ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 16

Read Scripture freely. Divine Threads study for this chapter is coming later.

1រួចហើយព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​មក​ដល់​ខ្ញុំ​ប្រាប់ថា
2«កូន​មនុស្ស​អើយ ចូរ​ធ្វើ​ប្រាប់ក្រុង​យេរូ‌សាឡិម​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​អ្នកក្រុង
3ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់‌មាន​ព្រះ‌បន្ទូល​នឹង​ក្រុង​យេរូ‌សាឡិម​ដូច្នេះ ការចាប់ផ្តើម​កំណើត​របស់​អ្នក គឺនៅលើទឹកដី​របស់​ជនជាតិ​កាណាន​មក ឪពុក​អ្នក​ជា​ជនជាតិ​អាម៉ូរី ហើយ​ម្តាយ​អ្នក​ជា​ជនជាតិហេត។
4នៅថ្ងៃ​កំណើត​របស់អ្នក គឺ​នៅ​ថ្ងៃ​ដែល​អ្នក​កើត​មក គេ​មិន​បាន​កាត់​ផ្ចិត​អ្នក​ទេ ក៏​មិន​បាន​លាង​ជម្រះ​អ្នក​ដោយ​ទឹក ឬ​លាប​អំបិល ឬ​រុំ​សំពត់​ឲ្យ​ផង។
5គ្មាន​ភ្នែក​ណា​គួរឲ្យអាណិតឡើយ ប៉ុន្តែអ្នកបានធ្វើ​ការ​ទាំង​នោះ​ដើម្បីខ្លួនអ្នក ឲ្យមានការ​អាណិត​អាសូរ​ចំពោះ​អ្នក​វិញ។ នៅ​ថ្ងៃ​ដែល​អ្នក​បាន​កើត​មក​នោះ គឺ​គេ​បោះ​អ្នក​ចោល​នៅ​ទី​វាល ពី​ព្រោះ​គេ​ខ្ពើម​ជីវិតរបស់​អ្នក។
6ប៉ុន្តែ យើង​បាន​ដើរ​តាម​នោះ​ជិត​អ្នក ឃើញ​អ្នក​លង់​នៅ​ក្នុង​ឈាមខ្លួន ហើយ​យើង​បាន​និយាយ​ទៅ​អ្នក ​ក្នុង​ពេល​ដែល​នៅ​ក្នុង​ឈាម​នោះ​ថា «​ជីវិត​!» យើងបាននិយាយ ទៅ​អ្នក​ពេល​ក្នុង​ឈាមខ្លួន​អ្នក​ «​ជីវិត​រ!»
7យើង​​ធ្វើ​ឲ្យ​អ្នក​ចម្រើន​ឡើង ដូច​ដំណាំ​លូត​លាស់​នៅ​ក្នុងចម្ការ។ ​អ្នក​នឹងមានគ្នាច្រើន ហើយហើយអស្ចារ្យមានតម្លៃដូចគ្រឿងអលង្ការ។ ទ្រូងរបស់​អ្នក​ដុះ​ពេញ​រាង ហើយ​សក់​ក៏​លូត​វែង តែពីមុន ​អ្នក​ធ្លាប់អាក្រាត ហើយ​នៅ​កណ្តាលវាល។
8​យើង​បាន​ដើរ​កាត់​តាម​ទី​នោះម្តងទៀត ហើយយើង​ឃើញ​អ្នក​។ មើល៍! អ្នកដល់​វ័យ​ដែល​គេ​ស្រឡាញ់​ហើយ យើង​ក៏​បានលាត​ជាយ​អាវ​របស់​យើង​គ្រប​លើ​អ្នក គឺ​បិទ​បាំង​កុំ​ឲ្យឃើញ​ភាព​អាក្រាត​របស់​អ្នក។ ហើយយើង​បាន​ស្បថ​នឹង​អ្នក ហើយ​តាំង​សញ្ញានឹង​អ្នក នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ ​ហើយអ្នក​បាន​ត្រឡប់​ជា​របស់​យើង។
9ដូច្នោះយើង​បាន​លាង​អ្នក​ដោយ​ទឹក យើង​បាន​ជម្រះ​ឈាម​អ្នក​ចេញ​យ៉ាង​ស្អាត រួច​ចាក់​ប្រេង​លាប​ឲ្យអ្នក។
10យើង​បាន​តែង​អ្នក​ដោយ​សំពត់​ប៉ាក់ ក៏​បំពាក់​ស្បែក​ជើង​ធ្វើ​ពី​ស្បែក​ផ្សោត​ឲ្យ​អ្នក។ ហើយយើង​ក្រវាត់​អ្នក​ដោយ​សំពត់​ទេស‌ឯក រួច​បិតបាំង​ដោយ​សំពត់​ព្រែ។
11បន្ទាប់មក យើង​ក៏​បាន​តាក់‌តែង​អ្នក​ដោយ​គ្រឿង​អលង្ការ បាន​បំពាក់​កង​នៅ​ដៃ​អ្នក ហើយ​ខ្សែ​នៅ​ក។
12យើង​បំពាក់​ក្រវិល​នៅ​ច្រមុះអ្នក ហើយ​ទំហូ​នៅ​ត្រចៀកអ្នក ហើយនិង​បូ​យ៉ាង​ល្អ​នៅ​ក្បាល​អ្នក។
13ដូច្នេះ អ្នក​បាន​ប្រដាប់​ដោយ​មាស និង​ប្រាក់ ហើយអ្នក​​បាន​ពាក់សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​សំពត់​ប៉ាក់ អ្នក​បរិភោគ ម្សៅមីដែលល្អ ទឹក​ឃ្មុំ និង​ប្រេង អ្នក​មាន​រូបស្អាតខ្លាំងណាស់ ហើយអ្នកនឹងក្លាយជាអគ្គមហេសី។
14កិត្តិ‌សព្ទ​និងសិរី​រុងរឿង​របស់​អ្នក បាន​ខ្ចរ‌ខ្ចាយ​ទៅ​ដល់​អស់​ទាំង​នគរ ពី​ព្រោះភាពស្រស់ស្អាត​របស់​អ្នក​ ដ្បិតអ្នកបាន​គ្រប់​លក្ខណ៍ ដោយ‌តេជានុភាព ដែល​យើង​បាន​ប្រទានដល់​អ្នក នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
15ប៉ុន្តែ អ្នកបាន​ទុកចិត្ត​លើ​ភាពស្រស់ស្អាត ហើយ​អ្នកធ្វើ ដូចជា​ស្រី​ពេស្យាដោយសារសម្រស់អ្នក ដោយ​ប្រគល់​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​ ដូច្នេះភាពស្អាតរបស់អ្នកនឹកក្លាយជារបស់គេ។
16ក្រោយមក អ្នក​យក​សម្លៀក‌បំពាក់​របស់​អ្នក ជា​មួយសម្លៀក‌បំពាក់ពួកគេ ​ធ្វើ​ពី​ក្រណាត់​ចម្រុះ​ពណ៌ ទៅ​តាក់​តែង​ទីសក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ហើយ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​នៅ​ទី​នោះ។ ការនេះមិនគួរកើតឡើងទេ។ មិន​ដែល​មាន​រឿង​ដូច្នេះ​កើត​ឡើង​ទេ ។
17អ្នក​​យកគ្រឿងអលង្ការ​អ្នក ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ដែល​យើង ប្រទាន​ដល់​អ្នក​នោះ ទៅ​ធ្វើ​ទាក់ទាញ​មនុស្ស​ប្រុស ហើយ​អ្នក​បាន​ធ្វើជាមួយពួកគេក្នុងភាព​ពេស្យា‌ដែលគួធ្វើ។
18អ្នក​បាន​យក​សម្លៀក‌បំពាក់​ប៉ាក់​របស់​អ្នក ទៅ​គ្របបាំងគេ ព្រម​ទាំង​លាប​ប្រេង និង​កំញាន​របស់​យើង​នៅ​មុខគេ។
19អាហារ​ដែល​យើង​បាន​ឲ្យ​ដល់​អ្នក គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត ប្រេង និង​ទឹក​ឃ្មុំ​នោះ អ្នក​បានរៀបនៅមុខគេ ដ្បិត​​ក្លិន​ពិដោរ នេះគឺជាអ្វីដែលបានកើតឡើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ។
20រួចហើយ អ្នក​បាន​យក​កូន​ប្រុស​ស្រី​អ្នក ដែល​បាន​បង្កើត​ឲ្យ​យើង ទៅ​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ​ទាំង​នោះ ឲ្យវាសុី​ធ្វើដូចជាអាហារ​។ តើ​ការប្រព្រឹត្ត​កំផិត​របស់​អ្នកជាបញ្ហាតូចទៀតឬ?
21​អ្នកបាន​សម្លាប់​កូន​យើង ហើយ​ប្រគល់​ទៅ​ឲ្យ​ត្រូវ​ចូល​ក្នុង​ភ្លើង។
22​ក្នុង​​ការ​គួរ​ស្អប់​ខ្ពើម ហើយនិង​ការ​កំផិត​របស់​អ្នក នោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង ក្នុង​គ្រា​ដែល​អ្នក​នៅ​អាក្រាត ហើយ​នៅកណ្តាលវាល ព្រម​ទាំង​លង់​នៅ​ក្នុង​ឈាម​របស់អ្នក​»។
23វេទនា! វេទនាដល់អ្នក! នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ថា ដ្បិត​ក្រោយ​អស់​ទាំង​អំពើ​ដ៏​លាមក​អាក្រក់​របស់​អ្នក
24អ្នក​បាន​សង់​ផ្ទះ​បន​សម្រាប់​ខ្លួន ហើយ​ធ្វើ​កន្លែង​សំខាន់​សម្រាប់​ខ្លួន នៅគ្រប់​កន្លែង​។
25អ្នក​បាន​ធ្វើ​កន្លែង​សំខាន់​នោះ នៅ​គ្រប់​ច្រក​ផ្លូវ ហើយ​បាន​ធ្វើ​ឲ្យ​សេចក្ដី​លម្អ​របស់​អ្នក​ទៅ​ទី​ខ្ពើម​ឆ្អើម​វិញ អ្នក​បាន​បើក​ជើង​ទទួល​គ្រប់​ប្រុសៗ​ដែល​ដើរ​មក​តាម​នោះ ហើយ​បាន​ចម្រើន​ការ​កំផិត​របស់​អ្នក​កាន់តែខ្លាំងឡើង។
26អ្នក​បានធ្វើដូចជាពេស្យា ​នឹង​ជនជាតិ​អេស៊ីប​ ជាមួយ​ពួក​ជិត​ខាង​អ្នក​ធ្វើកាន់តែច្រើន ក្នុង​ការ​កំផិត​របស់​អ្នក​ ​ដែល​បណ្ដាល​ឲ្យ​យើង​មានកំហឹង។
27មើល៍! យើងនឹងវាយអ្នកដោយដៃរបស់យើង ហើយដកយកអាហាររបស់អ្នកផងដែរ។ យើងនឹង​ប្រគល់ជីវិតរបស់​អ្នក​ទៅឲ្យសត្រូវរបស់អ្នក ហើយ​កូន​ស្រី​ជនជាតិ​ភីលី‌ស្ទីន ដែលបានខ្មាស​ចំពោះទង្វើអាសអាភាស​របស់​អ្នក។
28អ្នក​បាន​ប្រព្រឹត្តជាពេស្យាជាមួយនឹង​ជនជាតិ​អាស‌ស៊ើរ​ដែរ ដ្បិត​អ្នក​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ។ អ្នក​បាន​រួម‌បវេណី​នឹង​គេ ក៏​នៅ​តែ​មិន​ស្កប់‌ស្កល់​ដែរ។
29អ្នក​បាន​ប្រព្រឹត្តជាពេស្យាកាន់ច្រើនឡើង រហូត​ដល់​ទឹកដីនៃ​ពួក​ឈ្មួញ ជាជនជាតិ​ខាល់ដេ នៅ​ក្នុង​ទឹកដី​កាណាន ហើយទោះជាយ៉ាងនេះកី្ត​នៅ​តែ​មិន​ស្កប់‌ចិត្តអ្នក។
30តើចិត្តរបស់អ្នកឈឺយ៉ាងណាទៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា ដែល​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ហើយងារ​ជា​ស្រីពេស្យា​មិនខ្មាសគេទេ?
31​អ្នក​បាន​សង់​ផ្ទះ​បន​របស់​អ្នក នៅ​ត្រង់មុខ​ច្រក​ផ្លូវ និង​កន្លែង​សំខាន់​របស់​អ្នក​នៅ​តាមកន្លែងទីសាធារណៈ។ ​អ្នក​មិន​មែន​ដូច​ជា​ស្រី​ពេស្យា​ទេ ពី​ព្រោះ​អ្នក​មិន​យក​ប្រាក់់ពីគេឡើយ។
32អ្នក​ជា​ស្រី​ដែល​​កំផិត អ្នកទទួល​មនុស្ស​ដទៃ ​​ជំនួស​ឲ្យប្តី​របស់ខ្លួន។
33មនុស្ស​ឲ្យ​ប្រាក់ដល់​ស្រី​ពេស្យា​ទាំង​នោះ តែ​អ្នក​វិញ អ្នក​ឲ្យ​ប្រាក់ទាំងនោះ​ដល់​មនុស្សដែលអ្នកស្រឡាញ់វិញ ហើយឲ្យគេមករកអ្នកពីគ្រប់ទិសទីជុំវិញ ដើម្បីដេកជាមួយអ្នកទៀត។
34ដូច្នោះហើយអ្នក​គឺ​ខុសគ្នា​ពី​ស្រី​ទាំងនោះផ្សេងទៀត ចាប់តាំងពីគ្មានអ្នកណាមកសុំអ្នកដើម្បីដេកជាមួយពួកគេ។ ផ្ទុយទៅវិញ អ្នកឲ្យប្រាក់ដល់ពួកគេ។ អត់មាននរណាឲ្យប្រាក់ដល់អ្នកទេ។
35ដូច្នេះហើយ ស្រី​ពេស្យា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់។
36ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ ពី​ព្រោះ​អ្នក​បានបើកចំហរតណ្ហា​របស់​អ្នក​នៅទីសំងាត់ ហើយធ្វើការពេស្យា ជាមួយពួកដែលអ្នកស្រឡាញ់ ហើយរួមទាំង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​ព្រះទាំងនោះ
37ដូច្នោះហើយ ចូរ​មើល៍! យើង​នឹង​ប្រមូល​ពួក​សហាយរបស់​អ្នក ដែល​អ្នក​បានជួប​ជា‌មួយ​គ្នា និង​ពួក​ទាំង​​ដែល​អ្នក​បាន​ស្រឡាញ់ ព្រម​ទាំង​ពួក​ដែល​អ្នក​បាន​ស្អប់​ផង ហើយយើង​នឹង​ប្រមូល​គេ​ឲ្យ​មក​ទាស់​នឹង​អ្នក​នៅ​គ្រប់​ទិស។ យើង​នឹង​បើក​កេរ្ដិ៍‌ខ្មាស​អ្នក​ឲ្យ​គេ​ឃើញ​ ដើម្បី​ឲ្យ​គេ​បាន​ឃើញភាពអាក្រាត់​អ្នក។
38ដ្បិតយើង​នឹង​ជំនុំ‌ជម្រះ​អ្នក សម្រាប់ការ​ដែល​ផិត​ប្តី និង​កម្ចាយ​ឈាម​ផង ហើយយើង​នឹង​ទម្លាក់​ឈាម​ទៅ​លើ​អ្នក ដោយ​កំហឹងហើយនិងចិត្តចង់របស់យើង។
39យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌ បំពាក់​អ្នក​ចេញ ហើយ​យកគ្រឿងអលង្ការ​របស់​អ្នក។ ពួកគេបោះបង់​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​នៅកណ្តាលវាល។
40ក្រោយមក ពួកគេ​នឹង​នាំ​ហ្វូង​មនុស្ស​ឡើង​មក​ទាស់​នឹង​អ្នក ហើយគប់​អ្នក​នឹង​ថ្ម ហើយ​ចាក់​ទម្លុះ​អ្នក​ដោយ​ដាវរបស់គេ។
41ពួកគេ​នឹង​ដុត​ផ្ទះ​អ្នក​ចោល ហើយ​សម្រេច​យុត្តិ‌ធម៌​ដល់​អ្នក នៅ​ចំពោះ​ភ្នែក​ពួក​ស្រីៗ​ជា​ច្រើន ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​លែង​ប្រព្រឹត្ត​ការ​ពេស្យា ហើយ​អ្នក​នឹង​មិន​ចេញ​ថ្លៃ​ឈ្នួល​ឲ្យ​គេ​ទៀត​ឡើយ។
42បន្ទាប់មក យើង​នឹង​សម្រាល​សេចក្ដី​កំហឹងរបស់​យើង​ចំពោះ​អ្នក ហើយ​ការក្រោធបស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ដែរ ដ្បិតយើង​នឹង​នៅ​ស្កប់ចិត្ត ហើយនិង​មាន​កំហឹង​ទៀតទេ។
43ដោយ​ព្រោះ​អ្នក​មិន​បាន​នឹក​ពី​កាល​អ្នក​នៅ​ក្មេង ហើយបានធ្វើឲ្យយើងពេញទៅដោយកំហឹងដោយសារការទាំងនេះ ហេតុនេះហើយ សូមមើល៍! យើងខ្លួនឯងនឹងនាំក្បាលរបស់អ្នក មកដាក់ទោសតាមទង្វើរដែលអ្នកបានធ្វើ នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់។ តើអ្នកមិនបានដាក់អំពើពេស្យាដែលគួរខ្ពើមដើម្បីប្រព្រិត្តតាមទេឬ?
44មើល៍! គ្រប់គ្នាណា​ដែល​ធ្លាប់​ប្រើ​ពាក្យ​សុភា‌សិត អ្នកនឹង​ពោល​ពាក្យ​នេះ​ទាស់​នឹង​អ្នក​ថា «ម្តាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ»។
45អ្នក​ជា​កូន​ស្រី​របស់​ម្តាយ​អ្នក ​ដែល​ជាអ្នកបាន​ស្អប់​ប្តី និង​កូន​ខ្លួន អ្នក​ក៏​ជា​ប្អូន​ស្រី​របស់​ពួក​បង‌ស្រីខ្លួន ដែល​ជាអ្នកបាន​ស្អប់​ប្តី និង​កូន​គេ​ដែរ។ ម្តាយ​អ្នក​ជា​ជនជាតិ​ហេត ហើយ​ឪពុក​អ្នក​ជា​ជនជាតិអាម៉ូរី
46បង​ស្រី​របស់អ្នក ជាអ្នក​សាម៉ារី ហើយ​កូន​ស្រី​របស់​នាង ជាអ្នកដែល​រស់​នៅ​ខាងតំបន់ខាង​ជើង ហើយ​ប្អូន​ស្រី​អ្នកវិញ​បានរស់នៅ​ខាងត្បូងពីអ្នក នោះ​គឺ​ជា​សូដុម និង​កូន​ស្រី​របស់​នាង។
47អ្នក​មិន​ត្រឹម​តែ​ដើរ​តាម​ផ្លូវ​របស់​គេ ឬ​ប្រព្រឹត្ត​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​គេ​ទេ គឺ​អ្នក​បាន​ប្រព្រឹត្ត​ខូច​អាក្រក់​ជាង​គេ ក្នុង​អស់​ទាំង​ផ្លូវ​របស់​អ្នក​ទៅ​ទៀត ដោយ​ស្មាន​ថា​អំពើ​របស់​គេ​តិច​តួច​ទេ។
48ដូចដែលយើងរស់នៅ នេះគឺជាព្រះ‌អម្ចាស់‌ដ៏ជាព្រះ​បានថ្លែងព្រះបន្ទូល នោះ​ប្រាកដ​ជា​សូដុម ជា​ប្អូន​អ្នក ព្រម​ទាំង​កូន​មិន​បាន​ប្រព្រឹត្ត​ដូច​ជា​អ្នក និង​កូន​ស្រី​របស់​អ្នក​បានធ្វើ។
49មើល! នេះគឺជាអំពើបាប​របស់​សូដុម ជា​ប្អូន​ស្រី​អ្នក ព្រម​ទាំង​កូន គឺ​មាន​អំនួត មាន​អាហារ​បរិ‌ភោគ​ឆ្អែត ហើយ​មិនយកចិត្តទុកដាក់ ​គ្មាន​កង្វល់ពីអ្វីទេ។ នាងមិន​ដែល​ចម្រើន​កម្លាំង​ដៃ​នៃ​ពួក​ក្រីក្រ និង​មនុស្ស​កម្សត់​ទុគ៌ត​ឡើយ។
50នាងក៏​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ ហើយ​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម នៅ​ចំពោះ​យើង ដូច្នោះ ​​យើង​ដក​គេ​ចេញ​ដូចដែលអ្នកបានឃើញហើយ។
51ចំណែក​សាម៉ារីវិញ ​មិន​បានធ្វើបាប​ពាក់​កណ្ដាលបាប​របស់​អ្នក​ទេ ផ្ទុយទៅវិញ​អ្នក​បាន​ធ្វើនូវទទ្វើដែល​គួរ​ស្អប់​ខ្ពើម​ ​ច្រើន​ជាង​ពួកគេ​បានធ្វើផង ហើយ​អ្នក​បានបង្ហាញថាប្អូន​ស្រី​អ្នក​មើល​ទៅ​ប្រសើរជាងអ្នក ដោយព្រោះ​គ្រប់ទាំងការអា្រកក់​ដែល​អ្នក​បាន​ប្រព្រឹត្ត​នោះ!
52ជាពិសេសអ្នក ​បាន​បង្ហាញពីភាពអាមាស់ខ្លួនឯង ក្នុងរបៀបនេះអ្នកបានបង្ហាញថាប្អូនស្រីអ្នក គឺប្រសើេរជាងអ្នក ដោយសារតែបាបដែលអ្នកាបនធ្វើ ក្នុងរបៀបដែលឲកយស្អប់ខ្ពើម។ ប្អូនស្រីរបស់អ្នកពេលនេះមើលទៅដូចជាប្រសើរជាងអ្នក បង្ហាញការអាមាស់របស់អ្នក ដ្បិតក្នុងផ្លូវនេះអ្នកបង្ហាញថាប្អូនស្រីបានប្រសើរជាងអ្នក។
53ដ្បិតយើង​នឹង​នាំ​ពួក​គេ​ដែល​​ជា​ឈ្លើយ​ឲ្យ​មក​វិញ គឺ​សូដុម ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ សាម៉ារី ព្រម​ទាំង​កូន​ដែល​នៅ​ជា​ឈ្លើយ និង​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​ឈ្លើយ ឲ្យ​មក​កណ្ដាល​គេ​ផង។
54ដើម្បី​ឲ្យ​មានតម្លាភាពនៃការអ្វីដែលអ្នកបង្ហាញ​ពីសេចក្ដី​ខ្មាស​ខ្លួន ហើយ​អ្នកនឹង​មានការអាម៉ាស់មុខដោយ​ព្រោះ​គ្រប់​ការដែលអ្នកបានធ្វើ ហើយនេះគឺជារបៀបដែល​អ្នកអាច​​កម្សាន្ត​ចិត្ត​ដល់ពួក​គេ។
55ដូច្នេះ ​ប្អូន​ស្រី​អ្នក គឺ​សូដុម និង​កូន​ស្រី​របស់នាង ​នឹង​ត្រឡប់​ទៅ​ក្នុងភាព​ដើម​របស់​ខ្លួន ហើយ​សាម៉ារី និង​កូន​របស់នាង ​នឹង​ត្រឡប់​ទៅ​សណ្ឋានន​ដើម​របស់​ខ្លួន​វិញ។ ចំណែក​អ្នក និង​កូន​អ្នក​នឹង​វិល​ត្រឡប់​ទៅ​ដូច​ជា​សណ្ឋាន​ដើម​របស់​អ្នក​​ដែរ។
56​សូដុម​ជា​ប្អូន​ស្រី​អ្នក មិន​បាននិយាយដល់ដែល​ចេញ​ពី​មាត់​អ្នកទេ ក្នុងពេលអ្នកមានពេញដោយភាពអំនួត
57មុនពេល​ដែល​សេចក្ដី​ទុច្ចរិត​របស់​អ្នកបានបើកបង្ហាញ។ ប៉ុន្តែពេលនេះអ្នកមានគោលបំណងប្រមាថ ដល់​ពួក​កូន​ស្រី​ស៊ីរី​ ហើយ​និងពួក​កូន​ស្រី​ភីលី‌ស្ទីន ហើយ​អ្នក​នៅ​ជុំ‌វិញនោះ។ មនុស្សគ្រប់គ្នានឹងមើលងាយអ្នក។
58អ្នក​នឹងត្រូវ​ទទួល​ភាពអាមាស់ ហើយនិងទង្វើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​! នេះគឺជាព្រះបន្ទូលនៃព្រះអម្ចាស់!
59ដ្បិត​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជាមួយអ្នក តាមអ្វីដែល​គួនឹងទទួល ​អ្នក​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។
60ប៉ុន្តែ យើង​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​នឹង​អ្នក ក្នុង​កាល​ដែល​អ្នក​នៅ​ក្មេង​នោះ ហើយ​យើង​នឹង​តាំង​សញ្ញា​មួយ​នឹង​អ្នក ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ជា‌និច្ច​ទៀត។
61រួចហើយ​អ្នក​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​អ្នក ហើយ​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​អ្នក​ទទួល​បង‌ស្រី​របស់​អ្នក និង​ប្អូនស្រី​របស់​អ្នក​ផង។ យើង​នឹង​ឲ្យ​បង‌ប្អូន​នោះ​ដល់​អ្នក ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​អ្នក​ទេ។
62យើង​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​យើង​ដល់​អ្នក នោះ​អ្នក​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
63ដោយព្រោះការទាំងនេះ ​អ្នក​បាន​នឹក​ចាំគ្រប់ការទាំងងស់ ហើយដោយ​អ្នក​អៀន​ខ្មាស ដូច្នោះអ្នកមិនអាចបើកម៉ាត់ដើម្បីនិយាយបាន ព្រោះការអាមាស់ យើងបានអត់ទោស ​គ្រប់​ទាំង​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត​ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។