1ពួកចាស់ទុំនៃជនជាតិអុីស្រាអែលខ្លះបានមករកខ្ញុំ ហើយក៏អង្គុយនៅចំពោះមុខខ្ញុំ។
2ក្រោយមក ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំ
3«កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តគេ ក៏បានជំពប់ដួលនៃអំពើទុច្ចរិតខ្លួននៅចំពោះមុខគេ។ តើគួរយើងសួរទាំងអស់នេះតាមរយៈពួកគេ?
4ដូច្នោះហើយ ចូរប្រកាសការនេះដល់គេ ហើយនិយាយថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ បុរសទាំងអស់ក្នុងពួកកូនចៅអុីស្រាអែល ដែលបានយករូបព្រះដាក់ក្នុងចិត្តខ្លួន ឬដាក់ការភ័យខ្លាចនៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខខ្លួន រួចហើយមករកព្យាការី យើងព្រះអម្ចាស់ នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ។
5យើងនឹងធ្វើការនេះ ដូច្នោះយើងអាចនឹងយកកូនចៅអុីស្រាអែលមកវិញ ក្នុងចិត្តរបស់គេបាននាំទៅឆ្ងាយពីយើងដោយសាររូបព្រះរបស់គេ។
6ដូច្នោះហើយ ចូរនិយាយទៅកាន់កូនចៅអុីស្រាអែលថា ព្រះអម្ចាស់ដដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ចូរប្រែចិត្ត និងបែរចេញពីរូបព្រះរបស់អ្នកទៅ! ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នកដែរ។
7ដ្បិត គ្រប់គ្នាពីប្រជាជនអុីស្រាអែល ហើយពួកជនជាតិដទៃ ជាអ្នកស្នាក់នៅក្នុងទឹកដីអុីស្រាអែល ដែលញែកខ្លួនចេញពីយើង ជាអ្នកដែលយករូបព្រះដាក់ក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខខ្លួន រួចនឹងមករកព្យាការី ដើម្បីស្វែងរកយើង យើងគឺព្រះអម្ចាស់ នឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនយើង។
8ដូច្នេះយើងនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងធ្វើឲ្យជាទីស្រឡាំងកាំង ជាទីសម្គាល់ ហើយនិងពាក្យសុភាសិត ដ្បិតយើងក៏នឹងកាត់អ្នកនោះចេញពីកណ្ដាលចំណោមមនុស្សយើង ហើយអ្នកនឹងដឹងថា យើងនេះជាព្រះអម្ចាស់។
9ប្រសិនបើព្យាការីណាត្រូវបញ្ឆោត ហើយបាននិយាយពាក្យ រួចហើយ យើងព្រះអម្ចាស់ នឹងត្រូវបញ្ឆោតព្យាការី ហើយយើងនឹងលូកដៃទៅលើគេ ព្រមទាំងបំផ្លាញគេចេញពីពួកអុីស្រាអែល ជាប្រជារាស្ត្ររបស់យើងដែរ។
10ពួកគេនឹងត្រូវទ្រាំទ្រចំពោះសេចក្ដីទុច្ចរិតរបស់ខ្លួន សេចក្ដីទុច្ចរិតរបស់ព្យាការី នោះនឹងបានដូចជាសេចក្ដីទុច្ចរិតរបស់អ្នកដែលរកគេដែរ។
11ដោយព្រោះការនេះកូនចៅអុីស្រាអែលវង្វេងចេញពីយើង ឬនាំឲ្យខ្លួនបានស្មោកគ្រោក ដោយអំពើរំលងទាំងប៉ុន្មានរបស់ខ្លួនទៀតឡើយ គឺឲ្យគេបានធ្វើជាប្រជារាស្ត្ររបស់យើងវិញ ហើយឲ្យយើងបានជាព្រះរបស់គេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះ»។
12ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំប្រាប់ថា
13«កូនមនុស្សអើយ ពេលទឹកដីណាធ្វើបាបនឹងយើង ដោយប្រព្រឹត្តបាប ដូច្នោះយើងនឹងលូកដៃទាស់នឹងគេ ហើយបំផ្លាញអាហារនឹងអ្វីដែលគេមាន ហើយឲ្យគេកើតមានទុរភិក្ស ព្រមទាំងសម្លាប់មនុស្ស ហើយនិងសត្វពីទឹកដីនេះ
14ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងទឹកដីនោះ ពួកគេនឹងរួចជីវិតដោយសារសេចក្តីសុចរិតខ្លួនតែប៉ុណ្ណោះ នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះបានថ្លែង។
15ប្រសិនបើ យើងចាត់សត្វកំណាចឲ្យទៅក្នុងទឹកដីនេះ ហើយធ្វើឲ្យវាវិនាស ដូច្នោះហើយទឹកដីនោះនឹងត្រូវលាងសម្អាត ហើយក៏គ្មានអ្នកណាហ៊ានដើរតាមនោះដែរ ដោយព្រោះសត្វទាំងនោះ
16ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងទឹកដីនេះ ដូចដែលយើងនៅរស់ នេះជាការប្រកាស់នៃព្រះអម្ចាស់ដ៏ជាព្រះ គឺពួកគេនឹងមិនអាចដើម្បីជួយដល់កូនប្រុសកូនស្រីខ្លួនឲ្យរួចទេ គឺរួចបានតែជីវិតគេប៉ុណ្ណោះ តែទឹកដីនោះនឹងត្រូវចោលស្ងាត់វិញ។
17ឬប្រសិនបើយើងនាំដាវមកលើទឹកដីនោះ ដោយបង្គាប់ថា ដាវអើយ ចូរទៅក្នុងទឹកដីនេះ ហើយយើងកាត់ទាំងមនុស្ស និងសត្វចេញពីវាផង
18ទោះបើមនុស្សទាំងបីនាក់នោះនៅក្នុងទឹកដីនេះ ដូចដែលយើងនៅរស់ នេះជាការប្រកាស់នៃព្រះអម្ចាស់ដ៏ជាព្រះ គឺពួកគេនឹងមិនអាចដើម្បីជួយដល់កូនប្រុសកូនស្រីខ្លួនឲ្យរួចទេ គឺរួចបានតែជីវិតពួកគេប៉ុណ្ណោះ។
19ឬប្រសិនបើយើងចាត់អាសន្នរោគ ទៅក្នុងទឹកដីនោះ ហើយដាក់កំហឹងរបស់យើងទាស់ទៅលើពួកគេ ដោយកម្ចាយឈាម ហើយសម្លាប់ទាំងមនុស្ស និងសត្វចេញផង
20ទោះបើណូអេ ដានីយ៉ែល និងយ៉ូបបាននៅក្នុងទឹកដីនោះក៏ដោយ ដូចដែលយើងនៅរស់ នេះជាការប្រកាស់នៃព្រះអម្ចាស់ដ៏ជាព្រះ គង់តែនឹងជួយកូនប្រុសកូនស្រីខ្លួន ឲ្យរួចមិនបានដែរ គឺសេចក្ដីសុចរិតរបស់អ្នកទាំងនោះ នឹងជួយបានជីវិតរបស់ខ្លួនឲ្យរួចបាន។
21ដ្បិតព្រះអម្ចាស់ដ៏ជាព្រះបានមានព្រះបន្ទូលដូច្នេះ យើងចាត់សេចក្ដីវេទនាតាមរយៈការទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងសម្លាប់ទាំងមនុស្ស និងសត្វចេញផងពីក្រុងនោះ។
22ប៉ុន្តែ មើល៍! នឹងមានអ្នករួចជីវិតនៅក្នុងក្រុងនោះ គេនឹងត្រូវនាំចេញមក ទាំងកូនប្រុសហើយនិងកូនស្រី។ មើល!៍ ពួកគេនឹងចេញទៅរកអ្នករាល់គ្នា ហើយអ្នកនឹងឃើញផ្លូវ និងអំពើរបស់គេ រួចអ្នកនឹងបានក្សាន្តចិត្ត ពីដំណើរការអាក្រក់ ដែលយើងបានទម្លាក់ទៅលើក្រុងយេរូសាឡិម គឺពីគ្រប់ទាំងការដែលយើងបាននាំទៅលើក្រុងនោះ។
23ពួកអ្នករួចជីវិតនឹងកម្សាន្តចិត្តអ្នករាល់គ្នា ដោយអ្នកឃើញផ្លូវ និងអំពើដែលគេប្រព្រឹត្តទាំងនោះ ហើយអ្នករាល់គ្នានឹងដឹងថា ការដែលយើងបានធ្វើដល់គេ នោះមិនមែនដោយគ្មានប្រយោជន៍ទេ! នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏ជាព្រះលើទាំងអស់»។