ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 25

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយមក ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា
2«កូនមនុស្សអើយ! ចូរ​តាំងមុខអ្នកដើម្បីទាស់ នឹងប្រជាជននៃអាំម៉ូន ហើយថ្លែងព្រះបន្ទូលទាស់នឹងពួកគេផង។
3ចូរ​ប្រាប់​ដល់​ប្រជាជននៃអាំម៉ូន​ថា ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។ នេះគឺជាអ្វីដែលព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ដោយ​អ្នក​បាន​និយាយ «បពិត្រ!» នៅ​លើទី​បរិសុទ្ធ​របស់​យើង ​ពេលដែល​ទីនោះត្រូវ​បានប្រមាថ ហើយ​ទាស់​នឹង​ទឹកដី​អុីស្រា‌អែល​ ពេល​ដែល​ត្រូវ​ចោល​ស្ងាត់ ហើយ​ទាស់​នឹង​​កូនចៅយូដា គ្រាដែលពួកគេបាននិរទេស។
4ហេតុ​នោះ មើល៍! យើង​នឹង​ប្រគល់​អ្នក​ដល់ប្រជាជនដែលនៅទិស​ខាង​កើត​ទុក​ជា​កេរ‌អាករ។ ពួកគេ​នឹង​តាំង​បន្ទាយទាស់និងអ្នក ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុងចំណោម​អ្នក។ ពួកគេ​នឹង​បានសុី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​អ្នក។
5យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត ​ទៅ​ជា​ក្រោល​សម្រាប់​សត្វ​អូដ្ឋ ហើយ​ប្រជាជននៃអាំម៉ូន​ធ្វើទីវាលសម្រាប់ហ្វូង​ចៀម​រ។ រួចហើយអ្នក​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌អម្ចាស់។
6ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ​អ្នក​បាន​ទះ​ដៃ ហើយ​តន្ត្រំហើយឈរដោយ​ជើងរបស់អ្នក ហើយ​មាន​សេចក្ដី​រីក‌រាយ ជាមួយ​គ្រប់​ទាំង​សេចក្ដីស្អប់នៅ​ក្នុង​អ្នកទាស់និងទឹកដី​អុីស្រា‌អែល។
7ហេតុ​នោះ មើល៍! យើង​នឹងវាយអ្នកជាមួយ​ដៃ​យើង ហើយប្រគល់​អ្នកជាចោរប្លន់ដល់​ជនជាតិ​ដទៃ។ យើង​នឹង​កាត់​អ្នក​ចេញ​ពី​ប្រជាជនផ្សេង ហើយយើងធ្វើឲ្យ​អ្នក​វិនាស​បាត់​ពី​ប្រទេស​ផ្សេងៗ! យើង​នឹង​បំផ្លាញ​អ្នក​ ហើយ​អ្នក​នឹង​ដឹង​ថា យើង​គឺ​ជា​ព្រះ‌អម្ចាស់។
8ព្រះ‌អម្ចាស់‌​ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ម៉ូអាប់ និង​សៀរ​និយាយថា «មើល៍! ពួក​យូដា​គេ​ក៏​ដូច​ជា​ជនជាតិផ្សេងទៀតដែរ»។
9ហេតុ​នោះ មើល៍! យើង​នឹង​បើក​ជាយ​ស្រុក​ម៉ូអាប់ ចាប់តាំងពីទីក្រុងរបស់គេដល់​ព្រំ​ប្រទល់​ ភាពរុងរឿនៃក្រុង​បេត យេស៊ីម៉ូត ក្រុង​បាល មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម
10ទៅដល់​ប្រជាជននៅ​ទឹកដី​ខាង​កើត ដែលជាអ្នក​បាន​​ទាស់​នឹងប្រជាជននៃអាំម៉ូន។ យើង​នឹង​ឲ្យ​​ដល់ពួក​គេនូវសម្បត្តិ ទុក​ជា​កេរ‌អាករ ដូច្នោះប្រជាជននៃ​ពួក​​អាំម៉ូននឹងមិនបាននឹកចាំ ក្នុង​ចំណោម​ជនជាតិទាំង​ទាំងនោះ
11ដូច្នេះ យើង​នឹង​ជំនុំជម្រះ ជនជាតិ​ម៉ូអាប់ ហើយយពួគគេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
12ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ «​ជនជាតិ​អេដុម​បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួកយូដា​ដោយ​ការ​សង‌សឹក ដោយបានធ្វើការដែលមិនត្រឹមត្រូវដូច្នេះ។
13ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​៖ យើង​នឹង​ប្រហារ​ទឹកដី​អេដុមជាមួយដៃរបស់យើង​ នឹង​បំផ្លាញទាំង​មនុស្ស ហើយនិង​សត្វ​ផង។ យើង​នឹង​ធ្វើ​ឲ្យ​ទឹកដី​នោះ​រលាយអស់ ​តាំង​ពី​ក្រុង​ថេម៉ាន ទៅ​ដល់​ដេដាន់។ ពួកគេ​នឹង​ដួលស្លាប់​ដោយសារ​ដាវ។
14យើង​នឹង​ដាក់​ការ​សង‌សឹក​របស់​យើង ទៅ​លើ​ជនជាតិ​អេដុម ដោយ‌សារ​ដៃ​នៃ​ជនជាតិអុីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ហើយពួកគេនឹង​ធ្វើ​ដល់​ជនជាតិអេដុម តាម​កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង ហើយ​ពួកគេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
15ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ «ជនជាតិ​ភីលី‌ស្ទីន​បានដាក់ការ​សង‌សឹកដោយព្យាបាទ ហើយ​ពួកគេព្យាយាម ​ដើម្បីបំផ្លាញយូដាម្តងហើយម្តងទៀត។
16ដូច្នេះ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ មើល៍! យើង​នឹង​លាដៃយើងចេញទៅទាស់ជាមួយជាតិភីលី‌ស្ទីន យើង​នឹង​កាត់​ចេញ ពួក​កេរេ‌ធីម​ផង ក៏​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ដែរ។
17ដ្បិតយើង​នឹង​សម្រេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ ពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ពេល​ដែល​យើង​ទម្លាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​ពួកគេ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។