1ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរកាត់ថ្មពីរបន្ទះ ដូចបន្ទះថ្មលើកមុន។ យើងនឹងសរសេរព្រះបន្ទូលនៅលើន្ទះថ្មទាំងនេះ គឺជាបន្ទះថ្មដែលអ្នកបានបំបាក់។
2ចូររួចរាល់តាំងពីព្រឹក ហើយឡើងមកលើភ្នំស៊ីណាយ ហើយបង្ហាញខ្លួនរបស់អ្នកនៅចំពោះយើង នៅលើកំពូលភ្នំ។
3មិនត្រូវយកនរណាឡើងមកជាមួយអ្នកឡើយ។ មិនត្រូវអនុញ្ញាតឲ្យអ្នកផ្សេងទៀតឃើញកន្លែងណាមួយនៅលើភ្នំឡើយ។ មិនត្រូវឲ្យមានហ្វូងចៀម ឬហ្វូងសត្វមកស៊ីស្មៅនៅខាងមុខភ្នំឡើយ»។
4ដូច្នេះ លោកម៉ូសេបានកាត់បន្ទះថ្មីពីដូចលើកមុន ហើយគាត់បានក្រោកតាំងពីព្រលឹម ហើយឡើងទៅលើភ្នំស៊ីណាយ ដូចព្រះអម្ចាស់បានបង្គាប់ដល់គាត់។ លោកម៉ូសេបានយកបន្ទះថ្មនៅក្នុងដៃរបស់គាត់ដែរ។
5ព្រះអម្ចាស់បានយាងចុះមកពីពពក ហើយគង់នៅជិតលោកម៉ូសេនៅទីនោះ ហើយព្រះអង្គបានប្រកាសព្រះនាម «ព្រះអម្ចាស់» ផង។
6ព្រះអម្ចាស់បានយាងកាត់ខាងមុខគាត់ ហើយបានប្រកាសព្រះនាម «ព្រះអម្ចាស់ ព្រះអម្ចាស់ ព្រះជាម្ចាស់ដែលប្រកបដោយសេចក្តីមេត្តា និងព្រះគុណ ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះទ័យស្មោះត្រង់ និងសប្បុរសជានិច្ចនៅក្នុងសម្ពន្ធមេត្រីរបស់ព្រះអង្គ
7ព្រះអង្គស្មោះត្រង់នឹងសម្ពន្ធមេត្រីដល់ទាំងពាន់តំណរ អត់ទោសកំហុស និងការរំលង ព្រមទាំងបាបផង។ ប៉ុន្តែព្រះអង្គមិនមែនមិនរាប់មនុស្សមានកំហុស ថាគ្មានកំហុសឡើយ។ ព្រះអង្គនឹងនាំការដាក់ទោសសម្រាប់បាបរបស់ឪពុកទៅលើកូន និងចៅរបស់គេផង ព្រមទាំងដល់មនុស្សនៅជំនាន់ទីបីឬទីបួនផង»។
8លោកម៉ូសេបានឱនក្បាលគាត់ចុះទៅដល់ដី ហើយបានថ្វាយបង្គំព្រះអង្គ។
9បន្ទាប់មក គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ ប្រសិនបើ ទូលបង្គំបានប្រកដដោយព្រះគុណនៅចំពោះព្រះអម្ចាស់មែន សូមចេញពីចំណោមយើងខ្ញុំចុះ ដ្បិត មនុស្សនេះគេក្បាលរឹងណាស់។ សូមអត់ទោសកំហុស និងបាបរបស់យើងខ្ញុំ ហើយសូមទទួលយើងខ្ញុំជាមរតករបស់ព្រះអង្គផង»។
10ព្រះអម្ចាស់មានបន្ទូលថា៖ «មើល៍ យើងនឹងចងសម្ពន្ធមេត្រី នៅចំពោះប្រជាជនទាំងអស់ យើងនឹងធ្វើការអស្ចារ្យ ដែលមិនធ្លាប់កើតមានឡើងនៅលើផែនដី ឬនៅលើប្រជាជាតិណាឡើយ។ ប្រជាជនទាំងអស់នៅក្នុងចំណោមអ្នកនឹងបានឃើញការដែលយើងធ្វើ ដ្បិត វាគឺជាការដែលគួរឲ្យខ្លាច ដែលយើងនឹងធ្វើជាមួយអ្នក។
11ចូរស្តាប់តាមអ្វីដែលយើងបានបង្គាប់ដល់អ្នកនៅថ្ងៃនេះ។ យើងនឹងបណ្តេញជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ចេញពីមុខអ្នករាល់គ្នា។
12ចូរប្រយ័ត្ន មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនដែលរស់នៅក្នុងទឹកដីដែលអ្នកនឹងទៅឡើយ ឬ ពួកគេនឹងក្លាយជាអន្ទាក់សម្រាប់អ្នក។
13ផ្ទុយទៅវិញ អ្នកត្រូវបំផ្លាញកន្លែងថ្វាយយញ្ញបូជា វាយបំបែកសសរថ្ម ហើយកាត់សសរព្រះអាសេរ៉ាជាព្រះរបស់ពួកគេចោល។
14ព្រោះ អ្នកមិនត្រូវថ្វាយបង្គំព្រះណាផ្សេងទៀតឡើយ ដ្បិត ព្រះអម្ចាស់ ជានាមដែលប្រចណ្ឌ ព្រះអង្គជាព្រះជាម្ចាស់ដែលប្រចណ្ឌ។
15ដូច្នេះ ចូរប្រយ័ត្ន កុំចងសម្ពន្ធមេត្រីជាមួយប្រជាជននៅក្នុងទឹកដីនោះឡើយ ដ្បិត ពួកគេបានផិតក្បត់ចំពោះព្រះរបស់ពួកគេ ហើយពួកគេបានថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ។ បន្ទាប់មក មានម្នាក់នៅក្នុងចំណោមពួកគេបានអញ្ជើញអ្នក ហើយអ្នកបានហូបយញ្ញបូជារបស់ពួកគេ
16ហើយបន្ទាប់មក អ្នកបានយកកូនស្រីរបស់ពួកគេឲ្យកូនប្រុសរបស់អ្នក និងកូនស្រីរបស់គេនឹងផិតក្បត់ជាមួយនឹងព្រះរបស់ពួកគេ ហើយពួកគេនឹងឲ្យកូនប្រុសរបស់អ្នកផិតក្បត់ចំពោះព្រះរបស់ពួកគេ។
17មិនត្រូវធ្វើរូបចម្លាក់ព្រះណាមួយសម្រាប់អ្នកឡើយ។
18អ្នកត្រូវធ្វើពិធីបុណ្យនំប៉័ងឥតមេ។ ដូចដែលយើងបានបង្គាប់ដល់អ្នក ហើយអ្នកត្រូវហូបនំប៉័ងឥតមេក្នុងរយៈពេលប្រាំពីរថ្ងៃ នៅក្នុងពេលកំណត់នៃខែអាប៊ីប ដ្បិត ពិធីបុណ្យនេះគឺត្រូវធ្វើនៅក្នុងខែអាប៊ីប ជាខែដែលអ្នកចេញពីអេស៊ីប។
19កូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់យើង ទោះបើកូនដំបូងនៃហ្វូងសត្វ ទាំងគោ និងចៀម។
20អ្នកត្រូវទិញកូនដំបូងត្រឡប់មកវិញ គឺពីកូនលា និងកូនចៀមដំបូង ប៉ុន្តែ ប្រសិនបើ អ្នកមិនទិញវាត្រឡប់មកវិញទេ ដូច្នេះ អ្នកត្រូវបំបាក់កវា។ អ្នកត្រូវទិញកូនច្បងរបស់អ្នកត្រឡប់មកវិញ។ គ្មាននរណាដែលមកចំពោះយើងដោយដៃទទេឡើយ។
21អ្នកអាចធ្វើការក្នុងរយៈប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវសម្រាក។ ទោះបីជាដល់រដូវភ្ជួរ ហើយក្នុងរដូវចម្រូតក្តី អ្នកត្រូវសម្រាក។
22អ្នកត្រូវធ្វើពិធីបុណ្យសប្តាហ៍ ជាមួយនឹងផលដំបូងនៃការច្រូតស្រូវ អ្នកត្រូវធ្វើពិធីបុណ្យនៃការប្រមូលផលនៅចុងឆ្នាំ។
23មួយឆ្នាំបីដង ចូរឲ្យពួកប្រុសៗទាំងអស់បង្ហាញខ្លួននៅចំពោះព្រះអម្ចាស់ដ៏ជាព្រះ ជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល។
24ដ្បិត យើងនឹងបណ្តេញប្រជាជាតិនានា ហើយពង្រីកព្រំប្រទល់របស់អ្នក។ គ្មាននរណាមានចិត្តចង់បានទឹកដីរបស់អ្នកមកធ្វើជារបស់គេឡើយ នៅពេលអ្នកឡើងទៅគាល់នៅចំពោះព្រះជាម្ចាស់ជាព្រះរបស់អ្នកបីដងក្នុងមួយឆ្នាំ។
25អ្នកមិនត្រូវថ្វាយឈាមនៃយញ្ញបូជារបស់យើង ជាមួយនឹងមេណាមួយ ឬសាច់ពីយញ្ញបូជានៅថ្ងៃបុណ្យចម្លង ទុកឲ្យនៅសល់រហូតដល់ព្រឹកឡើយ។
26អ្នកត្រូវនាំយកផ្លែឈើដែលល្អបំផុតពីស្រែចម្ការរបស់អ្នកមកដំណាក់របស់យើង។ អ្នកមិនត្រូវស្ងោរពពែឈ្មោលនៅក្នុងទឹកដោះម្តាយរបស់វាឡើយ»។
27ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរសរសេរព្រះបន្ទូលទាំងនេះ ដ្បិត យើងបានសន្យានឹងខ្លួនយើងចំពោះពាក្យដែលយើងបាននិយាយទាំងនេះ ហើយបានចងសម្ពន្ធមេត្រីជាមួយអ្នក និងអ៊ីស្រាអែល»។
28លោកម៉ូសេបាននៅទីនោះ ជាមួយនឹងព្រះអម្ចាស់អស់រយៈពេលសែសិបយប់ សែសិបថ្ងៃ គាត់មិនបានហូប ឬផឹកទឹកអ្វីឡើយ។ គាត់បានកត់ត្រាលើបន្ទះថ្ម ជាពាក្យនៃសម្ពន្ធមេត្រី គឺជាបញ្ញាត្តដប់ប្រការ។
29នៅពេលលោកម៉ូសេចុះពីភ្នំស៊ីណាយមកវិញ ទាំងមានបន្ទះថ្មនៃសម្ពន្ធមេត្រីនៅនឹងដៃរបស់គាត់ គាត់មិនបានដឹងថាស្បែកមុខរបស់គាត់មានពន្លឺរស្មី ពេលគាត់និយាយជាមួយនឹងព្រះជាម្ចាស់។
30នៅពេលលោកអ៊ើរ៉ុន និងជនជាតិអ៊ីស្រាអែលឃើញលោកម៉ូសេ ឃើញស្បែកមុខរបស់គាត់មានពន្លឺរស្មី ហើយពួកគេមានការភ័យខ្លាចក្នុងការចូលមកជិតគាត់។
31ប៉ុន្តែ លោកម៉ូសេបានហៅពួកគេ ហើយលោកអ៊ើរ៉ុន និងអ្នកដឹកនាំទាំងអស់នៅក្នុងសហគមន៍ចូលមករកគាត់។ បន្ទាប់មក លោកម៉ូសេបានមានប្រសាសន៍ជាមួយពួកគេ។
32បន្ទាប់ពីនេះ ប្រជាជាតិអ៊ីស្រាអែលទាំងអស់បានឡើងមករកលោកម៉ូសេ ហើយលោកបានប្រាប់ដល់ពួកគេនូវសេចក្តីបង្គាប់ទាំងអស់ដែលព្រះអម្ចាស់បានប្រទានដល់គាត់នៅលើភ្នំស៊ីណាយ។
33នៅពេលលោកម៉ូសេមានប្រសាសន៍ជាមួយពួកគេរួចហើយ លោកបានគ្របស្បៃលើមុខគាត់វិញ។
34នៅពេលណាលោកម៉ូសេចូលទៅគាល់ព្រះអម្ចាស់ ដើម្បីទូលព្រះអង្គ គាត់បានយកស្បៃចេញ រហូតគាត់ត្រឡប់មកវិញ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានប្រាប់ជនជាតិអ៊ីស្រាអែល នូវអ្វីដែលព្រះអង្គបានបង្គាប់ឲ្យគាត់និយាយ។
35នៅពេលជនជាតិអ៊ីស្រាអែលឃើញពន្លឺរស្មីនៅលើមុខរបស់លោកម៉ូសេ គាត់បានបាំងស្បៃនៅលើមុខរបស់គាត់សារជាថ្មី រហូតទាល់តែគាត់ត្រឡប់ទៅគាល់ព្រះអម្ចាស់វិញ។