ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 26

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នោះ វាកើតឡើងនៅ​ឆ្នាំ​ទី​ដប់មួយ ថ្ងៃ​ទី​មួយ​នៅក្នុង​ខែ​នោះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ ដោយ​ព្រោះ​ក្រុង​ទីរ៉ុស​បាននិយាយ​ទាស់​នឹង​ក្រុង​យេរូ‌សាឡឹម​ថា «បពិត្រ! ទ្វារ​របស់មនុស្សទាំងនោះនឹង​ត្រូវ​បាក់​បែក! ហើយនាងនឹងវិល​មក​រកយើង​ យើង​នឹងបានពេញបរិបូណ៍ ដោយសារនាងបានវិនាស។
3ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​ទាស់​នឹង​អ្នកទីរ៉ុស​អើយ ហើយយើង​នឹង​​លើកឲ្យមាន ជនជាតិ​ជា​ផ្សេងៗ​មក​ទាស់​នឹង​អ្នក ដូច​ជា​សមុទ្រ​មាន​រលកធំ​។
4ពួកគេ​នឹង​បំផ្លាញ​កំផែង​នៃ​ក្រុង​ទីរ៉ុស ហើយ​នឹងផ្តូល​ប៉ម​ទាំង​អស់នោះ។ យើង​នឹង​គាស់​យក​ទាំង​ធូលី​ដី​ចេញ​ទៅ ឲ្យ​ទី​ក្រុង​នោះ​នៅ​ជា​ថ្មដា​រដែលនៅតាមទីវាល។
5ក្រុង​ទីរ៉ុស​នឹង​ក្លាយ​ទៅ​ជា​កូន​កោះ​មួយនៅដណ្តាលសមុទ្រ ដែល​គេ​ប្រើ​សម្រាប់​ហាល​សំណាញ់ ចាប់តាំងពី​យើង​ជា​ព្រះ‌ជា‌អម្ចាស់​បាន​ប្រកាស​ការ​នេះ អ្នកនឹងក្លាយជាកន្លែងជនជាតិផ្សេងៗប្លន់យកទៅ។
6កូនស្រីរបស់នាងដែលនៅឯចម្ការវិញនឹងត្រូវ​ដោយ​មុខ​ដាវ ហើយគេ​នឹង​​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​»។
7ដ្បិតនេះជាព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ចូរមើល៍! ពី​ទិស​ខាង​ជើង​យើង​នឹង​នាំនេប៊ូ‌ក្នេសាជាស្តេចនៃបាប៊ីឡូន ជា​ស្តេចលើអស់ទាំងស្តេច ​មក​វាយ​ប្រហារ​អ្នក គឺ​មាន​កង‌ពល​សេះ រទេះ​ចម្បាំង ព្រម​ទាំងមនុស្សជា​ច្រើន​ដែរ។
8ទ្រង់នឹង​សម្លាប់​ប្រជា‌ជនរបស់អ្នកនៅឯចម្ការ។​ ស្តេចនឹងរៀបការឡោមព័ទ្ច​ ហើយនិង​លើក​កំពែង​ការពារ​ខ្លួន ដើម្បីវាយជញ្ជាំងក្រុងអ្នក ហើយលើកខែលទាស់នឹងអ្នកដែរ។
9ស្តេចនឹងប្តូរគ្រឿងអាវុធដើម្បីវាយ​ទម្លុះ​កំពែង​របស់​អ្នក ហើយ​ឧបករណ៍របស់ទ្រង់នឹង​កម្ទេច​ប៉ម​របស់​អ្នក​។
10កង ទ័ពសេះច្រើន នឹង​ធ្វើ​ឲ្យ​ធូលី​ហុយ​ឡើង​គ្រប​លើ​អ្នក កំផែង​របស់​អ្នក​នឹង​ញ័រ ដោយ​សូរ​សន្ធឹក​នៃ​ពល​សេះនិង​រទេះ​ចម្បាំង​ទាំង​ប៉ុន្មាន​របស់​គេ ក្នុង​កាល​ដែល​គេ​ចូល​ទៅ​តាម​ទ្វារ​ក្រុង​របស់​អ្នក ដូច​ជា​ចូល​ទៅ​ក្នុង​ទី​ក្រុង​ណា ដែល​គេ​បាន​រំលំ​កំពែងហើយ។
11ជើង​សេះ​របស់​ទ្រង់​នឹង​ជាន់​កម្ទេចផ្លូវទាំង​ប៉ុន្មាន​របស់​អ្នក។ ទ្រង់​នឹង​សម្លាប់​ជន​ជាតិ​អ្នក​ដោយ​ដាវ ហើយ​បង្គោល​ថ្ម​នៃ​កម្លាំង​អ្នក នឹង​ត្រូវ​រំលំ​ដល់​ដី។
12ពួកគេ​ទាំងនោះ នឹង​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក គេ​រឹប​អូស​យក​ទំនិញ​របស់​អ្នក។ ពួកគេ​នឹង​រំលំ​កំពែង​របស់​អ្នក បំផ្លាញ​វិមាន​របស់​អ្នក។ ​​ថ្ម ឈើ និង​អ្វីៗ​ទាំងនោះ ពួកគេ​បោះ​ទៅ​ក្នុង​ទឹក។
13យើង​នឹង​បំបាត់​ចម្រៀង​របស់​អ្នក។ ហើយ​សំឡេង​ពិណ​របស់​អ្នក​ក៏​នឹង​លែង​ឮ​ទៀត​ដែរ។
14យើង​នឹង​ធ្វើ​ក្លាយជា​ថ្ម​មួយនៅទីវាល អ្នកនឹងក្លាយជាកន្លែហាល​សំណាញ់។ អ្នកមិន​សង់អ្វីឡើង​វិញ​ឡើយ ដ្បិត​យើង​ជា​ព្រះ‌ជា‌អម្ចាស់ដែលបាន​ថ្លែងបន្ទូល នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះបានប្រកាស់។
15ព្រះ‌ជា‌អម្ចាស់​ដ៏ជា​ព្រះ‌មានបន្ទូលដូច្នេះ​ទៅ​កាន់​ក្រុង​ទីរ៉ុស​ តើអ្នក​តាម​កោះ​​មិនញ័រ​រន្ធត់ និងសម្លែងនៃការធ្លាក់ចុះរបស់អ្នក ហើយនិងសម្លេងថ្ងរពីការសម្លាប់ក្នុងចំណោមអ្នក?។
16ក្រោយមក ស្ដេច​ទាំងឡាយដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​នាំ​គ្នា​ចុះ​ពី​បល្ល័ង្ក ហើយបានដោះ​សម្លៀក‌បំពាក់ និង​អាវ​ប៉ាក់​ដែលធ្វើពីក្រណាត់ចេញ។ ពួកអ្នកធំបាន​ពាក់​ការ​ភ័យ​ខ្លាច​មក​ជំនួសវិញ ហើយ​អង្គុយ​ផ្ទាល់​ដី ទាំង​ភ័យ​ញាប់‌ញ័រ​នៅក្នុងពេលនោះ ហើយពួកគេតក់ស្លុតដោយសារតែអ្នក។
17ពួក​គេ​ស្មូត្រ​ទំនួញ​សោកសៅសម្រាប់អ្នក ហើយនិយាយទៅកាន់អ្នកថា តើអ្នកដែលរស់នៅដោយទាហានជើងទឹក គឺបានបំផ្លាញចោល។ ទីក្រុងដែលល្បីហើយធ្លាប់ជាក្រុងដែលរឹងមាំបំផុត ពេលនេះត្រូវរលាយបាត់ពីឆ្នេរសមុទ្រ។ ពួកអ្នកក្រុងដែលរស់នៅទីនេះ ឥឡូវនេះបានរសាត់ទៅគ្រប់ទីកន្លែងដែលក្បែពួកគេ។
18ឥឡូវ ប្រជា‌ជន​នៅ​តាម​ឈូងសមុទ្រ ​ភ័យ​ញាប់‌ញ័រ ប្រជា‌ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​រន្ធត់​ចិត្ត ព្រោះ​ឃើញការស្លាប់របស់អ្នក។
19ដ្បិតព្រះ‌អម្ចាស់​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ ពេល​យើង​ធ្វើ​ឲ្យ​អ្នក​ ក្លាយ​ទៅ​ជា​ក្រុង​ដែល​​សល់​តែ​សំណល់​បាក់​បែក គឺ​ដូច​ក្រុង​ដែល​គ្មាន​មនុស្ស​រស់​នៅ ហើយពេល​យើង​ធ្វើ​ឲ្យ​ទឹក​ពី​ទី​ជម្រៅ និង​មហា​សាគរ​ជន់​ឡើង​គ្រប​ពី​លើ​អ្នក
20ក្រោយមក យើង​នឹង​នាំ​អ្នក​ចុះ​ទៅ​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ​មុន​អ្នក យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​ក្នុង​ទី​ជម្រៅ​នៃ​ផែនដី ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ ជា​កន្លែង​វិនាស​បង់​អស់‌កល្ប​ជានិច្ច។ អ្នក​នឹង​មិន​វិល​ត្រឡប់​មក​ផែនដីទទួល​កន្លែង​ក្នុង​ពិភព​របស់​អស់​អ្នក​ដែល​មាន​ជីវិត​ឡើយ។
21យើង​នឹង​ដាក់មហត្តរាយលើអ្នក​ ហើយនឹងលែងមានអ្នកទៀតហើយ។ រួចហើយអ្នក​នឹង​ស្វែង​រក​ តែអ្នកនឹង​មិនអាចរក​ឃើញ​​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។