ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 18

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ប្រាប់ថា
2«តើអ្នកចង់​មានន័យដូចម្តេច ​អ្នកជាបានប្រើ​សុភា‌សិត​នេះ និយាយ​អំពី​​ទឹកដី​អុីស្រា‌អែលប្រាប់​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរដែលមានរស់ជាតិជូរ ហើយ​​ធ្មេញកូន​ត្រូវ​សង្កៀរវិញឬ?
3ដូច​ជា​យើង​រស់​នៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូល ​ប្រាកដ​ជា​អ្នក​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភា‌សិត​នេះ នៅ​ក្នុង​ទឹកដី​អុីស្រា‌អែល​ទៀត​ទេ។
4មើល! ជីវិត​ទាំង​នោះ​ជា​របស់​យើង ទោះ​ជា​ជីវិតរបស់ឪពុក និង​ជីវិតរបស់​កូន​ គឺ​ជា​របស់​យើង​ដូច​គ្នា! ជីវិត​អ្នកមាន​បាប គឺ​ជាអ្នកដែល​ត្រូវ​ស្លាប់!
5តើអាចនិយាយពីមនុស្ស​ដែលសុចរិត ហើយជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ត្រឹម‌ត្រូវ ហើយ​ភាពសុចរិត
6ប្រសិនបើគាត់​មិនបាន ​ស៊ី​នៅតាម​លើ​ភ្នំទាំងនោះទេ ឬមិនបានងើប​មើល​ទៅ​រូប​ព្រះ​របស់​ជនជាតិ​អុីស្រា‌អែលទេ ហើយគាត់មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នឹងទាក់ទង​ស្រី​ដែល​មាន​រដូវ តើគាត់នោះជាមនុស្សសុចរិតឬអី?
7តើអាចនិយាយបែបណាបាន មនុស្សម្នាក់មិនដែលកេញចំណេញពីនរណាម្នាក់សោះ ហើយគាត់បានសងគ្រប់ទាំងការជំពាក់ដល់អ្នកដែលបានឲ្យខ្ចីយ៉ាងតៀងទាត់ ហើយក៏មិនបានលូចទ្រព្យអ្នកដ៏ទៃដែរ តែងតែឲ្យអាហារនិងសម្លៀកបំពាក់ក្រីក្រវិញ តើអ្នកនោះគឺជាមនុស្សសុចរិតឬ?
8តើនឹងនិយាយយ៉ាងណាចំពោះអ្នកឲ្យ​ប្រាក់​គេ​ខ្ចី ដោយ​ឥត​យក​ការ ឬ​ទារ​កម្រៃ​ហួស​ហេតុ ពីអ្វីដែលគាត់បានរកសុី? អាចនិយាយបានថាគាត់រក្សានូវភាពយុតិធម៌ ហើយបានសាងទំនុកចិត្តដល់មនុស្សឯទៀត។
9បើគាត់​ប្រព្រឹត្ត​តាម​ក្រឹត្យ‌ក្រម​របស់​យើង ហើយ​រក្សា​បញ្ញត្តិ​ច្បាប់​របស់​យើង ដើម្បី​នឹង​ប្រព្រឹត្ត​ដោយ​ស្មោះ​ត្រង់ ហើយសេចកី្តសន្យាមនុស្ស​សុចរិត​គឺដូចនេះ គាត់​នឹង​រស់​នៅ​ជា​ប្រាកដ។ នេះគឺជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​។
10​ប៉ុន្តែ ប្រសិន​បើ​មនុស្ស​សុចរិត​នោះ​មាន​កូន​ប្រុស​ម្នាក់​លួច​ប្លន់កាប់​សម្លាប់ និងធ្វើ​អំពើ​អាក្រក់​បែប​នេះ
11ទោះបីជា​ឪពុក គាត់មិនបានធ្វើ​ការទាំងនោះក្តី ប៉ុន្តែគាត់បានបរិភោគនៅលើភ្នំទាំងនោះដែរ ហើយគាត់​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ តើយើងអាចនិយាយយ៉ាងដូចម្តេចអំពីគាត់?
12អ្នកនោះក៏បាន ទាំង​សង្កត់‌សង្កិន​ពួក​អ្នក​ក្រីក្រ អ្នក​កម្សត់​ទុគ៌ត ឬ​ប្លន់​គេ ក៏​មិន​បាន​ប្រគល់​របស់​បញ្ចាំ​ទៅ​វិញ ហើយ​បាន​ងើប​មើល​ទៅ​រូប​ព្រះ គឺ​បាន​ប្រព្រឹត្ត​ការ​ដ៏​គួរ​ស្អប់​ខ្ពើម
13ហើយ បាន​ទាំង​ឲ្យ​គាត់​ខ្ចី​ប្រក់ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​អ្នក​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? ពិតប្រាកដណាស់ អ្នកនេះនឹងមិនអាចរស់បានទេ! ​ដោយការ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ អ្នកនោះនឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។
14ប៉ុន្តែចូលមើល៍! បើ​អ្នក​នោះ​បង្កើត​កូន​ប្រុស​មក ដែល​ឃើញ​អស់​ទាំង​អំពើ​បាប​ដែល​ឪពុក​ប្រព្រឹត្ត ក៏​ពិចារ‌ណា ហើយ​មិន​ប្រព្រឹត្ត​តាម​អំពើ​យ៉ាង​នោះ​ទេ។
15ដែលកូនប្រុសនោះគឺ​មិន​បានបរិភោគនៅ​លើ​ភ្នំ ហើយក៏មិនងើប​មើល​ទៅ​រូប​ព្រះ​របស់​ពួក​វង្ស​អុីស្រា‌អែល ហើយក៏​មិន​បាន​បង្អាក់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន តើនឹងនិយាយបែបណាវិញ ពីកូនប្រុសរបស់គាត់?
16កូនប្រុសដែលមិន​សង្កត់‌សង្កិន​អ្នក​ណា ឬ​ទទួល​បញ្ចាំ​របស់​គេ ក៏​មិន​បាន​ប្លន់​ដែរ គឺ​បាន​ចែក​អាហារ​របស់​ខ្លួន ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​អាក្រាត​ទទេ ដោយ​សម្លៀក‌បំពាក់។
17កូនប្រុសដែលមិន​សង្កត់‌សង្កិន​អ្នក​ណា ហើយ​មិន​បាន​យក​ការ​ប្រាក់ ឬ​កម្រៃ​អ្វី​ឡើយ ប៉ុន្តែធ្វើ​តាម​ច្បាប់ បស់​យើង ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​យើង​ កូន​នោះ​នឹង​មិន​ស្លាប់ ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ខ្លួន​ឡើយ គាត់នឹង​មានជីវិត​រស់​នៅ​ជា​មិន​ខាន!
18ឪពុក​របស់គាត់ ចាប់តាំងគាត់ បាន​សង្កត់‌សង្កិន​ដល់អ្នកដទៃយ៉ាង​កំណាច ហើយ​បាន​ប្លន់​បង‌ប្អូន ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ដែល​មិន​ល្អ​ក្នុង​ចំណោម​ជនជាតិរបស់​ខ្លួន មើល៍គាត់នឹងស្លាប់់ក្នុងសេចក្តីទុច្ចរិតរបស់គាត់។
19ប៉ុន្តែអ្នក​និយាយថា ហេតុ​អ្វី​បាន​ជា​កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ដូច្នេះ? ពីព្រោះកូន​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើសុចរិត ហើយ​រក្សា​ក្រឹត្យ‌ក្រម​របស់​យើង គាត់ប្រព្រឹត្ត​តាមទាំងអស់។ គាត់​នឹង​មាន​ជីវិត​រស់​នៅ!
20អស់អ្នក​ណា​ដែល​ធ្វើ​បាប គឺ​អ្នកនោះហើយនឹង​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​រង​អំពើ​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​សុចរិត ​នឹង​នៅ​លើ​អ្នក​នោះ ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត។
21ប៉ុន្តែ​មនុស្ស​ទុច្ចរិត ​បែរ​ចេញ​ពី​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ ហើយ​រក្សា​​ច្បាប់របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹងមាន​ជីវិត​រស់​នៅ ហើយមិនត្រូវ​ស្លាប់​ទេ។
22អំពើ​រំលង​ទាំងអស់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ នឹង​មិន​នឹក​ដើម្បីនឹងទាស់នឹងគាត់​ទេ។ គាត់​នឹង​រស់​នៅដោយ​សារសេចក្ដី​សុចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
23តើ​យើង​មាន​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល ហើយ​មិន​មែន​ក្នុងការ​បែរ​ចេញរបស់គាត់ ​ពី​ផ្លូវ​​គាត់ ដូច្នោះហើយគាត់អាច​រស់បានឬ​?
24ប៉ុន្តែបើ​មនុស្ស​សុចរិត ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ការ​គួរ​ស្អប់​ខ្ពើម គឺដូចដែល​មនុស្ស​ទុច្ចរិត​តែង​បានធ្វើ ​តើ​មនុស្សអាក្រក់គួនឹង​រស់​ទេ? ការ​សុចរិត​ទាំង​អស់​ដែល​អ្នក​នោះ​បាន​ធ្វើ ​នឹង​មិនត្រូវបាន​នឹក​ចាំទៀតទេ ពេលដែលមនុស្សនេះបានបោកប្រាស់យើង ក្នុងសេចក្តីក្បត់របស់គាត់។ ដូច្នោះហើយគាត់នឹងត្រូវស្លាប់ក្នុងអំពើបាប ដែលគាត់បានប្រព្រឹត្ត។
25ប៉ុន្តែ​អ្នក​និយាយ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​អាចទទូលយកបាន! ចូរស្តាប់ ជនជាតិ​អុីស្រា‌អែល​! តើ​ផ្លូវ​របស់​យើងអយុត្តិធម៌ឬ?
26កាល​ណា​មនុស្ស​សុចរិត ​បែរ​ចេញ​ពី​អំពើ​សុចរិត​របស់​ខ្លួន ហើយទៅ​ប្រព្រឹត្ត​ទុច្ចរិត​វិញ ហើយ​ត្រូវ​ស្លាប់​ទៅដោយសារពួកគេខ្លួនឯង ​គឺ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
27ប៉ុន្តែ កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ហើយ​ធ្វើការ​ដែល​ត្រឹម‌ត្រូវ ហើយ​ភាពសុចរិត ដូច្នេះគាត់​នឹង​ធ្វើ​ឲ្យជីវិត​ខ្លួន​រស់​។
28ដ្បិតគាត់ាបានឃើញថាបានបែរចេញពីអំពើអាក្រក់ដែលគាត់ធ្លាប់បានប្រព្រត្តឹ។ គាត់ប្រកដជារស់នៅ ហើយក៏មិនស្លាប់ដែរ។
29ប៉ុន្តែ ជនជាតិ​អុីស្រា‌អែល​និយាយថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​អយុត្តិធម៌! តើ​ផ្លូវ​របស់​យើង​អយុត្តិធម៌បែបណាជនជាតិអីុស្រាអែល? គឺ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ទេ​ដែល​មិន​ត្រឹម​ត្រូវ។
30ដូច្នោះហើយ យើង​នឹង​ជំនុំ‌ជម្រះ​មនុស្សម្នាក់ៗនៅក្នុងចំណោមអ្នក ​តាម​អំពើ​ប្រព្រឹត្ត​របស់អ្នក ជនជាតិអុីស្រាអែល! នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូល។ ចូរ​ប្រែចិត្តហើយ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក ដូច្នោះហើយ​សេចក្ដី​ទុច្ចរិត​ទាំងនោះ នឹង​មិន​បំផ្លាញ​អ្នក​ទេ។
31ចូលលះចោល​អំពើ​រំលង​ទាំងឡាយ​​របស់​អ្នក ដែល​អ្នក​រាល់​គ្នាធ្លាប់បានធ្វើ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី ហើយ​វិញ្ញាណ​ថ្មី​។ ហេតុអ្វីបានជាអ្នកស្លាប់ជនជាតិអីុស្រាអែល?
32ដ្បិត​យើង​មិនបានសប្បាយចិត្តក្នុងសេចក្តីស្លាប់ ​ដែល​អ្នកបាន​ស្លាប់​ទេ នេះគឺ​ជា​​ព្រះ‌អម្ចាស់‌ដ៏ជាព្រះមានព្រះបន្ទូល ដូច្នោះហើយប្រែចិត្តហើយរស់នៅ!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។