ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 24

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំ នៅក្នុងឆ្នាំទីប្រាំបួន ខែដប់ និងថ្ងៃទីដប់ក្នុងខែនោះ ដោយប្រាប់ថា
2«កូន​មនុស្ស​អើយ សូមកត់​ថ្ងៃ​នេះ​ទុក ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ គឺជាថ្ងៃពិតប្រាកដ ដែល​ស្តេច​នៃបាប៊ីឡូន​បាន​​​ឡោម​ព័ទ្ធ​ក្រុង​យេរូ‌សាឡិម។
3ដូច្នេះ សូមរ​និយាយជាពាក្យសុភាសិត ទាស់ជាមួយពូជបះបោរទាំង​នោះ ដោយពាក្យប្រៀបធៀប សូមប្រាប់​គេថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដាក់​ថ្លាង​នៅ​លើ​ភ្លើង។ សូម​ចាក់​ទឹកក្នុងវា​ផង។
4សូមប្រមូល​ដុំ​សាច់ គឺ​អស់​ទាំង​ដុំ​ល្អៗ និង​ភ្លៅ ហើយ​ស្មា​ផង ត្រូវ​ឲ្យ​បំពេញ​ដោយ​ឆ្អឹង​ផងដែរ។
5ត្រូវ​រើស​យក​ចៀម​យ៉ាង​ល្អ ហើយដាក់ឆ្អឹងនៅ​ពី​ក្រោមវា។ នាំវាយកទៅស្ងោរហើយនិង​ឆ្អឹងក៏ត្រូវដាក់ចូលស្ងោរដែរ។
6ហេតុ​នោះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ វរដល់ ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ជាឆ្នាំងសម្រាប់ចំអិនមាន​ក្អែលក្នុងនោះ ហើយ​ក្អែល​នោះ​មិន​បាន​ដុស​ចេញ។ ដាក់​សាច់​ចេញ​មួយដុំម្តងៗពីវា ប៉ុន្តែកុំធ្វើបែបមិនយកទុកដាក់។
7ដ្បិត​ឈាមរបស់នាង​គឺនៅកណ្តាលនោះ។ នាង​បាន​រៀបចំ​នៅ​លើ​ថ្ម​រលោង នាងមិន​បាន​ចាក់​ទៅ​លើ​ដីទេ ដើម្បីយក​ដីមកគ្រប​បាំងវានោះទេ​។
8ដូច្នេះហើយនាងនឹងបណ្ដាល​ឲ្យ​មានការសង‌សឹក​។ យើង​បាន​ដាក់​ឈាម​នាង​ទៅ​លើ​ថ្ម​រលោង ដូច្នេះនឹងគ្មានអ្វី​គ្រប​បាំង​ឡើយ។
9ដូច្នេះ ព្រះ‌អម្ចាស់‌អម្ចាស់ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម។ យើង​នឹងធ្វើ​គំនរ​អុសកាន់តែធំ​ឡើង​។
10ជង់អុស​ឡើង​ ហើយ បង្កាត់ភ្លើងឡើង​។ ហើយ​​ឆ្អិនសាច់ឲ្យបានល្អ រួច​បង់​គ្រឿង‌ផង ហើយឥ្យ​ដុត​ឆ្អឹង​ឆេះខ្លោច។
11ក្រោយមក​ ត្រូវ​ឲ្យ​យក​ឆ្នាំធ្យូងថ្មទទេ ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ ហើយខ្លោច​​លង្ហិន​របស់វា ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ ហើយ​ឲ្យច្រេះបាន​ឆេះ​ឲ្យ​សុស។
12នាង​បាន​នឿយ​ហត់ជាមួយការទុក្ខលំបាក ប៉ុន្តែស្នឹម​យ៉ាង​ក្រាស់​របស់​នាង​មិន​ចេះ​ជ្រះ​ឡើយ ត្រូវ​ដុត​ចោល​ក្នុង​ភ្លើង​។
13ការប្រព្រឹត្តក្តីអាម៉ាស់​ និងសេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក គឺយើង​បាន​ដុស​ជម្រះ​អ្នក ​តែអ្នក​មិន​ចង់ស្អាត់។​ ដូច្នេះ អ្នក​នឹង​មិន​បាន​ស្អាតពី​សេចក្ដី​ស្មោក‌គ្រោក​របស់​អ្នក​​ឡើយ ដរាប​ដល់​យើង​ឲ្យដក​សេចក្ដី​ក្រោធ​របស់​យើង ពី​អ្នក​​វិញ។
14យើង​ គឺ​ជាព្រះអម្ចាស់បាន​ប្រកាសវា។ យើង​នឹង​ធ្វើ​ឲ្យ​វាកើតឡើង។ យើង​មិន​ព្រម​ដក​ថយ ហើយក៏មិនសម្រាកពីវាដែរ។ ផ្លូវរបស់អ្នកបែបណាហើយនិងការប្រព្រឹត្តរបស់អ្នក ពួកគេនឹងជំនុំជម្រះអ្នក! នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ»។
15ក្រោយមក ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំប្រាប់ថា
16«កូន​មនុស្ស​អើយ! ចូលមើល៍ យើង​នឹង​ដក​យក​អ្វីដែលបានទាក់​ភ្នែក​​អ្នក​ចេញ ដោយ​អាសន្ន‌រោគ ប៉ុន្តែ​អ្នក​មិន​ត្រូវ​សោយ‌ស្តាយឬយំទេ ហើយមិនត្រូវហូរ​ទឹក​ភ្នែក​ដែរ។
17អ្នក​នឹងពិបាកចិត្តដោយស្ងៀមស្ងាត់។ កុំធ្វើបុណ្យសព្វសម្រាប់អ្នកស្លាប់ឡើយ។ ចងឈ្នូតនៅលើអ្នកនៅកន្លែអ្នក ហើយ​ពាក់​ស្បែក​ជើងរបស់អ្នក មិន​ត្រូវ​ឲ្យស្បៃបាំង​មុខនិងសក់​អ្នក ឬ​បរិភោគ​អាហារ​របស់បុរសដែលកាន់​ទុក្ខ​ ប្រពន្ធបានស្លាប់ទាំងនោះ»។
18ដូច្នេះ ខ្ញុំ​ក៏បាន​និយាយ​ ទៅកាន់បណ្ដា‌ជន​នៅពេល​ព្រឹក​ ហើយ​ពេលល្ងាច​ប្រពន្ធ​ខ្ញុំ​ស្លាប់​។ ពេល​ព្រឹក​ឡើង​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​ព្រះ‌អង្គ​បង្គាប់​ឲ្យធ្វើ។
19មនុស្ស​ទាំង​នោះ​ក៏​សួរ​ខ្ញុំ​ថា «តើអ្នកនឹងមិន​ប្រាប់​យើង​ពី​​អ្វី​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច ​និងកិច្ចការដែលអ្នកកំពុងធ្វើ?»
20ដូច្នេះ ខ្ញុំបាន​និយាយទៅគេ​ «​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់មកដល់ខ្ញុំ ប្រាប់ថា
21ចូរ​ប្រាប់​ដល់កូនចៅ​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​ប្រមាថ​ទី​បរិសុទ្ធ​របស់​យើង សេចក្ដី​អំនួតនិងកម្លាំង​អ្នក​ ហើយអ្វីដែល​ភ្នែក​​អ្នកចូលចិត្ត ហើយចំណង់ខ្លាំងនៃព្រលឹងរបស់អ្នក និង​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​អ្នក​បាន​ទុក​ចោល​ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ។
22គ្រា​នោះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​​នឹង​មិន​បិទាំមុខ​ដោយសក់របស់អ្នក ឬ​បរិភោគ​អាហាររបស់អ្នក​កាន់​ទុក្ខទេ!
23ផ្ទុយទៅវិញ ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ អ្នក​​នឹង​មិនកាន់ទុក្ខ​ អត់យំ‌ដែរ ដ្បិតអ្នកនឹងរលាយទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​បុរសទាំងនោះស្រែកថ្ងរដាក់បងប្អូនខ្លួន។
24ដូច្នេះ អេសេ‌គាល ​នឹង​ជា​ទី​សម្គាល់ដល់​អ្នក ហើយអ្វីដែលគាត់បាន​ធ្វើអ្នកនឹងធ្វើ​​ដែរនៅវេលាមកដល់។ អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ!»
25ចំណែកអ្នកវិញ កូន​មនុស្ស​អើយ! នៅ​ថ្ងៃ​ដែល​យើង​ដក​យក​ទី​មាំ​មួន​ពី​គេ​ចេញ ព្រម​ទាំង​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ និង​អ្វីៗ​ដែល​គប់​ភ្នែក ហើយ​សំណព្វ​ចិត្ត​របស់​គេ គឺ​ទាំង​កូន​ប្រុស​កូន​ស្រី​របស់​គេ​ដែរ
26នៅ​ថ្ងៃ​នោះ ជនភៀសខ្លួន ​នឹង​មក​រក​អ្នក ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​អ្នក​ឮ​ដោយ​ត្រចៀក!
27នៅ​ថ្ងៃ​នោះ មាត់​របស់អ្នក​នឹង​បើកឡើង និយាយដល់ជនភៀសខ្លួន ហើយអ្នក​នឹង​និយាយ ហើយមិនត្រូវនៅស្ងៀមដែរ។ ​​អ្នក​នឹង​ធ្វើ​ជា​ទី​សម្គាល់​ដល់​ពួកគេ ដូច្នេះពួក​គេ​នឹង​ដឹង​ថា យើង​នេះ​ជាព្រះ‌អម្ចាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។