូវ​ខ្មាំង​ឡោម‌ព័ទ្ធ ហើយ​ក្រុង​ណូប​នឹង​ប្រឈរមុខជាមួយខ្មាំងសត្រូវ​​រាល់ថ្ងៃ​។
17ពួក​យុវជន​នៅ​ក្រុង​អាវេន និង​ក្រុង​ពីបែ‌សែត នឹងដួល​ស្លាប់​ដោយ​មុខ​ដាវ ហើយ​អ្នក​ក្រុង​ទាំង​នោះ​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។
18ក្នុងក្រុង​តាហា‌ពេនេស ថ្ងៃ​ប្រែ​ជា​ងងឹត ពពក​អាប់‌អួ​គ្រប​ដណ្ដប់​ពាស‌ពេញ​ក្រុង នៅពេល​ដែលយើង​បំបាក់​នឹម​របស់​ទឹកដីអេស៊ីប គឺជាពេល​ដែល​អំណាច​អួត‌អាង​របស់​ពួក​គេ​ ត្រូវរលាយ​សូន្យ។
19យើង​នឹង​ធ្វើ​ទោស​ដោយការជំនុំជម្រះ មកលើ​អេស៊ីប ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់»។
20ក្រោយមក បានចូលមកដល់ នៅ​ក្នុងឆ្នាំ​ទី​ដប់មួយ ខែ​ទី​មួយ ថ្ងៃ​ទី​ប្រាំពីនៃខែនោះ ហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
21«កូន​មនុស្ស​អើយ យើង​បាន​កាច់​បំបាក់​ដៃ របស់​ផារ៉ោន ដែលជា​ស្ដេចរបស់​អេស៊ីប។ មើល៍! គ្មាន​នរណា​រុំ​របួស ឬ​ដាក់​ថ្នាំ​ឲ្យ ហើយ​ក៏​គ្មាន​នរណា​យក​ក្រណាត់​មក​ចង​អប ដើម្បី​ឲ្យ​ស្ដេច​នេះ​អាច​កាន់​ដាវ​បាន​។
22ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះបានមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ចូរមើល៍ យើង​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប។ ដ្បិតយើង​នឹង​បំបាក់​ដៃ​វា​ទាំង​សង​ខាង គឺ​ដៃ​ដែល​នៅ​មាំ និង​ដៃ​ដែល​បាក់​ហើយ​នោះ ហើយយើងនឹងធ្វើឲ្យដាវធ្លាក់ចុះពីដៃ។
23ក្រោយមក យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​គេ​ឲ្យ​ទៅ​ទឹកដីផ្សេងៗ។
24យើង​នឹង​ចម្រើន​កម្លាំង​ដៃ​ស្តេច​បាប៊ីឡូន ហើយ​ដាក់​ដាវ​យើង​ទៅ​ក្នុង​ដៃ​ស្តេច តែ​យើង​នឹង​បំបាក់​ដៃ​ទាំង​ពីរ​របស់​ផារ៉ោន។ ហើយ​ស្ដេច​ស្រុក​អេស៊ីប​នឹង​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ស្ដេច​ទឹកដីបាប៊ី‌ឡូន ជាមួយសេចក្តីស្លាប់ជិតនកដល់​។
25ដ្បិតយើង​នឹង​ពង្រឹង​កម្លាំង​របស់​ស្ដេច​ទឹកដី​បាប៊ី‌ឡូន ក្នុងពេលដៃ​របស់​ស្ដេច​ផារ៉ោនទាំងពីបានធ្លាក់ចុះ។ រួចហើយពួក​គេ​នឹង​សឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ​ពេល​​យើង​ប្រគល់​ដាវ​របស់​យើង​ឲ្យ​ស្ដេច​ទឹកដីបាប៊ី‌ឡូន ហើយ​ពេល​ស្ដេច​នេះ​លើក​ដាវ​តម្រង់​ទៅ​រក​​អេស៊ីប។
26ដូច្នេះ យើង​នឹង​រំលាយ​ជន‌ជាតិ​អេស៊ីប​ក្នុង​ចំណោម​ប្រជា‌ជាតិ​ផ្សេងៗ យើង​នឹង​តាមប្រហារ​ពួក​គេ​ទៅ​គ្រប់ទីកន្លែងទាំងអស់។ ហើយ​ពួក​គេ​នឹង​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។