1កាលដែលខ្ញុំបានសម្លឹងមើលទៅដំបូលខាងលើ ដែលនៅពីលើក្បាលរបស់ចេរូប៊ីន ដែលមានភាពដូចជាត្បូងកណ្តៀង ហើយមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចឡើងមក។
2ក្រោយមក ព្រះអង្គមានព្រះបន្ទូលទៅកាន់មនុស្សដែលស្លៀកសំពត់ទេសឯកថា «ចូរចូលទៅកណ្ដាលកង់ទាំងនោះ គឺក្រោមចេរូប៊ីន ហើយកើបរងើកភ្លើងពេញដៃទាំងពីរ ពីកណ្ដាលចេរូប៊ីននោះ រួចបាចទៅលើទីក្រុងទៅ»។ បន្ទាប់មក បុរសនោះក៏បានចេញទៅក្នុងពេលដែលខ្ញុំកំពុងមើល។
3ពេលបុរសនោះចូលទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំនៃព្រះដំណាក់ ហើយមានពពកពាសពេញទីលានខាងក្នុង។
4សិរីល្អរបស់ព្រះអម្ចាស់អណ្ដែតឡើងពីលើពួកចេរូប៊ីនឈេ ឆ្ពោះកាន់មាត់ទ្វារព្រះដំណាក់។ មានពពកនៅពេញព្រះដំណាក់ ហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីល្អរបស់ព្រះអម្ចាស់។
5សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសម្លេងដូចនៃព្រះដ៏មានឫទ្ធានុភាពពេលព្រះអង្គមានព្រះបន្ទូល។
6នៅក្នុងពេលនោះ ព្រះអម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេសឯកថា «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក» បុរសនោះក៏បានទៅឈរក្បែរកង់នោះ។
7ពេលនោះ ចេរូប៊ីនមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកចេរូប៊ីន ហើយយកភ្លើងហុចទៅឲ្យបុរសដែលពាក់អាវទេសឯកសុទ្ធនោះ។ បុរសនោះក៏ទទួលយក រួចចេញទៅវិញ។
8ខ្ញុំក៏បានឃើញ នៅក្រោមស្លាបរបស់ពួកចេរូប៊ីន មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។
9ដូច្នេះ ខ្ញុំមើល ហើយមើល៍! ឃើញមានកង់បួននៅក្បែរពួកចេរូប៊ីន គឺនៅក្បែរចេរូប៊ីននីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។
10កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។
11ពេលកង់ទាំងនោះវិលទៅមុខ កង់ទាំងនោះអាចវិលទៅទិសដៅទាំងបួន ដោយគ្មានងាករេចេញពីគ្នាទេ។ ផ្ទុយទៅវិញ ពួកកង់ទាំងនោះវិលទៅមុខ តាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេកង់ទាំងនោះទៅតាមដែរ។ កង់ទាំងនោះមិនងាកបែរទៅទិសផ្សេងឡើយ។
12រូបកាយរបស់ចេរូប៊ីនទាំងមូល រួមទាំងខ្នងរបស់ពួកគេ ដៃរបស់ពួកគេ ស្លាបរបស់ពួកគេ ហើយក៏បានបិតបាំងភ្នែក ហើយភ្នែកនោះទៀត ក៏បានបិតបាំងដោយកង់ទាំងមួលបួនផងដែរ។
13ខ្ញុំក៏ស្តាប់ឮថា កង់ទាំងនោះត្រូវបានហៅថា «ខ្យល់កួច»។
14ហើយពួកចេរូប៊ីននីមួយៗមានមុខបួន មុខទីមួយនោះគឺដូចជាទេវតា មុខទីពីរដូចដូចជាមុខមនុស្ស មុខទីបីដូចជាមុខសិង្ហ មុខទីបួនដូចជាមុខឥន្ទ្រី។
15ពួកចេរូប៊ីននោះក៏ឡើងទៅ នេះហើយជាសត្វមានជីវិត ដែលខ្ញុំឃើញក្បែរទន្លេកេបារដែលកំពុងជន់ឡើង។
16កាលណាចេរូប៊ីនធ្វើដំណើរ កង់នោះក៏អមទៅជាមួយ ហើយកាលណាចេរូប៊ីនបានលើកស្លាបដើម្បីហោះហើរឡើងផុតពីផែនដី ហើយកង់ក៏ទាំងនោះក៏នឹងមិនបានបែរក្រោយដែរ។
17កាលណាពួកចេរូប៊ីនទាំងនោះឈប់នៅស្ងៀម កង់ទាំងនោះក៏ឈប់ដែរ ហើយកាលណាពួកនេះហើរឡើងទៅ ពួកកង់ទាំងនោះក៏ឡើងទៅជាមួយគ្នាដែរ ដ្បិតវិញ្ញាណនៃតួរមានជីវិតសណ្ឋិតនៅក្នុងកង់ទាំងនោះ។
18ក្រោយមក សិរីល្អនៃព្រះអម្ចាស់ ក៏ចេញពីប្រឡោះទ្វារនៃព្រះវិហារ ហើយទៅសណ្ឋិតពីលើពួកចេរូប៊ីន។
19រួចចេរូប៊ីនក៏កាងស្លាប ក្នុងកាលដែលចេញទៅនោះ ហើយហើរឡើងផុតពីផែនដី ខ្ញុំបានឃើញផ្ទាល់ភ្នែក នៅពេលដែលទាំងកង់អមទៅ។ ពួកគេក៏ទៅឈរនៅមាត់ទ្វារកំផែងទិសខាងកើតរបស់ព្រះដំណាក់ នៃព្រះអម្ចាស់ ហើយសិរីល្អរបស់ព្រះនៃជនជាតិអុីស្រាអែលក៏សណ្ឋិតនៅពីលើ។
20នេះហើយគឺជាតួរដែលមានជីវិត ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអុីស្រាអែល ត្រង់ទន្លេកេបារ ខ្ញុំបានដឹងថា នោះជាពួកចេរូប៊ីនដែរ។
21ពួកគេដែលមានមុខបួន ហើយមានស្លាបបួនដែរ នៅក្រោមស្លាបនោះក៏មានសណ្ឋានដូចជាដៃមនុស្ស។
22ហើយមានដូចមុខរបស់តួទាំងនោះ គឺដូចជាមុខដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារ ហើយតួរទាំងនោះបានហើរត្រង់ទៅខាងមុខរៀងខ្លួន។