ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 19

Read Scripture freely. Divine Threads study for this chapter is coming later.

1«ពេលនេះ​អ្នក ​ចាប់​យក​ទំនុកបទ​ទំនួញ​ទាស់ប្រឆាំងនឹង​ពួក​អ្នកដឹកនាំ​នៃ​ជនជាតិអុីស្រា‌អែល
2ហើយនិយាយ តើ​នរណាជាម្តាយរបស់អ្នក? គឺ​ជា​សិង្ហ​ញី ដែល​បាន​ក្រាប​នៅ​កណ្ដាល​សិង្ហ​ឈ្មោលក៏​បំបៅ​កូននៅកណ្ដាល​ពួក​សិង្ហ​ស្ទាវផង។
3សិង្ហញី​បាន​ចិញ្ចឹម​កូន​ ដែល​វានឹងក្លាយទៅ​ជា​សិង្ហ​ស្ទាវ ហើយ​បាន​ហ្វឹកហាត់​ចាប់​រំពា ហើយវាក៏​ត្របាក់​លេប​មនុស្ស​ដែរ។
4ក្រោយមក គ្រប់​ទាំង​ជនជាតិផ្សេងៗបាន​ឮ​និយាយ​អំពី​វា។ វាត្រូវបានគេ​ចាប់​ដោយអន្ទាក់របស់ពួកគេ ហើយពួកគេក៏នាំ​​វាទៅ​ទឹកដី​អេស៊ីប។
5រួចហើយសិង្ហ​ញីបានឃើញការនោះ ហើយក៏​រង់‌ចាំសម្រាប់សិង្ហស្ទាវត្រឡប់មកវិញ ក្តីសង្ឃឹម​ក៏បាន​បាត់​ទៅ ហើយក៏​យក​កូន​ផ្សេង​មកចិញ្ចឹមឲ្យ​ក្លាយ​ជា​សិង្ហ​ស្ទាវ។
6សិង្ហ​ស្ទាវ​នេះ​ក៏​ដើរ​ទៅ​មក​ជា‌មួយ​ពួក​សិង្ហ​ឈ្មោល។ វា​គឺ​ជា​សិង្ហ​ស្ទាវ ហើយ​ក៏​ហាត់​ចាប់​រំពា វាក៏ត្របាក់​លេប​មនុស្ស​​ដែរ។
7វា​បាន​ចាប់យកស្រ្តីមេម៉ាយ ហើយ​បាន​​បំផ្លាញ​ទី​ក្រុង​របស់​គេ។ ទឹកដីនិង​ទាំងមូល​ ត្រូវបានបោះបង់ចោល ដោយសារតែ​សំឡេង​គ្រហឹម​របស់​វា។
8ប៉ុន្តែ ​ជនជាតិទាំងឡាយក៏​នាំ​គ្នាមក​ទាស់​នឹង​វា ពី​គ្រប់​ទីតំបន់ទាំងអស់ ពួកគេដាក់សំណាញ​ពី​លើ​វា។ ហើយ​វាត្រូវបានចាប់ដោយអន្ទាក់។
9ពួកគេបានទាក់​វា​ដាក់​ក្នុង​ទ្រុង ហើយក្រោយមក ពួកគេក៏យកវាទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន។ ពួកគេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វានៅ​លើ​ភ្នំ​នៃទឹកដី​អុីស្រា‌អែល​ទៀត​ឡើយ។
10ម្ដាយ​​អ្នក​ប្រៀប​បាន​នឹង ដើម​ទំពាំង‌បាយជូរ​ដុះ​នៅ​ក្បែរ​មាត់​ទឹក។ ទំពាំង‌បាយជូរ​នោះ​មាន​ផ្លែ​ផ្កា ហើយបែក​មែក​ ដោយសារ​សម្បូណទឹកច្រើន។
11ទំពាំង‌បាយជូរ​នោះ​មាន​មែក​រឹងមាំ ដែល​ក្លាយ​ទៅ​ជា​ដំបង​រាជ្យ ហើយ​វា​លូត​ឡើង​ខ្ពស់​ជាង​មែកផ្សេង ហើយ​កម្ពស់របស់វាអាចមើលឃើញដោយសារ ស្លឹក​ច្រើនរបស់វា។
12ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​នោះ​ត្រូវ​គេ​រម្លើង យ៉ាង​កំហឹង ហើយ​រលំ​ទៅ​លើ​ដី ហើយខ្យល់​ដែលមកពី​ទិស​ខាង​កើត​បក់​មក ធ្វើ​ឲ្យ​ផ្លែ​វា​ស្វិត​ក្រៀម។ ​មែក​ដែលរឹងមាំរបស់វា ក៏​ដាច់​ចេញ​ពី​ដើមនិងស្វិត ហើយ​​ភ្លើង​ឆេះ​អស់​ពួកវាអស់។
13ដូច្នេះហើយ ទំពាំង‌បាយជូរ​នេះ​ដាំ​នៅក្នុង​វាល​រហោ‌ស្ថាន ​លើ​ដី​ហួត‌ហែង​គ្មាន​ទឹក។
14ដ្បិត ​ភ្លើងដែលឆេះ​ចេញ​ពី​មែកដ៏ធំរបស់វា ​ធ្វើ​ឲ្យឆេះផ្លែរបស់វាដែរ។ លែងមានមែកដែលរឹងមាំ​នៅលើវាទៀតទេ មិនអាចធ្វើ​ដំបង​រាជ្យដរ។ នេះ​ជា​បទ​ទំនួញសោសៅ ហើយនឹងច្រៀងបែបនោះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។