ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 23

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ គឺ​មាន​ស្រី្ត​ពីរ​នាក់​ដែលជាកូនស្រីកើតចេញពីម្តាយតែមួយ។
3ពួកគេ​បាន​ធ្វើ​ពេស្យា នៅ​ទឹកដី​អេស៊ីប កាលពីពេលដែលពួកគេនៅវ័យ​ក្មេង។ គឺពួកគេធ្វើជាពេស្យានៅ​ទឹកដីនោះ។ ដោះ​របស់គេបាន​អង្អែល​តាំងពី​វ័យ​ក្រមុំ​មក។
4ឈ្មោះរបស់ពួកគេ គឺ​ឈ្មោះ​ថា អូហូ‌ឡា ជាបងស្រី ហើយ​​ឈ្មោះ​អូហូ‌លីបា គឺជាប្អូនស្រី។ រួចហើយពួកគេ​ក៏​ត្រឡប់​ជា​របស់​យើង ហើយ​បង្កើត​បាន​កូន​ប្រុស និង​កូន​ស្រី។ ​ឈ្មោះ​ពួកគេ​មានន័យ បែរនេះ អូហូ‌ឡា មានន័យថាសាម៉ារី ហើយ​អូហូ‌លីបា មានន័យ ថាយេរូ‌សាឡិម។
5ប៉ុន្តែ​អូហូ‌ឡា នាង​ប្រព្រឹត្តដូចជា​ពេស្យា ទោះបី​កាល​នាង​ជា​របស់​យើង នាង​ជាប់​ចិត្ត​នឹង​សហាយ​នាង ដ្បិត​ជនជាតិ​អាស្ស៊ីរី​ ដែលជាកងទ័ព
6​ពួក​មន្ត្រី​ដែល​ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ខៀវ សុទ្ធ​តែ​ជា​អ្នកដឹកនាំ ហើយ​ជា​អ្នក​មានកម្លាំង ហើយសង្ហារ​ពួកគេ​ក៏​ជិះ​សេះ​គ្រប់​គ្នា។
7ដូច្នេះ នាងបានឲ្យ​ដូចជាពេស្យា​នឹង​ពួកគេ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ជ្រើស‌រើស​ក្នុង​ជនជាតិអាស្ស៊ីរី​ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​ស្មោក‌គ្រោក នាងមានតណ្ហាជាមួយគ្រប់គ្នា ហើយនឹងជាមួយរូបព្រះរបស់គេផង។
8ដ្បិត នាង​មិនបាន​លះ‌ចោល​ការធ្វើពេស្យា ដែលធ្លាប់ប្រព្រឹត្តក្នុងទឹកដី​អេស៊ីបទេ ​កាល​ពួកគេដេកជាមួយនាងគឺតាំងតែនាងក្មេង​ ហើយ​បាន​អង្អែល​ដោះ​នៃ​វ័យ​ក្រមុំ​របស់​នាង ជាពេលដែលពួកគេ​ចាក់​ការ​កំផិត​របស់​គេ​ប្រព្រឹត្តលើ​នាង។
9ហេតុ​នោះ យើង​បាន​ប្រគល់​នាងទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សហាយ​របស់នាង គឺ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ជនជាតិ​អាស្ស៊ីរី​ ដែល​នាងមានតណ្ហាជាមួយ។
10ពួកគេ​បាន​បើក​កេរ្ដិ៍‌ខ្មាស​របស់​នាង។ ហើយ​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយពួកគេ​សម្លាប់​នាង​ដោយ​ដាវ​ ហើយនាង​ការអាម៉ាស់​នៅ​ក្នុង​ពួកជំណោម​ស្រីៗ ដូច្នេះ​គេ​បាន​ដាក់​ទោស​ដល់​នាង។
11​អូហូ‌លីបា ដែលជា​ប្អូននាង ក៏​ឃើញ​ដូការនេះ ប៉ុន្តែនាងមានតណ្ហាកាមគុណ ហើយបាន​ប្រព្រឹត្ត​ដូចជាស្រីពេស្យា គឺខ្លាំងជាងបងស្រីរបស់នាងទៀត។
12នាងមានតណ្ហាជាមួយ​ពួក​ជនជាតិអាស្ស៊ីរី​ដែលជាមន្ត្រី ហើយ​ពួក​អ្នក​គ្រប់‌គ្រង​ដែល​សំខាន់ ហើយ​ស្លៀក‌ពាក់​មានការទាក់ទាញ ពួកបុរសទាំងនោះគឺ​ជិះ​សេះ។ ពួកគេមានកម្លាំងហើយនឹងសង្ហារផង។
13យើងបាន​ឃើញ​នាង​បានធ្វើខ្លួនឯងស្មោក‌គ្រោក។ ​​ពីរ​នាក់​បងប្អូនគឺអា្រកក់ដូចគ្នា។
14ប៉ុន្តែ នាងបាន​ចម្រើន​អំពើពេស្យា​របស់​ខ្លួន​កាន់តែ​ច្រើន​។ នាង​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​ជនជាតិ​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម
15មាន​ពាក់ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយជាមួយ​ឈ្នូត​មាន​រំភាយ​សំយុង​នៅលើក្បាល។ គ្រប់​គ្នា​​មើល​ទៅ​ដូច​ជា​មន្ត្រីនៃទ័ពសេះ ហើយដូចជាកូនចៅ​ស្តេច​ក្រុង​បាប៊ីឡូន ជាអ្នកស្រុក​ខាល់ដេ។
16កាល​ណានាង​បាន​ឃើញពួក​គេ មានតណ្ហាលើពួកគេដូច្នោះនាង​បាន​បញ្ជូនសារ​ទៅ​រកពួក​គេ ក្នុង​ទឹកដីខាល់ដេ។
17ក្រោយមក ពួក​ក្រុង​បាប៊ីឡូន​ក៏​មករកនាងហើយបានរួមដំណេកនៅលើគ្រែតណ្ហារបស់នាង ហើយពួកគេ​ក៏​ធ្វើ​ឲ្យ​នាងទៅជាស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ។ តាមការដែលនាង​បាន​ធ្វើ គឺនាងបានសៅ‌ហ្មង​ដោយ‌សារ​ ដូច្នោះ​នាងក៏​បែរខ្លួននាងចេញ​ពីពួក​គេក្នុងការគួខ្ពើម។
18នាង​បាន​បើក​បង្ហាញអំពើ​កំផិត​របស់​នាង ហើយ​បើកបង្ហាញ​កេរ្ដិ៍‌ខ្មាស​របស់នាងឲ្យគេ​ឃើញ ដូច្នេះចិត្ត​យើង​ក៏​ជិន‌ណាយ​ចេញពីនាងដែរ​ ក៏ដូច​ដែលយើងធ្លាប់បាន​ជិន‌ណាយ​ជាមួយបង​នាង​ដែរ។
19ក្រោយមក នាងកាន់តែធ្វើ​ការ​ពេស្យា​របស់​នាងច្រើន​ឡើង​ទៀត ដោយ​រំលឹក​​កាល​ពីនៅ​ក្មេង​នៅ​ឡើយ ហើយជា​ពេល​ដែលនាង​បាន​ធ្វើ​ជាពេស្យា​នៅ​ក្នុង​ទឹកដីអេស៊ីប​នោះ។
20ដូច្នេះ នាងបាន​ជាប់​ចិត្តតណ្ហាជាមួយគួរស្នេហ៍របស់​នាង ដែល​មាន​ប្រដាប់ភេទ​ដូច​ជា​សត្វ​លា ហើយ​ទឹក​កាម​ក៏​ដូច​ជា​ទឹក​កាម​របស់​សេះ។
21​នេះគឺជាអ្វី ដែល​អ្នក​ចង់​ប្រព្រឹត្តតាម​កាមតណ្ហាវ័យ​ក្មេង​របស់​អ្នក កាល​ពួក​អេស៊ីបបាន​ប៉ះ​ពាល់ដើម​ទ្រូងរបស់អ្នក ហើយ​ច្របាច់​ដោះ​វ័យ​ក្រមុំ​របស់​អ្នក។
22ហេតុ​នោះហើយ ​អូហូ‌លីបា​អើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​នឹងធ្វើឲ្យគួស្នហ៍របស់អ្នកស្អប់អ្នក។ យើង​នឹង​នាំ​ឲ្យគេ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ផ្លូវរបស់អ្នក
23គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​នោះ ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស្ស៊ីរី​​ផងដែរ និង​ពួក​កំលោះ​សង្ហា ជា​អ្នកដឹកនាំនិងពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​មន្ត្រី និង​មនុស្ស​ល្បី​ឈ្មោះ គ្រប់​គ្នា​សុទ្ធ​តែ​ជិះ​សេះ​ទាំង​អស់។
24ពួកគេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​អ្នក ដោយ​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចម្បាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​តម្រៀប​គ្នា​នៅ​ជុំ‌វិញ​អ្នក ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង។ យើង​នឹង​ប្រគល់​ការ​ជំនុំ‌ជម្រះ​ដល់​គេ គេ​នឹង​ជំនុំ‌ជម្រះ​អ្នក​តាម​ច្បាប់​របស់ពួក​គេ។
25ដ្បិតយើង​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​យើង​ទាស់​នឹង​អ្នក ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​អ្នក ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​អ្នក ហើយ​សំណល់​របស់​អ្នក​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ ពួក​អ្នក​ដែល​នៅ​សល់ នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញទាំងអស់។
26ពួកគេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​ អលង្ការ​របស់​អ្នក​ទៅ​ដែរ។
27ដូច្នោះយើង​នឹងលុប​ចោលការអាម៉ាស់របស់អ្នក ព្រម​ទាំង​ការ​ពេស្យា​របស់​អ្នក ដែល​វាបានជាប់នឹងអ្នកពី​អេស៊ីបមក។ ភ្នែករបស់អ្នកមិនបាច់មើលពួកគេ ហើយរង់ចាំពាក្យគេ និងមិនបាច់គិតពីអ្វីដែលបានកើតនៅអេសីុបទៀតដែរ។
28ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ មើល៍! យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​អ្នក​ស្អប់ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​អ្នក​បាន​ណាយ​ចេញ​ពី​គេ​នោះ។
29ពួកគេ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​របស់​អ្នក​ទៅ ទុក​ឲ្យ​អ្នក​គ្មានសំលៀកបំពាក់ ហើយ​នៅកណ្តាលវាល។ ការអាក្រាតនៃអាម៉ាស់គឺជា​ការ​កំផិត​របស់​អ្នក​នឹង​បាន​បើក​នៅ​ចំហ ហើយ​ការ​អាស្រូវ​ និង​ការ​ពេស្យា​របស់​អ្នក​ផង។
30ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​អ្នក ក្នុងការប្រព្រឹត្តដូចជាបេស្យាហើយតណ្ហាសម្រាប់​ជនជាតិដទៃ ដោយធ្វើ​ឲ្យ​ខ្លួន​ស្មោក‌ គ្រោក​ដោយ​រូប​ព្រះ​របស់​គេ។
31អ្នក​បាន​ដើរ​តាម​កិរិយា​របស់​បង​ស្រី​អ្នក ដូច្នេះយើង​នឹង​ដាក់​ពែង​នៃការជំនុំជម្រះនៅក្នុងទឹកដីរបស់អ្នក។
32ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​អ្នក ជា​ពែង​យ៉ាង​ជ្រៅហើយ​ធំ។ អ្នក​នឹង​ត្រូវបាន​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​សម្រាប់ជា​ការមើល‌ងាយ ពែង​នោះ​ដាក់បានចំណុះ​ជា​ច្រើន។
33អ្នក​នឹង​បាន​ពេញ​ដោ​យ​ការ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ភ័យខ្លាច​ ហើយខ្លោចផ្សា! ជា​ពែង​របស់​សាម៉ារី​បង​ស្រី​អ្នក។
34អ្នក​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សម្រេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​ហែក​ដោះ​អ្នក​ទៅ ដ្បិត​យើង​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
35ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​បាន​ភ្លេច​យើង ហើយ​​បោះ‌ចោល​យើង​ទៅ​ពីក្រោយ​ខ្នង​អ្នក ​ដូច្នេះនោះ​អ្នក​ត្រូវ​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​គ្រប់បែបយ៉ាង និង​ការ​កំផិត​របស់​អ្នក​»។
36ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ «កូន​មនុស្ស​អើយ តើ​អ្នក​នឹងជំនុំ‌ជម្រះ​អូហូ‌ឡា និង​អូហូ‌លីបា​ទេ? បើ​ដូច្នេះ ចូរ​រំលឹក​ឲ្យ​នាង​ដឹង​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​នាង​។
37ចាប់តាំងពីពួកនាង​ប្រព្រឹត្ត​សេចក្ដី​កំផិត​ ហើយចាប់តាំងមាន​ឈាម​ប្រឡាក់​នៅ​ដៃ​ពួកគេ។ ពួកគេបានកំ​ផិត​ជាមួយ​រូប​ព្រះ​របស់​ខ្លួន ហើយ​បានយកកូនដាក់ទៅក្នុងភ្លើង ជាអាហារដល់​រូប​ព្រះ​ទាំង​នោះរបស់ខ្លួន។
38រួចហើយ ពួកនាង​បាន​បន្តធ្វើ​ការ​​នេះ​ដល់​យើង ពួកគេ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​យើង​ស្មោក‌គ្រោក ​ហើយ​នៅ​ថ្ងៃ​មួយ​ពួកគេបង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​។
39ដ្បិត​ពេលពួកគេ​បាន​សម្លាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ រួចហើយពួកនាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​យើងដើម្បី​នឹង​បង្អាប់​ទី​នោះ​! ដូច្នោះ មើល៍! នេះគឺជាអ្វីង​ដែលពួកនាងបានធ្វើ នៅ​កណ្ដាលដំណាក់របស់​យើង។
40អ្នក​បាន​ចាត់​ឲ្យ​ទៅ​រក​មនុស្ស​មក​ពី​ទី​ឆ្ងាយ ទៅដល់ពួក​អ្នក​ដែល​បាន​ចាត់​ទូតឲ្យ​ទៅ​ហៅពេលនេះចូរមើល៍។ ពួកគេ​ក៏មក អ្នកបាន​ងូត​ទឹកគេ ផាត់​រង្វង់​ភ្នែក ហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ សម្រាប់​ទទួល​គេ។
41អ្នក​បាន​អង្គុយ​លើ​គ្រែ​ដ៏ស្អាត មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ អ្នក​បាន​ដាក់​កំញាននិង​ប្រេង​របស់​យើងនៅ​លើ​តុ​នោះ។
42ដូច្នោះ មាន​ឮ​សូរ​សំឡេង​របស់​មនុស្ស​យ៉ាង​សន្ធឹក ដែល​នៅជុំវិញ​នាង រួមបញ្ចូលមនុស្សគ្រប់ប្រភេទ ទោះបី​សេបា បាននាំមកពី​ទី​រហោ‌ស្ថាន​ ហើយពួក​គេ​បាន​បំពាក់​កង​នៅ​ដៃ​ពួកនាង ហើយមុកដដ៏ស្រស់ស្អាត​នៅ​លើ​ក្បាលរបស់នាង។
43ក្រោយមកខ្ញុំបានប្រាប់ អំពីនាងដែល​បានកើតមក​សេចក្ដី​កំផិត​ ឥឡូវ​នេះ ពួក​គេ​នឹង​រួមភេទជាមួយនឹង​នាង ហើយនាងនៅជាមួយពួកគេ។
44ពួកគេ​ក៏​ចូល​ទៅ​រក​នាង ហើយដេកជាមួយនាង ដូចមនុស្សប្រុសទៅរក​ស្រី​ពេស្យា។ ក្នុងរបៀបដែលគេដេក​ជាមួយ​ ​អូហូ‌ឡានិង​អូហូ‌លីបា ជាស្រីអសីលធម៌។
45ប៉ុន្តែ នឹង​មាន​មនុស្ស​សុចរិត​ជំនុំ‌ជម្រះ​នាង​ទាំង​ពីរ តាម​មាត្រា​ច្បាប់​ដែល​ត្រូវ​ខាង​ស្រី​កំផិត ហើយ​តាម​មាត្រា​ច្បាប់​ត្រូវ​ខាង​ស្រី​ដែល​កម្ចាយ​ឈាម ពី​ព្រោះ​នាង​ទាំង​ពីរ​ជា​ស្រី​កំផិត ហើយ​ដៃ​គេ​ក៏​ប្រឡាក់​ដោយ​ឈាម​ផង។
46ដូច្នោះ ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​នឹង​លើើ​មនុស្ស​មួយ​ពួក​ឡើង​មក​ទាស់​នឹង​នាង ហើយ​នឹង​ប្រគល់​ពួក​គេនូវការភ័យខ្លាយហើយការលួចប្លន់។
47ក្រោយមក ពួក​មនុស្ស​ទាំង​នោះ​នឹង​យក​​ថ្ម​គប់​នាង ហើយ​ថ្មដែលបានកាត់​ដោយ​ដាវរបស់ពួកគេ។ ពួកគេ​នឹង​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ដុត​ផ្ទះ​នាង​ចោល។
48ដ្បិត​យើង​នឹង​លុបចោល​ការ​ប្រព្រឹតអាស្រូវ​​ចេញ​ពី​ទឹកដី នឹង​បង្រៀន​ពួក​ស្រីៗ​ កុំឲ្យ​ប្រព្រឹត្ត​តាម​ការ​អាស្រូវ​ដែលជារបស់​នាង​ទៀតទេ។
49ដូច្នេះ ពួកគេ​នឹង​សង​ការ​អាស្រូវ​​របស់​អ្នក​ទៅ​លើ​អ្នក​វិញ។ ហើយ​នាង​នឹង​ត្រូវ​រង​​ទោស​នៃបាបរបស់អ្នក​ការ​គោរព​ដល់​រូប​ព្រះ​របស់​អ្នករ ហើយរបៀបនេះអ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។