ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញអ្វីដែលយើងនឹងធ្វើចំពោះស្តេចផារ៉ោន។ អ្នកនឹងឃើញការនេះ ដ្បិត ស្តេចនឹងអនុញ្ញាតឲ្យពួកគេចេញទៅដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់យើង។ យើងនឹងនាំពួកគេចេញពីទឹកដីរបស់ស្តេចនេះ ដោយសារព្រះហស្តដ៏ខ្លាំងពូកែរបស់យើង»។
2ព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកម៉ូសេ ដោយមានបន្ទូលទៅគាត់ថា៖ «យើងគឺជាព្រះអម្ចាស់»។
3យើងបានយាងមកជួបលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ក្នុងនាមជាព្រះជាម្ចាស់ដ៏មានគ្រប់ទាំងព្រះចេស្តា ប៉ុន្តែ មានព្រះអម្ចាស់របស់យើង យើងមិនបានបង្ហាញឲ្យពួកគេស្គាល់ទេ។
4យើងក៏បានចងសម្ពន្ធមេត្រីជាមួយពួកគេនៅក្នុងទឹកដីកាណាន ជាទឹកដីដែលពួកគេរស់នៅក្នុងនាមជាជនបរទេស ទឹកដីដែលពួកគេដើរខ្ចាត់ព្រាត់។
5លើសពីនេះ យើងបានឮសម្លេងទួញថ្ងូរបស់ជនជាតិអ៊ីស្រាអែល ដែលជនជាតិអេស៊ីបបានឲ្យពួកគេក្លាយជាទាសករ។
6ដូច្នេះហើយ ព្រះអង្គមានបន្ទូលទៅជនជាតិអ៊ីស្រាអែលថា៖ «យើងគឺជាព្រះអម្ចាស់។ យើងនឹងនាំអ្នករាល់គ្នាចេញពីទាសករនៅក្រោមជនជាតិអេស៊ីប ហើយយើងនឹងរំដោះអ្នករាល់គ្នាចេញពីអំណាចរបស់ពួកគេ។ យើងនឹងសង្គ្រោះអ្នករាល់គ្នាដោយធ្វើការដោយអំណាចរបស់យើង ហើយយើងនឹងជំនុំជម្រះដោយឫទ្ធិអំណាចរបស់យើង។
7យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្រ្តរបស់យើង ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។ អ្នកនឹងដឹងថា យើងគឺជាព្រះអម្ចាស់ជាព្រះជាម្ចាស់របស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីភាពជាទាសករនៅក្រោមជនជាតិអេស៊ីប។
8យើងនឹងនាំអ្នករាល់គ្នាទៅកាន់ទឹកដីដែលយើងបានស្បថនឹងប្រទានឲ្យលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។ យើងនឹងឲ្យវាដល់អ្នករាល់គ្នាទុកជាកេរអាករ។ យើងគឺជាព្រះអម្ចាស់»។
9ពេលលោកម៉ូសេប្រាប់ការនេះដល់ជនជាតិអ៊ីស្រាអែល ពួកគេមិនស្តាប់គាត់ទេ ដោយសារពួកគេបានបាក់ទឹកចិត្តទុក្ខវេទនានៃភាពជាទាសកររបស់ពួកគេ។
10ដូច្នេះ ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេដោយបន្ទូលថា៖
11«ចូរទូលព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប ចូរអនុញ្ញាតឲ្យប្រជាជនអ៊ីស្រាអែលចេញពីទឹកដីរបស់ស្តេចចុះ»។
12លោកម៉ូសេទូលទៅព្រះអម្ចាស់ថា៖ «បើជនជាតិអ៊ីស្រាអែលមិនស្តាប់ទូលបង្គំផង តើស្តេចផារ៉ោនស្តាប់ទូលបង្គំទេ? ហើយទូលបង្គំក៏មិនសូវចេញនិយាយផង»
13ព្រះអម្ចាស់មានបន្ទូលទៅលោកម៉ូសេនិងលោកអ៊ើរ៉ុនថា៖ «ព្រះអង្គបានបង្គាប់ដល់ពួកគេ ឲ្យនាំព្រះប​ន្ទូលទៅប្រាប់ជនជាតិអ៊ីស្រាអែល និងព្រះបាទផារ៉ោន ស្តេចរបស់អេស៊ីប ដើម្បីឲ្យជនជាតិអ៊ីស្រាអែលចេញពីទឹកដីអេស៊ីប។
14អ្នកទាំងនេះគឺមេគ្រួសារនៃឪពុកពួកគេ កូន​របស់​លោក​រូបេន ត្រូវជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល មាន​លោកហេណុក លោកប៉ាលូវ លោកហេត‌ស្រុន និងលោក​កើមី។ អ្នក​ទាំង​នោះគឺជាបុព្វបុរសនៃ​អំបូរ​រូបេន។
15កូន​របស់​លោក​ស៊ីម្មាន​មាន​លោកយេមូ‌អែល លោកយ៉ាមីន លោកអូហាត់ លោកយ៉ាគិន លោកសូហារ និង​លោកសូល ជា​កូន​របស់​ស្ត្រី​ជន‌ជាតិ​កាណាន។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​ស៊ីម្មាន។
16នេះគឺជាបញ្ជីឈ្មោះរបស់កូនចៅលោកលេវី តាមពូជពង្សរបស់ពួកគេ។ ពួកគេគឺលោកគើសុន លោកកេហាត់ និងលោក​ម៉្រារី។ លោក​លេវី​រស់​បាន​១៣៧ឆ្នាំ។
17កូន​របស់លោក​គើសុន​មានលោក​លីបនី និង​លោកស៊ី‌ម៉ៃ ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ។
18កូន​របស់​លោកកេហាត់​មានលោក​អាំរ៉ាម លោកយីតសារ លោកហេ‌ប្រុន និងលោក​អ៊ូសាល។ លោក​កេហាត់​រស់​បាន​១៣៣​ឆ្នាំ។
19កូន​របស់លោក​ម៉្រារី​មានលោក​ម៉ាស់‌លី និងលោក​មូស៊ី។ អ្នក​ទាំង​នោះ​ជា​បុព្វបុរស​នៃ​អំបូរ​លេវី តាម​តំណ​ពូជពង្សរបស់​ពួក​គេ។
20លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​គាត់ នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ឲ្យគាត់ គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​១៣៧​ឆ្នាំ។
21កូន​របស់​លោក​យីតសារ​មានលោក​កូរេ លោកណេ‌ផេក និងលោក​ស៊ីកគ្រី។
22កូន​របស់​លោក​អ៊ូសាល​គឺ លោកមីសា‌អែល លោកអែលសា‌ផាន និងលោក​ស៊ីត‌ទ្រី។
23លោក​អើរ៉ុន​រៀបការ​ជា​មួយ​នាង​អេលីសេបា ជា​កូន​របស់​លោក​អមីណា‌ដាប់ និង​ជា​ប្អូន​របស់​លោក​ណាសូន។ នាង​បង្កើត​បាន​កូន​ប្រុស​បួន​នាក់​ឲ្យគាត់​គឺ លោកណាដាប លោកអប៊ី‌ហ៊ូវ លោកអេឡាសារ និងលោក​អ៊ីថា‌ម៉ារ។
24កូន​របស់​លោកកូរេ​មានលោក​អាស់‌សៀរ លោកអែលកា‌ណា និង​លោកអេបៀ‌សាប់ ដែល​ជា​បុព្វបុរស​នៃ​អំបូរ​កូរេ។
25លោក​អេឡា‌សារ កូន​ប្រុស​របស់​លោក​អើរ៉ុន បាន​រៀបការ​ជា​មួយ​កូន​ស្រី​លោក​ពូធាល នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ឲ្យគាត់​គឺ លោកភីនេ‌ហាស។ អ្នក​ទាំង​នេះ​ជា​មេ​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ពូជពង្សរបស់​ពួក​គេ។
26​បុរសពីរនាក់នេះគឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ​ ដែលព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យនាំជនជាតិអ៊ីស្រា‌អែល​ចេញ​ពី​ទឹកដីអេស៊ីប តាមក្រុមរបស់ពួកគេ​ដូច​កង‌ទ័ព​មួយ។
27​លោក​អើរ៉ុន លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​ទៅ​គាល់​ស្តេច​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប ដើម្បីឲ្យស្តេចបានអនុញ្ញាតឲ្យពួកគេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប។ គឺលោកម៉ូសេ និងលោកអ៊ើរ៉ុននេះហើយ។
28ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​ទឹកដី​អេស៊ីប
29ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «យើង​ជា​ព្រះ‌អម្ចាស់។ ចូរទូលទៅស្តេចផារ៉ោន ស្តេចរបស់ស្រុកអេស៊ីបគ្រប់យ៉ាងតាមដែលយើងបានប្រាប់ដល់អ្នក»។
30ប៉ុន្តែ លោក​ម៉ូសេ​ទូល​ព្រះ‌អម្ចាស់​ថា៖ «ទូលបង្គំ​មិនសូវចេះនិយាយ​ទេ ធ្វើម្តេចឲ្យស្តេចផារ៉ោន​​ស្ដាប់​ទូលបង្គំ​ទៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។