ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

និក្ខមនំ 29

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ នេះគឺជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីញែកពួកគេសម្រាប់យើង ដើម្បីឲ្យពួកគេបានបម្រើដល់យើងក្នុងមុខងារជាបូជាចារ្យ។
2ចូរយកគោឈ្មោលមួយ ហើយនិងចៀមឈ្មោលពីរដែលល្អឥតខ្ចោះ ត្រូវធ្វើនំប៉័ងឥតមេ និងនំឥតមេលាយជាមួយប្រេង។ ត្រូវធ្វើនំដោយប្រើម្សៅយ៉ាងម៉ដ្ត។
3អ្នកត្រូវដាក់ពួកគេនៅក្នុងល្អីមួយ ចូរនាំនំដែលនៅក្នុងល្អីនោះ ហើយត្រូវថ្វាយនំនោះជាមួយនឹងគោឈ្មោល និងចៀមឈ្មោលពីរ។
4អ្នកត្រូវយកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់មកចូលតាមច្រកទ្វារចូលទៅពន្លាជួបជុំ។ អ្នកត្រូវលាងទឹកដល់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។
5អ្នកត្រូវយកសម្លៀកបំពាក់ ហើយពាក់ដល់អ៊ើរ៉ុន គឺអាវក្នុង អាវវែងអេផូដ និងប្រដាប់ពាក់លើដើមទ្រូង ត្រូវក្រវាត់អេផូដនៅជុំវិញគាត់។
6អ្នកត្រូវឈ្នួតក្បាលនៅលើក្បាលរបស់គាត់ ហើយដាក់មកុដបរិសុទ្ធនៅលើឈ្នួតក្បាលនោះ។
7បន្ទាប់មក ត្រូវចាក់ប្រេង ហើយបង្ហូរវានៅលើក្បាលរបស់គាត់ ត្រូវចាក់ប្រេងលើគាត់បែបនេះឯង។
8អ្នកត្រូវនាំកូនប្រុសៗរបស់គាត់ ហើយពាក់អាវលើពួកគេ។ អ្នកត្រូវស្លៀកពាក់ឲ្យអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ជាមួយនឹងខ្សែក្រវាត់ ហើយពាក់មកុដលើពួកគេ។
9កិច្ចការរបស់បូជាចារ្យគឺជាកម្មសិទ្ធិរបស់ពួកគេ គឺជាច្បាប់ស្ថិតស្ថេរជានិច្ច។ អ្នកត្រូវតែងតាំងអ៊ើរ៉ុន និងកូនប្រុៗរបស់គាត់ ដើម្បីឲ្យពួកគេបានបម្រើយើង។
10អ្នកត្រូវនាំគោឈ្មោលមកនៅចំពោះព្រះពន្លានៃការជួបជុំ ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវដាក់ដៃលើក្បាលរបស់វា។
11អ្នកត្រូវសម្លាប់គោឈ្មោលនោះនៅចំពោះព្រះអម្ចាស់នៅច្រកទ្វារចូលទៅព្រះពន្លានៃការជួបជុំ។
12អ្នកត្រូវយកឈាមគោឈ្មោលខ្លះ ហើយដាក់វាទៅលើស្នែងនៃកន្លែងថ្វាយយញ្ញបូជាជាមួយនឹងម្រាមដៃរបស់អ្នក ហើយអ្នកត្រូវចាក់ឈាមដែលនៅសល់ទៅលើជើងទ្រកន្លែងថ្វាយយញ្ញបូជា។
13អ្នកត្រូវយកខ្លាញ់ទាំងអស់ដែលនៅជាប់គ្រឿងក្នុង និងនៅជាប់ថ្លើម និងនៅជាប់គ្រលៀនទាំងពីរ គឺជាខ្លាញ់នៅជាប់ទាំងនេះ ចូរដុតវាចោលទាំងអស់នៅលើកន្លែងថ្វាយយញ្ញបូជា។
14ប៉ុន្តែ ចំណែកសាច់គោ និងស្បែក និងលាមករបស់វា អ្នកត្រូវដុតវាចោលនៅខាងក្រៅជំរំ។ វាគឺជាតង្វាយលោះបាប។
15អ្នកត្រូវយកចៀមឈ្មោលមួយមកដែរ ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវដាក់ដៃរបស់ពួកគេនៅលើក្បាលរបស់វា។
16អ្នកត្រូវសម្លាប់ចៀមឈ្មោលនោះ បន្ទាប់មក យកឈាមរបស់វា និងប្រោះវានៅលើជ្រុងទាំងបួននៃកន្លែងថ្វាយយញ្ញបូជា។
17អ្នកត្រូវកាត់ចៀមឈ្មោលជាដុំៗ ជាមួយនឹងក្បាលរបស់វាដែលនៅលើកន្លែងថ្វាយយញ្ញបូជា។
18បន្ទាប់មក ត្រូវដុតចៀមឈ្មោលនោះទាំងមូល។ វាគឺជាយញ្ញបូជាដុតថ្វាយព្រះអម្ចាស់ ហើយជាក្លិនឈ្ងុយ យញ្ញបូជានេះ ត្រូវដុតថ្វាយព្រះអម្ចាស់។
19បន្ទាប់មក អ្នកត្រូវយកចៀមឈ្មោលមួយទៀត ហើយអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវដាក់ដៃទៅលើក្បាលរបស់វា។
20បន្ទាប់មក អ្នកត្រូវសម្លាប់ចៀមឈ្មោលនោះ ហើយត្រូវយកឈាមរបស់វាខ្លះ។ ដើម្បីលាបពីលើស្លៀកត្រចៀកស្តាប់ លើមេដៃស្តាប់ និងលើមេជើងស្តាប់របស់ពួកគេ។ បន្ទាប់មក អ្នកត្រូវប្រោះឈាមនោះទៅលើកន្លែងថ្វាយយញ្ញបូជាគ្រប់ជ្រុង។
21អ្នកត្រូវយកឈាមដែលនៅលើកន្លែងថ្វាយយញ្ញបូជា និងប្រេងសម្រាប់ចាក់ប្រេងតាំងខ្លះ ហើយប្រោះវាទាំងអស់លើអ៊ើរ៉ុន ហើយលើសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ ព្រមទាំងប្រោះលើសម្លៀកបំពាក់ពួកគេផង។ ដូច្នេះ ត្រូវញែកអ៊ើរ៉ុនដោយឡែកសម្រាប់យើង រួមទាំងសម្លៀកបំពាក់របស់គាត់ និងលើកូនរបស់គាត់ ព្រមទាំងប្រោះលើសម្លៀកបំពាក់កូនប្រុសៗរបស់គាត់ដែរ។
22អ្នកត្រូវយកខ្លាញ់ចៀមឈ្មោល គឺជាខ្លាញ់ដែលជាប់កន្ទុយ ជាប់ជាមួយនឹងគ្រឿងក្នុង ជាប់ជាមួយនឹងថ្លេីម ជាប់ជាមួយក្រលៀនទាំងពីរ និងខ្លាញ់នៅភ្លៅស្តាំ ដ្បិត ចៀមឈ្មោលគឺធ្វើសម្រាប់ញែកបូជាចារ្យឲ្យយើង។
23ចូរយកនំប៉័ងមួយដុំ និងនំលាយប្រេងមួយដុំ ព្រមទាំងនំដែលនំប៉័ងដែលឥតមេចេញពីល្អីដែលនៅចំពោះព្រះអម្ចាស់។
24អ្នកត្រូវដាក់នំទាំងអស់នេះនៅលើដៃរបស់អ៊ើរ៉ុន និងដៃកូនប្រុសៗរបស់គាត់ ហើយគ្រវីនំទាំងនោះនៅចំពោះយើង ដ្បិតវាជាតង្វាយគ្រវីនៅចំពោះព្រះអម្ចាស់។
25ដូច្នេះ អ្នកត្រូវយកអាហារពីដៃរបស់ពួកគេ ហើយដុតវានៅលើកន្លែងថ្វាយយញ្ញបូជា ជាមួយនឹងតង្វាយដុត។ វានឹងធ្វើឲ្យមានក្លិនឈ្ងុយសម្រាប់យើង វាគឺជាតង្វាយដុតថ្វាយដល់យើង។
26អ្នកត្រូវយកសាច់ទ្រូងរបស់ចៀមឈ្មោលដែលបានថ្វាយ ហើយគ្រវីវា សម្រាប់ជាតង្វាយគ្រវីនៅចំពោះព្រះអម្ចាស់ ហើយវានឹងបានជាចំណែករបស់អ្នក។
27អ្នកត្រូវញែកសាច់ទ្រូងដោយឡែកសម្រាប់ជាតង្វាយគ្រវីដល់យើង ជាតង្វាយគ្រវី ហើយភ្លៅនោះ ត្រូវចែកដល់ពួកបូជាចារ្យ ទាំងសាច់ទ្រូង ដែលបានគ្រវី និងសាច់ភ្លៅដែលបានចែងដល់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។ នេះគឺជាច្បាប់សម្រាប់អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់។
28វានឹងត្រូវតង្វាយវិភាគទានពីប្រជាជនអ៊ីស្រាអែលថ្វាយដល់ព្រះអម្ចាស់ ពីតង្វាយមេត្រីរបស់ពួកគេ។
29សម្លៀកបំពាក់បរិសុទ្ធរបស់អ៊ីរ៉ុន ត្រូវតែរក្សាទុកឲ្យកូនប្រុសៗរបស់គាត់ដែលបន្តវេនពីគាត់។ ពួកគេត្រូវបានចាក់ប្រេងតាំងនៅលើពួកគេ ហើយតាំងពួកគេឡើងសម្រាប់យើង។
30បូជាចារ្យ ដែលទទួលតំណែងពីគាត់ គឺកូនប្រុសៗរបស់គាត់ គឺជាអ្នកដែលចូលទៅក្នុងត្រសាលនៃការជួបជុំ ដើម្បីបម្រើយើងនៅក្នុងទីបរិសុទ្ធ ត្រូវស្លៀកពាក់សម្លៀកបំពាក់នេះប្រាំពីរថ្ងៃ។
31អ្នកត្រូវយកចៀមឈ្មោលសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យសម្រាប់យើង ហើយស្ងោសាច់វានៅក្នុងទីបរិសុទ្ធ។
32អ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ត្រូវហូបសាច់ចៀមឈ្មោល និងនំប៉័ងដែលនៅក្នុងល្អី ដែលនៅច្រកចូលត្រសាលនៃការជួបជុំ។
33ពួកគេត្រូវហូបសាច់ និងនំប៉័ងដែលបានថ្វាយសម្រាប់លោះពួកគេ និងតែងតាំងពួកគេ ព្រមទាំងញែកពួកគេដោយឡែកសម្រាប់យើង។ អ្នកផ្សេងទៀតមិនអាចហូបអាហារនេះបានទេ ព្រោះពួកគេរាប់អាហារនេះថាជាអាហារបរិសុទ្ធសម្រាប់យើង និងជាអាហារដែលបម្រុងទុកសម្រាប់យើង។
34ប្រសិនបើ សាច់នៃពិធីតែងតាំងនេះនៅសល់ ឬនំប៉័ងណានៅសល់ រហូតដល់ព្រឹកបន្ទាប់ ឬនំប៉័ងនៅសល់ដល់ព្រឹកបន្ទាប់ ដូច្នេះ អ្នកត្រូវដុតវាចោល។ មិនត្រូវហូបវាឡើយ ដោយសារវាបានញែកដោយឡែកសម្រាប់យើង។
35អ្នកត្រូវធ្វើបែបនេះ គឺត្រូវធ្វើតាមគ្រប់ទាំងអស់ដែលយើងបានបង្គាប់ឲ្យអ្នកធ្វើ អ្នកត្រូវប្រព្រឹត្តនឹងអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់បែបនេះ។
36អ្នកត្រូវត្រៀមពួកគេប្រាំពីរថ្ងៃ។ អ្នកត្រូវថ្វាយយញ្ញបូជាលោះបាប ពីគោឈ្មោលមួយ។ អ្នកត្រូវសម្អាតកន្លែងថ្វាយយញ្ញបូជា ដោយធ្វើពិធីលោះបាបសម្រាប់វា ហើយអ្នកត្រូវចាក់ប្រេងលើវាដើម្បីញែងវាដោយឡែកដល់យើង។
37នៅក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីលោះបាបសម្រាប់កន្លែងថ្វាយយញ្ញបូជា និងញែកវាដោយឡែកថ្វាយព្រះអម្ចាស់។ បន្ទាប់មក កន្លែងថ្វាយយញ្ញបូជានឹងត្រូវបានញែកដោយឡែកសម្រាប់យើង។ អ្វីក្តីដែលប៉ះកន្លែងថ្វាយយញ្ញបូជានោះនឹងត្រូវញែកដោយឡែកសម្រាប់ព្រះអម្ចាស់ដែរ។
38អ្នកត្រូវថ្វាយរាល់ថ្ងៃនៅកន្លែងថ្វាយយញ្ញបូជា ចៀមឈ្មោលពីរមានអាយុពីរឆ្នាំ។
39ចៀមឈ្មោលមួយ ថ្វាយនៅពេលព្រឹក ហើយចៀមឈ្មោលមួយទៀតថ្វាយនៅពេលល្ងាចបន្ទាប់ពីថ្ងៃលិច។
40ចៀមឈ្មោលទីមួយ ត្រូវ​យក​ម្សៅយ៉ាងម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផាយលាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន ហើយលាយ​ស្រា​ទំពាំង‌បាយជូរមួយ​ភាគ​បួន​នៃ​ហ៊ីន ទុកជាតង្វាយច្រូច។
41អ្នកត្រូវថ្វាយចៀមទីពីរនៅពេលថ្ងៃលិច។ អ្នកត្រូវថ្វាយតង្វាយធញ្ញជាតិ ដូចនៅពេលព្រឹកដែរ ហើយតង្វាយច្រូចដូចគ្នាដែរ។ ទាំងនេះគឺជាតង្វាយដុតដែលត្រូវធ្វើឡើងសម្រាប់យើង ដើម្បីធ្វើឲ្យមានក្លិនឈ្ងុយដល់យើង។
42ទាំងនេះគឺជាតង្វាយដុតរាល់ថ្ងៃនៅគ្រប់ជំនាន់របស់អ្នក នៅត្រង់ច្រក់ផ្លូវចូលត្រសាលនៃការជួបជុំនៅចំពោះព្រះអម្ចាស់ ជាកន្លែងដែលយើងជួបអ្នក ហើយនិយាយជាមួយអ្នកនៅទីនោះ។
43នោះជាកន្លែងដែលយើងជួបជាមួយជនជាតិអ៊ីស្រាអែល ព្រះពន្លាត្រូវញែកដោយឡែកសម្រាប់យើង ដោយសារសិរីល្អរបស់យើង។
44យើងនឹងញែកត្រសាលនៃការជួបជុំ និងកន្លែងថ្វាយយញ្ញបូជា ដ្បិត របស់ទាំងនេះគឺជាកម្មសិទ្ធិរបស់យើងតែម្នាក់គត់។ យើងនឹងញែកអ៊ើរ៉ុន និងកូនប្រុសៗរបស់គាត់ដោយឡែក​ដើម្បីបម្រើយើងក្នុងមុខងារជាបូជាចារ្យ។
45យើងនឹងរស់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយយើងនឹងធ្វើជាព្រះជាម្ចាស់របស់ពួកគេ។
46ពួកគេនឹងដឹងថា យើងគឺជាព្រះអម្ចាស់ ជាព្រះជាម្ចាស់របស់ពួកគេ ដែលបាននាំពួកគេចេញពីទឹកដីអេស៊ីប ដើម្បីឲ្យយើងបានរស់នៅក្នុងចំណោមពួកគេ។ យើងគឺជាព្រះអម្ចាស់ គឺជាព្រះជាម្ចាស់របស់ពួកគេ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។