1អ្នកត្រូវធ្វើព្រះពន្លាពីវាំងននដប់ ធ្វើពីអំបោះធ្មៃគឺក្រណាត់ពណ៌ស ពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហមទុំ ក្រណាត់ទាំងនោះត្រូវប៉ាក់លម្អដោយរូបចេរូប៊ីន។ ការងារនេះនឹងធ្វើឡើយដោយជាងដែលមានស្នាដៃល្អ។
2បណ្ដោយនៃវាំងនននីមួយៗមានប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ វាំងននទាំងអស់ត្រូវមានទំហំស្មើគ្នា។
3វាំងននប្រាំត្រូវភ្ជាប់ជាមួយគ្នា ហើយវាំងននប្រាំទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។
4អ្នកត្រូវធ្វើកងដែលមានពណ៌ខៀវតាមជាយវាំងននទីមួយ ខាងចុងផ្ទាំងត្រង់កន្លែងដែលភ្ជាប់គ្នា។ ដូចគ្នានេះ អ្នកត្រូវធ្វើតាមជាយខាងចុងផ្ទាំងមួយទៀត ត្រង់កន្លែងដែលភ្ជាប់គ្នាដែរ។
5អ្នកត្រូវធ្វើកងហាសិបនៅវាំងននទីមួយ ហើយហាសិបទៀតនៅវាំងននទីពីរ ហើយអ្នកត្រូវធ្វើកងហាសិប នៅខាងចុងវាំងននទីពីរដែរ។ ធ្វើដូច្នេះ ដើម្បីឲ្យកងនោះបាននៅទល់មុខគ្នា
6អ្នកត្រូវធ្វើដង្កៀបមាសហាសិប ហើយភ្ជាប់វាំងននទាំងពីរផ្ទាំងនឹងដង្កៀបនោះ ដើម្បីឲ្យព្រះពន្លាបានជាប់នៅជារោងតែមួយ។
7អ្នកត្រូវធ្វើវាំងននពីរោមពពែ សម្រាប់គ្របព្រះពន្លា។
8អ្នកត្រូវធ្វើវាំងននរោមពពែនេះដប់មួយវាំងនន។ ហើយវាំងនននីមួយៗត្រូវមានប្រវែងសាមសិបហត្ថ ហើយទទឹងវាំងនននីមួយៗមានប្រវែងបួនហត្ថ។ វាំងននទាំងដប់មួយត្រូវមានទំហំស្មើៗគ្នា។
9អ្នកត្រូវភ្ជាប់វាំងននប្រាំជាមួយគ្នានឹងគ្នា ហើយវាំងននប្រាំមួយទៀតក៏ត្រូវភ្ជាប់ជាមួយគ្នាដែរ។ អ្នកត្រូវបត់វាំងននទីប្រាំមួយនៅខាងមុខព្រះពន្លា។
10អ្នកត្រូវធ្វើកងហាសិបដាក់នៅលើជាយវាំងនននីមួយៗ នៃផ្ទាំងទីមួយ ហើយហាសិបទៀតនៅខាងចុងវាំងននដែលភ្ជាប់គ្នានៅផ្ទាំងទីពីរ។
11អ្នកត្រូវធ្វើដង្កៀបពីលង្ហិន ហើយដាក់វាទៅក្នុងដង្កៀបនោះ។ បន្ទាប់មក អ្នកត្រូវតំឡើងព្រះពន្លាជាមួយគ្នា ដើម្បីភ្ជាប់ព្រះពន្លាមកតែមួយ។
12វាំងននដែលនៅសល់ពាក់កណ្តាល គឺវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវព្យួរនៅពីក្រោយព្រះពន្លា។
13ត្រូវតែមានវាំងននសល់មួយហត្ថនៅម្ខាង ហើយមួយហត្ថទៀតនៅម្ខាងទៀត ជាវាំងននដែលនៅសល់ពីវាំងននព្រះពន្លា ត្រូវព្យួរនៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លា។
14អ្នកត្រូវធ្វើគម្របសម្រាប់គ្របព្រះពន្លាដែលធ្វើពីស្បែកចៀម ជ្រលក់ពណ៌ក្រហម ហើយគម្របមួយទៀតធ្វើពីស្បែកផ្សោតមកគ្រប់ពីលើនោះ។
15អ្នកត្រូវធ្វើស៊ុមពីឈើនាងនួនសម្រាប់ព្រះពន្លា។
16ស៊ុមនីមួយៗមានបណ្តោយដប់ហត្ថ ហើយទទឹងមួយហត្ថកន្លះ។
17ត្រូវមានពន្លួញឈើពីរភ្ជាប់ជាមួយនឹងស៊ុមនីមួយៗ ដើម្បីភ្ជាប់ស៊ុមជាមួយគ្នា។ អ្នកត្រូវធ្វើស៊ុមរបស់ព្រះពន្លាទាំងអស់របៀបនេះឯង។
18នៅពេលអ្នកត្រូវធ្វើស៊ុមសម្រាប់ព្រះពន្លា អ្នកត្រូវធ្វើស៊ុមម្ភៃសម្រាប់ផ្នែកខាងត្បូង។
19អ្នកត្រូវធ្វើជើងទ្រប្រាក់ចំនួនសែសិបនៅក្រោមស៊ុមទាំងម្ភៃនោះ។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។
20នៅផ្នែកទីពីរនៃព្រះពន្លា គឺនៅប៉ែកខាងជើង អ្នកត្រូវធ្វើស៊ុមម្ភៃ
21ហើយជើងទ្រស៊ុមពីប្រាក់ចំនួនសែសិបផង។ ត្រូវមានជើងទ្រពីរនៅក្រោមស៊ុមមួយ ជើងទ្រពីរនៅក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់។
22សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លាដែលនៅប៉ែកខាងលិច អ្នកត្រូវធ្វើស៊ុមប្រាំមួយ។
23អ្នកត្រូវធ្វើស៊ុមពីរសម្រាប់ជ្រុងខាងក្រោយព្រះពន្លា។
24ស៊ុមទាំងនេះត្រូវញែកដោយឡែកនៅខាងក្រោម ប៉ុន្តែ ត្រូវភ្ជាប់នៅខាងលើជាមួយនឹងកងមួយ។ នៅជ្រុងខាងក្រោយទាំងពីរត្រូវមានស៊ុមពីរដូចគ្នា។
25ត្រូវមានស៊ុមប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនទាំងអស់ដប់ប្រាំមួយ ជើងទ្រពីរនៅក្រោមស៊ុមទីមួយ ហើយជើងទ្រពីរទៀត នោក្រោមស៊ុមបន្ទាប់ និងជាបន្តបន្ទាប់ទៀត។
26អ្នកត្រូវធ្វើរនុកពីឈើនាងនួន ប្រាំសម្រាប់ស៊ុមមួយផ្នែករបស់ព្រះពន្លា។
27រនុកប្រាំទៀតសម្រាប់ស៊ុមនៃផ្នែកមួយទៀតរបស់ព្រះពន្លា ហើយរនុកប្រាំផ្សេងទៀតសម្រាប់ស៊ុម សម្រាប់ផ្នែកខាងក្រោយរបស់ព្រះពន្លានៅប៉ែកខាងលិច។
28រនុកកណ្ដាល ពាក់កណ្ដាលស៊ុមឡើងលើ ត្រូវបង្ហូតចាប់ពីចុងម្ខាងដល់ចុងម្ខាង។
29អ្នកត្រូវស្រោបស៊ុមជាមួយនឹងមាស។ អ្នកត្រូវធ្វើកងពីមាស សម្រាប់ស៊កចូលរនុក ហើយអ្នកត្រូវស្រោមរនុកជាមួយនឹងមាស។
30អ្នកត្រូវរៀបចំព្រះពន្លា តាមផែនការដែលបានបង្ហាញអ្នកនៅលើភ្នំ។
31អ្នកត្រូវធ្វើវាំងននពីមួយ ត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស ពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។
32វាំងនននេះត្រូវតែប៉ាក់លម្អដោយរូបចេរូប៊ីន ដោយការរចនានៃជាងមានស្នាដៃ។ អ្នកត្រូវព្យួរវានៅលើសរសរនាងនួនបួនដែលស្រោមមាស។ សរសរទាំងនេះត្រូវមានទំពក់ពីមាស បញ្ឍរនៅលើជើងទ្រប្រាក់។
33អ្នកត្រូវព្យួរវាំងនននៅតម្ពក់ទាំងនោះ ហើយអ្នកត្រូវយកហឹបដែលដាក់បន្ទះថ្មនៃសម្ពន្ធមេត្រី។ វាំងននត្រូវញែកទីបរិសុទ្ធ ពីទីបរិសុទ្ធបំផុត។
34អ្នកត្រូវដាក់ទីសន្តោសប្រោសនៅលើហិបនៃសម្ពន្ធមេត្រី នៅក្នុងទីបរិសុទ្ធបំផុត។
35អ្នកត្រូវដាក់តុនៅខាងក្រៅវាំងនន។ អ្នកត្រូវដាក់ជើងចង្កៀងទល់មុខនឹងតុនៅប៉ែកខាងត្បូងនៃព្រះពន្លា។ តុត្រូវនៅប៉ែកខាងជើង។
36អ្នកត្រូវធ្វើរនាំងសម្រាប់ផ្លូវចូលព្រះពន្លា។ អ្នកត្រូវធ្វើវាចេញពីអំបោះធ្មៃ ដែលមានពណ៌ខៀវ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងវិញនឹងអំបោះខ្លូតទេស ត្រូវប៉ាក់ផង។
37ដ្បិត កន្លែងព្យួរ អ្នកត្រូវធ្វើសសរនាងនួនប្រាំ ហើយស្រោបមាសសម្រាប់គ្របពីលើវា។ តម្ពក់របស់វាត្រូវធ្វើពីមាស ហើយអ្នកត្រូវសិតធ្វើជើងលង្ហិនប្រាំសម្រាប់ទ្រសសរទាំងនោះ។