1នៅពេលប្រជាជនឃើញថាលោកម៉ូសេពន្យាពេលនៃការចុះពីលើភ្នំមកវិញ ពួកគេបានប្រមូលគ្នាមកឯលោកអ៊ើរ៉ុន ហើយប្រាប់គាត់ថា៖ «មក៍ ចូរធ្វើរូបព្រះមួយ ដែលនឹងនាំមុខយើង។ ដ្បិត លោកម៉ូសេ ជាម្នាក់ដែលបាននាំយើងចេញពីទឹកដីអេស៊ីប យើងមិនដឹងថាមានរឿងអ្វីកើតឡើងជាមួយនឹងគាត់ទេ»។
2ដូច្នេះ លោកអ៊ើរ៉ុនក៏ប្រាប់ពួកគេថា៖ «ចូរដោះចិញ្ចៀនមាស ដែលនៅនឹងត្រចៀកប្រពន្ធ និងកូនប្រុស កូនស្រីរបស់អ្នករាល់គ្នាមក ហើយយកវាមកឲ្យខ្ញុំ»។
3ប្រជាជានទាំងអស់បានដោះក្រវិលដែលនៅត្រចៀករបស់ពួកគេ យកមកឲ្យលោកអ៊ើរ៉ុន។
4គាត់បានទទួលមាសពីពួកគេ ធ្វើវាចេញជារូប ហើយធ្វើវាឲ្យទៅជារូបគោ។ បន្ទាប់មក ប្រជាជននិយាយថា៖ «ឱអ៊ីស្រាអែល នេះគឺជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់ចេញពីទឹកដីអេស៊ីបមក»។
5នៅពេលលោកអ៊ើរ៉ុនឃើញដូច្នេះ គាត់បានសង់កន្លែងថ្វាយយញ្ញបូជាមួយនៅពីមុខរូបគោនោះ ហើយបានប្រកាសថា ដោយនិយាយថា៖ «ថ្ងៃស្អែកយើងនឹងធ្វើបុណ្យ ដើម្បីគោរពដល់ព្រះអម្ចាស់»។
6ប្រជាជនទាំងអស់បានក្រោកតាំងពីព្រលឹមនៅថ្ងៃបន្ទាប់ ហើយបានថ្វាយតង្វាយដុត និងនាំតង្វាយមេត្រីមកជាមួយផង។ បន្ទាប់ពី ពួកគេបានអង្គុយហូប ហើយផឹក ព្រមទាំងក្រោកឡើង រាំលេងស៊ីផឹកឡូឡាយ៉ាងសប្បាយ។
7បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរទៅវិញចុះ ដ្បិតប្រជាជន ដែលអ្នកបាននាំពីទឹកដីអេស៊ីបមក ពួកគេបានបង្ខូចខ្លួនរបស់ពួកគេ។
8ពួកគេរហ័សក្នុងការចេញពីផ្លូវដែលយើងបានបង្គាប់ដល់ពួកគេ។ ពួកគេបានឆ្លាក់ធ្វើរូបគោមួយសម្រាប់ខ្លួនគេ ហើយបានថ្វាយបង្គំវា ហើយថ្វាយយញ្ញបូជាដល់វា។ ពួកគេបាននិយាយថា៖ «អ៊ីស្រាអែល នេះគឺជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នករាល់គ្នាចេញពីទឹកដីអេស៊ីបមក»។
9បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «យើងបានឃើញប្រជាជននេះ មើល៍ ពួកគេជាមនុស្សក្បាលរឹក។
10ដូច្នេះ ឥឡូវនេះ កុំព្យាយាមបញ្ឍប់យើងធ្វើអ្វី។ សេចក្តីក្រេាធរបស់យើងបានឆេះឡើងទាស់នឹងពួកគេ ដូច្នេះ យើងនឹងបំផ្លាញពួកគេ។ បន្ទាប់មក យើងនឹងបង្កើតប្រជាជាតិមួយដ៏ធំចេញពីអ្នក»។
11ប៉ុន្តែ លោកម៉ូសេបានព្យាយាមរម្ងាប់សេចក្តីក្រេាធរបស់ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់គាត់។ គាត់ទូលថា៖ «ព្រះអម្ចាស់អើយ េហតុអ្វីបានជាព្រះអង្គមានសេចក្តីក្រេាធជាមួយប្រជារាស្រ្តរបស់ព្រះអង្គ ដែលព្រះអង្គបាននាំពួកគេចេញពីទឹកដីអេស៊ីបមក ប្រកកដោយអំណាចចេស្តា និងព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះអង្គដូច្នេះ?
12ហេតុអ្វីបានជាជនជាតិអេស៊ីបនិយាយថា៖«ព្រះអង្គបាននាំពួកគេចេញដោយបំណងអាក្រក់ គឺដើម្បីសម្លាប់ពួកគេនៅឯភ្នំ ហើយបំផ្លាញពួកគេឲ្យអស់ពីផែនដីដូច្នេះ? សូមព្រះអង្គបង្វែរសេចក្តីក្រោធរស់ព្រះអង្គ ហើយប្រែព្រះទ័យពីការដាក់ទោសលើប្រជារាស្រ្តរបស់ព្រះអង្គចេញទៅ។
13សូមព្រះអង្គនឹកចាំពីសម្ពន្ធមេត្រីរបស់ព្រះអង្គជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ព្រះអង្គបានស្បថជាមួយពួកគេដោយអង្គទ្រង់ផ្ទាល់ ហើយមានបន្ទូលទៅពួកគេថា៖«យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកមានគ្នាច្រើនដូចជាផ្កាយនៅលើមេឃ ហើយយើងនឹងប្រទានទឹកដីទាំងអស់នេះឲ្យពូជពង្សរបស់អ្នក តាមសេចក្តីដែលយើងបានសន្យា។ ពួកគេនឹងគ្រងទឹកដីនេះជាមរតកជារៀងរហូត»។
14បន្ទាប់មក ព្រះអង្គក៏ប្រែព្រះទ័យពីការដាក់ទោសដែលព្រះអង្គបានមានបន្ទូលថានឹងដាក់លើប្រជារាស្រ្តរបស់ព្រះអង្គ។
15បន្ទាប់មក លោកម៉ូសេបានត្រឡប់ ហើយចុះពីភ្នំមកវិញ ដោយកាន់បន្ទះថ្មនៃសម្ពន្ធមេត្រីទាំងពីរ ដែលបានសរសេរដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់។ បន្ទះថ្មនោះត្រូវបានសរសេរទាំងសងខាង គឺសរសេរទាំងខាងមុខ និងខាងក្រោយ។
16បន្ទះថ្មនោះជាស្នាព្រះហស្តរបស់ព្រះអង្គ ហើយព្រះអង្គផ្ទាល់គឹជាអ្នកសរសេរ នៅលើបន្ទះថ្មនោះ។
17បន្ទាប់មក លោកយ៉ូស្វេបានឮសម្លេងរបស់មនុស្ស នៅពេលពួកគេហ៊ោកញ្ច្រៀវ គាត់ប្រាប់លោកម៉ូសេថា៖ «មានឮសម្លេងចម្បាំងនៅក្នុងជំរំ»។
18ប៉ុន្តែ លោកម៉ូសេប្រាប់ថា៖ «មិនមែនជាសម្លេងនៃអ្នកមានជ័យជម្នះ ហើយក៏មិនមែនជាសម្លេងបរាជ័យដែរ ប៉ុន្តែ ខ្ញុំុឮសម្លេងច្រៀងវិញ»។
19នៅពេលលោកម៉ូសេចូលទៅជិតជំរំ គាត់បានឃើញគោ ហើយប្រជាជនកំពុងរាំ។ គាត់កើតមានកំហឹងជាខ្លាំង។ គាត់បានបោះបន្ទះថ្មចេញពីដៃរបស់គាត់ ហើយបន្ទះថ្មនោះបានបែកនោះលើជើងភ្នំ។
20គាត់បានយករូបគោដែលប្រជាជនធ្វើនោះមកដុតវា ហើយកិនវាទៅជាម្សៅ ហើយបានចាក់វាចូលទៅក្នុងទឹក។ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានផឹកទឹកនោះ។
21បន្ទាប់មក លោកម៉ូសេប្រាប់លោកអ៊ើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងនាំពួកគេធ្វើបាបយ៉ាងធំលើពួកគេដូច្នេះ?»
22លោកអ៊ើរ៉ុនឆ្លើយថា៖ «សូមកុំខឹងធ្វើអ្វី លោកម្ចាស់។ លោកស្គាល់ប្រជាជនទាំងអស់នេះហើយ ពួកគេទោទន់ទៅរកតែការអាក្រក់ទេ។
23ពួកគេប្រាប់ខ្ញុំថា៖ «ចូរធ្វើព្រះមួយឲ្យពួកយើង ដែលនាំមុខយើង។ ដូចលោកម៉ូសេគឺជាម្នាក់បាននាំយើងចេញពីទឹកដីអេស៊ីប យើងមិនដឹងថាមានរឿងអ្វីកើតឡើងជាមួយលោកទេ»។
24ដូច្នេះ ខ្ញុំបានប្រាប់ទៅពួកគេថា៖ «អ្នកណាដែលមានមាស ចូរឲ្យគាត់ដោះយកវាមក»។ ពួកគេបានឲ្យមាសមកខ្ញុំ ហើយខ្ញុំក៏បោះចូលទៅក្នុងភ្លើង ហើយវាក៏កើតចេញជារូបគោនេះ»។
25លោកម៉ូសេឃើញថា ប្រជាជនធ្វើតាមតែអំពើចិត្ត (ដ្បិត លោកអ៊ើរ៉ុនបានបណ្តោយពួកគេ លែងគ្រប់គ្រងបាន ធ្វើឲ្យសត្រូវរបស់ពួកគេបានប្រមាថមើលងាយពួកគេ)។
26បន្ទាប់មក លោកម៉ូសេក៏ក្រោកឡើងឈរនៅច្រកទ្វារចូលទៅក្នុងជំរំ ហើយមានប្រសាសន៍ថា៖ «អ្នកណាដែលនៅខាងព្រះអម្ចាស់ ចូរមកខាងខ្ញុំ»។ ពួកលេវីទាំងអស់ចូលមកខាងគាត់។
27គាត់ប្រាប់ពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែលមានបន្ទូលដូច្នេះ «ចូរឲ្យមនុស្សគ្រប់គ្នាស្ពាយដាវរបស់ខ្លួននៅផ្នែកចំហៀងរបស់ខ្លួន ហើយដើរចុះឡើងពីច្រកមួយទៅច្រកមួយនៅក្នុងជំរំ ហើយសម្លាប់បងប្អូន មិត្តភក្ត្រ ព្រមទាំងអ្នកជិតខាងរបស់ខ្លួនផង»។
28ពួកលេវី បានធ្វើតាមសេចក្តីបង្គាប់របស់លោកម៉ូសេ។ នៅថ្ងៃនោះមានមនុស្សស្លាប់ប្រហែលបីពាន់អ្នក។
29លោកម៉ូសេប្រាប់ទៅពួកលេវីថា៖ «អ្នកបានញែកខ្លួនបម្រើព្រះអម្ចាស់ ដ្បិតអ្នកទាំងអស់គ្នាបានធ្វើកម្មភាពប្រឆាំងទាស់នឹងកូនប្រុស និងបងប្អូនប្រុសរបស់ខ្លួន ដូច្នេះ ព្រះអម្ចាស់បានប្រទានព្រះពរដល់អ្នកនៅថ្ងៃនេះ»។
30នៅថ្ងៃបន្ទាប់ លោកម៉ូសេបានប្រាប់ទៅប្រជាជនថា៖ «អ្នកបានប្រព្រឹត្តអំពើបាបធំណាស់។ ឥឡូវនេះ ខ្ញុំនឹងឡើងទៅជួបព្រះអម្ចាស់។ ប្រហែលជាខ្ញុំអាចនឹងលោះបាបសម្រាប់បាបរបស់អ្នករាល់គ្នា»។
31លោកម៉ូសេបានត្រឡប់ទៅព្រះអម្ចាស់វិញ ហើយមានប្រសាសន៍ថា «ឱប្រជាជនដែលបានធ្វើបាបយ៉ាងធំអើយ ហើយអ្នករាល់គ្នាបានដាក់ខ្លួនថ្វាយបង្គំរូបព្រះធ្វើពីមានដូច្នេះ?
32ប៉ុន្តែ ឥឡូវនេះ សូមអត់ទោសបាបដល់ពួកគេផង ប៉ុន្តែ ប្រសិនបើព្រះអង្គមិនអត់ទោសបាបដល់ពួកគេក្តី សូមលុបឈ្មោះទូលបង្គំចោលពីសៀវភៅដែលព្រះអង្គបានសរសេរចុះ»។
33ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «អស់អ្នកណាដែលធ្វើបាបទាស់នឹងយើង យើងនឹងលុបឈ្មោះអ្នកនោះពីសៀវភៅរបស់យើង។
34ដូច្នេះ ឥឡូវនេះចូលអ្នកចេញទៅនាំជនជាតិអ៊ីស្រាអែលទៅកន្លែងដែលើងមានបន្ទូលទៅកាន់អ្នក។ មើល សេចក្តីក្រោធរបស់យើង យើងនឹងដាក់ទោសបាបរបស់ពួកគេ»។
35បន្ទាប់មក ព្រះអម្ចាស់បានចាត់គ្រោះកាចឲ្យធ្លាក់លើមនុស្ស ព្រោះពួកគេបានធ្វើរូបគោ ហើយម្នាក់ដែលលោកអ៊ើរ៉ុនបានបង្កើត។