ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

អេសេគាល 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ម្តងទៀត ព្រះ‌បន្ទូល​របស់អម្ចាស់​បាន​មក​ដល់​ខ្ញុំ​
2«កូន​មនុស្ស​អើយ ចូរ​ថ្លែងព្រះបន្ទូល​ទាស់​នឹង​ពួកព្យាការីនៃ​ជនជាតិ​អុីស្រា‌អែល​ ហើយប្រាប់​អ្នក​ដែល​ថ្លែងទំនាយ​ចេញ​ពី​ការអំនួត ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។
3ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូចនេះ វេទនា​ដល់​ពួក​ព្យាការីល្ងី‌ល្ងើ ដែល​ថ្លែងទំនាយ​តាម​តែ​ចិត្ត​របស់​ខ្លួន តែមិនបានឃើញអ្វីសោះ។
4​អុីស្រា‌អែល​អើយ ពួក​ព្យាការីរបស់​អ្នក​ធ្វើ​ដូច​ជា​ឆ្កែ​ចចក នៅ​ទី​ស្ងាត់។
5អ្នក​រាល់​គ្នា​មិន​បាន​ឡើង​ទៅ កន្លែ​ដែល​បាក់​បែកជុំវិញ​នៃជញ្ជាំងក្រុង នៃប្រជាជន​អុីស្រា‌អែលហើយសង់ឡើងវិញទេ ដើម្បី​​អាច​ឈរ​នៅ​ក្នុង​គ្រា​ចម្បាំង នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់។
6មនុស្ស​បាន​ឃើញ​សេចក្ដី​ភូត‌ភរ «និង​ពាក្យ​ទំនាយ​កុហក ហើយ​ក៏​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។ ​ព្រះ‌អម្ចាស់​មិន​បាន​ចាត់​គេ​សោះ ហើយ​គេ​ធ្វើ​ឲ្យ​មនុស្ស​សង្ឃឹម​ថា ពាក្យ​នោះ​នឹង​បាន​សម្រេច​ជា​ពិត។
7តើការ​ដែល​អ្នក​រាល់​គ្នា​ថា ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ដូច្នេះ តែ​យើង​មិន​បាន​ពោល​សោះ «ការនេះគឺជាការដែលព្រះអម្ចាស់បានប្រកាស» តាំងយើងមិនបានថ្លែងអ្វីសោះឬ?
8ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ថា ព្រោះ​អ្នក​រាល់​គ្នា​បញ្ចេញ​និមិត្តប្រាប់មិនពិត ដូចោះហើយបាន​ជា​ព្រះ‌អម្ចាស់‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទាសនិងអ្នក
9ដៃយើង​នឹង​ប្រហារ​ពួក​ព្យាការី ជាមនុស្សប្រាប់និមិត្តកុហក ហើយ​ដែល​ថ្លែងទំនាយ​មិនពិត​។ ពួកគេ​នឹង​មិន​អាចនៅ​ក្នុង​ការប្រជុំរបស់​ប្រជា‌ជនរបស់​យើង​ឡើយ ឬ​មិន​បាន​កត់​ទុក​ក្នុង​បញ្ជីប្រជាជន​អុីស្រា‌អែល គេមិនអាចចូល​​ក្នុង​ទឹកដី​អុីស្រា‌អែល​ទេ។ ដ្បិតអ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់។
10ដោយ​ព្រោះ​តែ​គេ​បាន​លួង‌បញ្ឆោត​ប្រជា‌រាស្ត្រ​របស់​យើង ដោយ​ពោល​ថា «មាន​សន្តិ‌ភាព​ហើយ» ពេលគ្មាន​សន្តិ​ភាព​ ពួកគេសាងសង់កំពែង ដែលពួកគេនឹងលាបថ្នាំពណ៌ស។
11​ចូរ​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​បូក​បាយ​អ​នោះ​ថា កំពែង​នោះ​នឹង​ត្រូវ​រលំ ដោយ​មាន​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង ហើយ​យើងនឹងចាត់​គ្រាប់​ព្រឹល​ឲ្យធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង​ក៏​បំបាក់​ឲ្យ​រលំ​ដែរ។
12ឃើញទេ ​ជញ្ជាំងនឹង​រលំចុះ។ តើគេ​នឹង​មិនសួរ​អ្នក​ទេ «តើ​បាយ‌អ​ដែល​អ្នក​បានបូក​នោះអ្នកដាក់ទីណា?»
13ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូចនេះ យើង​នឹង​​ខ្យល់​គំហុក ក្នុង​កំហឹង​របស់​យើង ហើយ​នឹង​មានជន់ លិចដោយ​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង ដោយ​កំហឹង​របស់​យើង! គ្រាប់​ព្រឹល​នឹងធ្លាក់ដោយកំហឹង​របស់​យើង បំផ្លាញ​កំពែង​នោះ។
14ដ្បិត​យើង​នឹង​រំលំ​កំពែង​ដែល​អ្នក​រាល់​គ្នា​បាន​បូក​បាយអ​នោះ ហើយយើង​នឹង​រលំ​ចុះ​ដល់​ដី គ្រឹះត្រូវ​រលើង​ឡើង។ ដូច្នេះវានឹង​រំលំ​ចុះ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​នៅ​ក្នុង​នោះ​ដែរ។ រួចហើយអ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
15គឺ​យ៉ាង​នោះ​ដែល​យើង​នឹង​សម្រេច​សេចក្ដី​ក្រោធ​របស់​យើង នៅ​លើ​កំផែង​នោះ ហើយ​លើ​ពួក​អ្នក​ដែល​បាន​បូក​បាយ​អ​ដែរ។ យើង​នឹង​និយាយ​មក​អ្នក​រាល់​គ្នា​ថា «កំផែង​នោះ​មិន​មាន​ទៀត​ទេ ព្រម​ទាំង​ពួក​អ្នក​ដែល​បូក​ផង
16គឺ​ជា​ពួក​ព្យាការី​របស់​ជនជាតិអុីស្រា‌អែល ដែល​ថ្លែងទំនាយ​ពី​ដំណើរ​ក្រុង​យេរូ‌សាឡឹម ហើយ​ឃើញ​និមិត្ត​ពី​សេចក្ដី​សុខ​សម្រាប់​ទី​ក្រុង។ តែ​ឥត​មាន​សេចក្ដី​សុខ​ឡើយ! នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌ដ៏ជាព្រះលើទាំងអស់»។
17សម្រាបអ្នក កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ពួក​អ្នកក្រុងរបស់​ជនជាតិ​អ្នក ដែល​ថ្លែងទំនាយ​ចេញ​ពី​គំនិត​ខ្លួន​គេ ហើយ​ថ្លែងទំនាយ​ទាស់​នឹង​គេ។
18ចូរនិយាយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះមាន​ព្រះ‌បន្ទូល​ដូច្នេះ​ វេទនា​ដល់​ពួក​ស្រីៗ​ដែល​ធ្វើ​អំបោះ​ពាក់​នៅ​ក​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សម្រាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ អ្នក​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​ជនជាតិយើង​ដូច្នេះ។ តើ​អ្នកបរបាញ់ជីវិតប្រជាជនរបស់យើង ​តែសង្គ្រោះជីវិតជីវិតខ្លួនមែនទេ?
19អ្នក​រាល់​គ្នា​បាន​ប្រមាថ​យើងនៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ឲ្យ​តែ​បាន​ស្រូវ​ឱក​មួយ​កំប៉ុងឬ​ពីរ និង​ចំណិត​នំបុ័ង​ខ្លះ ដើម្បី​នឹង​សម្លាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ ហើយ​នឹង​រក្សា​ជីវិតអ្នកដែលមិន​គួរ​រស់​នៅ ដោយ​អ្នក​កុហក​ដល់​ប្រជា‌ជន​យើង ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ។
20ដូច្នោះហើយ ព្រះ‌អម្ចាស់‌ដ៏ជាព្រះ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ យើង​ទាស់​នឹង​ខ្សែ​យ័ន្ត​របស់​អ្នក​រាល់​គ្នា ដែល​ប្រើ​សម្រាប់​ប្រមាញ់​ជីវិត​មនុស្ស ដូច​ប្រមាញ់​សត្វ​ស្លាប។ យើង​នឹង​ហែក​វា​ចេញ​ពី​ដៃ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​អ្នក​​បាន​តាម​ប្រមាញ់ ដូច​ប្រមាញ់​សត្វ​ស្លាប​នោះ។
21យើង​នឹង​ហែក​ស្បៃ​របស់​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​ជួយ​ឲ្យ​ប្រជា‌ជនរបស់​យើង​រួច​ពី​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ ដូច្នោះ​គេ​នឹង​មិន​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នាទៀតទេ។ អ្នក​​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់។
22ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​សេចក្កីកុហក ជា​ពួក​អ្នក​ដែល​យើង​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​​ជីវិត​របស់ពួកគេទេ
23ដូច្នោះហើយ អ្នក​រាល់​គ្នា​នឹង​មិនអាច​ប្រាប់​និមិត្ត​កុហក ឬ​ថ្លែងទំនាយ​ទៀត​ទេ យើង​នឹង​ជួយ​ប្រជា‌ជន​របស់​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អ្នក។ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌អម្ចាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។