1ក្រោយមកព្រះបន្ទូលនៃព្រះជាម្ចាស់មកខ្ញុំប្រាប់ថា៖
2«កូនមនុស្សអើយ តើដើមទំពាំងបាយជូរ ប្រសើរជាងដើមឈឺហើយនិងមែកផ្សេង ដែលនៅក្នុងព្រៃទាំងមូលឬ?
3តើមនុស្ស អាចយកឈឺពីដើមទំពាំងបាយជូរទៅធ្វើអ្វីមួយ? ឬក៏ពួកគេយកទៅធ្វើជាស្នួលហាលរបស់លើវា?
4មើល៍! ប្រសិនបើ ដាក់វាដុតក្នុងភ្លើងជាអុស ហើយបើភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ដែរ តើវាអាចយកទៅធ្វើអ្វីបាន?
5មើល៍! កាលវានៅទាំងមូល វាមិនអាចប្រើការអ្វីបានទេ ពិតប្រាកដណាស់ ពេលភ្លើងបានឆេះអស់ ក្រោយមកវានៅតែមិនអាចយកទៅប្រើបានជាប្រយោជន៍ដដែល។
6ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ មិនចូលចិត្តដើមឈឺដែលនៅក្នុងព្រៃ យើងបានឲ្យដើមទំពាំងបាយជួរធ្វើជាអុសសម្រាប់ដុត យើងនឹងធ្វើបែបនេះដាក់ប្រជាជននៃក្រុងយេរូសាឡិមដែរ។
7ដ្បិត យើងនឹងតាំងមុខយើងទាស់នឹងពួកគេ។ ទោះបីគេនឹងចេញពីភ្លើងមក តែភ្លើងនោះនឹងឆេះពួកគេ ដូច្នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់ ក្នុងកាលដែលយើងតាំងមុខទាស់នឹងពួកគេ។
8រួចយើងនឹងធ្វើឲ្យទឹកដីនេះត្រូវចោលស្ងាត់ ដោយព្រោះគេបានធ្វើបាប នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ»។