ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 29

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅ​ឆ្នាំ​ទី​ដប់ ខែទីដប់ និងថ្ងៃទី​ដប់ពីរ នៃខែនោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ ត្រៀមខ្លួនដើម្បីទាស់ជាមួយផារ៉ោន ជាស្ដេចនៃ​អេស៊ីប ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ស្ដេច​នោះ រួម​ទាំង​ប្រជា‌ជន​អេស៊ីប​ផងដែរ។
3សូម​ប្រកាស​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​នេះ មើល៍! ផារ៉ោន​ជា​ស្ដេច​នៃ​អេស៊ីប​អើយ យើង​ទាស់ប្រឆាំង​នឹង​អ្នក​។ អ្នក​ជា​សត្វសមុទ្រ​ធំ​សម្បើម ដេក​នៅ​តាម​ដៃ​ទន្លេ ហើយ​ពោល​ថា «ទន្លេនេះ​គឺយើងជាម្ចាស់វា។ យើង​បង្កើត​ទន្លេ​នេះសម្រាប់ខ្លួនយើង»។
4ដ្បិតយើង​នឹង​ឃ្លុំ​មាត់របស់​អ្នក យើង​យក​ត្រី​នៅ​តាម​ទន្លេ​មក​ដាក់​នឹងជញ្ជីង​របស់​អ្នក យើង​នឹង​អូស​អ្នក​ចេញ​ពី​ក្នុងទឹកទន្លេ ដោយ​មាន​ត្រី​នៅ​ជាប់​នឹង​ស្រកា​អ្នកទៅជាមួយ​ផង។
5យើង​នឹង​បោះ​អ្នក​ចោល​ក្នុង​ទី​រហោ‌ស្ថាន អ្នកហើយនិង​ត្រី​ទាំង​អស់​ដែលចេញពី​ទន្លេដាក់ជញ្ជីង​ផង។ អ្នក​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ។ យើង​បាន​ឲ្យ​អ្នក​ទៅ​ជា​អាហារ ដល់​អស់​ទាំង​សត្វ​នៅ​ផែនដី ហើយនិងឲ្យ​សត្វ​ដែលហើរនៅ​លើ​អាកាសផងដែរ។
6ក្រោយមក ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ពីព្រោះ​ពួក​គេ​ធ្លាប់បាន​ដូច​ជា​ដើម​ត្រែង ដែល​កូន​ចៅ​អុីស្រា‌អែល​យក​ធ្វើ​ជា​បង្អែក។
7នៅ​ពេល​ពួក​គេ​តោង​អ្នកដោយដៃគេ ស្រាប់​តែ​អ្នក​បាក់ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​មុត​ដៃ ដាច់​រហូត​ដល់​ស្មា ហើយនៅ​ពេល​ពួក​គេ​ផ្អែក​លើ​អ្នក ​តែ​អ្នកបែរជា​ដូលចុះមក ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លោះ​ចង្កេះ។
8ដូច្នេះហើយ ព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូលដូច្នេះ មើល! យើងនឹងយកដាវមកទាស់និងអ្នក។ យើងនឹងកាត់ទាំងមនុស្សហើយនិងសត្វពីអ្នកចេញ។
9ដូច្នេះ ទឹកដី​អេស៊ីប​នឹង​ត្រូវ​ហិន‌ហោច ក្លាយ​ជា​គំនរ​បាក់​បែក។ ក្រោយមកគេនឹងស្គាល់យើងថាជាព្រះអម្ចាស់ តាមរៈម្ចាស់នៃសមុទ្រដែលបានថ្លែងប្រាប់ «ទន្លេគឺជារបស់យើង ដ្បិតយើងគឺជាអ្នកបង្កើតវាមក»។
10ដូច្នេះមើល! យើងនឹងទាស់នឹងអ្នកហើយនិងទន្លេរបស់អ្នកផង ដ្បិតយើងនឹងប្រគល់ទឹកដីរបស់អេស៊ីបដែលខូច‌បង់​អស់​រលីង តាំង​ពី​ក្រុង​មីគដូល រហូត​ដល់​ក្រុង​ស៊ីយេន និង​ព្រំ‌ប្រទល់​ទឹកដី​អេត្យូ‌ពី។
11នឹង​គ្មាន​ជើង​មនុស្ស​ ំហើយគ្មានជើង​សត្វ​ណា​ដើរ​កាត់​ទឹកដី​នោះ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ផង។ ក្នុងនៅ​រវាង​សែសិប​ឆ្នាំ។
12ដ្បិត យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​អេស៊ីបទ​ទៅ​ជា​ទី​ស្ងាត់‌ច្រៀប នៅ​កណ្ដាល​អស់​ទាំង​ទឹកដីស្ងាត់​ជ្រងំ និង​ទី​ក្រុង​នានា​នៅ​ស្ងាត់‌ច្រៀប​អស់​សែសិប​ឆ្នាំ នៅ​កណ្ដាល​អស់​ទាំង​ទី​ក្រុង​ដែល​ខូច‌បង់​នោះ យើង​នឹង​កម្ចាត់‌កម្ចាយ​ពួក​ជនជាតិអេស៊ីប​ឲ្យ​ទៅ​នៅ​កណ្ដាល​អស់​ទាំង​ជនជាតិផ្សេងៗ ហើយ​បែង​ចែក​គេ​ទៅ​ក្នុង​ទឹកដីនោះ»។
13ដ្បិត ព្រះអម្ចាស់ដ៏ជាព្រះមានបន្ទូលដូចនេះ ដល់​ផុត​ពី​សែសិប​ឆ្នាំ​ទៅ យើង​នឹង​ប្រមូល​ពួក​ជនជាតិ​អេស៊ីប​​ ពួកគេបាន​ត្រូវ​ខ្ចាត់‌ខ្ចាយ។
14យើង​នឹងស្តាសំណាងពួក​អេស៊ីបហើយនាំអ្នក​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​ស្រុកដី​ប៉ាត្រូស ជា​ទីកំណើត​របស់​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​តូចនៅ​ទី​នោះ។
15វា​នឹង​បាន​តូចទាប​​ជាង​អស់​ទាំង​នគរផ្សេងៗ ហើយឥត​ដែលមានអ្នកណា​លើក​វា​ឡើង​ខ្ពស់​ជាង​នគរ​ឯទៀតដែរ។ ​ យើង​នឹង​ធ្វើ​ឲ្យអន់​ថយ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ជនជាតិដទៃ​ទៀតឡើយ។
16​ជនជាតិអេស៊ីប​​នឹងគ្មានហេតុតទៅទៀតទេ ដើម្បីនឹងគ្រប់គ្រងទៅលើទឹកដីរបស់អុីស្រា‌អែល។ ផ្ទុយទៅវិញ ពួកគេនឹង​រំឭក​ពី​អំពើ​ទុច្ចរិតដែលអុីស្រាអែលបានធ្វើ ដ៏ជាពេលដែលគេ​ងាក​បែរ​ដើម្បីរកជំនួយពីអេស៊ីប​​វិញ។ គេនឹងដឹងថាយើងគឺជាព្រះអម្ចាស់ដ៏ជាព្រះ»។
17នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពី ខែ​ទី​មួយនៃឆ្នាំនោះ ដែលព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដ៏ជាព្រះលើទាំងអស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
18«កូន​មនុស្ស​អើយ នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ឲ្យ​កង‌ទ័ព​របស់​ខ្លួន​ធ្វើ​ការ‌ងារ​បម្រើ​យ៉ាង​ធំ ទាស់​នឹង​ក្រុង​ទីរ៉ុស។ គ្រប់​ទាំង​ក្បាល​ត្រូវ​កៅស៊ូរហូតដល់ទំពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក។ ប៉ុន្តែ ស្តេចព្រម​ទាំង​ពួក​ពល‌ទ័ព​ឥតបានទទួល​កម្រៃ​អ្វី​ពី​ក្រុង​ទីរ៉ុស សម្រាប់ការ​ដែល​ខ្លួន​បាន​ទាស់​នឹង​ទីក្រុង​នោះ​ឡើយ។
19ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល! យើង​នឹង​ឲ្យ​ទឹកដី​អេស៊ីបដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ទឹកដី​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​ទ្រព្យសម្បត្តិ និង​រឹប​អូសយក​ធ្វើ​ជា​របស់​ពួកគេផង។
20យើង​បាន​ឲ្យ​ទឹកដី​អេស៊ីបដល់​គេ ជាថ្លៃឈ្នូល​នៃ​ការ​ដែល​គេ​បាន​បម្រើ​ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បម្រើ​ដល់​យើង នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់។
21នៅ​ថ្ងៃ​នោះ យើង​នឹង​ឲ្យ​ស្នែង​មួយ​ប៉ិច​ឡើង សម្រាប់ដល់​កូនចៅ​អុីស្រា‌អែល ហើយ​យើង​នឹង​​អ្នកនិយាយនៅ​កណ្ដាលចំណោម​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។