1អ្នកត្រូវធ្វើកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូប។ អ្នកត្រូវធ្វើវាពីឈើនាងនួន។
2ត្រូវមានបណ្តោយមានប្រវែងមួយហត្ថ និងទទឹងមួយហត្ថ។ ត្រូវធ្វើជារាងការ៉េ ហើយកម្ពស់របស់វាត្រូវធ្វើប្រវែងពីរហត្ថ។ ស្នែងរបស់កន្លែងថ្វាយគ្រឿងក្រអូបនោះ ត្រូវធ្វើភ្ជាប់នឹងតួនៃកន្លែងថ្វាយគ្រឿងក្រអូបនោះ។
3អ្នកត្រូវស្រោមកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូបនោះពីមាសសុទ្ធ គឺត្រូវស្រោបពីលើ ពីចំហៀងទាំងសងខាង និងពីលើស្នែងផង។ អ្នកត្រូវធ្វើគែមមាសព័ទ្ធជុំវិញវា។
4អ្នកត្រូវធ្វើកងពីរភ្ជាប់ជាមួយវានៅខាងក្រោមគែមនោះម្ខាងពីរទាំងសងខាង។ កងត្រូវដើម្បីស៊កឈើស្នែង ដើម្បីសែងកន្លែងថ្វាយយញ្ញបូជា។
5អ្នកត្រូវធ្វើឈើស្នេងពីឈើនាងនួន ហើយអ្នកត្រូវស្រោបឈើនោះពីមាស។
6អ្នកត្រូវដាក់គ្រឿងក្រអូបនៅលើកន្លែងថ្វាយយញ្ញបូជានោះ នៅពីមុខវាំងននដែលនៅក្បែរហិបនៃសម្ពន្ធមេត្រី។ វានឹងនៅពីមុខទីសន្តោសប្រោសដែលគ្របពីលើហិបនៃសម្ពន្ធមេត្រី ជាកន្លែងដែលយើងនឹងជួបជាមួយអ្នក។
7អ៊ើរ៉ុនត្រូវដុតគ្រឿងក្រអូបរៀងរាល់ព្រឹក។ គាត់ត្រូវរៀបចំចង្កៀង ហើយក៏ជាអ្នកដុតចង្កៀងដែរ។
8ហើយអ៊ើរ៉ុននឹងដុតគ្រឿងក្រអូបនៅពេលល្ងាចជាប្រចាំ ថ្វាយដល់ព្រះអម្ចាស់ដែរ នៅគ្រប់ជំនាន់របស់អ្នក។
9ប៉ុន្តែ អ្នកមិនត្រូវដុតគ្រឿងក្រអូបណាផ្សេងទៀតនៅលើកន្លែងថ្វាយយញ្ញបូជាគ្រឿងក្រអូប ឬតង្វាយដុត ឬតង្វាយធញ្ញជាតិឡើយ។ អ្នកមិនត្រូវចាក់តង្វាយច្រូចនៅលើវាឡើយ។
10អ៊ើរ៉ុនត្រូវធ្វើពិធីលោះបាបនៅលើស្នែងរបស់វា ម្តងមួយឆ្នាំ។ ជាមួយនឹងតង្វាយលោះបាប គាត់ត្រូវធ្វើពិធីលោះបាបសម្រាប់វាមួយឆ្នាំម្តង នៅគ្រប់ជំនាន់របស់អ្នក។ ត្រូវញែកវាដោយឡែកថ្វាយព្រះអម្ចាស់»។
11ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
12«នៅពេលអ្នកធ្វើជំរឿនជនជាតិអ៊ីស្រាអែល មនុស្សម្នាក់ៗត្រូវថ្វាយជាថ្លៃលោះសម្រាប់ជីវិតរបស់គាត់ថ្វាយដល់ព្រះអម្ចាស់។ អ្នកត្រូវធ្វើការនេះ បន្ទាប់ពីជំរឿនពួកគេហើយ ធ្វើដូច្នេះ ដើម្បីកុំឲ្យមានគ្រោះកាចកើតឡើងក្នុងចំណោមពួកគេ នៅពេលអ្នកជំរឿនពួកគេ។
13មនុស្សគ្រប់គ្នាដែលបានរាប់យើងនៅក្នុងជំរឿនគឺត្រូវបង់ថ្លៃកន្លះសេកែល តាមខ្នាតសេកែលដែលប្រើនៅក្នុងទីបរិសុទ្ធ (មួយសេកែលស្មើនឹងម្ភៃកេរ៉ា)។ កន្លះសេកែលនេះ ជាតង្វាយថ្វាយដល់ព្រះអម្ចាស់។
14មនុស្សគ្រប់គ្នាដែលបានរាប់ហើយ គឺចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ត្រូវថ្វាយតង្វាយនេះដល់យើង។
15នៅពេលប្រជាជនថ្វាយតង្វាយនេះដល់យើង ដើម្បីធ្វើជាយញ្ញបូជាលោះបាបសម្រាប់ជីវិតរបស់ពួកគេ អ្នកមានមិនអាចថ្វាយលើសពីកន្លះសេកែលទេ ហើយអ្នកក្រក៏មិនអាចថ្វាយតិចជាកន្លះសេកែលដែរ។
16អ្នកត្រូវទទួលប្រាក់នៃតង្វាយលោះបាបនេះពីជនជាតិអ៊ីស្រាអែល ហើយអ្នកត្រូវប្រាក់ទាំងនេះទៅប្រើនៅក្នុងត្រសាលនៃការជួបជុំ។ វាគឺជាការរំលឹកដល់ជនជាតិអ៊ីស្រាអែលនៅចំពោះយើង ដើម្បីធ្វើជាតង្វាយលោះបាបសម្រាប់ជីវិតរបស់អ្នក»។
17ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ហើយបន្ទូលថា៖
18«អ្នកត្រូវធ្វើអាងមួយយ៉ាងធំពីលង្ហិន និងជើងទ្រមួយពីលង្ហិនដែរ អាងមួយនោះសម្រាប់លាងសម្អាត។ អ្នកត្រូវដាក់វានៅចន្លោះត្រសាលនៃការជួបជុំ និងកន្លែងថ្វាយយញ្ញបូជា ហើយអ្នកត្រូវដាក់ទឹកនៅក្នុងអាងនោះ។
19លោកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវលាងសម្អាតដៃ និងជើងរបស់ពួកគេជាមួយទឹកនៅក្នុងអាងនោះ។
20នៅពេលពួកគេចូលទៅក្នុងត្រសាលនៃការជួបជុំ ឬនៅពេលពួកគេចូលទៅជិតកន្លែងថ្វាយយញ្ញបូជា ដើម្បីបម្រើយើង ដោយថ្វាយតង្វាយដុត ពួកគេត្រូវលាងសម្អាតដោយទឹក ដើម្បីកុំឲ្យពួកគេបានស្លាប់ឡើយ។
21ពួកគេត្រូវលាងសម្អាតដែ និងជើងរបស់ពួកគេ ដើម្បីកុំឲ្យពួកគេស្លាប់ឡើយ។ នេះគឺជាច្បាប់ដ៏នូវអស់កល្បសម្រាប់អ៊ើរ៉ុន និងពូជពង្សរបស់គាត់ នៅគ្រប់ជំនាន់របស់ពួកគេ»។
22ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេ ដោយបន្ទូលថា៖
23«ចូរយកគ្រឿងក្រអូបដែលល្អ ចំនួនប្រាំរយសេកែលនៃជ័រល្វីងទេស មានឈើយីហុបផ្អែមចំនួន ២៥០ សេកែល និង អំពៅផ្អែមចំនួន ២៥០សេកែលដែរ។
24ឈើនាងនួនចំនួនប្រាំរយសេកែល តាមរង្វាល់របស់ទម្ងន់សេកែលនៅក្នុងទីសក្ការៈ ហើយនិងប្រេងចំនួនមួយប្រាំបីកំប៉ុង។
25អ្នកត្រូវធ្វើចាក់ប្រេងតាំងជាមួយនឹងគ្រឿងផ្សំទាំងនេះ ធ្វើជាគ្រឿងក្រអូប។ វានឹងក្លាយជាប្រេងតាំងបរិសុទ្ធ ដែលបានសម្រាំងសម្រាប់យើង។
26អ្នកត្រូវចាក់ប្រេងនៅលើ ត្រសាលនៃការជួបជុំជាមួយនឹងប្រេងនេះ ដូចចាក់ប្រេងនៅលើហិបនៃសម្ពន្ធមេត្រីដែរ
27តុ និងសម្ភារផ្សេងៗ ជើងចង្កៀង និងរបស់ផ្សេងទៀត កន្លែងថ្វាយគ្រឿងក្រអូប
28កន្លែងថ្វាយយញ្ញបូជាជាមួយនឹងរបស់ផ្សេងៗ និងអាងជាមួយនឹងជើងរបស់វាដែរ។
29អ្នកត្រូវញែករបស់ទាំងនោះសម្រាប់យើង ដើម្បីឲ្យរបស់ទាំងនោះបានបរិសុទ្ធសម្រាប់យើង។ អ្វីក្តីដែលប៉ះរបស់នោះនឹងបានបរិសុទ្ធដែរ។
30អ្នកត្រូវចាក់ប្រេងលើអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ ហើយត្រូវញែកពួកគេដោយឡែកសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើយើង ក្នុងមុខងារជាពួកបូជាចារ្យ។
31អ្នកត្រូវប្រាប់ទៅជនជាតិអ៊ីស្រាអែលថា៖ «នេះគឺជាប្រេងនៃការចាក់ប្រេងតាំងដែលត្រូវញែកដោយឡែកថ្វាយព្រះអម្ចាស់ នៅក្នុងគ្រប់ជំនាន់របស់អ្នករាល់គ្នា។
32មិនត្រូវយកវាទៅលាបលើស្បែករបស់មនុស្សឡើយ ឬមិនត្រូវធ្វើប្រេងណាផ្សេងទៀតដែលមានលក្ខណដូចជាប្រេងនេះឡើយ ដោយសារវាជាប្រេងដែលញែកដោយឡែកថ្វាយព្រះអម្ចាស់។
33អ្នកត្រូវរាប់វាទុកជារបស់បរិសុទ្ធ។ អ្នកណាដែលធ្វើទឹកអប់ដូចចាក់ ឬអ្នកណាដែលយកវាទៅលាបលើនរណាម្នាក់ ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់ខ្លួន»។
34ព្រះអម្ចាស់មានបន្ទូលមកលោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបទាំងនេះ គឺពុំសែនទេស សន្ទះក្រអូប ហើយកប៌ូរ និងកំញានសុទ្ធ គ្រឿងនីមួយៗត្រូវឲ្យស្មើគ្នា។
35ចូរធ្វើវាឲ្យទៅជាទម្រង់នៃគ្រឿងក្រអូប កិនវាឲ្យទៅជាគ្រឿងក្រអូបដោយបង់អំបិល ចម្រាញ់វាឲ្យស្អាត ហើយបរិសុទ្ធ។
36អ្នកត្រូវកិនឲ្យម៉ដ្តលាយចូលគ្នា។ ចូរដាក់វាមួយចំណែកនៅខាងមុខហិបនៃទីបន្ទាល់ ដែលនៅខាងក្នុងត្រសាលនៃការជួបជុំ ជាកន្លែងដែលយើងនឹងជួបអ្នក។ អ្នកត្រូវការពារវាជារបស់បរិសុទ្ធសម្រាប់យើង។
37អ្នកមិនត្រូវធ្វើគ្រឿងក្រអូបណាដែលមានលក្ខណដូចជារបស់នេះ សម្រាប់អ្នកឡើយ។ អ្នកត្រូវរាប់គ្រឿងក្រអូបនេះថាបរិសុទ្ធសម្រាប់អ្នក។
38អ្នកណាដែលធ្វើអ្វីៗដែលដូចវា ដើម្បីប្រើជាគ្រឿងក្រអូប ត្រូវកាត់អ្នកនោះចេញពីប្រជាជនរបស់គាត់»។