1ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំម្តងទៀតប្រាប់ថា
2«ឥឡូវអ្នក កូនមនុស្សអើយ! ចូរច្រៀងទំនួញទុក្ខសោកឲ្យទីក្រុងទីរ៉ុស
3ហើយប្រាប់ដល់ក្រុងទីរ៉ុសថា អ្នកណាដែលនៅត្រង់ជាមួយទ្វារសមុទ្រ ជាអ្នកជំនួញសម្រាប់ជនជាតិនៅកោះជាច្រើនអើ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះថា ទីរ៉ុសអើយ អ្នកបាននិយាយថា យើងគ្រប់លក្ខណ៍ល្អបំផុត។
4ព្រំដែនរបស់អ្នកនៅកណ្ដាលសមុទ្រ ពួកអ្នកដែលបានសង់អ្នកគេបានធ្វើឲ្យអ្នកមានស្រស់ស្អាត។
5ក្តាររបស់អ្នកសុទ្ធតែជាឈើកកោះពីទឹកដីសេនារ គេបានយកដើមតាត្រៅពីព្រៃល្បាណូន មកធ្វើជាដងក្តោងសម្រាប់អ្នក។
6ពួកគេយកឈើម៉ៃសាក់ពីទឹកដីបាសាន ពួកគេធ្វើជាពិតាន យកឈើគ្រញូងពីកោះគីប្រុស មកក្រាលជាមួយ ហើយពួកគេខាត់ឈឺទាំងនោះជាមួយភ្លុក។
7ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អ មកពីទឹកដីអេស៊ីប សម្រាប់ឲ្យអ្នកប្រើជាទង់ផង!
8ពួកអ្នករស់នៅក្រុងស៊ីដូន និងអើវ៉ាឌ ជាអ្នកចែវសំពៅរបស់អ្នក ទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងអ្នក ពួកគេជាអ្នកបើកសំពៅ។
9ពួកអ្នកចាស់ៗ ដែលមានបពិសោធន ពីក្រុងកេបាលបានជួយបិតប៉ះ ហើយនាវាទាំងអស់នៅសមុទ្រ និងពួកចែវសំពៅនៅក្នុងចំណោមអ្នក បានបន្តយកទំនិញរបស់អ្នកទៅលក់។
10ជនជាតិពើស៊ី និងជនជាតិលូឌ និងជនជាតិពូតនៅក្នុងកងទ័ពរបស់អ្នក ពូកអ្នកចម្បាំងរបស់អ្នក។ ពួកគេបានពាក់ព្យួរខែលនិងមួកសឹកនៅក្នុងអ្នក ពួកគេបង្ហាញសេចក្ដីរុងរឿងរបស់អ្នក។
11មនុស្សក្រុងអើវ៉ាឌ និងពួកហេឡិច ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មរបស់អ្នក។ ពួកគេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញអ្នក! ពួកគេបានធ្វើឲ្យបានស្រស់ស្អាត់។
12ក្រុងតើស៊ីសជាអ្នកជំនួញជាមួយអ្នក ដោយព្រោះអ្នកមានទ្រព្យសម្បត្តិគ្រប់មុខជាបរិបូរសម្រាប់លក់ គឺរប្រាក់ ដែក ស៊ីវិឡាត និងសំណ។ ពួកគេបានទំនិញហើយលក់សម្រាប់សង្គាម!
13ពួកយ៉ាវ៉ាន ពួកទូបាល ហើយពួកមែសេកជាអ្នកជំនួញជាមួយអ្នក ពួកគេដូរអ្នកបម្រើ ហើយព្រមទាំងគ្រឿងប្រដាប់លង្ហិនឲ្យបានទំនិញរបស់អ្នក។
14បេត តូកាម៉ា ពួកគេលក់សេះជិះ សេះចម្បាំង និងលាកាត់ឲ្យបានទំនិញរបស់អ្នក។
15មនុស្សមកដេដាន់ដែលធ្វើជំនួញជាមួយអ្នក។ ទំនិញបាននៅក្នុងដៃរបស់អ្នក ហើយពួកគេបានបញ្ចូនមកវិញភ្លុក និងឈើគ្រញូងមកឲ្យអ្នកវិញ។
16អារ៉ាមបានទិញទំនិញពីអ្នកជាច្រើន ពួកគេបានដូរកែវមរកត សំពត់ពណ៌ស្វាយ សំពត់ប៉ាក់ សំពត់ទេសឯកយ៉ាងម៉ដ្ត ផ្កាថ្ម និងត្បូងទទឹមឲ្យបានទំនិញរបស់អ្នក។
17យូដា និងអ្នកនៅអុីស្រាអែល ជាអ្នកជំនួញជាមួយអ្នក។ ពួកគេយកស្រូវសាលីពីមីនីត បង្អែម ទឹកឃ្មុំ និងប្រេង ហើយក្រែមមុខសះមកដូរនឹងទំនិញរបស់អ្នក។
18ដាម៉ាសក៏ជួញដូជារបស់អ្នក អ្វីដែលអ្នកធ្វើបាន ដោយព្រោះអ្នកមានទ្រព្យសម្បត្តិគ្រប់មុខ ហើយនិងស្រាទំពាំងបាយជូរ ពីទឹកដីហេលបូន និងរោមចៀមស។
19ដាន់ និងយ៉ាវ៉ាន គេបានដូរអំបោះនិងទំនិញរបស់អ្នក មានទាំងដែកថែប ឈើអែម និងឫសកន្ធាយ នៅក្នុងទំនិញរបស់អ្នក។
20ពួកអ្នកស្រុកដាន់ធ្វើជំនួញជាមួយអ្នក ដោយយកប្រដាប់ប្រដាសម្រាប់សេះចម្បាំងមកលក់ឲ្យអ្នក។
21ពួកអារ៉ាប់ ហើយពួកអ្នកសឹកនាំនៅទឹកដីកេដារទាំងអស់ ជាអ្នកជំនួញជាមួយអ្នក គេលក់កូនចៀម ចៀមឈ្មោល និងពពែដល់អ្នក។
22ពួកអ្នកឈ្នួញពីសេបា ហើយពីរ៉ាម៉ា ជាអ្នកជួញក៏ជាអ្នកលក់ គ្រឿងម្ហូបយ៉ាងវិសេស ត្បូងមានតម្លៃ និងមាសដូរនឹងទំនិញរបស់អ្នក។
23ខារ៉ាន ហើយអ្នកកាននេ និងអ្នកអេដែន ព្រមទាំងពួកឈ្នួញនៃដែលមកពីសេបា អាសស៊ើរ និងគីលម៉ាឌ។
24ពួកគេគឺជាឈ្មួញរបស់អ្នក មានសំពត់ពណ៌ខៀវ ហើយប៉ាក់ក្រណាត់ ហើយភួយនៃក្រណាត់ភ្លឺរលោង ក្រហម វេចយ៉ងល្អជាមួយក្រណាត់ យកមកលក់ដូរជាមួយអ្នក។
25គ្រប់ទាំងសំពៅរបស់អ្នកតើស៊ីសជាពួកដឹកទំនិញអ្នក អ្នកបានចម្រើនជាពោរពេញឡើង ហើយបានថ្កុំថ្កើងយ៉ាងក្រៃលែងនៅកណ្ដាលសមុទ្រនោះ!
26ពួកអ្នកដើរសំពៅរបស់អ្នកបាននាំអ្នកទៅក្នុងសមុទ្រធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យសំពៅអ្នកបែកធ្លាយ នៅក្នុងកណ្ដាលសមុទ្រ។
27ទ្រព្យសម្បត្តិរបស់អ្នក និងរបស់លក់ដូរ ហើយទំនិញរបស់អ្នក ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់អ្នក ហើយពួកទាហានដែលនៅក្នុងអ្នក និងបណ្ដាជនទាំងប៉ុន្មានដែលនៅកណ្ដាលអ្នក គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលអ្នកត្រូវអន្តរាយនោះ។
28ក្រុងដែលនៅខាងសមុទ្របានញ័ររន្ធត់ដោយសារសម្រែកពួកអ្នកសំពៅ។
29ពួកអ្នកដែលធ្វើការលើសំពៅ ពួកអ្នកជំនួញ និងពួកនាយសំពៅតាមផ្លូវសមុទ្រ គេនឹងឡើងពីនាវារបស់គេមកឈរនៅលើច្រាំង។
30ក្រោយមក ពួកគេបានបន្លឺសំឡេងឡើង ឲ្យអ្នកបានឮ ហើយទ្រហោយំដោយយ៉ាងល្វីងជូចត់ ព្រមទាំងបាចធូលីដីទៅលើក្បាល។ ពួកគេដេកននៀលនៅក្នុងផេះ។
31ពួកគេនឹងកោរសក់ទំពែកសម្រាប់អ្នក ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយអ្នក ដោយចិត្តជូរចត់ ហើយដោយការស្រែកចេញមក។
32ពួកគេកំពុងតែទ្រហោយំ នោះគេនឹងចាប់ផ្តើមទួញទំនួញដោយព្រោះអ្នក គេនឹងទួញថា តើអ្នកណាដូចជាទីរ៉ុស ជាអ្នកដែលបាននាំដល់កន្លែងស្ងាត់នៅក្នុងកណ្ដាលសមុទ្រ?
33ពេលណាទំនិញរបស់អ្នកចេញទៅតាមផ្លូវសមុទ្រ នោះអ្នកបានចម្អែតដល់ជនជាតិជាច្រើន អ្នកបានធ្វើឲ្យពួកស្តេចនៅផែនដីមានជាច្រើនឡើង ដោយសារទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូររបស់អ្នក!
34ប៉ុន្តែពេលដែលអ្នកត្រូវអន្តរាយនៅក្នុងសមុទ្រ នោះទំនិញ និងពួកអ្នកទាំងប៉ុន្មានបានធ្លាក់ទៅបាទសមុទ្រជាមួយអ្នកដែរ!
35ពួកអ្នកនៅកោះទាំងនោះមានសេចក្ដីរន្ធត់ពីដំណើរអ្នក ហើយពួកស្តេចភ័យខ្លាចជាខ្លាំង ក៏មានមុខភ័យ!
36ពួកអ្នកជំនួញនៃមនុស្សទាំងនោះ គេធ្វើហូចដាក់អ្នក អ្នកបានត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមានជារៀងរហូតតទៅ»។