1រួចហើយព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំថា៖
2«កូនមនុស្សអើយ ចូរដាក់មុខអ្នកទៅរកក្រុងយេរូសាឡិម ហើយថ្លែងទាស់នឹងទីបរិសុទ្ធទាំងនោះ រួចថ្លែងព្រះបន្ទូលទាស់នឹងទឹកដីអុីស្រាអែលចុះ។
3ហើយប្រាប់ដល់ទឹកដីអុីស្រាអែលថា ព្រះអម្ចាស់ដ៏ជាព្រះ មានព្រះបន្ទូលដូច្នេះ មើល៍! យើងទាស់នឹងអ្នក យើងនឹងហូតដាវរបស់យើងចេញពីស្រោម ហើយកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីអ្នកផង!
4ដ្បិតយើងនឹងកាត់ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិតចេញពីអ្នក នោះដាវរបស់យើងនឹងចេញពីស្រោម ទៅទាស់នឹងគ្រប់ទាំងមនុស្ស ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើង។
5គ្រប់គ្នានឹងដឹងថា យើងគឺព្រះអម្ចាស់ បានហូតដាវរបស់យើងពីស្រោមចេញមក ដាវនោះនឹងមិនបានស៊កចូលទៅវិញឡើយ!
6ចំណែកអ្នកវិញ កូនមនុស្សអើយ ចូរថ្ងូរដូចសិង្ហឈឺចាប់ ក្នុងការថ្ងូរល្វីងជូរចត់នៅចំពោះមុខគេ។
7រួចហើយវានឹងកើតឡើង ពួកគេនឹងសួរអ្នកថា ហេតុអ្វីបានជាថ្ងូរដូច្នេះ? អ្នកត្រូវប្រាប់ថា គឺដោយព្រោះបានឮដំណឹងដែលកំពុងតែមក ដ្បិតចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ! វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក ការនោះកំពុងតែមកហើយ ក៏នឹងបានសម្រេច នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏ជាព្រះ»។
8រួចហើយព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា
9«កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូលថា ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ មានដាវ! ជាដាវ! វានឹងមសំលៀង ហើយខាត់ឲ្យភ្លឺផ្លេកផង!
10វានឹងបានសំលៀងតាមការណែនាំ ដើម្បីឲ្យវាបានក្លាយជាអាវុធប្រហារដ៏ខ្លាំង! ហើយត្រូវខាត់វាជានិច្ចដើម្បីឲ្យភ្លឺដូចផ្លេកបន្ទោរ! តើយើងគួរនឹងរីករាយជាដំបងរបស់កូនទេ? ហើយដាវដ៏មុតនេះគឺវាស្អាប់ពួកអ្នកដែលលួចប្លនខ្លាំងណាស់!
11ដូច្នេះ ដាវនោះបានប្រគល់ឲ្យគេខាត់ ដើម្បីឲ្យបានកាន់នៅដៃជា។ ដាវនោះបានសំលៀងហើយ ហើយក៏បានខាត់ឲ្យភ្លឺធ្ចើដោយដៃដែរ ហើយប្រគល់ឲ្យទៅក្នុងដៃរបស់អ្នកប្រហារ!
12ចូរស្រែករកជំនួយហើយសោកសៅ កូនមនុស្សអើយ! ដ្បិតដាវនោះបានមកលើប្រជារាស្ត្ររបស់យើង! វាមកទាស់នឹងពួកអ្នកដឹកនាំ នៃជនជាតិអុីស្រាអែល។ ពួកគេក៏ទាស់ជាមួយដាវនិងប្រជារាស្ត្រយើង។ ដូច្នេះចូរទះភ្លៅអ្នកចុះ!
13ដ្បិតនឹងមានការជំនុំជម្រះមួយ ប៉ុន្តែតើនឹងមានអ្វីកើតឡើងបើដំបងនោះមិននៅទៀតទេ? នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ។
14គ្រានោះ កូនមនុស្សអើយ ចូរអ្នកថ្លែងព្រះបន្ទូល ហើយទះដៃទាំងពីរផង ដ្បិតដាវបានកាប់ដល់ទៅបីដង! ដាវនោះសម្រាប់អ្នកដែលកាប់សម្លាប់! វាជាដាវដែលធ្វើឲ្យមនុស្សជាច្រើនស្លាប់ ហើយក៏ចាក់ទំលុះពួកគេគ្រប់ទីកន្លែងដែរ!
15ដើម្បីរៀបចំរំលាយចិត្តរបស់គេ ហើយធ្វើឲ្យគេធ្លាក់ចុះកាន់តែខ្លាំង យើងបានដាក់ដាវនៃការប្រហារទាស់នឹងគេនៅមាត់ទ្វារទាំងនោះ! វរហើយ! ដាវនោះបានធ្វើដូចជាផ្លេកបន្ទោរ ត្រៀមរួចសម្រាប់ប្រហារ!
16អ្នក ជាដាវ! កាប់ទៅខាងស្តាំ! កាប់ទៅខាងឆ្វេង! មុខបែរទៅខាងណាកាប់ទៅខាងនោះទៅ។
17ដ្បិតយើងនឹងទះដៃទាំងពីរបស់យើងដែរ ហើយសេចក្ដីក្រោធរបស់យើងនឹងបង្ហើយតាមក្រោយ! យើង ព្រះអម្ចាស់ បានប្រកាសហើយ!»
18ព្រះបន្ទួលនៃព្រអម្ចាស់បានមកកាន់ខ្ញុំម្តងទៀតប្រាប់ថា
19«ពេលនេះកូនមនុស្សអើយ យើងតាំងអ្នកឲ្យទៅយាមផ្លូវទាំងពីរ ដែលផ្លូវដាវរបស់ស្តេចបាប៊ីឡូននឹងមកបាន។ ផ្លូវទាំងពីរនោះត្រូវចេញពីទឹកដីតែមួយ ហើយត្រូវធ្វើជាសញ្ញាចង្អុលដាក់នៅត្រង់ដើមផ្លូវចូលទៅក្នុងទីក្រុង។
20ចូរធ្វើផ្លូវមួយសម្រាប់ទាហាន ពូកបាប៊ីឡូនបានទៅដល់ក្រុងរ៉ាបាត ជាក្រុងរបស់កូនចៅអាំម៉ូន។ ធ្វើមួយទៀតដើម្បីដឹកនាំទាហានយូដា ហើយក្រុងយេរូសាឡឹម ជាទីក្រុងមាំមួន។
21ដ្បិតស្ដេចរបស់បាប៊ីឡូននឹងឈប់នៅត្រង់ផ្លូវបំបែក នៅចំកន្លែងទីប្រសព្វហើយក៏ធ្វើការទស្សន៍ទាយ។ ហើយស្តេចបានពីធីអង្រួនព្រួញផ្សងដល់ព្រះផ្សេងៗ ទាំងពិចារណាអំពីជីវិតផងដែរ។
22ចំណែកផ្លូវដែលនៅខាងដៃស្តាំ បានទស្សន៍ ទាយថាក្រុងយេរូសាឡិម ដើម្បីរៀបចំការចម្បាំងទាស់និងក្រុងនោះ ហើយបើកម៉ាត់ឡើងបញ្ជាធ្វើការកាប់សម្លាប់ និងបន្លឺសំឡេងហ៊ោក្នុងចម្បាំង ហើយតាំងគ្រឿងសម្រាប់ទម្លាយទ្វារ ដើម្បីជីកទីលាន ហើយសង់បន្ទាយ។
23វានឹងមើលទៅដូចជាគ្មានប្រយោជន៏ដល់អ្នក ដែលរស់នៅក្នុងក្រុងយេរូសាឡិម អ្នកដែលបានហូតដាវហើយស្បថទៅស្តេចបាប៊ីឡូន! ប៉ុន្តែស្ដេចស្រុកបាប៊ីឡូននឹងចោទពួកគេពីការបំពានសន្ធិសញ្ ក្នុងការឡោមព័ទ្ធពួកគេ។
24ហេតុនោះហើយ ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ពីព្រោះអ្នករាល់គ្នាបានរឭកអំពើទុច្ចរិតរបស់ខ្លួន ដោយបើកអំពើរំលងរបស់ខ្លួនឲ្យឃើញ! ហើយអំពើបាបរបស់អ្នកក៏បានឃើញច្បាស់ ក្នុងគ្រប់ការដែលអ្នកធ្វើ! ដ្បិតមូលហេតុនេះនឹងរំលឹកអ្នកឲ្យដឹងថា គ្រប់គ្នានឹងត្រូវចាប់ធ្វើជាឈ្លើយ ដោយដៃសត្រូវរបស់អ្នក!
25ចំណែកអ្នក ជាអ្នកមេដឹកនាំប្រមាថ និងអាក្រក់របស់ជនជាតិអុីស្រាអែល ថ្ងៃដែលជំនុំជម្រះបានមកដល់ ហើយពេលអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតត្រូវបញ្ចាប់
26ព្រះជាអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលថា គេនឹងយកឈ្នួតហើយដកមកុដរាជ្យចេញពីក្បាលអ្នក! ការទាំងនេះនឹងផ្លាស់ប្រែ តម្កើងមនុស្សទន់ទាបនឹងបន្ទាប់ខ្លួនត្រូវគេលើកតម្កើង!
27បំផ្លាញ! បំផ្លាញ! វានឹងមិនអាំចសង់ឡើងវិញទេ ដរាបដល់ម្នាក់ដែលយើងតាំងឲ្យមានអំណាចដាក់ទោសប្រហារជីវិត។
28កូនមនុស្សអើយ ចូរថ្លែងពាក្យដោយពោលថាព្រះជាអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ដល់ជនជាតិអាំម៉ូនដែលទាក់ទងនិងការអាម៉ាស់របស់ពួកគេដែលនឹងមកដល់ ដាវ! ដាវដកចេញ! វាគឺបានសំលាងខាត់យ៉ាងមុត សម្រាប់បហ្រហាររួចរាល់នឹងលេបត្របាក់ ដូច្នោះវាចាំដូចជាផ្លេកបន្ទោរ!
29កាលព្យាការីមិនបានឃើញនិមិត្តសម្រាប់អ្នក ជាពេលពួកគេធ្វើបង្គ្រប់កិច្ចដោយប្រមាថ ដើម្បីមករកអ្នកជាមួយពាក្យកុហក ដាវនេះនឹងកាត់កមនុស្សអាក្រក់ ជាអ្នកដែលនឹងត្រូវសម្លាប់ ជាអ្នកដែលថ្ងៃជីវិតត្រូវជំនុំជម្រះបានមកដល់ ហើយជាពេលអ្នកធ្វើការទុច្ចរិត នឹងជិតបញ្ចាប់។
30ចូរស៊កដាវក្នុងស្រោមវិញទៅ។ យើងនឹងវិនិច្ឆ័យទោសអ្នក នៅកន្លែងដែលអ្នកកើត គឺស្រុកកំណើតរបស់អ្នក!
31យើងនឹងជះកំហឹងរបស់យើងលើអ្នក! យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ!
32អ្នកនឹងវិនាសនៅក្នុងភ្លើង! ឈាមរបស់អ្នកនឹងដក់នៅក្នុងទឹកដី ហើយក៏គ្មាននរណានឹកដល់អ្នកទៀតដែរ។ គ្មាននរណានឹងនឹកចាំពីអ្នកទៀតទេ ដ្បិតនេះជាពាក្យរបស់យើង គឺជាព្រះអម្ចាស់ដ៏ជាព្រះ!»