1ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំដោយព្រះបន្ទូល
2«កូនមនុស្សអើយ អ្នករស់នៅក្នុងចំណោមពូជបះបោរជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ហើយមានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជទាស់ប្រឆាំង។
3ដូច្នោះហើយសម្រាប់អ្នក កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សម្រាប់ដំណើរនិរទេស ហើយដើរចេញទៅ ទាំងថ្ងៃនៅចំពោះភ្នែកគេចុះ អ្នកត្រូវរើចេញពីកន្លែងអ្នក ទៅកន្លែងមួយទៀត។ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើពួកគេជាពួជរឹងទទឹងក៏ដោយ។
4អ្នកត្រូវរើយកអីវ៉ាន់អ្នកចាកចេញនៅពេលថ្ងៃ ចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនអ្នកត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស។
5ចូរជីកទម្លុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ។
6អ្នកត្រូវលីអីវ៉ាន់អ្នកនៅមុខគេ លើកអីវ៉ាន់ដាក់លើស្មារហើយចេញទៅទាំងយប់។ ត្រូវបាំងមុខ ដ្បិតអ្នកនឹងមិនឲ្យឃើញទឹកដីឡើយ យើងតាំងអ្នកទុកជាទីសម្គាល់ ដល់ពូជពង្សអុីស្រាអែល»។
7ដូច្នេះខ្ញុំក៏ធ្វើការនេះ ដូចអ្វីដែលយើងបង្កាប់។ ខ្ញុំបានយកអីវ៉ាន់ ធ្វើនិរទេសចេញទាំងថ្ងៃ ហើយនៅពេលល្ងាចខ្ញុំជីកទម្លុះរូងឲ្យដល់កំផែងដោយដៃខ្ញុំ។ ខ្ញុំក៏បានយកអីវ៉ាន់របស់ខ្ញុំក្នុងពេលទីងងឹត ហើយលីអីវ៉ាន់ឡើងដាក់លើស្មាយកទៅនៅចំពោះភ្នែកពួកគេ។
8បន្ទាប់មកព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំនៅពេលព្រឹកដោយបន្ទូលថា
9កូនមនុស្សអើយ តើប្រជាជនអុីស្រាអែលជាអ្នកបះបោរ មិនសួរអ្នកទេថា «តើអ្នកកំពុងធ្វើអ្វី?»
10ចូរប្រាប់គេថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូច្នេះ ការថ្លែងព្រះបន្ទូលនេះ ដោយបារម្ពពីអ្នកដឹកនាំនៃក្រុងយេរូសាឡិម ហើយប្រជាជនអុីស្រាអែលទាំងអស់គ្នា។
11ចូរនិយាយថា ខ្ញុំជាទីសម្គាល់ដល់អ្នករាល់គ្នា។ ដូច្នោះវានឹងបានធ្វើកើតឡើង ពួកគេនឹងទៅជានិរទេសហើយទៅជាឈ្លើយ។
12អ្នកដដឹកនាំដែលនៅក្នុងចំណោមពួកគេ នឹងលីអីវ៉ាន់ដាក់ លើស្មារបស់គាត់ចេញទៅក្នុងងងឹត ហើយនឹងឆ្លងកាត់ ជញ្ជាំង។ ពួកគេនឹងជិះរូងឆ្លងទៅដល់ជញ្ជាំង ដើម្បីយកអីវ៉ាន់របស់ពួកគេ។ គាត់នឹងបាំងមុខខ្លួនឯង ដូច្នោះគាត់នឹងមិនឃើញទឹកដីដោយភ្នែកឡើយ។
13យើងនឹងដាក់សំណាញរបស់យើងលើគេ ហើយគាត់នឹងជាប់អន្ទាក់របស់យើង ហើយយើងនឹងនាំគាត់ទៅបាប៊ីឡូន ជាទឹកដីពួកខាល់ដេ ប៉ុន្តែគេនឹងមិនឃើញវាទេ។ គាត់នឹងស្លាប់នៅទីនោះ។
14យើងនឹងកម្ចាត់កម្ចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចយើងនឹងហូតដាវទៅតាមក្រោយគេ។
15ដូច្នេះ កាលណាយើងបានបែងចែកគេ ទៅនៅកណ្ដាលអស់ទាំងជនជាតិ ហើយបានកម្ចាត់កម្ចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា យើងនេះជាព្រះអម្ចាស់។
16ប៉ុន្តែ យើងនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្ដាលពួកជនជាតិដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា យើងនេះជាព្រះអម្ចាស់»។
17ព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំដោយបន្ទូលថា
18«កូនមនុស្សអើយ ចូរបរិភោគអាហាររបស់អ្នក ដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ។
19ក្រោយមក ចូរប្រាប់ប្រជាជនក្នុងទឹកដីថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលការនេះ បារម្ពពីអ្នកក្រុងយេរូសាឡឹម ហើយអ្នកនៅក្នុងទឹកដីអុីស្រាអែល ពួកគេនឹងបរិភោគអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតទឹកដីគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងទឹកដីនោះដែរ ព្រោះការឃោរឃៅរបស់ពួកអ្នកដែលរស់នៅទឹកដីនោះ។
20ដូច្នោះទីក្រុងទាំងអស់ ដែលមានមនុស្សនៅ នឹងត្រូវបំផ្លាញ ហើយទឹកដីនឹងត្រូវខូចបង់ទៅ អ្នកនឹងដឹងថាយើងនេះជាព្រះអម្ចាស់»។
21ម្តងទៀតព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំថា
22«កូនមនុស្សអើយ តើពាក្យសុភាសិត ដែលអ្នករាល់គ្នាធ្លាប់និយាយ នៅទឹកដីអុីស្រាអែល ដោយនិយាយ កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងនិមិត្តក៏ខានមាន?
23ដូច្នោះហើយ ត្រូវប្រាប់គេថា ព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ យើងនឹងធ្វើឲ្យពាក្យសុភាសិតត្រូវចប់ ហើយប្រជាជនអុីស្រាអែលមិនប្រើទៀតទេ។ ចូរប្រាប់ពួកគេថា ថ្ងៃកំណត់ជិតដល់ហើយ នៅពេលគ្រប់ទាំងនិមិត្តបានកើតឡើង។
24ដ្បិតនឹងគ្មាននិមិត្តក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងប្រជាជនសអុីស្រាអែលទៀតឡើយ។
25ដ្បិតយើងគឺជាព្រះអម្ចាស់ យើងនឹងចេញបង្គាប់ ហើយពាក្យដែលយើងប្រាប់។បញ្ហាមិនត្រូវពន្យាពេលឡើយ។ ដ្បិតយើងនឹងថ្លែងពាក្យបែរនេះក្នុងសម័យរបស់អ្នក ដែលជាប្រជាជនបះបោរ ហើយនឹងធ្វើឲ្យវាកើតឡើង! នេះជាគឺព្រះអម្ចាស់ដ៏ជាព្រះបានប្រកាស»។
26ម្តងទៀតព្រះបន្ទូលនៃព្រះអម្ចាស់បានមកដល់ខ្ញុំថា
27«កូនមនុស្សអើយ! មើល៍ ប្រជាជនអុីស្រាអែល គេនិយាយថា និមិត្តដែលគាត់ឃើញ នឹងកើតឡើងនាពេលខាងមុខចាប់ពីពេលនេះ ហើយគាត់ថ្លែងព្រះបន្ទូល សម្រាប់ពេលអនាគត។
28ដូច្នោះហើយចូរប្រាប់គេថា ព្រះអម្ចាស់ដ៏ជាព្រះមានព្រះបន្ទូលដូចនេះ ពាក្យរបស់យើងមិនត្រូវពន្យាពេលទេ តែពាក្យដែលយើងថ្លែង នោះនឹងកើតឡើង នេះគឺជាព្រះអម្ចាស់ដ៏ជាព្រះបានប្រកាស»។