ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 20

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូលមកដល់ក្នុង​ឆ្នាំ​ទី​ប្រាំពី នៅ​ថ្ងៃទី​ដប់ក្នុងខែទីប្រាំ ពួក​ចាស់​ទុំ​នៃ​ជនជាតិ​អុីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌អម្ចាស់ ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។
2ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
3«កូន​មនុស្ស​អើយ ចូរ​ប្រកាស់​ដល់​ពួក​ចាស់​ទុំ​នៃ​ជនជាតិ​អុីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​មក​សួរ​ដល់​យើង​ឬ? ដូចយើងមានជីវិត យើងមិនបាច់ឆ្លើយសំនួររបស់អ្នកឡើយ! នេះគឺជាសេចក្តីប្រកាសនៃព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់។
4តើអ្នក​នឹងជំនុំ‌ជម្រះពួក​គេ​ឬ? តើ​អ្នក​ជំនុំ‌ជម្រះ​ កូនមនុស្ស​? ចូរប្រាប់ពួក​គេឲ្យ​ដឹង​ពី​ការដែល​គួរ​ស្អប់​ខ្ពើម​របស់​បុព្វ‌បុរសពួក​គេ។
5និយាយប្រាប់ពួក​គេ​ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​បានមាន​ព្រះ‌បន្ទូល​ដូច្នេះ​ នៅ​ថ្ងៃ​ដែល​យើង​បានជ្រើស​រើស​ អុីស្រា‌អែល ហើយយើងបានលើកដៃឡើង​ស្បថ​ដល់​ពូជ‌ពង្ស​នៃកូនចៅរបស់យ៉ាកុប ហើយព្រម​ទាំង​សម្ដែង​ឲ្យ​ពួកគេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីប គ្រា​ដែល​យើង​បានលើកដៃ​ស្បថ​ដល់ពួក​គេ។ យើង​និយាយថា «​យើងគឺជាព្រះអម្ចាស់​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា»
6នៅ​ថ្ងៃ​នោះ យើង​បាន​លើកដៃស្បថ​ដល់ពួក​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ទឹកដី​អេស៊ីប ទៅ​ក្នុង​ទឹកដី​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​ពួកគេ។ ជា​ទឹកដីមាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ ជា​ទី​កន្លែងស្អាត់បំផុតនៅក្នុងចំណោមទឹកដី។
7យើង​បាននិយាយថា «ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អ្វីដែលគួ ស្អប់ខ្ពើម ចេញពីមុខ​ភ្នែក​របស់គេ ហើយដោយ​រូប​ព្រះ​របស់​ទឹកដី​អេស៊ីប​។ កុំធ្វើឲ្យខ្លួនអ្នកទៅជាមិនស្អាតឡើយ យើងគឺ​ជាព្រះអម្ចាស់ជា​ព្រះរបស់​អ្នក​រាល់​គ្នា​»។
8ប៉ុន្តែ ពួកគេ​បាន​ទាស់​នឹង​យើង មិនព្រម​ស្តាប់​តាម​យើង​ទេ។ បុរសម្នាក់ៗ​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ចេញពីមុខភ្នែករបស់ពួកគេ ​​ ​ក៏មិនបោះ‌បង់​ចោល​រូប​ព្រះ​របស់​ជនជាតិ ​អេស៊ីបដែរ ដូច្នេះ យើង​នឹង​ចាក់​សេចក្ដី​កំហឹង​របស់​យើង​ ទៅ​លើ​ពួកគេ ដើម្បី​ឲ្យសេចក្តីក្រោធ​របស់​យើងបានស្កប់ចិត្ត ក្នុងពួក​គេ​នៅ​កណ្ដាល​ទឹកដីអេស៊ីប។
9យើង​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិន​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​ជនជាតិដទៃ ជា​ជនជាតិ​ដែល​ស្នាក់នៅទីនោះ។ ​យើង​បាន​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង នៅក្នុង​ភ្នែករបស់ពួកគេ ដោយ​នាំ​គេ​ចេញ​ពី​ទឹកដីអេស៊ីប​។
10ដូច្នេះ យើង​បានបញ្ជូនពួកគេ​ចេញ​ពី​ទឹកដីអេស៊ីប ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន។
11រួចហើយយើង​ក៏​ឲ្យ​ច្បាប់​ ហើយ​ឲ្យពួក​គេ​ស្គាល់​បញ្ញត្តិ​​​របស់​យើង តាមរយៈការនេះមនុស្ស​នឹង​​រស់នៅ បើគេស្តាប់តាមច្បាប់​នោះ។
12យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​ ​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង ហើយពួកគេ ដើម្បីឲ្យ​គេ​​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បានធ្វើឲ្យគេ​​បរិសុទ្ធ។
13ប៉ុន្តែ កូនចៅ​អុីស្រា‌អែល​បានបះបោរទាស់នឹង​យើង នៅ​ទី​រហោ‌ស្ថាន។ ពួកគេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​យើង​ទេ ផ្ទុយទៅវិញ ពួកគេបានបដិសេធ​​បញ្ញត្តិ​របស់​យើង មនុស្សនឹងរស់នៅបើេពួកគេ​​ប្រព្រឹត្ត​តាម។ ពួក​គេ​បានមើលងាយ​ថ្ងៃ​សប្ប័ទ​របស់​យើង​ ​ហើយយើង​បាននិយាយ​ថា យើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​បញ្ចាប់ពួកគេ។
14ប៉ុន្តែ យើង​បាន​ប្រព្រឹត្ត​ដោយយល​ដល់​ឈ្មោះ​យើង​វិញ ហើយនៅ​ចំពោះ​ភ្នែកជនជាតិដ៏ទៃ និងទីសម្កាល់ដែលយើងបាននាំពួកគេចេញពីអេស៊ីប។
15ដូច្នោះ យើងខ្លួនឯង​បានលើកដៃ​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា ​មិន​នាំ​គេ​ចូល​ទៅ​ក្នុង​ទឹកដី ដែល​យើង​ចង់​ឲ្យ​ដល់​ពួកគេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ ដែល​ជា​ទឹកដីដែលស្អាតជាងគេបំផុតនៅលើផែនដីនេះ។
16យើងបានស្បថបែបនេះ ពី​ព្រោះពួក​គេ​បាន​បោះ‌បង់​ក្រឹត្យ‌ក្រម​របស់​យើង ហើយមិន​ដើរ​តាម​បញ្ញត្តិ​ច្បាប់​របស់​យើង ហើយពួកគេ​ប្រមាថថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ។
17ប៉ុន្តែ ភ្នែក​យើង​បាន​ប្រណី​ដល់​គេ ពីការ​បំផ្លាញ​ ហើយយើង​មិន​បាន​ឲ្យ​ ពួកគេ​វិនាស នៅ​ក្នុងទី​រហោ‌ស្ថាន​ទេ។
18យើង​បាននិយាយ កូន​ប្រុសស្រីរបស់ពួក​គេ នៅ​ទី​រហោ‌ស្ថាន​ថា «កុំ​ដើរ​តាម​ច្បាប់​របស់​បុព្វ‌បុរស​អ្នក​រាល់​គ្នា កុំកាន់​តាម​បញ្ញត្តិ​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ។ ​
19យើង​នេះ គឺ​ជាព្រះអម្ចាស់ជា​ព្រះជាម្ចាស់របស់​អ្នក​ ចូរដើរ​តាម​​ក្រឹត្យ‌ក្រមហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ហើយស្តាប់​តាមផង។
20ចូរ​រក្សា​ថ្ងៃសប្ប័ទ​របស់​យើងឲ្យ​បរិសុទ្ធ សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង ហើយនិង​អ្នក​ ដូច្នោះអ្នក​បាន​ដឹង​ថា យើង​នេះគឺ​ជាព្រះអម្ចាស់ជា​ព្រះ​របស់​អ្នក»។
21ប៉ុន្តែ កូន​ប្រុសហើយកូនស្រីរបស់គេ​បះបោរទាស់​នឹង​យើង។ ពួកគេ​មិន​បានដើរ​តាម​​ច្បាប់​របស់​យើង​ ឬ​រក្សា​បញ្ញត្តិ​​របស់​យើង មនុស្សអាចរស់នៅប្រសិនបើពួកគេស្តាប់តាម។ ពួកគេ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង ដូច្នេះយើង​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង​ទៅ​លើ​គេ ដើម្បី​ឲ្យស្កប់ចិត្តតាមសេចក្ដី​កំហឹង​របស់​យើង​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន។
22ប៉ុន្តែ យើង​បាន​ដក​ដៃ​របស់យើងចេញ​វិញ ហើយ​​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​យើង ដើម្បី​មិនត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​ជនជាតិដទៃ ដែលជាទីសម្គាល់យើងបាននាំកូនចៅអីុស្រាអែលចេញ។
23យើង​ខ្លួនឯងបានលើកដៃ​ស្បថ​នឹងពួក​គេ​នៅ​ទី​រហោ‌ស្ថាន​ថា យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​នៅ​កណ្ដាល​​ជនជាតិទាំងឡាយ ហើយ​បែង​ចែក​គេ​ទៅ​នៅ​ក្នុង​ទឹកដី​ទាំង​នោះ។
24យើងបានសម្រេចនឹងធ្វើការនេះ ចាប់តាំងពួកគេ​មិន​បាន​ស្តាប់​តាមក្រឹត្យ‌ក្រម​របស់​យើង​ ហើយចាប់តាំង​បោះ‌បង់​ចោល​បញ្ញត្តិ​ច្បាប់​​របស់​យើង ហើយ​បង្អាក់​ថ្ងៃ​សប្ប័ទ​របស់​យើង។ ហើយ​ភ្នែករបស់ពួក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​បុព្វ‌បុរស​គេ​ដែរ។
25ក្រោយមក យើង​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់ពួក​គេដែល​មិន​​ល្អ ហើយ​បញ្ញត្តិ​ច្បាប់ដែលមិនអាចឲ្យពួកគេរស់បាន។
26យើង​​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​តង្វាយ​របស់​គេ ពេលពួក​គេ​ថ្វាយនោះ ពី​កូន​កើតផ្ទៃ​ដំបូង​របស់​ខ្លួនដាក់​​ទៅក្នុង​ភ្លើង។ ​យើង​បាន​ធ្វើ​ឲ្យ​ពួកគេភ័យខ្លាច ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់!
27ដូច្នោះហើយ កូន​មនុស្ស​អើយ ចូរ​និយាយ​ទៅ​​ពួក​កូនចៅ​អុីស្រា‌អែល​ ហើយប្រាប់គេថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ បុព្វ‌បុរស​អ្នក​រាល់​គ្នា​បាន​ប្រមាថ​ដល់​យើង​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​យើង។
28​គ្រា​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ទឹកដី ដែល​យើង​បាន​ស្បថ​ថានឹង​ឲ្យ​ដល់​គេ ​ពេលណាពួកគេបាន​ឃើញ​​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប ពួកគេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ ពួក​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រូច​តង្វាយ​ច្រូច​របស់​គេ​ដែរ។
29រួចហើយ យើង​បាន​ប្រាប់គេ​ថា «តើ​ទី​ខ្ពស់​អ្វី​ដែល​អ្នក​តែង‌តែថ្វាយដង្វាយ​នោះ?» ដូច្នេះទី​នោះ​ហៅ​ថា បាម៉ា រហូត​ដល់​សព្វ​ថ្ងៃ។
30ដូច្នោះហើយ ចូលនិយាយទៅ​ពួកកូនចៅស្រា‌អែល​ថា ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក តាម​ផ្លូវ​បុព្វ‌បុរស​អ្នក​? ហេតុអ្វីបានអ្នក​ប្រព្រឹត្ត​ដូចពេស្យា តាម​អ្វីដែល​គួរ​ស្អប់​ខ្ពើម​?
31ដ្បិត​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​តង្វាយ​របស់​ខ្លួន ហើយអ្នកដាក់កូន​ទៅក្នុង​ភ្លើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ហើយធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ជាមួយ​រូប​ព្រះរបស់អ្នក។​ ដូច្នេះ តើ​យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​សួរ​ដល់​យើង​ឬ? ដូច​ជា​យើង​រស់​នៅ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ​យើង​មិន​ឲ្យ​អ្នក​​សួរ​ដល់​យើង​ទេ។
32ការគិត​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នឹង​មិន​អាច​កើត​​ឡើយទេ។ អ្នក​និយាយថា សូមឲ្យយើង​ដូច​ជា​ជនជាតិ​ដទៃ ដូច​ជាអំបូរដែលនៅ​ទឹកដីផ្សេង ជាអ្នកថ្វាយបង្គំ​ឈើ និង​ថ្ម​ផង»។
33ដូច​ជា​យើង​រស់​នៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូល ​យើង​នឹង​សោយ‌រាជ្យ​លើ​អ្នក​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ដៃបានលើកឡើង ហើយ​ចាក់​កំហឹងខ្លាំងមកលើអ្នក។
34យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​មនុស្សដទៃ ហើយ​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ទាំងឡាយ​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ។ យើងនឹងធ្វើការនេះជាមួយដៃដ៏ខ្លាំងពូកែនិងកំហឹងដែលចាក់លើអ្នក។
35រួចហើយយើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ ​ទី​សូន្យ​ស្ងាត់​នៃ​មនុស្សហើយនៅ​ទី​នោះ យើង​នឹង​ជំនុំជម្រះអ្នកមុខទលនិងមុខ។
36ដូចជាយើងបានជំនុំជម្រះបុព្វ‌បុរស​អ្នក​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីបជា​យ៉ាង​ណា យើង​ក៏​នឹងធ្វើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
37យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា។
38យើង​នឹង​ញែក​ពួក​រឹង​ចចេស​ពី​អ្នក​ចេញ ព្រម​ទាំង​ពួក​អ្នក​ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​យើង​ផង យើង​នឹង​នាំ​គេ​ចេញ​ពី​ទឹកដី​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ទឹកដីអុីស្រា‌អែល​។ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
39ចំណែក​អ្នក​ កូនចៅ​អុីស្រា‌អែល​អើយព្រះ‌អម្ចាស់‌ដ៏ជាព្រះអម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះថា ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង​ទេ ដូច្នេះចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​អ្នក​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​តង្វាយ និង​រូប​ព្រះ​របស់​អ្នក។
40ដ្បិតនៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង គឺ​ជា​ភ្នំ​មានកំពូលខ្ពស់​របស់​ស្រុក​អុីស្រា‌អែល នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល កូនចៅស្រា‌អែល​ទាំង​មូល​នឹងថ្វាយបង្គំ​យើង​គ្រប់​គ្នា​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។ ​យើង​នឹង​ពេញចិត្ត ទទួល​តង្វាយ​របស់​អ្នក​រាល់​គ្នានៅទីនោះ និង​ផល​ដំបូង​ពី​តង្វាយ​អ្នកផងដែរ ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​អ្នក​​ទាំង​នោះផង។
41យើង​នឹង​ទទួល​អ្នក​ ​ដូច​ជា​ក្លិន​ក្រអូបក្នុង​កាល​ដែល​យើង​បាន​នាំ​អ្នក​ចេញ​ពី​ពួក​ជនជាតិ​ដទៃ ហើយ​ប្រមូល​អ្នក​ពី​អស់​ទាំង​ទឹកដីដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​។ យើង​ខ្លួនឯងនឹង​បាន​វិសុទ្ធ​ក្នុង​ចំណោមអ្នក ហើយ​ជនជាតិដទៃនឹងបានឃើញ។
42ក្រោយមក ពេល​យើង​​នាំ​អ្នក​​ចូល​ទៅ​ក្នុង​ទឹកដី​អុីស្រា‌អែល គឺ​ក្នុង​ទឹកដី​ដែល​យើង​បានលើកដៃ​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​អ្នក​ហើយ នោះ​អ្នក​​នឹង​ដឹង​ថាយើង​នេះ​ជា​ព្រះ‌អម្ចាស់។
43ហើយអ្នក​​នឹង​នឹក​ចាំ​ពី​​អំពើគ្រប់យ៉ាង និងការប្រព្រឹត្តរបស់​អ្នក​ដែល​អ្នកធ្វើឲ្យខ្លួន​ស្មោក‌គ្រោក ហើយ​អ្នក​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​នោះ ​ដែល​អ្នក​បាន​ធ្វើ​។
44ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់ ក្នុង​កាល​ដែល​យើង​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​យល់​ដល់​ឈ្មោះ​យើង មិន​មែន​តាម​ការអាក្រក់​ ឬកិច្ចការថោកទាបរបស់អ្នកទេ កូនចៅនៃអីុស្រាអែល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
45ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំប្រាប់ថា
46«កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​ខាង​ត្បូង ហើយ​ប្រកាស​ទាស់​នឹង​ទឹកដីខាង​ត្បូង​នោះ ត្រូវ​ថ្លែងទំនាយ​ទាស់​នឹង​ទឹកដី​ព្រៃ​ក្នុង​តំបន់​ណេកិប​ចុះ។
47និយាយទៅកាន់​ព្រៃ​តំបន់​ណេកិប​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ចុះ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុងចំណោម​អ្នក។ វា​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ចំណោមអ្នក។ ការ​ឆេះត្រគោល​នឹង​មិន​រលត់​ទេ ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​ឆេះទាំងអស់។
48ដូច្នេះ គ្រប់​គ្នា​នឹង​ឃើញ​ថា ​យើងគឺជាព្រះ‌អម្ចាស់​ ពេលយើងដែល​បាន​បង្កាត់​ភ្លើង ហើយវា​នឹង​មិន​រលត់​ឡើយ»។
49រួចហើយខ្ញុំ​​ទូល​ថា «បពិត្រ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះអើយ គេ​និយាយ​ពី​ទូល‌បង្គំ​ថា តើគាត់​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ?»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។