1លោកម៉ូសេបានប្រមូលសហគមន៍របស់អ៊ីស្រាអែលទាំងមូល ហើយប្រាប់ដល់ពួកគេថា៖ «សេចក្តីទាំងនេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។
2អ្នករាល់គ្នាអាចធ្វើការក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ សម្រាប់អ្នករាល់គ្នា ថ្ងៃទីប្រាំពីរត្រូវជាថ្ងៃបរិសុទ្ធ ជាថ្ងៃសប្ប័ទសម្រាប់ទាំងស្រុង ជាថ្ងៃបរិសុទ្ធថ្វាយព្រះអម្ចាស់។
3អ្នកណាដែលធ្វើការនៅថ្ងៃនោះ ត្រូវសម្លាប់ចោល។ អ្នកមិនត្រូវបង្កាត់ភ្លើងនៅក្នុងផ្ទះណាមួយនៅថ្ងៃសប្ប័ទឡើយ»។
4លោកម៉ូសេបានមានប្រសាសន៍ទៅកាន់សហគមន៍របស់ជនជាតិអ៊ីស្រាអែលទាំងអស់ ពោលថា៖ នេះគឺជាអ្វីដែលព្រះអម្ចាស់បានបង្គាប់មក
5ត្រូវថ្វាយតង្វាយដល់ព្រះអម្ចាស់ អ្នករាល់គ្នាត្រូវថ្វាយដោយស្ម័គ្រចិត្ត។ ចូរនាំតង្វាយមកថ្វាយព្រះអម្ចាស់ មានមាស ប្រាក់ លង្ហិន
6ក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងក្រណាត់ទេសឯកសុទ្ធ រោមពពែឈ្មោល
7ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ស្បែកផ្សោត ឈើនាងនួន ប្រេងសម្រាប់ចង្កៀង
8ប្រេងក្រអូបសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបសម្រាប់ដុត
9ត្បូងមណីជោតិរស និងត្បូងផ្សេងៗទៀត សម្រាប់លំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង។
10បុរសគ្រប់រូបដែលមានជំនាញនៅក្នុងចំណោមអ្នក ត្រូវចូលមក ហើយត្រូវធ្វើតាមអ្វីៗដែលព្រះអម្ចាស់បានបង្គាប់
11ព្រះពន្លាជាមួយនិងត្រសាល គឺត្រូវធ្វើគម្របរបស់វា ហើយតម្ពក់ ស៊ុម រនុក សសរ និងជើងទ្ររបស់វា
12រួមទាំងហឹប និងឈើសែងរបស់វាផង ទីសណ្តោសប្រោស និងវាំងននសម្រាប់លាក់បាំងវាផង។
13ពួកគេត្រូវយកតុជាមួយ និងឈើស្នែង សម្ភាររបស់វាទាំងអស់ ហើយនិងនំប៉័ងសម្រាប់ដាក់តាំង
14ជើងចង្កៀងសម្រាប់បំភ្លឺ ជាមួយនឹងគ្រឿងបរិក្ខាររបស់វា មានចង្កៀង និងប្រេងសម្រាប់ចង្កៀង
15កន្លែងថ្វាយគ្រឿងក្រអូប ជាមួយនិងឈើសែងរបស់វា ត្រូវចាក់ប្រេងតាំង និងគ្រឿងក្រអូប រនាំងសម្រាប់ច្រកចូលព្រះពន្លា
16កន្លែងថ្វាយយញ្ញបូជា ជាមួយនឹងប្រទាសលង្ហិន និងឈើសែង ព្រមទាំងគ្រឿងបរិក្ខារផ្សេងៗ និងអាងទឹកធំមួយជាមួយនឹងជើងទ្ររបស់វា។
17ពួកគេបានយករនាំងសម្រាប់បាំងទីលានជាមួយនឹងសសរ និងជើងទ្រ ហើយវាំងននសម្រាប់ច្រកចូលទីលាន
18ចម្រឹងព្រះពន្លា សម្រាប់ព្រះពន្លា និងទីលាន ជាមួយនឹងខ្សែចងរបស់ទាំងនោះដែរ។
19ពួកគេបានយកសម្លៀកបំពាក់យ៉ាងស្អាត សម្រាប់បម្រើនៅក្នុងទីបរិសុទ្ធ សម្លៀកបំពាក់បរិសុទ្ធសម្រាប់អ៊ើរ៉ុន ជាបូជាចារ្យ និងកូនប្រុសៗរបស់គាត់ សម្រាប់ពួកគេបម្រើក្នុងមុខងារជាបូជាចារ្យ»។
20បន្ទាប់មក កុលសម្ព័ន្ធរបស់អ៊ីស្រាអែលទាំងអស់បានចាកចេញពីវត្តមានរបស់លោកម៉ូសេទៅ។
21មនុស្សគ្រប់គ្នាមានការរំជួលចិត្ត និងអស់អ្នកដែលព្រះវិញ្ញាណធ្វើការ បានចូលមក ហើយបាននាំតង្វាយមកថ្វាយសម្រាប់ការសាងសង់ព្រះពន្លានេះ សម្ភារទាំងអស់សម្រាប់ប្រើការនៅក្នុងការសាងសង់ និងសម្រាប់ធ្វើសម្លៀកបំពាក់ផងដែរ។
22ពួកគេចូលមក ទាំងប្រុសទាំងស្រីនាំយកគ្រឿងអលង្ការ មានក្រវិល ចិញ្ចៀននិងគ្រឿងតុបតែង គ្រឿងអលង្ការដែលធ្វើពីមាសគ្រប់ប្រភេទ។ ពួកគេបាននាំតង្វាយមាសជាតង្វាយគ្រវីទាំងអស់ មកថ្វាយដល់ព្រះអម្ចាស់។
23អស់អ្នកដែលមានក្រណាត់ពណ៌ខៀវ ពណ៌ស្វាយ ឬក្រណាត់ពណ៌ក្រហម ក្រណាត់ទេសឯកសុទ្ធ រោមពពែ ស្បែកចៀមឈ្មោលជ្រលក់ពណ៌ក្រហម ឬស្បែកផ្សោត បានយករបស់ទាំងនោះមកថ្វាយដែរ។
24អស់អ្នកដែលថ្វាយតង្វាយពីប្រាក់ ឬលង្ហិន បានយកវាមកធ្វើជាតង្វាយថ្វាយដល់ព្រះអម្ចាស់ដែរ ហើយអស់អ្នកដែលមានឈើនាងនួន ដើម្បីធ្វើរបស់ផ្សេងៗ បានយកវាមកថ្វាយដែរ។
25ស្រី្តគ្រប់រូបដែលជំនាញនៃការត្បាញដោយដៃរបស់នាង ហើយបាននាំអ្វីដែលនាងមានមកថ្វាយដែរ មានក្រណាត់ខៀវ ពណ៌ស្វាយ ឬពណ៌ក្រហម ឬក្រណាត់ទេសឯកសុទ្ធ។
26ស្រី្តដែលមានការរំជួយចិត្តពួកគេ ពួកគេដែលមានជំនាញត្បាញរោមពពែពួកគេត្បាញ។
27ពួកអ្នកដឹកនាំបាននាំយកត្បូងមណីជោតិរស និងត្បូងឯទៀតៗ ដើម្បីលំអអាវអេផូដ និងប្រដាប់ពាក់លើទ្រូង
28ពួកគេបានយកគ្រឿងក្រអូប និងប្រេងសម្រាប់ចង្កៀង ប្រេងសម្រាប់ចាក់ប្រេងតាំង និងគ្រឿងក្រអូបផង។
29ជនជាតិអ៊ីស្រាអែលបាននាំតង្វាយទាំងនោះដោយស្ម័គ្រពីចិត្តថ្វាយដល់ព្រះអម្ចាស់ បុរស និងស្រីទាំងអស់ដែលស្ម័គ្រចិត្តនាំយកសម្ភារសម្រាប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់តាមរយៈលោកម៉ូសេ ឲ្យធ្វើ។
30លោកម៉ូសេបានប្រាប់ដល់ជនជាតិអ៊ីស្រាអែលថា៖ «មើល៍ ព្រះអម្ចាស់បានហៅលោកបេតសាលាល កូនប្រុសរបស់លោកយូរី ត្រូវជាចៅរបស់លោកហ៊ើរ ដែលមកពីកុលសម្ព័ន្ធយូដាចំឈ្មោះ
31ព្រះអង្គចាក់បំពេញលោកបេតសាលា ជាមួយនឹងវិញ្ញាណរបស់ព្រះអង្គ ព្រះអង្គប្រទានគាត់មានប្រាជ្ញា ការយល់ដឹង និងចំណេះ
32ចេះធ្វើកិច្ចការសប្បកម្មគ្រប់មុខ ដើម្បីធ្វើការសប្បកម្ម និងធ្វើពីមាស ពីប្រាក់ និងពីលង្ហិន
33ព្រមទាំងកាត់ និងឆ្លាក់ថ្ម ព្រមទាំងកាត់ឈើ ដើម្បីឲ្យគាត់ចេះធ្វើការងារសប្បកម្មគ្រប់មុខ។
34ព្រះអង្គបានដាក់វានៅក្នុងចិត្តរបស់គាត់ ដើម្បីបង្រៀន ទាំងគាត់និងលោកអូហូលីអាប់ កូនប្រុសរបស់លោកអហ៊ីសាម៉ាក មកពីកុលសម្ព័ន្ធដាន់។
35ព្រះអង្គបានបំពេញពួកគេឲ្យមានជំនាញ ក្នុងការធ្វើការគ្រប់មុខ ដើម្បីធ្វើការជាអ្នកសប្បកម្ម ដូចជាជាងចម្លាក់ អ្នករចនា អ្នកប៉ាក់ អ្នកត្បាញសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម និងក្រណាត់ទេសឯកសុទ្ធ។ ពួកគេប៉ិនប្រសប់ក្នុងការធ្វើការងារគ្រប់មុខ ហើយពួកគេចេះបង្កើតគម្រោងការផ្សេងៗផង»។